ធុរកិច្ច និងទីផ្សារ
កម្ពុជា មានរោងចក្រផ្គុំតំឡើងទោចក្រយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ នៅខេត្តកណ្តាល
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានបើកដំណើរការរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្លាយជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី មានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក។ លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ថា នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនី ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតងដោយគ្មានផ្សែងបំពុល នៅកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។ លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូល រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗផងដែរ បច្ចុប្បន្នក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីនៅកម្ពុជា។
អានបន្ថែមផ្សារកំពង់ពពិលថ្មីតម្លៃជាង១ លានដុល្លារនៅខេត្តព្រៃវែងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ផ្សារកំពង់ពពិលថ្មី តម្លៃប្រមាណ ១,៤៧ លានដុល្លារអាមេរិក ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ផ្សារថ្មីនេះ ត្រូវបានសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២២ ដោយជំនួសនូវផ្សារចាស់ដែលបានរងគ្រោះដោយអគ្គីភ័យ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង និងសប្បុរសជនដទៃទៀត។ ក្រោយសាងសង់រួចរាល់ ផ្សារនេះ មានផ្ទៃក្រឡាប្រមាណ ៣ពាន់ម៉ែត្រក្រឡា មានបណ្ដោយ៦២ម៉ែត្រ ទទឹងជាង ៥៧ម៉ែត្រ កម្ពស់២ជាន់ មានតូបសរុបប្រមាណ ៤១០តូប។ មិនតែប៉ុណោះ ផ្សារនេះមានបំពាក់ដោយប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូរំដោះទឹក អំពូលភ្លើង និងការស្ថាបនាផ្លូវបេតុងភ្ជាប់ពីផ្សារទៅផ្លូវជាតិលេខ៨ ប្រវែងជាង៤០០ម៉ែត្រ។ សម្តេច ស ខេង បានស្នើដល់អាជីវករទាំងអស់ ត្រូវសហការជាមួយគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ដោយរៀបចំកន្លែងលក់ដូរទៅតាមប្រភេទនៃមុខទំនិញ ឲ្យមានសន្តិសុខ និងសណ្ដាប់ធ្នាប់។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានលើកឡើងផងដែរ ពីសមិទ្ធផលនានាអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពានក្នុងខេត្ត […]
អានបន្ថែមកម្ពុជាជាប្រទេសទី១ ក្នុងតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF)
ប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ នាឱកាសនោះ ឯកឧត្តម Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានស្វាគមន៍កម្ពុជា ខណៈកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសង្ឃឹមថាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។ តាមរយៈការដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នេះដែរ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃ ITF គឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងព័ស្តុភារកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា […]
អានបន្ថែមតាកែវ និងកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីតម្លៃជាង៦លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៦,១លានដុល្លារអាមេរិក បង្កើតរោងចក្ រចំនួន២កន្លែង កំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក។ ២. ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២ នេះ នឹងបង្កើតការងារចំនួន […]
អានបន្ថែម៤ខែដំបូង ឆ្នាំ២០២២ កម្ពុជានាំចូលដែក និងដែកថែបសរុប ១១៩លានដុល្លារ
កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានតម្លៃត្រឹម ១០១លានដុល្លារ។ តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ។ ក្នុងខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនOCIC បើកលក់ជាផ្លូវការ គម្រោងខុនThe Diamond Bay Garden នៅលើកោះពេជ្រ
នៅថ្ងៃទី១៧ ខែឧសភានេះ ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យធំជាងគេនៅកម្ពុជា បានប្រកាសសម្ពោធ និងបើកការលក់ជាផ្លូវការនៃគម្រោងខុនដូThe Diamond Bay Garden កំពស់៣៧ជាន់ ស្ថិតនៅមាត់ទន្លេមេគង្គទីក្រុងរណបកោះពេជ្រ រាជធានីភ្នំពេញ ។ លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងកាណាឌីយ៉ាគ្រុប និងតំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានថ្លែងថា គម្រោងសាងសង់អាគារខុនដូរ The Diamond Bay Garden មានការសាងសង់អាគារខ្ពស់ៗចំនួនបីអាគារទន្ទឹមគ្នា ហើយនៅក្នុងអាគារប្រណិតនេះ អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃទន្លេធំៗបីរួមមាន៖ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នៅក្នុងរាជធានីភ្នំពេញ។ លោកឧកញ៉ា បន្តថា នេះជាមោទនភាពដ៏ធំធេង របស់ក្រុមហ៊ុនOCIC ដែលមានចក្ខុវិស័យវែងឆ្ងាយ បន្តការវិនិយោគ ការអភិវឌ្ឍវិស័យអចលទ្រព្យប្រកបដោយចិរភាព និងការបង្កើនគម្រោងសាងសង់អាគារប្រណិតខ្ពស់នៅក្នុងរាជធានីភ្នំពេញ នៅក្រោមម្លប់សន្តិភាព និងការលើកស្ទួយកំណើនកំណើនសេដ្ឋកិច្ចជាតិ និងការវិនិយោគនៅកម្ពុជា។ អគារខុនដូ Diamond Bay Garden […]
អានបន្ថែមក្រុមហ៊ុនយក្សជប៉ុនដាក់ទិសដៅពង្រីក Aeon Mall បន្ថែមទៀតនៅទីក្រុងហាណូយ
ក្រុមហ៊ុនយក្សជប៉ុន Aoen Mall គ្រោងពង្រីកផ្សារលក់រាយរបស់ខ្លួន បីទៅបួនកន្លែងបន្ថែមទៀតនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងរយៈពេលបីឆ្នាំខាងមុខទៀត។ អគ្គនាយកគ្រប់គ្រង Aeon Mall Vietnam លោក Nagakawa Tetsuyuki បានលើកយកគម្រោងនេះ ក្នុងកិច្ចប្រជុំជាមួយនឹងអគ្គលេខាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា លោក Tetsuyuki បាននិយាយថា លោកសង្ឃឹមថា គម្រោង Aeon Mall Hoang Mai អាចចាប់ផ្តើមសាងសង់នៅត្រីមាសទីបីឆ្នាំ២០២២នេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការគម្រោងចំនួន ៦ នៅទូទាំងប្រទេសវៀតណាម រួមទាំងផ្សារទំនើបចំនួនពីរនៅស្រុក Long Bien និង Ha Dong របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការគម្រោងឱ្យបានចំនួន ១៦ បន្ថែមទៀតនៅទូទាំងប្រទេសវៀតណាមត្រឹមឆ្នាំ ២០២៥។
អានបន្ថែមសភាអាមេរិកចង់រឹតចំណងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពល
សភាអាមេរិកមានបំណងរឹតចំណងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពល ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សាជាមួយសមាជិកសភាអាមេរិក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងគណ:ប្រតិភូកម្ពុជា ជាមួយឯកឧត្ដម Ron Estes តំណាងរាស្ត្រនៅសង្កាត់ទី៤ នៃរដ្ឋ Kansas និងលោកជំទាវ Carol Miller តំណាងរាស្ត្រនៅសង្កាត់ទី៣ នៃរដ្ឋ West Virginia កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានជម្រាបជូនសមាជិកសភាអាមេរិកទាំងពីររូបអំពីការរីកចម្រើនរបស់កម្ពុជា វឌ្ឍនភាព និងសក្ដានុពលនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងព័ស្ដុភារកម្ម។ ជាមួយគ្នានោះ ឯកឧត្ដម ប៉ាន សូរស័កិ្ដ ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មរ៉ែ ថាមពល និងប្រេងកាត ព្រមទាំងវិស័យកាត់ដេរ ជាពិសេសច្បាប់ស្ដីពីការវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហដ៏ល្អប្រសើរជាងគេមួយនៅតំបន់អាស៊ី។ ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្ដម Ron Estes បានលើកឡើងពាក់ព័ន្ធនឹងបច្ចេកវិទ្យានៃការផលិតយន្តហោះ យានយន្ត និងឧស្សាហកម្មកម្មន្តសាលផ្សេងៗសម្រាប់នាំចេញទៅក្រៅប្រទេស។ បន្ថែមពីនេះ លោកជំទាវ Carol Miller […]
អានបន្ថែមខុនដូអាយុ១ទស្សវត្សនៅទីក្រុងតូក្យូ កើនតម្លៃជិត២០ភាគ ពេលកែប្រែលម្អឡើងវិញ
អគារខុនដូរសាងសង់តាំងពី ៩ ឬ១០ ឆ្នាំមុនក្នុងតំបន់សក្តានុពល ទីក្រុងតូក្យូ(Greater Tokyo Area) លក់បានថ្លៃជាងមុន រហូតដល់ជិត២០ភាគរយ ពេលកែលម្អឡើងវិញ នេះបើធៀបនឹងតម្លៃដើមកាលពីពេលសាងសង់រូចដំបូង។ ក្រុមហ៊ុនវាយតម្លៃអលនទ្រព្យ Tokyo Kantei បានធ្វើការស្ទង់តម្លៃលក់ឡើងវិញ (Resale Value) នៃអគារខុនដូរចាស់ៗអាយុ១០ឆ្នាំ សម្រាប់ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ Rethink Tokyo ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា។ ក្នុងស្ទង់តម្លៃលក់ឡើងវិញនេះ ស្ថានីយ៍ចំនួន ៣៤៥កន្លែង ត្រូវបានវាស់នៅក្នុង Greater Tokyo Area ជាមួយនឹងតម្លៃជាមធ្យមក្នុងឆ្នាំ 2021 គឺ 119.8% នៃតម្លៃដើម កាលពី 10 ឆ្នាំមុន។ នៅពេលអចលនទ្រព្យ ត្រូវបានដាក់លក់កាលពីដំបូង ទីផ្សារខុនដូរ មានភាពប្រែប្រួលខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមកតម្លៃខុនដូនៅក្នុង Greater Tokyo Area បានកើនឡើងជាលំដាប់ ដោយប៉ុន្មានឆ្នាំថ្មីៗនេះតម្លៃរិតតែកើនឡើងដោយសារតែតម្រូវការខ្ពស់ដែលជំរុញដោយការផ្លាស់ប្តូររបៀបរស់នៅដែលបណ្ដាលមកពីជំងឺរាតត្បាត និងការផ្ដល់ហិរញ្ញប្បទានជាមួយនឹងការប្រាក់ទាបសម្រាប់អ្នកខ្ចីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
អានបន្ថែមរដ្ឋបានអនុម័តគម្រោងធំៗថ្មីចំនួន៤ តម្លៃសរុបជិត ១៤លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៣,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺ GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD. ដែលវិនិយោគ ៣,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និងក្រដាស) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺ J TEX GARMENT CO., LTD. ដែលវិនិយោគ ៣,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ២ និងលេខ៤ ដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី៣ គឺ SELLY FASHION GARMENT FACTORY CO., LTD. […]
អានបន្ថែម