សួនសត្វតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបគ្រោងបើកដំណើរការនៅខែតុលា

សួនសត្វ នៅលើទឹកដីខេត្តសៀមរាប តម្លៃ១៨លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាម ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសត្វនេះ របស់ឯកឧត្តម វេង សាខុន កាលទី១៦ ខែមិថុនា។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Roger Reynolds បានឲ្យដឹងថា សួនសត្វនេះ បង្កើតឡើងដើម្បីដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងកម្រ ដែលអាចស្នើសុំនាំចូលខ្លះបើមានការចាំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងចាត់ទុកថានេះជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប នឹងជួយជំរុញវិស័យទេសចរណ៍។ ឯកឧត្តម ក៏ជំរុញក្រុមជំនាញឱ្យឆាប់បញ្ចប់ការងារសាងសង់ឱ្យទាន់ផែនការ ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានដោយជោគជ័យ។ គួរបញ្ជាក់ថា សួនសត្វនេះមានផ្ទៃដីទំហំ ២២ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សួនសត្វនេះ វិនិយោគដោយក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ក្នុងទំហំទឹកប្រាក់ប្រមាណជា ១៨លានដុល្លារ។ បច្ចុប្បន្ន សាងសង់សម្រេចបានប្រមាណ៧០%ហើយ ខណៈដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ សួនសត្វនេះ […]

អាន​បន្ថែម

កាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ

ក្រុមហ៊ុន Donaco International Ltd ដែលចុះបញ្ជីផ្សារហ៊ុននៅប្រទេសអូស្រ្តាលី បានបើកដំណើរការឡើងវិញ កាស៊ីណូ Star Vegas របស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបិទទ្វារបណ្តោះអាសន្ន១៤ខែ ដោយសារកូវីដ១៩។ ការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas នេះ គឺធ្វើឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបទបញ្ជារបិទទ្វារបណ្តោះអាសន្នគ្រប់កាស៊ីណូទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលរួមមានទីក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។​ លោក Porntat Amatavivadhana នាយករបស់ក្រុមហ៊ុន Donaco International Ltd និយាយថា ៖” ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​បើក​ដំណើរការ កាស៊ីណូ Star Vegas ឡើងវិញ និង​ការ​ត្រឡប់​ទៅរក​ប្រតិបត្តិការ​ពេញលេញ បន្ទាប់ពី​ការរំខាន​រយៈពេល​យូរ​ដោយសារ​រ​តែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​”។ លោកបន្តថា ព្រំដែន​កម្ពុជា​-​ថៃ ​ក៏បាន​បើក​ឡើងវិញ​ផងដែរ ដែលជា​ធម្មតា ជា​កន្លែង​ដែល​អតិថិជន​របស់​កា​ស៊ី​ណូ​ Star Vegas ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​ថៃ។ ក្នុងអំឡុងពេលនៃការបិទទ្វារបណ្តោះអាសន្នកន្លងមក ក្រុមហ៊ុន Donaco International Ltd បានស្នើឥណទាន ៥លានដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA […]

អាន​បន្ថែម

ក្រុមហ៊ុន Nestlé Switzerland ចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា

ក្រុមហ៊ុន Nestlé Switzerland របស់​ប្រទេស​ស្វ៊ីស ​មាន​បំណង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ពិសេស​និយាយ​លើ​ការបង្កើត​រោងចក្រ​នៅ​កម្ពុជា​ ដែលមានការប្រើប្រាស់ផលិតផល Nestlé ច្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៦ ខែមិថុនា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុងវេវ ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើងថា ថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ជាការឆ្លើយតប ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជាផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំធំគួរឱ្យកត់សម្គាល់ផងដែរ […]

អាន​បន្ថែម

រថយន្ត ៤ម៉ាកថ្មីទៀត នឹងបង្កើតរោងចក្រដំឡើងលើទឹកដីកម្ពុជា

ក្រៅពីរថយន្ត Ford នៅមានរថយន្តម៉ូដែលថ្មីចំនួន ៤ទៀត នឹកបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរោចចក្រថ្មីនេះ នឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cam MJ Industrial Park ផ្លូវជាតិលេខ៣ ក្នុងភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ មិថុនា នេះ។ រថយន្តទាំង ៤ម៉ាកនេះ រួមមាន ម៉ាក Soueast មាន ៤ម៉ែល ជាប្រភេទរថយន្តទេសចរណ៍ ម៉ាក FAW មាន ៥ម៉ូដែល ជាប្រភេទរថយន្តដឹកទំនិញ ម៉ាក Dongfeng មាន ១០ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍ និង ម៉ាក MG មាន ៤ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍។ គេរំពឹងថា ការវិនិយោគរបស់ក្រុមហ៊ុន GTV Motor នេះនឹងបង្កើតការងារបានចំនួន ៧៣៨កន្លែង។ គួរបញ្ជាក់ដែលថា […]

អាន​បន្ថែម

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម. ប្រភពខាងលើ បន្តថា សំណង់លំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។ ដោយឡែក អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករ នឹងបន្តងើបឡើងវិញក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់ រួមមានខុនដូរ និងអាផាតមិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថារក្សាកំណើនល្អ។ ទោះជាយ៉ាងនេះក្តី ការបន្តកើនឡើងខ្ពស់នៃឥណទានផ្តល់ទៅលើវិស័យសំណង់ក្នុងស្រុក គឺជាហានិភ័យមួយសម្រាប់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូល។ “អនុវិស័យអចលនទ្រព្យ នៅតែប្រឈមនឹងហានិភ័យខ្ពស់ស្រដៀងគ្នាទៅនឹងអនុវិស័យសំណង់ ដោយហេតុថាអនុវិស័យអចលនទ្រព្យមានទំនាក់ទំនងខ្ពស់ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ (កម្ចីផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍)។

អាន​បន្ថែម

អាជីវកម្មផ្នែកសំណង់ចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានទុនប្រមាណ ១ប៊ីលានដុល្លារ

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ១៤.៦៧៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៤,៦៧០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់មាន ២១,៦ភាគរយ ឬប្រមាណ​ ១ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។​ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៦៨១​លានដុល្លារ ឬស្នើនឹង ១៤,៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។​ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យសកម្មភាពអចលនទ្រព្យ មានប្រមាណ ៨,៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប ១៤.៦៧៦ ក្រុមហ៊ុន។​ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ បើគិតត្រឹមខែសីហា មានក្រុមហ៊ុនសរុប ៧.៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម និងមានទុនវិនិយោគសរុប ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការហើយ

រោងចក្រផលិតរថយន្តម៉ាក Ford តម្លៃជាង ២១លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា សមិទ្ធផលដែលកើតមាននាពេលនេះ គឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដើម្បីបំពេញតម្រូវការជូនពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA Automotive (Cambodia) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម) បច្ចុប្បន្នរោងចក្រនេះបានស្ថាបនារួចរាល់ជាស្ថាបពរហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ […]

អាន​បន្ថែម

ហាងMcDonald ជាង៨០០កន្លែង ត្រូវបានប្តូរឈ្មោះថ្មីទាំងអស់ ដោយសារសម្ពាធទណ្ឌកម្ម

ហាង McDonald ជាង៨០០កន្លែង ត្រូវបានប្តូរយីហោ ក្រោយក្រុមហ៊ុនល្បីអាមេរិកមួយនេះ​សម្រេចចាកចេញពីរុស្ស៊ី ក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច មកលើប្រទេសកុម្មុយនីសរុស្ស៊ី ជុំវិញសំណុំរឿងសង្រ្គាមឈ្លានពានអ៊ុយក្រែន។​ McDonald សម្រេចចិត្តសេងហាងរបស់ខ្លួនទាំង ៨៥០ហាងនៅប្រទេសរុស្ស៊ី​ទៅឱ្យវិនិយោគិនក្នុងស្រុក Alexander Nikolaevich Govor ក្នុងតម្លៃ១.៤ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣។​ យីហោអាមេរិក McDonald ដែលមានវត្តមានក្នុងប្រទេសរុស្ស៊ី តាំងពីឆ្នាំ១៩៩០ ត្រូវបានប្តូរឈ្មោះទៅជា ‘Vkusno & Tochka’ ឬប្រែថា “Tasty and that’s it.”។ ត្បិតប្តូរឈ្មោះមែន ប៉ុន្តែបុគ្គលិកMcDonald ទាំងអស់ ៦ម៉ឺ ២ពាន់នាក់ ត្រូវបានគេទទួលឱ្យនៅបម្រើការងារនៅក្រោមម៉ាកយីហោថ្មី។​

អាន​បន្ថែម

កម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ

កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។​ ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា ក្នុង​ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន ៤៣០៣ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបាន​អនុម័ត​៕ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត​ នាពេលខាងមុខ

អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដែរ។ តាមរយៈកិច្ចពិភាក្សានេះ  ភាគីនៃប្រទេសទាំងពីរ កំពុងពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនចំនួន៤ទៀត រួមមាន៖ ១) ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានសេះ ខេត្តឧប៊ុនរាជធានី ២) ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ៣) ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និង ៤)ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេច ស […]

អាន​បន្ថែម