រដ្ឋអនុម័តគម្រោងវិនិយោគថ្មីចំនួន៦ ទុនសរុបរហូតជាង ១៥០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ១៥២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៥កន្លែង និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម១កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងព្រះសីហនុ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ មានក្រុមហ៊ុន ៦ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តរួមមាន៖ ១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារអាមេរិក។ ២. ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល […]

អាន​បន្ថែម

ក្រុមហ៊ុន Donaco International  ស្នើឥណទាន៥លានដុល្លារទ្រទ្រង់កាស៊ីណូនៅប៉ោយប៉ែត

ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែត បានស្នើឥណទាន ៥លាន ដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។ នេះបើ យោងតាមការ ចុះផ្សាយ របស់ GGRASIA នៅថ្ងៃទី៣ ខែឧសភា។​ សេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានការបិទ បណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។ ឯកសារ​ដដែល ក្រុមហ៊ុន ​បានសម្រេចប្តូរឈ្មោះទៅ​ជា “DNA Star Vegas”។ ​ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេស វៀតណាម និងកម្ពុជា”។ ក្រុមហ៊ុន បានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

Hong Lai Huat គ្រោងនឹង​លក់​យូនីតនៃគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ តម្លៃ​៥០​លាន​ដុល្លារ​

Hong Lai Huat កាលពីថ្ងៃទី ០៤ ខែឧសភា បានប្រកាសថា ខ្លួនបានចុះកិច្ចសន្យាជាមួយ Fabi Capital លើកិច្ចព្រមព្រៀងទិញលក់ តម្លៃ ៥០លានដុល្លារអាមេរិក នៃកន្លែងស្នាក់ និងពាណិជ្ជកម្ម នៅ អគារD’Seaview នៅខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ The Edge Singapore កាលពីថ្ងៃទី០៤ ខែឧសភា D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ វាមានលំនៅឋានចំនួន ៧៣៧យូនីត និងអគារពាណិជ្ជកម្មចំនួន ៦៧ ហើយស្ថិតនៅលើផ្ទៃដី ៩៨១៨ម៉ែត្រការ៉េ។ កិច្ចសន្យា នេះត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន PH One Development (Cambodia)  ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hong Lai Huat) នៅថ្ងៃទី 3 ខែឧសភា។ កិច្ចសន្យា នឹងមានរយៈពេលអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ។ លោក Ong Jia Jing […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មីធំៗ៣ តម្លៃជាង ១៨លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន៣ ឱ្យវិនិយោគសរុប ១៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រ ៣កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី១ គឺ ORIENT HONGYE (CAMBODIA) KNITTING CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺ KYLIN (CAMBODIA) SPORTS CO., LTD. ដែលវិនិយោគ ៥,៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី។ ក្រុមហ៊ុនទី៣ គឺ SPEARHEAD COMMODITIES (CAMBODIA) CO., LTD. ដែលវិនិយោគ ១០,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង […]

អាន​បន្ថែម

អ្នកវិភាគបរទេស៖ ទីផ្សារអចលនទ្រព្យភ្នំពេញ ងាកមកស្ថិតក្នុងក្រសែភ្នែកវិនិយោគិនវិញហើយ

ក្រោយពីកម្ពុជាចាប់ផ្ដើមបើកប្រទេសមួយរយៈកន្លងមក ទីផ្សារអចលនទ្រព្យឃើញថាងើបឡើងគួរឱ្យកត់សំគាល់ ពិសេសទីផ្សារលំនៅឋានដែលជំរុញដោយតម្រូវការក្នុងស្រុក។ នេះបើយោងតាមអត្ថបទវិភាគរបស់អ្នកជំនាញ លោក Eric Wong Chon Lap។ មូលហេតុទី ១ ដែលជំរុញទីផ្សារលំនៅឋានគឺ គោលនយោបាយលើកលែងពន្ធរបស់រដ្ឋាភិបាលលើការទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ និងលក្ខខណ្ឌកម្ចីធនាគារងាយស្រួលក្នុងអត្រាការប្រាក់ទាប។ កត្តានេះធ្វើឱ្យអ្នកទិញក្នុងស្រុកងាកមកចាប់អារម្មណ៍ចង់ទិញផ្ទះច្រើនជាងមុន ក្រោយកូវីដស្ងប់ស្ងាត់។ ជាមួយនឹងនិន្នការនេះ មានការព្យាករណ៍ថាតម្លៃផ្ទះនៅភ្នំពេញនឹងកើនឡើងរហូតដល់ ២០% នៅ ៥ ឆ្នាំ ខាងមុខ។ មូលហេតុមួយទៀត គឺការកើនឡើងនៃតម្រូវការផ្ទះដែលធំជាងមុន និងមានទីធ្លាផ្នែកខាងក្រៅធំទូលាយ សម្រាប់អ្នកដែលមានផ្ទះស្រាប់។ ដោយសារតែតម្រូវការនេះ បានធ្វើឱ្យគម្រោងលំនៅឋាននៅតំបន់ជាយក្រុងភ្នំពេញ មានភាពទាក់ទាញខ្លាំង ព្រោះមានតម្លៃសមរម្យ ផ្ទះធំ ទទួលបានបរិយាកាសបៃតង និងស្ងប់ស្ងាត់។ ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យអ្នកទិញមានអំណាចក្នុងការចរចាខ្លាំងជាងមុន ដែលធ្វើឱ្យគម្រោងអចលនទ្រព្យដែលមានទីតាំងនៅក្នុងតំបន់កំពុងអភិវឌ្ឍ ដែលរុំព័ទ្ធដោយគ្រឹះស្ថានអប់រំ មន្ទីរពេទ្យ និងផ្សារទំនើប ជាដើម ក្លាយជាទីចាប់អារម្មណ៍ខ្ពស់។ លើសពីនេះ កត្តាបញ្ចុះតម្លៃ និងភាពងាយស្រួលក្នុងការបង់ប្រាក់ក្នុងអំឡុងវិបត្តិកូវីដ ក៏ជួយជំរុញដល់តម្រូវការផងដែរ។ កត្តាចុងក្រោយ គឺវប្បធម៌ការទិញផ្ទះជាប់ដីរបស់ប្រជាជនខ្មែរដែលនៅតែបន្ដ ដោយពួកគាត់ជឿថាការផ្ទះគឺទ្រព្យសំខាន់បំផុតសម្រាប់គ្រួសារ ហើយនឹងក្លាយជាទ្រព្យយូរអង្វែងតដល់កូនចៅ។ ជាសរុប ទីផ្សារលំនៅឋាននៅទីក្រុងភ្នំពេញបន្ដរឹងមាំជាបន្ដចបន្ទាប់ ដោយសារទីផ្សារមានភាពធន់ខ្ពស់ តម្រូវការក្នុងស្រុក កត្តាការបើកប្រទេសឡើងវិញដែលធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង […]

អាន​បន្ថែម

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB នៅថ្ងៃទី ៦ មេសា នេះ។ ក្នុងចំណោមវិស័យទាំងអស់ វិស័យបដិណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន) នឹងមានកំណើនឡើងវិញសន្សឹមៗនៅឆ្នាំ ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម និងការបោះឆ្នោតជាតិ។ របាយការណ៍ដដែលបន្ដថា វិស័យផលិតកម្មឧស្សាហកម្មនឹងកើន ៨,១% ក្នុងឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ ដោយឡែក វិស័យសេវាកម្មនឹងកើន ៤,៨% និង ៥,៨% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងៗគ្នា។ កំណើននេះ គឺដោយសារតែតម្រូវការផលិតផលកម្ពុជាពីក្រៅស្រុកកំពុងកើនឡើងខ្ពស់ និងការងើបនៃវិស័យទេសចរណ៍។ ដោយឡែក វិស័យដែលនឹងមានកំណើនបន្ទាប់ គឺការលក់ដុំ លក់រាយ ដឹកជញ្ជូន ប្រាស្រ័យទាក់ទង និងអចលនទ្រព្យ។ ADB ក៏បានណែនាំថា […]

អាន​បន្ថែម

ម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលធំៗ ៧ នៅខេត្តកំពង់ស្ពឺ

ក្រុមវិនិយោគិនម៉ាឡេស៊ីនេស៊ី កំពុងសិក្សាពីសក្តានុពលវិនិយោគក្នុងវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ រួមមាន អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី និងថាមពលព្រះអាទិត្យ។ ការលើកឡើងពីចំណាប់អារម្មណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ELDEEN HUSAINI HOHD HASHIM កាលពីថ្ងៃទី១៦ ខែមីនា។ បើតាមឯកឧត្តម វ៉ី សំណាង ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី នឹងកៀងគរអ្នកវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យមកបោះទុនក្នុងវិស័យធំៗ ទាំង ៧ ខាងលើ ក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍បោះទុនក្នុងខេត្ត ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ក៏មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈ ឱកាសការងារ»។

អាន​បន្ថែម

ហាងលក់សំលៀកបំពាក់ H&M បើកហាងដំបូងនៅកម្ពុជាជាផ្លូវការហើយ នៅផ្សារអីអនភ្នំពេញ

ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត យីហោ H&M (Hennes & Mauritz AB) បានបើកដំណើរការហាងដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ជាផ្លូវការហើយ នៅឯផ្សារទំនើបអីអនទី ១ កាលពីថ្ងៃទី ១៧ មីនា នេះ។ ហាង H&M ភ្នំពេញមានទីតាំង G-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh។ ថ្លែងក្នុងពិធីសម្ពោធ លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៃក្រុមហ៊ុន H&M មានប្រសាសន៍ថា ក្រុមហ៊ុនខិតខំក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយនិរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ ការសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្ដានុពលនៃលទ្ធភាពទិញរបស់ប្រជាពលរដ្ឋក្នុងស្រុក ។ ជាក់ស្ដែអ ក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់ ពោលគឺតាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ ទីតាំងនៅប្រទេសវៀតណាម និង ៤៣ទីតាំង នៅប្រទេសថៃ។

អាន​បន្ថែម

បាត់ដំបងនឹងមាន Pub Street ដូចនៅសៀមរាប

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដូចជានៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី ១៦ មីនា ក្នុងជំនួបនឹងលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ។ បើតាមផែនការ គម្រោង Pub Street នឹងដូចនឹងខេត្តសៀមរាប ដែលនឹងមានភោជនីយដ្ឋាន និងបារ ដើម្បីឱ្យភ្ញៀវទេសចរមកកំសាន្ដ។ លើសពីនេះ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗ នៅទីនោះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនា។ យ៉ាងណាក្ដី ឯកឧត្តមមិនទាន់បានបញ្ជាក់ពី ទីតាំង និងកាលបរិច្ឆេទនៃការសាងសង់គម្រោង pub street នេះទេ។

អាន​បន្ថែម

តំបន់សេដ្ឋកិច្ចពិសេសពហុបំណងព្រះសីហនុ ទៅមុខ១ជំហានទៀត! រដ្ឋពន្លឿនសុំធាតុចូលពីឯកជន

មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានផែនការ និងនគរូបនីយកម្មទីក្រុងស៊ិនចិន សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសមាគមសហគ្រិន បានជួបពិភាក្សាគ្នា ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់គម្រោងប្ដូរមុខមាត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ដោយសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារសម្របសម្រួល UNIDO ប្រចាំកម្ពុជា ។ គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ គឺចង់ទទួលបានធាតុចូល យោបល់ ការចែករំលែកបទពិសោធន៍ អំពីផលប៉ះបល់ដែលបានជួបប្រទះ និងបញ្ហាផ្សេងៗពីភាគីឯកជន ដើម្បីរៀបចំសេចក្តីព្រាងនៃគម្រោងមេនេះឱ្យគ្រប់ជ្រុងជ្រោយ មុនដាក់ជូនរាជរដ្ឋាភិបាលវាយតម្លៃ និងសម្រេច។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម