ធុរកិច្ច និងទីផ្សារ
ផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមស្ដង់ដា SCG Design Village បើកសម្ពោធជាផ្លូវការ
SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។ សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ រួមមាន នាយកប្រតិបត្តិនៃក្រុមហ៊ុន […]
អានបន្ថែមអគារពាណិជ្ជកម្មពហុបំណងថ្មីមួយ នៅតំបន់ក្បាលថ្នល់ បើកសម្ពោធជាផ្លូវការ
អគារពាណិជ្ជកម្មពហុបំណងថ្មីកម្ពស់ ១២ជាន់ ថ្មីមួយ ឈ្មោះថា Kampus បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា។ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងតំបន់ក្បាលថ្នល់ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាប្លែកថ្មី ដែលមានផ្ទៃក្រសឡាសរុប ១០ ៥៤៣ ម៉ែត្រការ៉េ ជាមួយនឹងចំណតរថយន្តក្រោមដី។ ផ្នែកខ្លះនៃអគារនឹងត្រូវបានបម្រើជាសាលសន្និសីទ និងមជ្ឈមណ្ឌលការងាររបស់សហព័ន្ធយុវជន ខណៈ ផ្នែកខ្លះទៀតនឹងប្រើប្រាស់ជាកន្លែងធ្វើការរួមគ្នាសម្រាប់យុវជន ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផងដែរ។ អគារនេះក៏មានជាការិយាល័យជួល ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងលំហែរកាយ ស្កាយបារ និងកន្លែងផ្សេងៗទៀត។ លោក ហ៊ុន ម៉ានី បានថ្លែង អបអរសាទរចំពោះការដាក់ដំណើរការអគារ Kampus នេះថា គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងគោលបំណងសម្រាប់យុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំ ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។
អានបន្ថែមហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?
សរសរដោយ Harbor Property ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស។ យ៉ាងណាក្ដី គម្រោងខុនដូមួយចំនួននៅតែដំណើរការល្អទោះស្ថិតក្នុងវិបត្តិកូវីដក្ដី។ តើហេតុអ្វីបានជាគម្រោងខុនដូមួយចំនួនលក់បានជោគជ័យ ខណៈខ្លះទៀតលក់មិនសូវដាច់? លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ មានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។ គម្រោងទាំងនោះមានទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិតនៅទល់មុខផ្លូវធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ហើយតម្លៃក៏ប្រកួតប្រជែងផងដែរ។ លោកបានបន្ថែមថា៖ «គម្រោងខុនដូដែលទទួលបានជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជាមួយចំនួនមិនអាចមានលទ្ធភាពបង់ប្រាក់ពេញលេញ ឬបង់រំលោះពី ២000-៣000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាតឱ្យពួកគេបង់រំលោះត្រឹមតែ ៥00 ទៅ ១000 ដុល្លារក្នុងមួយខែ។ ចំណុចនេះនឹងធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី ១000 ដុល្លារក្នុងមួយខែអាចទិញខុនដូបាន»។ ដោយសារវិបត្តិកូវីដ […]
អានបន្ថែមនាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលប្រមូលពន្ធចំណេញមូលធនដល់ឆ្នាំ២០២៤ ជាផ្លូវការ
អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតប្រកាសជាផ្លូវការហើយ ថានឹងពន្យារការអនុវត្តពន្ធចំណេញមូលធន ២ឆ្នាំទៀត ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ស្នើទៅសម្ដេចហ៊ុន សែន ហើយទទួលបានការអនុម័ត កាលពីដើមឆ្នាំ។ ការអនុវត្តពន្ធលើចំណេញមូលធននេះ នឹងត្រូវចាប់ផ្ដើមនៅខែ ១ មករា ឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ ២០២២ នេះ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩។ ជាក់ស្ដែង កាលបរិច្ឆេទនៃការអនុវត្តពន្ធចំណេញមូលធន ត្រូវបានពន្យារ ១ឆ្នាំ ម្តងរួចហើយ ពីឆ្នាំ២០២១ មកឆ្នាំ ២០២២។ គួរបញ្ជាក់ថា ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនបាន ២វិធី។ (អានបន្ថែម)
អានបន្ថែមការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣
NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល្បាញ Skidmore, Owings, and Merrill ហើយបច្ចុប្បន្នកំពុងសាងសង់។ យោងតាមរបាយការណ៍សរុបការងារឆ្នាំ ២០២១ របស់ក្រុមហ៊ុន ការងារបុកគ្រឹះជារួមសម្រេចបានជាង ៥០% ខណៈការបុកគ្រឹះសសរធំៗ នៃអគារទី ១ និងទី ៣ ក៏ជិតបញ្ចប់ហើយដែរ។ ដោយឡែក ការងារហេដ្ឋារចនាសម្ព័ន្ធក្រោមដីក៏បានចាប់ផ្តើមនៅកាលពីខែធ្នូ ឆ្នាំ ២០២១។ តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង ៣ នៃ គម្រោង នឹងចាប់នៅដើមឆ្នាំ ២០២៣ បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធក្រោមដីត្រូវបានបញ្ចប់។ ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ […]
អានបន្ថែមរោងចក្រផលិតដែកដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ
រោងចក្រផលិតកម្ម និងកែច្នៃដែកគ្រឿងសំណង់ ដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ រោងចក្រនេះ ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលនឹងចូលរួមផ្គត់ផ្គង់ដែកដល់វិស័យសំណង់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជិតខាង។ ឯកឧត្តម អ៊ុំ រាត្រី ថារោងចក្រនេះមិនត្រឹមតែជួយក្នុងវិស័យសំណង់ និងអចលនទ្រព្យទេ តែក៏ជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពន្ធ និងការបង្កើតការងារជូនពលរដ្ឋនៅឃុំទួលពង្រ ស្រុកម៉ាឡៃទៀតផង។ គួរបញ្ជាក់ថា រោងចក្រនេះធ្វើឡើងដោយក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីសស្ទេត ឯ.ក ដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ។ ក្រុមហ៊ុននេះ បច្ចុប្បន្នបាននឹងកំពុងអភិវឌ្ឍន៍គម្រោងជាច្រើននៅផ្លូវជាតិលេខ៥៩ ក្នុងស្រុកម៉ាឡៃ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផ្សារ និងរោងចក្រជាដើម។ ក្នុងផែនការបន្ទាប់ ក្រុមហ៊ុនក៏គ្រោងនឹងកសាងរោងចក្រផលិតសំបករថយន្ត និងអាជីវកម្មវិស័យផ្សេងទៀតផងដែរ៕
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកមួយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីការស្រាវជ្រាវ និងវិភាគទិន្នន័យអចលនទ្រព្យ
ក្រុមហ៊ុន Z1 Data Co., Ltd ដែលជាក្រុមហ៊ុនក្នុងស្រុកស្ថិតក្រោមការគ្រប់គ្រងរបស់ Zillennium Co., Ltd នឹងប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុន Z1 Data កាលពីថ្ងៃទី ០៧ ខែ មីនា ក៏ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី គឺលោក Arshad Khan ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តទិន្ន័យ (data science) និងបច្ចេកវិទ្យាបញ្ញានិម្មិត AI (Artificial Intelligence) មកពីសហរដ្ឋអាមេរិក។ វត្តមានរបស់លោក Arshad Khan នឹងនាំបទពិសោធន៍ជាច្រើនឆ្នាំ មករួមចំណែកអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គួរបញ្ជាក់ថា កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។ កម្មវិធីទាំងនោះមានដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករណ៍ពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។
អានបន្ថែមព្រលានភ្នំពេញថ្មីសម្រេចបាន ៣២% ហើយ ខណៈទុនជាង ៤១៤ លានដុល្លារត្រូវបានចំណាយ
បើគិតត្រឹមដើមខែមីនានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២% ហើយ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៤ ខែមីនា។ CAIC បានបន្ថែមថា រហូតមកដល់ពេលនេះ ទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ត្រូវបានចំណាយលើការអភិវឌ្ឍន៍ ដោយមិនរាប់បញ្ចូលតម្លៃដី។ ទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងការជន់លិចក្នុងរដូវវស្សាកន្លងមក បានបង្ករអាក់រអួលក្នុងការសាងសង់ក៏ដោយ គម្រោងនៅតែបន្តដោយរលូន ខណៈដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គឺជាគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃជាង ១,៥ ពាន់លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតា នៅខេត្តកណ្តាល។ គម្រោងនេះ រចនា សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រង ដោយក្រុមងហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ថ្មីៗនេះ CAIC ក៏បានចេញមូលបត្របំណុលដែលមានតម្លៃសរុប ៣០០ លានដុល្លារ ដើម្បីស្វែងរកទុនបន្ថែមមកវិនិយោគលើគម្រោងព្រលានដ៏ធំនេះ។ […]
អានបន្ថែមអង់គ្លេសជួយកម្ពុជាក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក
សេចក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានរៀបចំរួចរាល់ហើយ កាលពីថ្មីៗនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិភាក្សា វាយតម្លៃ និងប្រមូលធាតុចូលបន្ថែមពីសំណាក់វិនិយោគិន និងដៃគូពាក់ព័ន្ធ។ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សាដោយអ្នកជំនាញមកពីក្រសួង និងស្ថាប័នចំនួន៨ ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និង ក្រុមហ៊ុន Boston Consulting Group (BCG) ដើម្បីស្វែងរកទស្សនៈ និងមតិកែលម្អបន្ថែម។ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្តាសោភា ថាបន្ទាប់ពីប្រមូលធាតុចូល និងមតិយោបល់ទាំងអស់ពីវិនិយោគិន និងអ្នកជំនាញក្នុងឧស្សាហកម្មនេះ ផែនទីបង្ហាញផ្លូវនឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនអនុម័តចុងក្រោយដោយរាជរដ្ឋាភិបាល។ វិស័យយានយន្ត និងអេឡិចត្រូនិច នឹងក្លាយវិស័យអាទិភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារយៈពេលវែង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ ដល់ ២០២៥ និងផែនការស្តារសេដ្ឋកិច្ចឆ្នាំ ២០២១ ដល់ ២០២៣។ បើអនុវត្តជោគជ័យ វិស័យពីរនេះ នឹងអាចបង្កើតផលប្រយោជន៍ជាច្រើន ដោយនឹងបង្កើនតម្លៃនាំចេញដល់ទៅ ២ពាន់លានដុល្លារ និងការបង្កើតការងារថ្មីជាង ២២ ០០០ […]
អានបន្ថែមវិនិយោគិនតួកគី ចង់និយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា
វិនិយោគិនតួកគី សម្លឹងការវិនិយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា ខណៈចាត់ទុកកម្ពុជា ជាប្រទេសមានសក្តានុពល ក្នុងវិស័យវិនិយោគ។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។ នេះជាការលើកឡើង របស់លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្រុងអាំការ៉ា។ ក្នុងជំនួបខាងលើនេះ សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមាន ការនាំចេញនាំចូល វាយណភណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ កសិកម្ម ។ល។ លោកប្រធាន ក៏បានស្នើឱ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសំណង់ ថាមពល ធនធានរ៉ែ និងបច្ចេកវិទ្យា។ លោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានសក្តានុពលខ្ពស់។ ហេតុនេះ លោកសង្ឃឹមថាធុរជននៃប្រទេសទាំងពីរនឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យសំខាន់ៗខាងលើ។ ឧកញ៉ា លឹម ហេង បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន។ ក្រៅពីតួកគី អ្នកវិនិយោគអ៊ីរ៉ង់ថ្មីៗនេះ […]
អានបន្ថែម