កំណើនប្រជាជន សេដ្ឋកិច្ច និងការរស់នៅបែបទាន់សម័យ នឹងជំរុញតម្រូវការខុនដូនៅកម្ពុជា

ទីផ្សារខុនដូនៅកម្ពុជា ដែលបច្ចុប្បន្ន ផ្អែកខ្លាំងទៅលើជនបរទេស នឹងទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកជាងមុន បើអ្នកអភិវឌ្ឍផ្លាស់ប្ដូរតម្លៃ និងរបៀបសាងសង់ ស្របពេលដែលចំនួនប្រជាជនកើនឡើង ហើយនិន្នាការរស់នៅក្នុងលំនៅឋានបែបទំនើបក៏កំពុងពេញនិយម។ លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លើកឡើងថា អ្នកទិញក្នុងស្រុក ចាប់ផ្តើមងាកមកគាំទ្រទីផ្សារខុនដូ បើទោះបីជាទីផ្សារខុនដូ ពឹងផ្អែកលើជនបរទេសក៏ដោយ។ លោក លើកឡើងថា និន្នាការនេះ គឺគាំទ្រ ដោយកត្តាចរាចរណ៍ក្នុងទីក្រុង និងកត្តាគ្រួសារបង្កើតថ្មីដែលចង់រស់នៅក្នុងទីក្រុង ជិតកន្លែងធ្វើការ និងការប្រកបជំនួញ។ តាមរយៈនេះ ទីផ្សារខុនដូ នៅមានឱកាសរីកនៅកម្ពុជា ប៉ុន្តែអ្នកអភិវឌ្ឍត្រូវចេះចាប់យកឱកាស ដោយសាងសង់ខុនដូឱ្យស្របតាមតម្រូវការក្នុងស្រុកទាំងទំហំ និងតម្លៃ ជាជាងរង់ចាំវិនិយោគិនពីក្រៅប្រទេសដែលមិនដឹងថាពេលណា។ បច្ចុប្បន្នចំណែកក្នុងស្រុកលើទីផ្សារខុនដូ គឺនៅមានកម្រិតទាបនៅឡើយ ដែលជាការបង្ហាញថា ទីផ្សារនេះនៅមានចន្លោះធំធាត់ជាងនេះ បើធ្វើទីផ្សារបានត្រឹមត្រូវ ហើយស្របនឹងនិន្នាការជាក់ស្ដែង។

អាន​បន្ថែម

រដ្ឋនឹងចេញផែនការថ្មីបន្ដសាងសង់អគារខ្ពស់ៗ ដែលជាប់គាំងនៅខេត្តព្រះសីហនុឡើងវិញ

រដ្ឋាភិបាលត្រៀមដាក់ចេញផែនការថ្មី ដើម្បីអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុឡើងវិញ តាមរយៈការទាក់ទាញអ្នកវិនិយោគថ្មីៗ ឱ្យបន្ដសាងសង់អគារខ្ពស់ៗដែលមិនទាន់បញ្ចប់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុជាច្រើនបានផ្អាកការសាងសង់ បន្ទាប់ពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើង។ នេះជាការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ ឯកឧត្តម ថាអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍ យើងនឹងទាក់ទាញអ្នកវិនិយោគមកបន្ត ឬលក់ទៅឱ្យអ្នកផ្សេង ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រតិបត្តិការឡើងវិញ។ គួរបញ្ជក់ថា រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋាភិបាលក៏បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យដែលសក្តានុពល៕ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ការប្រកួតអចលនទ្រព្យឆ្នើម PropertyGuru 2022 បកមកអង្រួនសង្វៀនកម្ពុជាម្ដងទៀត ព្រមជាមួយពានថ្មី

កម្មវិធីប្រកួតអចលនទ្រព្យឆ្នើម PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ២០២២ ត្រូវបានប្រកាសបើកជាផ្លូវការហើយ ដែលជាការត្រឡប់មកអង្រួនសង្វៀននៃភាពច្នៃប្រឌិត និងគុណភាពនៃការអភិវឌ្ឍគម្រោងអចលនទ្រព្យនានានៅកម្ពុជាម្ដងទៀត ព្រមនឹងការបើកឱ្យមានប្រភេទពានថ្មីស្រឡាងមួយគឺ «គម្រោងលំនៅឋានជាប់ឆ្នេរល្អបំផុត»។ សម្រាប់ឆ្នាំនេះ PropertyGuru នឹងរៀបចំអាហារពេលល្ងាចដើម្បីប្រកាសពានរង្វាន់ដោយផ្ទាល់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី ២៦ ខែសីហា ក្រោមវិធានការសុខាភិបាលយ៉ាងម៉ត់ចត់។ ការប្រកាសពីកម្មវិធីធ្វើឡើងក្នុងកម្មវិធីតុមូលសារព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ ដែលចូលរួមដោយ ប្រធានផ្នែក Brand & Marketing Services នៃ Property Guru Asia Property Awards លោក Richard Allan Aquino ប្រធានគណៈកម្មការ លោកសន សៀប និងអ្នកឧបត្ថម្ភផ្លូវការលោក Paul Ashburn នៃក្រុមហ៊ុន HLB Real Estate Group ។ កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីឆ្នាំនេះ៖ -១ មករា ២០២២ […]

អាន​បន្ថែម

GlobalData៖ វិស័យសំណង់នៅកម្ពុជាទទួលពិន្ទុល្អ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់

វិស័យសំណង់កម្ពុជា ស្ថិតក្នុងចំណាត់ល្អ ធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសន្ទស្សន៍ពិន្ទុកើនឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមដើមឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ GlobalData’s Construction Project Momentum Index។ របាយការណ៍ដដែលបង្ហាញថា ពិន្ទុផ្នែកសំណង់របស់កម្ពុជា មាន០,៨២ពិន្ទុ ក្នុងខែមករា កើនឡើងពី ០,៤៧ ពិន្ទុ កាលពីខែធ្នូ ឆ្នាំមុន។ បើកធៀបនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ដូចជាវៀតណាម កម្ពុជាគឺល្អជាង ព្រោះវៀតណាម មានពិន្ទុត្រឹមតែ ០,១៩ ប៉ុណ្ណោះ ព្រោះវិស័យសំណង់មានបញ្ហាច្រើន។ ដោយឡែក ពិន្ទុសម្រាប់អាស៊ីអាគ្នេយ៍ ជារួមគឺ ០,៥ ដែលទាបខ្លាំងបើកធៀបនឹងតំបន់ផ្សេងៗជុំវិញពិភពលោក ប៉ុន្តែស្ថានភាពកំពុងប្រសើរឡើង។ គួរបញ្ជាក់ថា GlobalData’s Construction Project Momentum Index ចាត់ពិន្ទុ ដោយផ្អែកលើការវិភាគលើគម្រោងសំណង់នីមួយៗរាប់ពាន់គម្រោងនៅជុំវិញពិភពលោក។ ពិន្ទុគឺស្ថិតនៅចន្លោះពី -៥ ដល់ ៥។ ពិន្ទុល្អ គឺដោយសារគម្រោងធ្វើទៅដោយរលូន គ្មានបញ្ហា គ្មានគ្រោះថ្នាក់ និងការបញ្ចប់តាមផែនការជាដើម ខណៈពិន្ទុមិនល្អគឺដោយសារលុបចោល ឬផ្អាកគម្រោង ការពន្យារពេល […]

អាន​បន្ថែម

ជប៉ុនគ្រោងវិនិយោគបង្កើតលំនៅឋានតម្លៃសមរម្យ ២០០០ខ្នងនៅខេត្តសៀមរាប

ក្រុមហ៊ុនជប៉ុន UR Linkage Co Ltd បានបង្ហាញផែនការសិក្សាចង់វិនិយោគបង្កើត គម្រោងលំនៅឋានតម្លៃសមរម្យស្ដង់ដារជប៉ុន សរុប២០០០ខ្នង នៅក្នុងខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានលើកបង្ហាញនៅក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅ។ គម្រោងនេះ មានឈ្មោះថា Sakura Angkor ហើយបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ក្រោមការប្រឹក្សាយោបល់ពីឯកឧត្តមប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក Yoshimura Hiroyuki តំណាងក្រុមហ៊ុន UR Linkage Co Ltd របស់ប្រទេសជប៉ុន បានឱ្យដឹងថា គម្រោងនេះ បែងចែកជា ៣ ដំណាក់កាល ក្រោមផែនការ៥ឆ្នាំ។ ដំណាក់កាលទី១ មានលំនៅឋានចំនួន ៧០០យូនីត ដំណាក់កាលទី ២ ៨០០យូនីត និងដំណាក់កាលទី៣ ៥០០យូនីត។ គ្រប់ដំណាក់កាលនឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ទិសដៅដើម្បីផ្ដល់នូវសហគមគ្រប់ជ្រុងជ្រោយ និងស្រួលរស់នៅដល់ប្រជាពលរដ្ឋខ្មែរ។ តាមផែនការ លំនៅឋានក្នុងគម្រោងនឹងលក់ក្នុងតម្លៃពី […]

អាន​បន្ថែម

ក្រុមហ៊ុន ៥ ធំៗ ចុះMoU ដើម្បីបង្កើនការវិនិយោគទីផ្សារអចលនទ្រព្យរវាងកម្ពុជា និងអ៊ឺរ៉ុប

ក្រុមហ៊ុនធំៗចំនួន ៥ បានចុះ MoU ដើម្បីបង្កើនឱកាសវិនិយោគថ្មីៗ ជំរុញការវិនិយោគវិស័យអចលនទ្រព្យ រវាងប្រទេសកម្ពុជា កាណាដា ព័រទុយហ្គាល់ និងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប។ ពិធីចុះ MoU ធ្វើឡើងកាលពីថ្ងៃទី៨ កុម្ភៈ រវាង ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។ កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។ ក្រោម MoU នេះ ភាគីទាំង ៥ បានព្រមព្រៀងសហការទៅវិញទៅមកដើម្បីសម្រួលដល់អ្នកវិនិយោគនៅកម្ពុជាអាចទិញអចលនទ្រព្យនៅព័រទុយហ្គាល់ កាណាដា ឬសហរដ្ឋអាមេរិក។ លើសពីនេះ អ្នកវិនិយោគនៅកម្ពុជាក៏នឹងមានឱកាសកាន់តែច្រើនក្នុងការកៀរគរទុនពីវិនិយោគិននៅប្រទេសសមាជិកអ៊ឺរ៉ុប ឬនៅសហរដ្ឋអាមេរិក មកវិនិយោគអចលនទ្រព្យនៅកម្ពុជាផងដែរ។ ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ […]

អាន​បន្ថែម

ADB គ្រោងជួយសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយនៅខេត្តព្រះសីហនុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយកម្ពុជាអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយគ្រោងនឹងសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកុម្ភៈ គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ផលនេសាទសមុទ្រ ពង្រឹងការគ្រប់គ្រងសំណល់ និងការបន្ថយផលប៉ះពាល់ធម្មជាតិក្នុងអាជីវកម្មនេសាទ។ គម្រោងនេះរួមមាន ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ការផ្តល់ឥណទាន និងការបង្កើតប្រភពហិរញ្ញទានគាំទ្រអាជីវកម្មតាមតំបន់ឆ្នេរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោង ហើយបានលើកជាយោបលជូន ADB ឱ្យពិចារណា ២ ទីតាំង សម្រាប់ការសាងសង់ផែមួយនេះ។ ទី១ គឺនៅស្រុកស្ទឹងហាវ ព្រោះមានប្រជានេសាទច្រើន និងទី២ គឺតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ព្រោះទីនោះមានការប្រមូលផ្តុំផលនេសាទ។ ឯកឧត្តមអភិបាល ក៏បានស្នើឱ្យ ADB ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុន SUNWAH ចង់វិនិយោគលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ

រដ្ឋបាលខេត្ត បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុន បាននិងកំពុងចុះស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តនេះ។ នេះបើតាមជំនួបសម្តែងការគួរសម រវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក Jason Choi នាយកក្រុមហ៊ុន SUNWAH កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នាឱកាសនោះ លោក Jason Choi បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ ជុំវិញពិភពលោកដូចជាហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ជាដើម។ ដោយឡែកនាពេលខាងមុខ ក្រុមហ៊ុន ក៏មានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។ ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន ស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ។ ជាក់ស្ដែង រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋក៏បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ […]

អាន​បន្ថែម

សិង្ហបុរី មានបំណងចង់វិនិយោគលើវិស័យធំៗ ចំនួន ៣ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឯកឧត្តម Vivian Balakrishnan បានឱ្យដឹងថា សិង្ហបូរិចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តម Vivian បានឱ្យដឹងដូច្នេះក្នុងជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន កាលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម Vivian បានសាទរចំពោះ សម្ដេច ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចាក់វ៉ាក់សាំងបានច្រើនជាងគេនៅក្នុងតំបន់។ ឯកឧត្តមបានបន្ដថា នេះហើយគឺជាកត្តាធ្វើឱ្យអ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាពិសេសលើវិស័យទាំង ៣ ខាងលើ។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ដចំពោះរាល់ការវិនិយោគ ដោយមិនត្រឹមតែវិស័យ ៣ តែគួរពិនិត្យឱកាសក្នុងវិស័យអប់រំ សុខាភិបាល និងវិស័យដទៃទៀត។ គួរបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ នេះហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ ដោយនឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន […]

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលចុះបញ្ជីក្នុងទីផ្សារមូលបត្រ បើកលក់ភាគហ៊ុនជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឈន៍លំនៅឋាន JS Land PLC បានប្រកាសលក់ភាគហ៊ុនក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១០ខែកុម្ភៈ នេះត ពោលគឺបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ ដែលចុះបញ្ជីក្នុងផ្សារមូលបត្រនៅកម្ពុជា។ ក្រុមហ៊ុន JS Land PLC គ្រោងបោះផ្សាយភាគហ៊ុនដើម្បីប្រមូលទុនសរុបប្រមាណ ៤៦ប៊ីលានរៀល ឬប្រមាណ ១២លានដុល្លារ ដោយ១ ភាគហ៊ុន មានតម្លៃ ចាប់ពី ១ ៩០០រៀល។ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា វត្តមានថ្មីរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើជាគំរូនាំមុខសម្រាប់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ឬក្រុមហ៊ុនក្នុងវិស័យនានា ពិចារណាពីធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារហ៊ុន ដើម្បីចាប់យកឱកាសរីកចម្រើនជាមួយគ្នា។ គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៦ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបានពីទីផ្សារមូលបត្រមានប្រមាណជាង ២៨១លានដុល្លារ។      

អាន​បន្ថែម