រយៈពេល៤​ខែ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រកចំណូលបាន​ជិត១១​លាន​ដុល្លារ​

រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃ​គិត​កម្រៃ​លើ​ការធ្វើ​ចរាចរណ៍​ពីថ្ងៃ​ទី​១ វិច្ឆិកា មកដល់​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុរកចំណូលបាន​ជិត ១១​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ។ ក្រសួង​សាធារណការ បានឱ្យដឹងថា ចាប់ពី​ខែតុលា ដល់​ចុងខែ​កុម្ភៈ ចរាចរណ៍ បាន​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ចំនួន ជិត​១,៩​លាន​។ បើតាម​ក្រសួង​សាធារណការ ក្នុងចំណោម​ចរាចរណ៍​ជិត​១,៩​លាន​នេះ មាន​ជាង ១,៤​លាន បានគិត​កម្រៃ​សេវា ដែល​ប្រមូល​ចំណូល​បាន​ជិត ១១​លាន​ដុល្លារ​។​ លោក ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​ក្រុមហ៊ុនពង្រឹង​ការផ្សព្វផ្សាយ​អប់រំ​ពី​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន និង​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ប្រចាំការ ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង ចំពោះ​បទល្មើស​ចរាចរណ៍ ពិសេស​ករណី​បើកបរ​បញ្ច្រាសទិស​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​គូស​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​នៅតាម​ស្ថានីយ​ឱ្យបាន​ច្បាស់ និង​កំណត់​ឱ្យបាន​វែង​ជាង​មុន ដើម្បី​ងាយស្រួល​ចំពោះ​អ្នកបើកបរ​ចូល​តាម​គន្លង​នីមួយៗ​។​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​១៨៧​គីឡូម៉ែត្រ មានតម្លៃ​ជាង ​២ពាន់​លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ​និង​ថ្នល់​ចិន […]

អាន​បន្ថែម

រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ

រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់​ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុន​ថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងមក ក្រោមទុនវិនិយោគសរុបចំនួន ៥លានដុល្លារអាមេរិក និងអាច​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់បានមួយចំនួន ​៦៥កន្លែង។ លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា ក្រុមហ៊ុនពិតជាមានទំនុកចិត្តនឹងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរនេះ។ ឯកឧត្តម […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។​ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។ នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។

អាន​បន្ថែម

កម្មវិធី PropertyGuru Cambodia Property Awards កំពុងស្វែងរកម្ចាស់ពានរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៣

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ – PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង៖ ស្តង់ដារមាសនៃអចលនទ្រព្យ។ ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យលំនៅដ្ឋានផ្លាស់ប្តូរពីក្រៅប្រទេសមក ក្នុងស្រុកដែលមានតម្រូវការទិញខ្ពស់។ លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា «ទីផ្សារឥឡូវនេះពឹងផ្អែកខ្លាំងលើតម្រូវការក្នុងស្រុក ដូច្នេះការអភិវឌ្ឍន៍គម្រោងថ្មីៗដើម្បីត្រូវនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ។ មិន​ត្រឹម​តែ​មាន​តម្រូវ​ការ​លំនៅឋាន​ខ្លាំង​ពី​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ចូល​ចិត្ត​មាន​ផ្ទះ​នៅ​ក្នុង​បុរី​ដែរ ព្រោះ​ពួក​គេ​នៅ​តែ​ចង់​បាន​ដី​ដែល​មាន​សួន​ច្បារ ចំណត​យានយន្ត​ងាយ​ស្រួល និង​​ឯកជន​ភាពខ្ពស់»។ នាថ្ងៃព្រហសន៍ ទី២៣ នេះលោក សន សៀប បានចូលរួមជាមួយតំណាងជាន់ខ្ពស់នៃកម្មវិធី PropertyGuru Asia Property […]

អាន​បន្ថែម

១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ

ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង​ ៤ សែននាក់ នៅក្នុងខែមករា​ឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងខែមករាឆ្នាំ ២០២៣ សរុបមានចំនួន ៤០៨.៥១៦ នាក់ កើនឡើងចំនួន ៦៧៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ស្របពេលជើងហោះហើរមករវាងប្រទេសក៏មានកំណើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការថយចុះបន្តិចក្តី ពោលគឺ មានការដឹកទំនិញចេញចូលចំនួន ២.៨៩១ តោន មានការថយចុះ ៤៩ភាគរយ ប៉ុន្តែចំនួនជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនេះក៏មានការកើនឡើងរហូតដល់ ៣.៩០០ ជើង ដោយកើនឡើង ២២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ រូបភាពដោយ themangoroad

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល

ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីការឆ្លើយតប មិនត្រឹមតែជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពអាសន្នចំពោះបម្រែបម្រួលអាកាសធាតុផងដែរ។ និន្នាការនេះ បាន​ជំរុញ​ឱ្យមានការ​ផ្លាស់​ប្តូរ​មួយ​ចំនួនដើម្បីធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយ​ជាអ្នកប្រកួតប្រជែង​ដ៏​លេចធ្លោ​មួយក្នុង​ឧស្សាហកម្ម AEC នេះ។ ជាមួយទស្សនៈវិស័យនេះ សូមក្រឡេកមើលពីនិន្នាការឧស្សាហកម្ម AEC ដែលអ្នកជំនាញបានរំពឹងទុកចំពោះថ្ងៃអនាគត ដូចខាងក្រោម៖ ទស្សនៈឆ្ពោះទៅរកសំណង់ដែលគ្មានកាបូន សព្វថ្ងៃនេះ ប្រហែល 56% នៃចំនួនប្រជាជនក្នុងពិភពលោក – 4.4 ពាន់លាននាក់ – រស់នៅក្នុងទីក្រុង។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តដោយចំនួនប្រជាជននៅទីក្រុងនឹងកើនឡើងទ្វេដងនៃចំនួនបច្ចុប្បន្ន នៅឆ្នាំ 2050។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងទាមទារឱ្យយើងអភិវឌ្ឍទីក្រុងថ្មីយ៉ាងឆាប់រហ័ស ដែលមានន័យថា ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ […]

អាន​បន្ថែម

មកស្វែងយល់សារៈសំខាន់កម្មវិធី iTwin Experience, iTwin Capture និង iTwin IoT នៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កម្មវិធី iTwin បង្កើតឡើងដោយក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពថ្មីនៃ iTwin Platform របស់ខ្លួន ដោយបានពង្រីកនូវវិសាលភាព និងអន្តរប្រតិបត្តិការទិន្នន័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនវិស្វកម្ម និងអ្នកប្រើប្រាស់ អាចប្រើប្រាស់ដើម្បីបង្កើត និងប្រើប្រាស់ Digital Twin ជាលំហូរការងារក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ។ សមត្ថភាព iTwin Platform ថ្មី វានឹងជួយដល់ Bentley Infrastructure Cloud ដែលជាសំណុំនៃដំណោះស្រាយដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផលិតពីដើមដល់ចប់ ដោយវាបានរួមបញ្ចូលគ្នាប្រើនៅក្នុងកម្មវិធី ProjectWise, SYNCHRO និង AssetWise តែមួយ និងប្រើប្រាស់នៅក្នុង Bentley’s Infrastructure Schemas តែមួយ។ កម្មវិធី iTwin Experience គឺជាផលិតផលថ្មីមួយនៅក្នុង Cloud ដើម្បីផ្តល់អំណាចដល់អ្នកប្រើប្រាស់ យល់ដឹងអំពីធាតុផ្សំនៅក្នុងគ្រឿងបង្គុំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយអាចមើលឃើញ និងស្វែងយល់តាមរយៈ Digital Twin។ សារៈសំខាន់កម្មវិធី iTwin […]

អាន​បន្ថែម

សម្តេចប្រកាសគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចថ្មីនៅភូមិភាគពាយ័ព្យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលពីគម្រោងបង្កើត “ប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ”នេះធ្វើឡើងជាការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍វិនិយោគរបស់លោកប្រធានាធិបតីចិន លើការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌ នៅតំបន់ជុំវិញបឹងទន្លេសាប និងជាការបន្ថែមប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត លើប៉ូលសេដ្ឋកិច្ច ដែលកម្ពុជាមានស្រាប់នាពេលបច្ចុប្បន្ន។ លោក ស៊ី ជិនពីង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបានជំរុញការបើក​ទីផ្សាររបស់ចិន ទទួលកសិផល និងមច្ឆាជាតិរបស់កម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឦសាន។ សម្តេចតេជោបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើ​ម​ដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា ហើយកម្ពុជា​នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ បន្ថែមលើសនេះ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាព​គ្នា​ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពល​អគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតងផងដែរ៕

អាន​បន្ថែម

ត្រឹម១ខែ ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនជិត ១ពាន់ក្រុមហ៊ុន

ត្រឹមថ្ងៃទី០៦ កុម្ភៈ ២០២៣ នេះ ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួន ២១.៦០៩ក្រុមហ៊ុន កើនជិត ៨០០ក្រុមហ៊ុន បើធៀបនឹង១ខែមុន ដើមទុនសរុបមានចំនួន ៦,១៥ ពាន់លានដុល្លារ កើន០,៣២ពាន់លានដុល្លារ ធៀបនឹង១ខែមុនដូចគ្នា។ (អានបន្ថែម) របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នាមករណ៍បម្រុងទុក មានប្រមាណជាង ១៣ ពាន់ក្រុមហ៊ុន សហគ្រាស។ ទាក់ទងការចុះបញ្ជីនេះ ការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ត្រូវ ១៦ ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួនជាង ៧២៦ លានដុល្លារ ត្រូវ ១២ ភាគរយ ដែលវិស័យទាំងពីរនេះ ស្ថិតក្នុងចំណោមវិស័យចំនួន៥ ដែលមានទំហំវិនិយោគធំជាងគេ។ ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ។ […]

អាន​បន្ថែម

កម្ពុជាស្នើហុងគ្រីសិក្សាពីការវិនិយោគបន្ថែម ខណៈទំហំពាណិជ្ជកម្មកើនដល់ ៨៤% ក្នុងឆ្នាំ២០២២

ប្រទេសកម្ពុជា បានស្នើដល់វិនិយោគិនហុងគ្រីសិក្សា និងស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានជាង ៧លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានស្នើដល់ភាគីហុងឱ្យជម្រុញការនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត។ ចំពោះភាគីហុងគ្រីវិញ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធ​​អនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ ដោយឡែក ក្នុងជំនួបនេះក៏បានបង្ហាញឱ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ សម្រេចបានប្រមាណ ៧.៤៤ លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ ៤លានដុល្លារអាមេរិក)។ ក្នុងនោះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅហុងគ្រី រួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម។ ចំណែកទំនិញនាំចូលវិញ កម្ពុជាបាននាំចូលពីហុងគ្រីនូវវត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ […]

អាន​បន្ថែម