ធុរកិច្ច និងទីផ្សារ
ត្រីមាសទី១-២០២៣ កម្ពុជានាំចូលដែកនិងដែកថែបជិត ៩៣លានដុល្លារ កើន១១ភាគរយ
កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់សរុបជិត ៩៣លានដុល្លារ ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេលបីខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,៦ភាគរយ នៃទំហំនាំចូលសរុប៥,៨ ពាន់លានដុល្លារ ។ ក្នុងខែមីនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣៤,២ លានដុល្លារ កើនឡើងជិត១,៥ភាគរយ។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងងើបឡើងវិញ។ ក្នុងឆ្នាំ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៤.២៧៥គម្រោង និងមានតម្លៃគម្រោងសរុប ២.៩៦៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អានបន្ថែមផ្សារទំនើប AEON ៣ តម្លៃ ២៩០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។ ផ្សារទំនើបមួយនេះ ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ថិតនៅលើមហាវិថីសម្តេចតេជោ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេល ០៤ខែកន្លងមក។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ ត្រូវបានសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ ដែលមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុបដល់ទៅ ១៧៤.០០០ ម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន PTT ប្រកាសបោះទុន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែមនៅក្រៅប្រទេស
ក្រុមហ៊ុនសញ្ជាតិថៃ PTT ដែលធ្វើអាជីវកម្មលើការលក់ប្រេងឥន្ធនៈ និងលក់រាយបានប្រកាសពីគម្រោងបោះទុនវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ និងក្រៅប្រទេស។ អគ្គនាយកក្រុមហ៊ុន លោក Disathat Panyarachun បានឱ្យដឹងថា ៤៥ភាគរយនៃទឹកប្រាក់សរុបនឹងត្រូវបែងចែសម្រាប់ការពង្រីកហ្វ្រេនឆាយហាងកាហ្វេអាម៉ាហ្សូន និងហាងមាន់បំពង Taxas Chicken ខណៈទឹកប្រាក់ ២២ភាគរយទៀតសម្រាប់ការពង្រីកស្ថានីយបញ្ចូលថាមពលអគ្គិសនី (EV)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២.១០០ទីតាំង ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ៣០០ទីតាំង និងហាងកាហ្វេចំនួន ៣.៩០០កន្លែង។ សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងពង្រីកបន្ថែមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១២២ទីតាំង ហាងកាហ្វេចំនួន៤០០ និងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៥០០ទីតាំង នៅទូទាំងប្រទេសថៃ និងក្រៅប្រទេស៕
អានបន្ថែម៥ឆ្នាំខេត្តព្រៃវែង ប្រមូលចំណូលពីអាជីវកម្មច្នៃថ្មសំណង់គ្រប់ប្រភេទ បានជិត ៥លានដុល្លារ
រយៈពេល៥ឆ្នាំមកនេះ គិតពីឆ្នាំ២០១៨ -២០២២ ការងារប្រមូលចំណូលសារពើពន្ធពីទីតាំងកែច្នៃថ្មសំណង់គ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែងបានប្រមាណជា ៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា រយៈពេល៥ឆ្នាំនេះ រដ្ឋបាលខេត្តបានប្រមូលចំណូលពីទីតាំងអាជីវកម្មខ្សាច់ និង កែច្នៃថ្មសំណង់គ្រប់ប្រភេទ សរុបបានប្រមាណជា ៤,៥៧ លានដុល្លារ ខណៈក្នុងឆ្នាំ២០២២ ប្រមូលបានចំនួន ២,១៩លានដុល្លាផងដែរ។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការងារប្រមូលចំណូលពន្ធអាករ និងកម្រៃផ្សេងៗ ដែលប្រមូលបានពីការបង់ពន្ធ និងការបង្ក្រាបទំនិញគេចវេសពន្ធ ក្នុងខេត្តសរុបបានចំនួន ១៧,៧៤លានដុល្លាដុល្លារ។ ដោយឡែក ចំណូលពន្ធដារខេត្តសរុប មាន ២៩,៦៩លានដុល្លារ ក្នុងនោះបានចូលជាចំណូលថវិកាថ្នាក់ជាតិចំនួន ១៣លានដុល្លារ និងចំណូលចូលថ្នាក់ក្រោមជាតិចំនួន ១៦,៦៩លានដុល្លារ។ ជាមួយគ្នានេះដែរ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ ក្នុងខេត្តសរុបចំនួន ៨៦.៦៤៣សេវា ដែលទទួលបានចំណូលសរុប ២,០២លានដុល្លារ៕
អានបន្ថែមជប៉ុន ចាប់អារម្មណ៍ចង់បង្កើតរោងចក្រផលិតអេតាណុលចេញពីដំឡូងមីនៅកម្ពុជា
ក្រុមហ៊ុនជប៉ុន KOJIMA HOLDINGS Co., Ltd ចង់វិនិយោគបង្កើតរោងចក្រអេតាណុល (Ethanol) ដែលផលិតចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូនិចក្នុងបរិស្ថាននៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMA HOLDINGS Co.,Ltd នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមីនា ២០២៣។ គួរបញ្ជាក់ថា តំណាងក្រុមហ៊ុនជប៉ុននេះ បានដាក់ស្នើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” សម្រាប់ផែនការវិនិយោគផលិតសារធាតុអេតាណុលពីដំឡូងមី ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។ ឯកឧត្តម ឌិត ទីណា ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការ ក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិត ដើម្បីផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការរបស់ជប៉ុន ផងដែរ។ ជាមួយគ្នានេះដែរ […]
អានបន្ថែមកម្ពុជា-សិង្ហបុរីចុះហត្ថលេខាផ្លូវការលក់អគ្គិសនី ១ពាន់មេហ្គាវ៉ាត់ ដោយត្រូវភ្ជាប់បណ្ដាញក្រោមសមុទ្រ
ក្រុមហ៊ុន Royal Group Power Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យក្រុមហ៊ុន Kappel Energy Pte Ltd តាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនា នៅប្រទេសសិង្ហបុរី ដោយវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ RGP និងអ្នកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure (KI) ដែលជាក្រុមហ៊ុនមេរបស់ KE ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC), ឯកឧត្តម Tan See Leng រដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។ តាមរយៈគម្រោងដ៏ធំមួយនេះ កម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន […]
អានបន្ថែមកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងចុះហត្ថលេខាជាដៃគូសេដ្ឋកិច្ចឆាប់ៗ ខណៈទើបបញ្ចប់ការចរចារ
ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ហើយនឹងត្រៀមចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តម បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានគោលបំណងធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់ និងពិភពលោក ហើយភាគីទាំងពីរអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។ តាមរយៈកិច្ចព្រមព្រៀង CEPA កម្ពុជានឹងនាំចេញទំនិញកសិកម្មនិងឧស្សាហកម្ម រួមមាន អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង […]
អានបន្ថែមជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ
ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។ សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។ ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី ១២ភាគរយ ធៀបនិងឆ្នាំ២០២១។ អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។ […]
អានបន្ថែមរដ្ឋាភិបាលរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតលើលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការជំរុញនិងគាំទ្រ ផលិតកម្មស្វាយចន្ទីក្នុងប្រទេស ដើម្បីនាំកម្ពុជាឈានទៅកាន់ប្រទេសដែលអាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនៅក្នុងពិភពលោក។ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបុណ្យលើកទី៧ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចរំពឹងថា កម្ពុជានឹងឈានទៅជាប្រទេសដែលអាចផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក ដោយសម្តេចបានថ្លែងថា បើប្រៀបធៀបអតីតកាល និងបច្ចុប្បន្ន ផលិតផលស្វាយចន្ទីរបស់កម្ពុជា ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញបាន។ សម្តេចតេជោបានគូសបញ្ចាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១លាន ១៨ម៉ឺនតោន ដែលចំនួននេះច្រើនជាងប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោនទៅទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមីនានេះថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចរាល់ហើយ ដែលនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការលើកស្ទួយវិស័យស្វាយចន្ទី។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំឲ្យមានវេទិកាជាតិ ស្តីពីស្វាយចន្ទី […]
អានបន្ថែមក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ
ក្រុមហ៊ុនចិន Qingdao Double Star Co. Ltd សហការជាមួយក្រុមហ៊ុនក្នុងស្រុក Ube Development Co. Ltd. គ្រោងបោះទុនវិនិយោគចំនួន ២០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៃខេត្តក្រចេះ។ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ្នាជាមួយក្រុមហ៊ុនUBE DEVELOPMENT ដោយបណ្តាក់ទុនរួមគ្នាចំនួន ១,៤ពាន់លានយ័ន ឬជិត ២១០លានដុល្លារអាមេរិក ក្នុងការបង្កើតក្រុមហ៊ុនឈ្មោះថា Double Star (Cambodia) Tire Co., Ltd. ដើម្បីដំណើរការគម្រោងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ។ ក្រុមហ៊ុន Double Star Tire បានបញ្ចាក់ថា ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ១៥ខែ ហើយនៅពេលដែលដំណើរការពេញលេញ រោងចក្រនេះនឹងអាចផ្តល់ចំណូលប្រចាំឆ្នាំជាមធ្យមចំនួន ២,៨ពាន់លានយ័ន និងប្រាក់ចំណេញសុទ្ធប្រហែល ៥៥០លានយ័ន។ […]
អានបន្ថែម