ធុរកិច្ច និងទីផ្សារ
សិង្ហបុរីនឹងមានតាក់ស៊ីដ្រូនដំបូងគេនៅដើមឆ្នាំ២០២៤
សិង្ហបុរីនឹងប្រើមធ្យាបាយធ្វើដំណើរបែបទំនើប និងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងអារម្មណ៍រំភើបដែលមិនធ្លាប់មាន ដោយប្រើតាក់ស៊ីដ្រូនហោះលើអាកាស ដែលអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ និងអាចផ្ទុកបានអ្នកដំណើរ២នាក់។ នេះបើយោងតាម The Straits Time ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា នេះ។ កូនយន្តហោះដ្រូនប្រភេទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ដែលរំពឹងថានឹងអាចចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាសាធារណៈក្នុងប្រទេសសិង្ហបុរីនៅដើម ឬពាក់កណ្តាលឆ្នំា២០២៤។ តាក់ស៊ីដ្រូននេះនឹងអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ សម្រាប់ជំហ៊ានដំបូង។ បើតាមប្រសាសន៍របស់លោក គ្រីស្ទីន បោវអឺ ជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volocopter បានបញ្ជាក់ថា អនាគតក្រុមហ៊ុននឹងបង្កើនសមត្ថភាពហោះរបស់វាឱ្យអាចហោះបានរហូតដល់ ៣៥ គីឡូម៉ែត្រ រយៈកម្ពស់ ១០០ ទៅ ១៥០ម៉ែត្រ និងល្បឿន ៩០ គីឡូម៉ែត្រ/ម៉ោង។ លោក បោវអឺ បានសង្កត់ធ្ងន់ថា តម្លៃនៃការជិះតាស៊ីអាកាសមួយនេះគឺរិតតែពិសេសទៅទៀត ព្រោះវាថោកជាងតម្លៃនៃការជិះឧទ្ធម្ភាគចក្រប្រហែលជា ៧០ ទៅ ៧៥ ភាគរយ នៅក្នុងប្រទេសសិង្ហបុរី ។ បច្ចុប្បន្ន ក្រុមហ៊ុន Volocopter នៅរង់ចាំតែការអនុម័តចុងក្រោយមួយទៀតប៉ុណ្ណោះរបស់រដ្ឋាភិបាលសិង្ហបុរី ព្រោះហេដ្ឋារចនាសម្ព័នផ្លូវអាកាសត្រូវបានរៀបចំរួចស្រេចទៅហើយ។
អានបន្ថែមឆមាសទី១-២០២២ កម្ពុជានាំចូលដែក និងដែកថែប តម្លៃជាង ១៨៥លានដុល្លារ កើន២០%
កម្ពុជានាំចូលដែក និងដែកថែប មានតម្លៃសរុប ១៨៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,២ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៥ ៨៦៤ លានដុល្លារ ដែលមានកំណើន ១១,៩ ភាគរយ។ ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ លានដុល្លារ ត្រូវបានអនុម័ត៕
អានបន្ថែមជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS ដើម្បីរៀបចំកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ក្នុងអគារ City Hall កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃគូសហការវិនិយោគ ព្រមទាំងអាចទទួលបាននូវព័ត៌មានបន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។។ បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជាមានសមាជិកសរុប ៨៦ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ផ្គត់ផ្គង់សម្ភារ បរិក្ខារ គ្រឿងចក្រធំៗ និង ក្រុមហ៊ុនជាច្រើនទៀតទាំងក្នុងវិស័យសំណង់ អចលនទ្រព្យ អភិវឌ្ឍន៍លំនៅឋាន ធានារ៉ាប់រង និងដឹកជញ្ជូន លោកឧកញ៉ា ឆាលស៍ វ៉ាន តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេសលោកសង្ឃឹមថា កម្មវិធីនេះនឹងផ្តល់ជាឱកាសដល់អ្នកដែលបានចូលរួមទាំងអស់ឱ្យទទួលបានប្រយោជន៍ និង ជោគជ័យពីការទំនាក់ទំនងជាមួយគ្នា ការសហការគ្នា […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជារៀបចំបោះឆ្នោតសមាជិកគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៥
សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥) នៅសាលសាលាក្រុងកោះពេជ្រ។ ការបោះឆ្នោតរើសគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៤ នេះ សមាគមបានជ្រើសរើសសមាជិកថ្មី ជំនួសឱ្យសមាជិកចាស់ដែលផុតអាណត្តិ និងគាំទ្រដល់ការបន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ពី ១១រូប មក ១២រូប។ ក្នុងសមាសភាពគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់អាណត្តិទី៥ (២០២២-២០២៣) រួមមាន៖ ១. ក្រុមហ៊ុនអូស៊ីអាយស៊ី មានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម ២. ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង មានលោកឧកញ៉ា ហាន ឃាង ជាអនុប្រធានទី១ ៣. ក្រុមហ៊ុន លី ឈួង សំណង់ មានលោកឧកញ៉ា លី ឈួង ជាអនុប្រធានទី២ ៤. ក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប មានអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអគ្គលេខាធិការ ៥. ក្រុមហ៊ុន […]
អានបន្ថែមកម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស
កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។ កម្មវីធីនេះ មានឈ្មោះថា “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនបន្តថា អ្នកដាក់ស្នើក្នុងកម្មវិធី “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទិដ្ឋាការរស់នៅរយៈពេល១០ឆ្នាំ ដោយមិនមែនការរឹតត្បិតការចេញចូលប្រទេស និងជម្រើសសម្រាប់ដាក់ស្នើសុំសញ្ជាតិខ្មែរផងដែរ។ វិនិយោគិនបរទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាជិកភាពសមាគមសប្បុរសធម៌ខ្មែរ នៅក្រោមកម្មវិធីដែលនឹងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាធានារ៉ាប់រងក្នុងស្រុក និងការព្យាបាល VIP ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។
អានបន្ថែមក្រុមហ៊ុនហុងកុង Century Entertainmentនឹងចាប់ផ្តើមអាជីវកម្មតុហ្គេមនៅកាស៊ីណូតារាសាគរក្នុងខែកញ្ញាខាងមុខនេះ
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។ ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ទៅ ២០០ ០០០ ដុល្លារហុងកុង (២៥៥០០ ដុល្លារអាមេរិក) ប៉ុន្តែគម្លាតនៃការខាតបង់គឺតូច ពី ៤៣លានដុល្លារហុងកុង (៥,៥ លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ ២០២១ ដល់ ៣,៧ លានដុល្លារហុងកុង (៤៧១ ០០០ ដុល្លារ)។ ដូច្នេះក្រុមហ៊ុនក៏បានបញ្ជាក់ថាខ្លួននៅតែរក្សាសិទ្ធិក្នុងការដំណើរការតុហ្គេមចំនួនពីរនៅកាស៊ីណូ។ ប្រធាន និងជានាយកប្រតិបត្តិរបស់ Century Entertainment លោក Ng Man Sun ធ្លាប់បានលើកឡើងម្តងរួចហើយថាកាស៊ីណូនេះ នឹងត្រូវផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុមកនៅតារាសាគរវិញ។ លោកក៏បានបន្តថា ខាងក្រុមហ៊ុនត្រូវតែអនុវត្តផែនការបើកដំណើរការអាជីវកម្មតុហ្គេមនេះឡើងវិញនៅក្នុងតំបន់វិនិយោគតារាសាគរ និងកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមចាប់ពីខែកញ្ញា ឆ្នាំ២០២២ […]
អានបន្ថែមបូរីប្លែកថ្មីរចនាដោយស្ថាបត្យករស្វីស នៅភាគខាងជើងក្រុងភ្នំពេញ បើកសម្ពោធផ្ទះគំរូ
ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បុរីភូមិសំរោង ដែលជាគម្រោងបុរីទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួន ស្ថិតក្នុងបរិវេណ បុរីភូមិសំរោងផ្ទាល់មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេសង្កេតឃើញថាផ្ទះនេះទទួលបានការស្ងើចសរសើរ ពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ដោយវីឡាភ្លោះថ្មីនេះមានម៉ូដប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រចនាដោយស្ថាបត្យករជនជាតិស្វីស ស្រស់ស្អាត ទំនើប ហើយអមដោយធម្មជាតិបៃតងស្រស់ត្រកាលពីខាងមុខ ចំហៀង និងខាងក្រោយផ្ទះទៀតផង។ ក្រឡេកមកមើលម៉ូដផ្ទះវីឡាភ្លោះដែលត្រូវបានសម្ពោធនេះមានលក្ខណៈទំនើបស័ក្ដិសមបំផុតសម្រាប់គ្រួសារសម័យថ្មីនាឆ្នាំ ២០២២នេះ ដោយទទួលបានពន្លឺនិងខ្យល់ធម្មជាតិយ៉ាងត្រកាលចូលទៅបរិវេណលំនៅដ្ឋានផ្នែកខាងក្នុងបានពេញមួយថ្ងៃ អមដោយការរចនាគ្រឿងសង្ហារឹមផ្សេងៗបែប Mid-Century Modern ហាក់បង្ហាញនូវសោភណភាពកាន់តែស្រស់ស្អាតមួយកម្រឹតទៀតផងដែរ។ ជាមួយបន្ទប់គេងរហូតដល់ទៅ៤ បន្ទប់ទឹក៥ គ្រួសារដែលមានសមាជិកមធ្យមអាចទទួលយកនូវបទពិសោធរស់នៅដ៏ទំនើបប្លែកមិនធ្លាប់មាន អមដោយជំនោរខ្យល់ទន្លេ និងបឹងធម្មជាតិដែលនៅសងខាងបុរី ហាក់ផ្ដល់នូវភាពត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។ លោកអ្នកដែលកំពុងស្វែងរក ឬក៏មានតម្រូវការគេហដ្ឋាន យើងសូមណែនាំនូវប្រភេទវីឡាភ្លោះថ្មីក្នុងបុរីភូមិសំរោងដែលនឹងពាំនាំសុភមង្គលជូនលោកអ្នកប្រកបដោយភាពស៊ីវិល័យ និងផាសុកភាពដែលមិនអាចកាត់ថ្លៃបាន។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០៨៩ ៨៧៧ ៥៣៣ /០៦៩ ៨៧៧ ៥៣៣ ៕
អានបន្ថែមក្រុមហ៊ុនលក់រាយដ៍ធំបំផុតរបស់អាមេរិកនឹងបង្កើនការបញ្ជាទិញផលិតផលកម្ពុជា
ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart នឹងបង្កើនការបញ្ជាទិញផលិតផលជាច្រើនប្រភេទពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន fibre2fashion កាលពីថ្ងៃទី២៤ មិថុនា ២០២២។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ លោក Anbinh Phan នាយកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Walmart បានប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះថា Walmart នឹងចាប់ផ្តើមបង្កើនការទិញសំលៀកបំពាក់, ស្បែកជើង និង ផលិតផលផ្សេងៗទៀតពីកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីការបញ្ជាទិញលើផលិតផលដែលផលិតនៅប្រទេសកម្ពុជា ដែលបានរួមចំណែកលើការលើកកម្ពស់ ការបង្កើតការងារ និងការរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសផងដែរ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ ១០ចំនុច ដើម្បីអនុវត្តដោយជោគជ័យនូវវិធានការណ៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវដំណើរការប្រក្រតីភាពឡើងវិញនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម ការវិនិយោគ និងការងារ ព្រមទាំងជីវភាពរស់នៅរបស់កម្មករ និងប្រជាកសិករផងដែរ។ កម្ពុជាបាននាំចេញទំនិញមានតម្លៃ 3,729 លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង 57.7 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អានបន្ថែមOCIC អ្នកអភិវឌ្ឍធំជាងគេនៅកម្ពុជា សហការនិង Spectrum KH បង្កើតកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ
ក្រុមហ៊ុន OCIC បានចាប់ដៃគូជាមួយ Spectrum KH ដើម្បីនាំយកម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសមាន Armada by Abello, The Privé, និង Natacha Van ដើម្បីបង្ហាញម៉ូដក្នុងកម្មវិធី Alta Moda ដែលជារាត្រីដ៏ស្រស់បំព្រង ម៉ូដសម្លៀកបំពាក់ និងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការបង្ហាញពី ការអភិវឌ្ឍន៍ស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជាដោយក្រុមហ៊ុន OCIC ជាការបំពេញបន្ថែមលើសិល្បៈហត្ថកម្ម និងសិល្បៈនៃម៉ាកម៉ូដល្បីៗចំនួនបី។ អ្នកស្រី Lenen Mar Porras ប្រធានទីផ្សារនិងច្នៃប្រឌីតក្រុមហ៊ុន OCIC មានប្រសាសន៍ថា “អស់ជាច្រើនឆ្នាំមកនេះ អចលនទ្រព្យមិនមែនជាអ្វីដែលត្រូវចាប់ដៃគូសម្រាប់កម្មវិធីបង្ហាញម៉ូតនោះទេ។ គឺមានតែការតុបតែងមុខ និងគ្រឿងអលង្ការប៉ុណ្ណោះ”។ “យើងមានមោទនភាពក្នុងការចែករំលែកដល់ភ្ញៀវទាំងអស់ និងអតិថិជនទាំងអស់របស់ Armada by Abello, The Privé, & Natacha Van ថាការអភិវឌ្ឍន៍ និងគម្រោងរបស់ OCIC អាចផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃការវិនិយោគដ៏គួរឱ្យទាក់ទាញ និងរបៀបរស់នៅដែលគួរឱ្យចង់បាន និងនាំមកនូវគុណសម្បត្តិផ្សេងៗគ្នា នៃទំនុកចិត្ត ជាពិសេសនៅក្នុងទីផ្សារដែលអ្នកទិញមិនដឹងថាត្រូវទុកចិត្តអ្នកណា […]
អានបន្ថែមមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ បើតាម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្របសម្រួល។ ឯកឧត្តមអគ្គរាជទូត បានបន្ថែមថា មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន ច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្ឋានមុននឹងសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា ជាពិសេសផ្សារភ្ជាប់នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។
អានបន្ថែម