សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនតម្លើងថ្លៃឡើយ ខណៈដែលតម្លៃប្រេងក៏មិនអនុញ្ញាតឱ្យឯកជនតម្លើងថ្លៃតាមអំពើចិត្តនោះដែរ។ នេះបើតាមពិធីជួបសំណេះសំណាលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា ២០០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចបានមានប្រសាសន៍ថា សម្តេចបានបញ្ជាក់ម្តងហើយម្តងទៀតជាមួយនឹងអគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនឱ្យតម្លើងថ្លៃឡើយ។ ទន្ទឹមនឹងនេះដែរ សម្តេតេជោ បានឱ្យក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល ដោយមិនអនុញ្ញាតឱ្យវិស័យឯកជនតម្លើងតម្លៃប្រេងតាមតែអំពើចិត្តនោះទេ។ សម្តេច បានបន្ថែមជាចុងក្រោយថា​ បើទោះបីសេដ្ឋកិច្ចទីផ្សារក៏ដោយ គឺត្រូវតែមានការណែនាំមួយ បើពុំនោះទេនឹងមានការឆ្លៀតឱកាសតម្លើងតម្លៃប្រេងជាក់ជាមិនខាន។

អាន​បន្ថែម

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ឋប្បវេណី សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួល​អចលន​វត្ថុរយៈពេលវែងចាប់ពី ១៥ឆ្នាំ ឡើងទៅ។ មាត្រា ២៤៥ នៃក្រមរដ្ឋប្បវេណី ក៏បានតម្រូវឱ្យសិទ្ធជួលអចិន្រ្តៃយ៍ ត្រូវតែបង្កើតឡើងជាលាយលក្ខណ៍អក្សរ (ធ្វើជាកិច្ច​សន្យា​) ទើ​បមានអនុភាព បើពុំនោះទេនឹងត្រូវចាត់ជាភតិសន្យាដែលពុំមានកំណត់អំឡុងពេលវិញ (កិច្ចសន្យា​ជួល​ធម្មតា)។ កិច្ចសន្យាជួលនេះ មិនខុសគ្នាច្រើនពីកិច្ចសន្យាជួលផ្ទះ ឬដីធម្មតានោះទេ គ្រាន់តែខុសគ្នាត្រង់ថេរៈ​វេលា​នៃការ​ជួល​ និង​សិទ្ធិ​របស់​ភតិបតិ (ម្ចាស់ដី ឬផ្ទះ) និងភតិកៈ (អ្នកជួល) តែប៉ុណ្ណោះ។ (អានបន្ថែម) ជាទូទៅ យើងសង្កេតឃើញថា ការជួលអចិន្ត្រៃយ៍ គឺគេអនុវត្តភាគច្រើនចំពោះសកម្មភាពពាណិជ្ជកម្ម ដូចជាការ​ជួល​​​អគារ​ពាណិជ្ជកម្ម ការជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងការជួលដីសម្បទានសេដ្ឋកិច្ចជាដើម។ ការ​ជួលនេះ គឺចាប់ពី ១៥ឆ្នាំឡើងទៅ តែមិនអាចលើសពី ៥០ឆ្នាំឡើង ហើយប្រសិនការបង្កើតសិទ្ធិ​ជួល​អចិ​ន្រៃ្ត​យ៍​ដែ​​លមានអំឡុងពេលលើសពី ៥០ឆ្នាំ ត្រូវបន្ថយមកត្រឹម ៥០ឆ្នាំវិញ។ មួយវិញទៀត សិទ្ធិជួលអចិន្ត្រៃយ៍ អាច​បន្ត​សា​ជាថ្មីបាន តែមិនត្រូវលើសពី ៥០ឆ្នាំឡើយ (មាត្រា ២៤៧ នៃក្រមរដ្ឋប្បវេណី)។ បន្ថែមពីនេះ អ្នកជួលអចិន្ត្រៃយ៍ ត្រូវចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍របស់ខ្លួននៅមន្ទីររៀបចំដែនដី […]

អាន​បន្ថែម

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី  គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា និង ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។ មួយវិញទៀត ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) […]

អាន​បន្ថែម

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីលំដាប់ពិភពលោក បានប្រកាសឈ្មោះជ័យលាភីកម្មវិធីសំណង់ឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ កម្មវីធីនេះ ប្រារព្ធឡើងនៅថ្ងៃទី ១៦  ខែវិច្ឆិកានៅទីក្រុងឡុងដ៍ ដែលជាការផ្ដល់កិត្តិយស និងពានដល់គម្រោងសំណង់ឆ្លាតវៃជុំវិញពិភពលោក ដែលប្រើប្រាស់កម្មវិធីរបស់ Bentley។ ជ័យលាភីត្រូវបានប្រកាសនៅមុខគណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប និងសារព័ត៌មានមកពីជុំវិញពិភពលោក ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអញ្ជើញទៅចូលរួមផងដែរ។ គណៈកម្មការវិនិច្ឆ័យបានកំណត់អ្នកឈ្នះនៃប្រភេទពានរង្វាន់ទាំង ១៣ ពីបេក្ខជនចុងក្រោយចំនួន ៣៦ ដែលត្រូវបានជ្រើសរើសចេញអ្នកចូលរួមប្រកួតជាង ៣០០ គម្រោង មកពី ១៨០ ក្រុមហ៊ុន និង ៤៧  ប្រទេស។ ដើម្បីចូលមើលឈ្មោះជ័យលាភី សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។ ដើម្បីមើលបទបង្ហាញរបស់បេក្ខភាពនីមួយៗ សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។

អាន​បន្ថែម

ក្រសួងទទួលបាន ជិត ២០ពាន់ក្រុមហ៊ុន ដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានចុះបញ្ជីក្រុមហ៊ុនជិត២ម៉ឺនក្រុមហ៊ុន មានទុនវិនិយោគប្រមាណ ៥.៥១ ប៊ីលានដុល្លារ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំនេះ។ សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេ ក្នុងនោះការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ៩៦៣ លានដុល្លារ ត្រូវ ១៧ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ៦៣៤លានដុល្លារ ត្រូវ ១២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបញ្ជាក់ថា មាននាមករណ៍បម្រុងទុកប្រមាណជាង ១២ពាន់ក្រុមហ៊ុន សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយាល់គ្រុប និង Keppel ចុះកិច្ចព្រមព្រៀងដើម្បីនំាចេញថាមពល ១០០០​មេហ្គាវ៉ាត់ទៅសិង្ហ​បូរី

ក្រុមហ៊ុន Royal Group Power Company Ltd (RGP) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បា​ន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ ជាមួយក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តា​មរយៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីនាំចេញថាមពលទៅសិង្ហ​បូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈ​ខ្សែ​បញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។ បើតាមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ កាលពីនៅថ្ងៃទី១​១ ខែវិច្ឆិកានេះ ភាគីទាំងពីរបានចុះ​កិច្ច​ព្រមព្រៀ​ងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ​​ ​ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រ​តិបត្តិការរួមគ្នាលើគម្រោង​ថាម​ព​​លកកើតឡើងវិ​ញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា “កិច្ចព្រមព្រៀង​ផ្តាច់មុខ​ជាមួយ​ក្រុម​ហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា​ទៅ​សាធា​រណ​រដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល […]

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលឈានមុខ ប្រចាំឆ្នាំ២០២២

អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសនៅថ្ងៃទី ១៥ វិច្ឆិកា ទៅតាមចំណាត់ថ្នាក់នៃពាន់រង្វាន់ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន Bentley ក្រុមហ៊ុន Bentley System ដែលជាក្រុមហ៊ុនផលិត Software វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី បានប្រកាសគម្រោងជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាប់នៅក្នុងវគ្គជម្រុះចុងក្រោយនៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលសាកល ប្រចាំឆ្នាំ២០២២ (Going Digital Awards 2022) របស់ក្រុមហ៊ុន Bentley។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះ បានផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធី Bentley ដែលឈានមុខគេសម្រាប់ការងារ ឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ក្នុងវិស័យសំណង់ហេដ្ឋាសម្ព័ន្ធទូទាំងសាកលលោកចូលរួម។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ បានជ្រើសរើសបេក្ខភាពគម្រោងចុងក្រោយចំនួន ៣៦គម្រោង ក្នុងចំណោមគម្រោងជាង ៣០០ ដែលស្នើដោយក្រុមហ៊ុនចំនួន ១៨០ មកពី ៤៧ ប្រទេស ដែលរួមមាន ១២ ប្រភេទ នៃពានរង្វាន់ប្រចាំ។ ពានរង្វាន់ Going Digital Awards នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺអាចចូលទៅអានបន្ថែមតាមរយៈ […]

អាន​បន្ថែម

ក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ដោយមានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលទីផ្សារមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករទីផ្សារមូលបត្រកម្ពុជា។ ថ្លែងក្នុងពិធីខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះបញ្ជីមូលបត្របំណុលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា និងការវិនិយោគបន្តទៅក្នុងផ្លូវដែករបស់ក្រុមហ៊ុន។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “មូលបត្របំណុលនេះ សម្រាប់ការវិនិយោគលើការរីកចម្រើននៃផ្លូវដែក បន្ថែមសេវាកម្មថ្មី សម្រាប់ប្រជាជនកម្ពុជា”។ ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប […]

អាន​បន្ថែម

កម្ពុជា-ចិន កំពុងជំរុញឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ

ក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន បានកំពុងធ្វើការរួមគ្នាជំរុញការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលដ៏ខ្លីខាងមុខ។ ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បាន កំពុងជំរុញឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំនៅកម្ពុជាផងដែរ។ (អានបន្ថែម) ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន ដែលបានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រៅពីបង្កលទ្ធភាពនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនហើយនោះ អនុស្សរណៈនេះ ក៏បានជំរុញដល់កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំនៅកម្ពុជាថែមទៀត។ ឯកឧត្តមបន្តថា គំនិតផ្តួចផ្តើមនេះ គឺមានផែនការដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេស ផលិតផលសំបុកត្រចៀកកាំនេះ វាជាឱកាសដ៏អស្ចារ្យ សម្រាប់វិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាខាងលើ គឺផ្ដោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ១-ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ ២-កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ ៣- ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន ៤-ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម។

អាន​បន្ថែម

រដ្ឋថៃ៖ បរទេសអាចទិញ និងកាន់កាប់ដីពេញសិទ្ធិ១០០% បាន បើ…

គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រមអនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិនបើពួកគេវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬជាង១ លានដុល្លារអាមេរិក។ សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។ សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។ ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថាពួកគេបានវិនិយោគយ៉ាងតិច ៤០ លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។ ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និង ភាគហ៊ុននៃនីតិបុគ្គលដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគ ជាដើម។ ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។ ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត។    

អាន​បន្ថែម