ធុរកិច្ច និងទីផ្សារ
តើខណ្ឌជ្រោយចង្វារអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) នៃក្រុងភ្នំពេញដែរឬទេ?
ក្នុងចំណោមតំបន់ជាយក្រុងទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រោយចង្វារត្រូវបានចាត់ទុកថាជាខណ្ឌដែលមានការអភិវឌ្ឍន៍លឿនជាងគេខាងវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងនេះ ខណ្ឌមួយនេះបានទាក់ទាញនូវគម្រោងវិនិយោគជាច្រើនដូចជា ទីក្រុងរណប Garden City ទីក្រុងរណបជ្រោយចង្វារ គម្រោងខុនដូ បុរី និងដីឡូតិ៍ជាដើម។ អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា ជ្រោយចង្វារជាខណ្ឌអំណោយផលដល់គម្រោងលំនៅឋាន ដែលអមដោយទន្លេ ២ គឺទន្លេសាប និងទន្លេមេគង្គ។ «ដោយផ្អែកលើសក្ដានុពលនៃគម្រោងអភិវឌ្ឍន៍ ខណ្ឌនេះអាចនឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មី (CBD) នៃរាជធានីភ្នំពេញនាពេលខាងមុខ បន្ទាប់ពីខណ្ឌចំការមន បឹងកេងកង ដូនពេញ ៧មករា និងខណ្ឌទួលគោក»។ អ្នកស្រីបានបន្តថា បើនិយាយអំពីការអភិវឌ្ឍន៍អចលនទ្រព្យ ខណ្ឌជ្រោយចង្វារបានទាក់ទាញគម្រោងខុនដូប្រណិតៗជាច្រើនដូចជា គម្រោង MORGAN ENMAISON ដែលមានអគារសរុបចំនួន ៥ (២ អគារមានកម្ពស់៤៨ជាន់ និង៣អគារមានកម្ពស់ ៥៤ជាន់) ខុនដូ WEALTH MANSION កម្ពស់៤៥ជាន់ ខុនដូ LA VISTA ONE កម្ពស់៤១ជាន់ […]
អានបន្ថែមត្រឹមត្រីមាសទី ៣ ឥណទានក្នុងវិស័យសំណង់មានដល់ ១១,៥ ប៊ីលានដុល្លារ កើនឡើង ៣១%
គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១ ឥណទានសរុបដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានដល់ ៤៤.៩ប៊ីលានដុល្លារ ដែលកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិ នៅថ្ងៃទី២០ ធ្នូ។ ក្នុងចំណោមឥណទានទាំងអស់ ឥណទានផ្ដល់ឱ្យទៅវិស័យសំណង់មានដល់ទៅ ១១,៥ ប៊ីលានដុល្លារ ឬស្មើនឹង ២៥,៦% នៃឥណទានសរុប។ តួលេខឥណទានក្នុងវិស័យសំណង់នេះ កើនឡើង ៣១,២% បើកធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្រោពីពីវិស័យសំណង់ ឥណទានក៏បានផ្ដល់ទៅឱ្យលើវិស័យផ្សេងៗដូចជា វិស័យកសិកម្ម ៤,២ប៊ី លានដុល្លារ សេវាកម្ម ៤, ៧ប៊ីលានដុល្លារ វិស័យការជួញដូរដុំនិងរាយ ១១,១ប៊ីលានដុល្លារ កម្មន្តសាល ១,៥ពាន់លានដុល្លារ អង្គភាពគ្រួសារ ២,៧ ប៊ីលានដុល្លារ និងឥណទានផ្សេងៗ ៩,២ ប៊ីលានដុល្លារ។ ទាក់ទិននឹងឥណទានក្នុងស្រុក ធនាគារពិភពលោកថ្មីៗនេះ បានក្រើនថា កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើន៤,៥% ក្ដី។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-វៀតណាម កំពុងពន្លឿនការងារបើកដំណើរការច្រកព្រំដែនឡើងវិញ
កម្ពុជា-វៀតណាម កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានប្រជុំពិភាក្សាការងាររួមគ្នា ដើម្បីពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក ពិសេសឈានទៅបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញឆាប់ៗនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងហើយ បន្ទាប់ពីកម្ពុជាមានស្ថានភាពធូរស្រាលកូវីដ-១៩»។ «ហេតុនេះ រដ្ឋាភិបាលកម្ពុជា ក៏បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ»។ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានសាទរដល់កម្ពុជាចំពោះស្ថានភាពធូរស្រាលកូវីដ-១៩។ ឯកឧត្តម ក៏បានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ។ គួរបញ្ជាក់ថា ភាគីទាំងពីរ មិនទាន់បញ្ជាក់ច្បាស់ពីឈ្មោះច្រកព្រំដែនដែលនឹងត្រូវបើកឡើងវិញនោះឡើយ។ ក្រៅពីច្រកព្រំដែនវៀតណាម កម្ពុជា និងថៃ ក៏គ្រោងនឹងបើកច្រកព្រំដែន ៤ កន្លែង ឡើងវិញផងដែរ រួមមាន ច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់
ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតធំ បានបង្ហាញគម្រោងមកវិនិយោគសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផលពីក្រៅប្រទេសមកលក់នៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ ក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែធ្នូ។ ក្នុងជំនួបនេះ លោក Chandana Fernando បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រ ជំនួសឱ្យការនាំចូលពីបរទេស ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីផែនការលម្អិតនៅឡើយទេ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការមកបណ្តាក់ទុនរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ហើយពិនិត្យលទ្ធភាពជាក់ស្តែង។ ភាគីទាំង ២ នឹងជួបពិភាក្សាការងារម្ដងទៀត នៅប្រទេសស្វីស នាដើមឆ្នាំ២០២២៕
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ERA Cambodia កាលពីថ្មីៗនេះ បានបើកសម្ពោធការិយាល័យកណ្ដាលលំដាប់អន្តរជាតិថ្មីរបស់ខ្លួន ដែលនឹងដើរតួជា One-Stop Service សម្រាប់បម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ការិយាល័យថ្មីនេះ នឹងរួមផ្ដុំគ្រប់សេវាកម្ម ព្រមនឹងបរិក្ខារទំនើបៗដូចជា កន្លែងទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំ និងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ជរសម្រាប់ ផ្តល់ការសេវាអចលនទ្រព្យផងដែរ។ ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា ERA KH។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia ដែលមានមុខងារសំខាន់ៗ ដែលអាចជួយគាំទ្រដល់ដំណើរ ការបម្រើសេវាកម្មដល់អតិថិជនបានរហ័ស និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះមកពីសហរដ្ឋអាមេរិក និងឥណ្ឌា។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចទាញយកកម្មវិធីពី App Store និង Play Store បាន។ គួរបញ្ជាក់ថា […]
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន បើកសម្ពោធសណ្ឋាគារ Hyatt Regency Phnom Penh ជាផ្លូវការ
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» តម្លៃ ១៨០លានដុល្លារអាមេរិក ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១៥ ខែធ្នូ នេះ។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធសណ្ឋាគារសំដាប់ផ្កាយ៥ នេះ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានបង្ហាញមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចម្រើន និងអភិវឌ្ឍនៅកម្ពុជា។ សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។ […]
អានបន្ថែមតើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?
អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។ លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ជាជាងវិនិយោគលើប្រភេទអចលនទ្រព្យផ្សេងៗទៀត។ លោកឧកញ៉ា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២ បុរីនៅតែរឹងមាំ តែមិនមែនគ្រប់ប្រភេទនោះទេ។ ប្រភេទបុរីដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅក្រោម១០ម៉ឺនដុល្លារ ទើបនៅតែមានសន្ទុះ ព្រោះប្រជាជនយើងភាគច្រើនមានចំណូលមធ្យម ឬក្រោមមធ្យម»។ «តម្លៃក្រោម ១០ម៉ឺននេះ គឺអាចទៅរួចសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន អថិជនអាចខ្ចីធនាគារបានរហូតដល់ ៧០% ទៅ ៨០% ឯណោះ ហើយក្នុងរយៈពេលវែងទៀត អីចឹងទីផ្សារផ្ទះបុរីតម្លៃក្រោមមធ្យម គឺធំណាស់ ហេតុនេះគួរវិនិយោគបុរីមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺជារឿងល្អបំផុត» លោកបានបន្ដ។ លោកឧកញ៉ា គីម ហ៊ាង បន្ដថា ក្រៅពីកត្តាតម្រូវការដែលធ្វើឱ្យទីផ្សារនេះមានភាពរឹកមាំ […]
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍលំនៅឋានក្នុងស្រុកមួយទទួលបានសិទ្ធិបោះផ្សាយលក់មូលបត្រជាសាធារណៈ
ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយក្នុងស្រុក ទើបទទួលបានការអនុញ្ញាតជាគោលការណ៍ ពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើផ្សារមូលបត្រកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី៧ នៃអាណត្តិទី១ កាលពីថ្ងៃទី ១៣ ធ្នូ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបន្ថែមជាមួយនិយ័តករមូលបត្រកម្ពុជា មុននឹងអាចបន្តនីតិវិធីជាផ្លូវការលើការបោះផ្សាយបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន មានមូលដ្ឋាននៅរាជធានីភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ២០១៤ និងជាក្រុមហ៊ុននាំមុខគេមួយក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ ប្រភពដដែលបានឱ្យដឹងថា សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc។
អានបន្ថែមជីប មុ៉ង លែន អង្រួនសក្ដានុពលតំបន់ពោធិ៍ចិនតុង ក្រោយបើកការដ្ឋានគម្រោងថ្មី ផាក លែន ពោធិ៍ចិនតុង
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីស្រឡាងមួយទៀតរបស់ខ្លួនក្នុងតំបន់ពោធិ៍ចិនតុង នោះគឺគម្រោង «ផាក លែន ពោធិ៍ចិនតុង»។ ជាមួយនឹងទីតាំងដ៏ល្អបំផុត ត្រឹមតែ២នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចំកណ្ដាលទីក្រុងដែលមានចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មចម្រុះស្រាប់ គម្រោង ផាក លែន ពោធិ៍ចិនតុង នឹងជួយលើកកម្ពស់មុខមាត់តំបន់ពោធិ៍ចិនតុងឱ្យកាន់តែរីកចម្រើន ទាន់សម័យ និងមានភាពងាយស្រួលក្នុងការរស់នៅ ឬក៏ប្រកបអាជីវកម្មផ្សេងៗ។ អ្វីដែលលេចធ្លោបំផុតរបស់គម្រោង ផាក លែន ពោធិ៍ចិនតុង គឺសួនឧទ្យាន ផាក លែន ពោធិ៍ចិនតុង ដែលមានដើមឈើតូចធំចម្រុះពណ៌ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ នាំមកនូវបទពិសោធន៍នៃការរស់នៅប្រកបដោយផាសុកភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនេះ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់ ជីប ម៉ុង លែន ណាមួយដែលនៅជិតលោកអ្នកបំផុតចាប់ពីថ្ងៃនេះតទៅ ឬក៏សាកសួរតាមរយៈលេខទូរសព្ទ 061997888 ។ គេហទំព័រ៖ http://www.chipmongland.com ឬឆាតជាមួយក្រុមការងារតាមតំណរភ្ជាប់៖ https://t.me/chip_mong_land
អានបន្ថែមគម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក បើកការដ្ឋានសាងសង់ជាផ្លូវការ
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាផ្លូវការហើយ នៅថ្ងៃទី ៤ ធ្នូ ២០២១ កន្លងទៅនេះ ដែលជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប ៦០ហិកតា ក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និងភ្ញៀវកិត្តិយស។ គម្រោង ដឹណេតឆឺរ៉ល គឺស្ថិតនៅជាប់ផ្លូវជាតិលេខ ៦A គល់ស្ពានទី៩ ពោលគឺត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីជាការអបអរ ពិធីសម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉លនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ ១០ ៨០០ ដុល្លារ សម្រាប់ការទិញផ្ទះ ចាប់ពីថ្ងៃ ទី៤ ធ្នូ ២០២១ រហូតដល់ថ្ងៃ ទី៤ មករា ២០២២។ គម្រោងនេះជាសហគមន៍ដែលសម្បូរបែបលើផ្ទៃដីសរុប ៦០ហិកតា រួមជាមួយសួនធម្មជាតិដ៏ធំលើដី ៤,៥ ហិកតា ក៏ដូចជាក្លិបហៅស៍ អាងហែលទឹកដ៏ធំខាងក្រៅ […]
អានបន្ថែម