ធុរកិច្ច និងទីផ្សារ
២០២២ គយរកចំណូលបានជាង ២,៦ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់ចំនួន ៥,៩%
ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការប្រកាស របស់អគ្គនាយកដ្ឋាន កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមកនេះ។ ចំណូលរកបាន រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៤.១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤.១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២.០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប)។ ចំណែក អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា៣,៣% នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញរួមមាន យានយន្តនិងគ្រឿងចក្រមានចំនួន ៥.០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣.០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦% […]
អានបន្ថែមកម្ពុជាគ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មឯកជន ៥ទៀតនៅចិន ខណៈបច្ចុប្បន្នមាន១ នៅជប៉ុន
ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើតវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ទីតាំងទៀតនៅប្រទេសចិន ខណៈបច្ចុប្បន្នមានមជ្ឍមណ្ឌលបែបនេះមួយនៅប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ការបង្កើតមជ្ឍមណ្ឌលទាំង ៥ទីតាំងនេះ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។ មជ្ឍមណ្ឌលទាំង ៥នេះ នឹងមាននៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ នៃប្រទេសចិន។ គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាជាផ្លូវការ សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែម២០២២ កម្ពុជានាំចូលសម្ភារសំណង់ ដែក-ដែកថែប និងស៊ីម៉ង់ សរុបប្រមាណជាង១ពាន់លានដុល្លារ
ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចូលសម្ភារសំណង់គិតជាទឹកប្រាក់សរុបមានប្រមាណ ១.៣២៦ លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣។ សម្ភារៈសំណង់ទាំងនោះរួមមាន ដែក និងដែកថែបមានប្រមាណ ៤៤៧លានដុល្លារ ស៊ីម៉ង់មានប្រមាណ ២៥លានដុល្លារ និងគ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនីប្រមាណ ២៩៣៣លានដុល្លារអាមេរិក។ បើគិតជាភាគរយ មុខទំនិញសំខាន់ៗទាំងនេះ មានការថយចុះ និងកើនឡើងចំនួន -១%, ២២%, -៤៣% និង ១៤% រៀងគ្នា ធៀបនឹងឆ្នាំ២០២១។ គួរម្លឹកទៀតថា ជារួមកម្ពុជាបាននាំចូលមុខទំនិញសំខាន់ៗមានចំនួនទឹកប្រាក់សរុបប្រមាណ ២៩.៩៤៣ លានដុល្លារ កើនឡើង ៤% ស្មើនឹង ១.២៣៩លានដុល្លារ ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម) ដោយឡែកសម្រាប់ការនាំចេញវិញ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗមានចំនួនជាទឹកប្រាក់ប្រមាណ ២២.៤៨៣ លានដុល្លារអាមេរិក កើនឡើង ១៦% ស្មើនឹង ៣.១៧៤ ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម រកចំណូលជូនជាតិបានប្រមាណ ៦៣.០៤៩.៦៦២.៦៨៩ រៀល កើនឡើង ៦,៥៧% […]
អានបន្ថែម២០២២ ទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិសម្រេចបានជាង ៥២ពាន់លានដុល្លារ
នៅក្នុងឆ្នាំ២០២២កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានថវិកាប្រមាណ ៥២,៤២ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា ទំហំនៃការនាំចេញរបស់កម្ពុជាមានចំនួន ២២,៤៨ ពាន់លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៦% ហើយទំហំ នៃការនាំចូលមានចំនួន ២៩,៩៤ ពាន់លានដុល្លារអាមេរិក កើនទ្បើង ៤% ខណៈសម្ភារៈសំណង់ ដែកថែប និងស៊ីម៉ង់ មានអត្រា -1%, 22% , -43% រៀងគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២០ […]
អានបន្ថែម២០២២ ក្រសួងចុះបញ្ជីក្រុមហ៊ុន-សហគ្រាសបានជាង ១ម៉ឺនក្រុមហ៊ុន កើន៤០%
ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុន ចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញនៅថ្ងៃចន្ទនេះ។ ក្នុងរបាយការណ៍ ក្រសួងបញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ក្រុមហ៊ុន កើន ៣៤ភាគរយធៀបនឹង ៦៤៣ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។ ដោយឡែក ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣.០០០ ក្រុមហ៊ុន។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ចំពោះការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជនវិញ ក្រសួងពាណិជ្ជកម្ម បានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅនិងការកែលម្អសេវាសាធារណៈ ។
អានបន្ថែមKOTRA សន្យាកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានជាង ២០០ក្រុមហ៊ុន
ទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េជាង ២០០ កំពុងដំណើរការវិនិយោគនៅកម្ពុជា។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង KOTRA នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជាមួយភាគីកូរ៉េថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។ តាមរយៈកិច្ចព្រមព្រៀង CKFTA ភាគីកូរ៉េ ជឿជាក់ថា វានឹងជួយជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ ទន្ទឹមនឹងនេះ KOTRA បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ។ ដោយឡែក ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត […]
អានបន្ថែមមូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត
រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការសាកល្បងយន្តការទីផ្សារមូលបត្រ គឺដើម្បីឈានទៅប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក នាពេលអនាគត ដោយមិនផ្អែកទាំងស្រុងលើបំណុលពីបរទេស។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “«ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ …..យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។ សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ដេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕
អានបន្ថែមម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន
តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ជាមួយគ្នានោះដែរ លោកក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានរិតតែច្រើនថែមទៀតផង។ លោកបានសន្យាទៀតថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនមាន ដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ លោកអភិបាលរងខេត្តលើកឡើងថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហនុ ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ […]
អានបន្ថែមកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េមានសិទ្ធិជាម្ចាស់ហ៊ុន ១០០% ដោយមិនបាច់មានភាគហ៊ុនក្នុងស្រុក
កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េ មានសិទ្ធិជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ នេះការក្រើនអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគិនបរទេសនៅកម្ពជា របស់សម្ដេចហ៊ុន សែន ទិសដៅទាក់ទាញវិនិយោគិនបរទេសបន្ថែម ពិសេសកូរ៉េខាងត្បួង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងដូច្នេះក្នុងជំនួបជាមួួឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ កម្ពុជាក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េទាំងអស់ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។ ការអនុញ្ញាតបែបនេះ គឺដោយសារកម្ពុជាមានស្ថានភាពអំណោយផលមួយចំនួយ ខណៈដែលកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ បន្ថែមពីនេះ ក្នុងជំនួបនេះផងដែរ សម្តេចតេជោ បានស្នើសុំដល់ភាគីកូរ៉េជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា។
អានបន្ថែមក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម
ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។ ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ […]
អានបន្ថែម