ឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជាប្រមូលមូលធនបានជាង ៥៤លានដុល្លារ កើន ១៣៣%

ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លា​ន​ដុល្លារអាមេរិក កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CSX កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ មូលធនទាំងនេះ ភាគច្រើនលើសលុបបានមកពីការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣% និងមូលបត្ររដ្ឋស្មើនឹង ៣២%​ នៃមូលធនសរុប។ ក្នុងឆ្នាំ២០២២ នេះផងដែរ ផ្សារមូលបត្រកម្ពុជាបានសម្រេចចុះបញ្ជីមូលបត្រសរុបចំនួន ៧ ដែលកើនឡើង ២,៥ដង ធៀបនឹងឆ្នាំ២០២១ រួមមាន៖ មូលបត្រកម្មសិទ្ធិចុះបញ្ជីក្នុងទីផ្សារកំណើនចំនួន០១ គឺក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលមាននិមិត្តសញ្ញា “CSX:SL” មូលបត្របំណុលសាជីវកម្មចំនួន០៣ ពីក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែល (អានបន្ថែម) និងមូលបត្របំណុលរដ្ឋចំនួន០៣ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការចុះបញ្ជីព័ត៌មានមូលបត្របំណុល​​រដ្ឋដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ចំនួនគណនីជួញដូរបើកថ្មីនៅក្នុងឆ្នាំ២០២២ បានកើនឡើងជាង ៥ពាន់គណនី ស្មើនឹង ៣១%ធៀបនឹងឆ្នាំមុន។ ចំណែក សន្ទស្សន៍ ផមក នៅចុងឆ្នាំ២០២២ ក៍មានការងើបឡើងបន្តិចបន្តួចផងដែរ ពោលគឺប្រមាណជា […]

អាន​បន្ថែម

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះដល់៥ពាន់លានដុល្លារ

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈរហូតដល់បច្ចុប្បន្ន ភាគីទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាស្ទុះដល់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមជំនួបរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយគិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនដល់៥ពាន់លានដុល្លារ ខណៈសាធារណរដ្ឋកូរ៉េ បានក្លាយជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេបន្ទាប់ពីប្រទេសចិនផងដែរ៕ ទន្ទឹមនឹងនេះផងដែរ សម្តេច ក៏បានស្នើឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយនិងកៀរគរឲ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។ ជាការឆ្លើយតប ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត បានបង្ហាញក្តីរីករាយ​ ដោយបានទទួលយកសំណើសម្តេចប្រធានរដ្ឋសភាពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយកៀរគរឲ្យវិនិយោគិនកូរ៉េមកកាន់កម្ពុជា។

អាន​បន្ថែម

លំនៅឋានតម្លៃមធ្យម និងក្រោមមធ្យម  បន្តមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០២៣

ប្រភេទលំនៅឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ត្រូវបានព្យាករថា នឹងបន្តមានតម្រូវការខ្ពស់ជាងគេ នៅឆ្នាំ២០២៣ នេះ ដោយសារការផ្គត់ផ្គង់ផ្ទះប្រភេទនេះ នៅខ្វះខាតច្រើន បើប្រៀបធៀបនឹងតម្រូវការជាង ៣ ម៉ឺនខ្នង នៅក្នុងមួយឆ្នាំៗ។ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រភេទលំនៅឋានតម្លៃមធ្យម និងក្រោមមធ្យមនៅបន្តមានតម្រូវការខ្ពស់ ដោយសារការផ្គត់ផ្គង់នៃផ្ទះប្រភេទនេះនៅមានកម្រិត បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងជាង ៣ ម៉ឺនខ្នង ។ លោកបានបញ្ជាក់ថា៖ «រាល់ថ្ងៃនេះ តម្រូវការភាគច្រើន គឺផ្ទះតម្លៃមធ្យម ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ហើយចរន្តនៃការដោះដូរនៅមានសកម្មភាពធម្មតា ដោយសារប្រជាជានចំណូលកម្រិតទាប និងមធ្យមបានបន្ដកើនឡើង» លោកបន្ត។ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ថា ប្រភេទលំនៅឋាន ដែលស្ថិតនៅចន្លោះតម្លៃ៨ ទៅ ២០ម៉ឺនដុល្លារ ជាប្រភេទពេញនិយមបំផុត ដោយសារទំហំនៃគ្រួសារខ្មែរ […]

អាន​បន្ថែម

ឆ្នាំ២០២២ កម្ពុជានាំចូលដែកនិងដែកថែប តម្លៃជិត ៣៦០លានដុល្លារ កើន២៣%

កម្ពុជានាំចូលដែក និងដែកថែបមានតម្លៃសរុប ៣៥៩,៨លានដុល្លារ ក្នុងឆ្នាំ២០២២ កើន ២៣,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ខែមករានេះ។​ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ​ នៃទំហំនាំចូលសរុប ២៩,៩ពាន់លានដុល្លារ ។​ ក្នុងខែធ្នូ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើង២៨ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។​ ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង ​កើន​ឡើ​ង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

ផ្សារអាមេរិកដ៏ល្បីឈ្មោះ Walmart គ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

Walmart ក្រុមហ៊ុនផ្សារលក់រាយល្បីឈ្មោះនៅសហរដ្ឋអាមេរិក កំពុងស្វែងរកឪកាសវិនិយោគ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ដំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan បានលើកឡើងនៅគម្រោងរបស់ក្រុមហ៊ុន ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។​ លោកស្រី បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។ លោកស្រី Anbinh Phan ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ រដ្ឋផ្តល់កម្ចីដល់អាជីវកម្ម SME ចំនួន ៨៩លាន​ដុល្លារ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់កម្ចីទំហំប្រមាណ ៨៩លានដុល្លារអាមេរិក ដែលភាគច្រើនជាកម្ចីខ្វះទ្រព្យធានា​ដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CGCC ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះត្រូវបានផ្តល់ក្រោមគម្រោង BRGS ជាការធានាឥណទានក្នុងការគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រា​សខ្នាតតូច និងមធ្យម (SME) និងសហត្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។ គម្រោង BRGS ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណជា ២០០លានដុល្លារអាមេរិក។ មកទល់ពេលនេះ កម្ចីត្រូវបានផ្តល់អស់ ៨៩លានដុល្លារអាមេរិកមកហើយ ហើយ CGCC បានប្រកាសបន្តគម្រោង BRGS ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅរហូតដល់គម្រោងនេះ ត្រូវប្រើប្រាស់អស់។ ជាមួយគ្នានេះផងដែរ ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល […]

អាន​បន្ថែម

រដ្ឋជំរុញវិនិយោគបន្ថែមលើរោងចក្រស៊ីម៉ង់តិ៍ ដើម្បីឆ្លើយតបតម្រូវការកើនឡើង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម ខណៈពេលដែលរោងចក្រផលិតស៊ីម៉ង់តិ៍ទាំង៥ ផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន ផលិតនូវស៊ីម៉ង់តិ៍ខ្លួនឯង មានប្រមាណជា៩លានតោន ក៏ប៉ុន្តែប្រើមិនទាន់គ្រប់ទេ ដោយតម្រូវការជាង១០លានតោន ដែលត្រូវនាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការ។ សម្តេចតេជោមានប្រសាសន៍ថា៖ “បើយោងតាមការព្យាករ យើងនៅមានតម្រូវការនៃកាប្រើប្រាស់ស៊ីម៉ង់តិ៍នេះតទៅទៀត ដោយសារតែឥឡូវនេះ ស៊ីម៉ង់តិ៍មិនមែនគ្រាន់តែកសាងផ្ទះ អគារនោះទេ ស៊ីម៉ង់តិ៍ចាប់ផ្តើមប្រើប្រាស់សម្រាប់ប្រព័ន្ធផ្លូវផងដែរ”។​ ការកើនឡើងនៃវិស័យសំណង់ រីកដុះដាលដូចផ្សិតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងជំរុញឲ្យមានកំណើននៃ តម្រូវការវត្ថុធាតុដើមកាន់តែច្រើន ដែលរួមមានស៊ីម៉ង់តិ៍។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥រោងចក្រកំពុងដំណើរការ ដែលក្នុងនោះរួមមាន​ ១-រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) ២-រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement […]

អាន​បន្ថែម

ត្រឹមខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ច ៣០០ប្រតិបតិ្តការ បានចុះបញ្ជីមានតម្លៃប្រមាណ ៤២៦លានដុល្លារ

គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រតិបតិ្តការបរធនបាលកិច្ចចំនួន ៣០០ករណី បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៤២៦លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំស្តីពីបរធនបាលកិច្ចប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ចំនួនចុះបញ្ជីនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានកើនពីចំនួន ១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា ១៥៦លានដុល្លារ នៅឆ្នាំ ២០២១ ដែលបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។ បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩  បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬ បទប្បញ្ញត្តិជាធរមាន។ ក្នុងនោះផងដែរ បរធន សំដៅដល់ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែងស​ម្រា​ប់ ជាប្រយោជន៍ដល់អត្ថគាហកៈ។ ក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ច អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គា​ល់ក្រុមហ៊ុនវាយតម្លៃ និងអ្នក​​ជំនាញ​​​វាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ) ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ គិតត្រឹមត្រីមាសទី៣​ ឆ្នាំ២០២២នេះ។ “នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ​ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៤១,៨ ប៊ីលានរៀល ត្រូវនឹងប្រមាណ ១០,១៥លានដុល្លារអាមេរិក” នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ធ្វើការ​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​លើក​ទី​ ១ ជា​ផ្លូវការ​នៅក្នុងខែកញ្ញា ដើម្បី​កៀរគរ​មូលនិធិ​ប្រមាណ ៣០០ដុល្លារនៃ​ផែនការ​បោះផ្សាយ។ ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការ​ប្រមូល​មូលនិធិ​ ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ ​មូលបត្រ​រដ្ឋ​នេះ​ មាន​តម្លៃ​ចារឹក​ចំនួន ១ លាន​រៀល​ ឬ ២៥០​ដុល្លារ​ក្នុង ១​បណ្ណ ហើយ​វិនិយោគិន​ដែល​ទិញ​មូលបត្រ​នេះ​នឹង​ទទួល​បាន​អត្រា​ការប្រាក់ ២​ភាគរយ​ថេរ​ក្នុង​ ១ ​ឆ្នាំ ដែល​នឹង​ទូទាត់​ឱ្យ​ក្នុង​រយៈពេល ៦​ខែម្តង​។

អាន​បន្ថែម

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើន ២២ភាគរយ ធៀបនឹងរយ ៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។​ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ​ នៃទំហំនាំចូលសរុប ២៧,៧៤ពាន់លានដុល្លារ ។​ ក្នុងខែវិច្ឆិកា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើងជិត១៦ភាគរយ។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។​ ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង ​កើន​ឡើ​ង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម