ខុនដូស្ដង់ដាជប៉ុនកណ្ដាលក្រុង L’attrait បញ្ចប់ការសាងសង់ជាស្ថាពរ និងបើកដំណើរការហើយ

L’attrait BOEUNG KENG KANG ដែលជាគម្រោងខុនដូលំដាប់ខ្ពស់ដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដំណើរការទាំងស្រុងចាប់ពីខែវិច្ឆិកានេះតទៅ បើទោះបីជាគម្រោងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្ដី។ មានទីតាំងស្ថិតនៅកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ សង្កាត់បឹងកេងកង ១ អគារខុនដូនេះ មានកម្ពស់ ២៦ ជាន់ និង ១៤៩ យូនីត ដែលរួមមានបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេង១ បន្ទប់គេង២ និងយូនីត penthouse ។ គម្រោងនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ១៩ ប៉ុន្តែ L’attrait នៅតែជំនៈឧបសគ្គ និង ទទួលជោគជ័យ ដោយលក់ដាច់ជិតអស់១០០% ហើយ។ គម្រោងនេះអភិវឌ្ឍដោយក្រុមហ៊ុជប៉ុន LAPD ដែលជាក្រុមហ៊ុនមានបទពិសោធន៍លើគម្រោងអចលនទ្រព្យធំៗ ជាង ៣០ ឆ្នាំនៅប្រទេសជប៉ុន ហើយត្រូវសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក CMED Cambodia។ នាយកប្រតិបត្តិ LAPD លោក Shinji Muto បានឱ្យដឹងថា ៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបញ្ចប់គម្រោងរបស់យើង។ ខ្ញុំជឿជាក់ថា យើងអាចសម្រេចបាននូវស្តង់ដារគុណភាពថ្មីនៅក្នុងទីផ្សារនេះដោយជោគជ័យ»។

អាន​បន្ថែម

ក្រសួងការងារ៖ កំណើនសំណង់អគារខ្ពស់ៗ ធ្វើឱ្យទីផ្សារការងារលើជំនាញមួយនេះកើនឡើង

ក្រសួងការងារ កាលពីថ្មីៗនេះ បានឱ្យដឹងថា ដោយសារកំណើននៃសំណង់អគារខ្ពស់ៗ បានធ្វើឱ្យកម្ពុជាត្រូវជំនាញធនធានមនុស្សផ្នែកជណ្តើរយន្តបន្ថែមទៀតជាច្រើន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងសិក្ខាកាមជំនាញជណ្តើរយន្តជំនាន់ទី១ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រុមហ៊ុន GGear Group អង្គការ UNIDO និង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ។ ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា៖ «កំណើននៃការសាងសង់អគារខ្ពស់ៗ និងតម្រូវការជណ្តើរយន្តនៅកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតមួយចំនួន រួមមាន ជាងដំឡើង ជាងជួសជុល និងការថែទាំជណ្តើរយន្ត»។ «នៅខណៈពេលនេះ ក៏ពុំទាន់មានគ្រឹះស្ថានសិក្សាណាមួយបើកវគ្គបណ្តុះ បណ្តាលជំនាញជណ្តើរយន្ត ដើម្បីផ្តត់ផ្គង់កម្លាំងពលកម្មដល់ទីផ្សារមួយនេះនៅឡើយទេ» ឯកឧត្តមបានបន្ដ។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញជណ្តើរនេះ គឺស្របតាមការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់អគារខ្ពស់ៗ ដែលចាំបាច់ត្រូវការប្រើប្រាស់ជណ្តើរយន្ត។ ការបើកវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការចាប់ផ្តើមជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការធ្វើពិពិធកម្មជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

អាន​បន្ថែម

មណ្ឌលកំសាន្តឆ្នេរសមុទ្រ Beach Club ថ្មីស្រឡាងមួយនៅឆ្នេរអូរត្រេះ បើកដំណើការហើយ

មណ្ឌលកំសាន្តឆ្នេរសមុទ្រ (Beach Club) ដែលមានទីតាំងនៅឆ្នេរអូរត្រេះ នៃក្រុងព្រះសីហនុ បានប្រកាសបើកដំណើរការជាផ្លូវការហើយ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។ គម្រោងមណ្ឌលកម្សាន្តឆ្នេរសមុទ្រនេះ រួចមានកន្លែងលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាព ចំណតកាប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន បន្ទប់សម្រាក និងសណ្ឋាគារ។ គម្រោងនេះ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ដែលជាបានបោះជំហានថ្មីក្នុងទិសដៅទាក់ទាញភ្ញៀវទេសចក្រោយវិបត្តិកូវីដ។ ឯកឧត្តម គួច ចំរើន បានលើកឡើងដែរថា ការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មីនៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះក៏ជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលមួយដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាន និងកំពុងលេចរូបរាងឡើងដូចជា ផ្លូវ៣៤ខ្សែ ការពង្រីកកំពង់ផែ រោងចក្រទឹកកខ្វក់ និងទីលានចាក់សំរាមជាដើម។ ពិសេសជាងនេះ រដ្ឋក៏បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងថ្មី ដើម្បីរៀបចំខេត្តនេះឱ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ

ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣ ០០០នាក់ និងអ្នកអូសរទេះ ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការងារកសិកម្មតាមបន្ទាត់ព្រំដែន។ ខាងភាគីថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕

អាន​បន្ថែម

រដ្ឋបន្តអនុគ្រោះពន្ធដល់អាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដល់ខែមីនា ឆ្នាំក្រោយ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបន្តការលើកលែងពន្ធចំពោះអាជីវកម្មសណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀតក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មក្នុងវិស័យដូចជា ទេសចរណ៍ អាកាសចរណ៍ រួមទាំងវិស័យផ្សេងទៀតដែលរងផលប៉ះពាល់ រដ្ឋាភិបាលបានសម្រេចបន្តផ្តល់ការអនុគ្រោះពន្ធ រយៈពេល៣ខែ ថែមទៀត។ លើសពីនេះ ដើម្បីជួយការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលកម្ពុជា ក៏សម្រេចអនុគ្រោះផ្នែកពន្ធដល់លើវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ផងដែរ។ ឯកឧត្តម បញ្ជាក់ទៀតថា ស្របពេលនេះដែរ កម្ពុជាក៏មិនទាន់មានគោលនយោបាយបង្កើតពន្ធថ្មីនោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ។  

អាន​បន្ថែម

OCIC និង CAIC លក់មូលបត្របំណុល២០លានដុល្លារឱ្យធនាគារ FTB យកទុនបន្ថែមសង់ព្រលានថ្មី

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបោះផ្សាយសញ្ញាបណ្ណមាន បុគ្គលធានាតម្លៃ ២០លានដុល្លារ លក់ឱ្យទៅធនាគារFTB ដើម្បីប្រមូលទុនយកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសង់អាកាសយាន្តដា្ឋនភ្នំពេញថ្មី នៅខេត្តកណ្តាល។ បណ្ណបំណុល ឬសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុនCAIC ផ្តល់អត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នាំ រយៈពេល ៣ឆ្នាំ ដោយក្រុមហ៊ុន OCIC ជាក្រុមហ៊ុនធានាលើសញ្ញាបណ្ណនេះ។ កិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា ត្រូវបានចុះហត្ថលេខា ដោយលោកឧកញ្ញា ឆាលស៍ វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន CAIC និងជានាយកប្រតិបត្តិក្រុមហ៊ុន OCIC និងលោកឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារFTB កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។ គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន CAIC ក៏បានបោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ១៥លានដុល្លារ លក់ឱ្យធនាគារ Prince ផងដែរ ដើម្បីរកទុនមកប្រើក្នុងគម្រោងអាកាសយាន្តដា្ឋនភ្នំពេញថ្មី។ (អានបន្ថែម) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីដើមខែវិច្ឆិកា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន២៦% ដោយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិក […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន៖ កម្ពុជានឹងក្លាយជាបណ្ដុំផលិតកម្ម ធុរកិច្ច និងវិនិយោគសក្ដានុពលក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្ដអនុវត្តគោលនយោបាយនានាបន្ថែម ដើម្បីទាក់ទាញការវិនិយោគបរទេស ទិសដៅដើម្បីប្ដូរមុខមាត់កម្ពុជា ឱ្យទៅជាបណ្ដុំផលិតកម្ម ធុរកិច្ច និងការវិនិយោគ ដែលមានសក្តានុពលមួយនៅក្នុងតំបន់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងសន្ទរកថាបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ សម្តេចបន្ដថា កម្ពុជាបាន និងកំពុងដាក់ចេញ និងអនុវត្តគោលនយោបាយច្បាស់លាស់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធដឹកជញ្ជូន ការសម្រួលនិតីវិធីធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាដើម។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងបណ្ដើរៗហើយក្រោយការបើកប្រទេស។ ក្នុងរយៈពេល ៩ ខែ នៅឆ្នាំ២០២១ រដ្ឋាភិបាលប្រមូលចំណូលចរន្តប្រមាណជិត៣ប៊ីលានដុល្លារ ស្មើនឹង ៧៥% ធៀបនឹងច្បាប់ថវិកា។

អាន​បន្ថែម

HLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ

បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។ ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។ ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview នេះក្នុងតម្លៃប្រមាណ ១២ លានដុល្លារអាមេរិក (១៥,៧ លានដុល្លារសិង្ហបុរី) ក្នុងខែមីនា ឆ្នាំ ២០១៨ ។ ប៉ុន្តែនៅខែធ្នូ-២០១៨ ដដែលនោះ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារអ្នកទិញមានបញ្ហា។ ក្រោយមកនៅខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនបានចុះកិច្ចសន្យាឡើងវិញជាមួយអ្នកទិញ។ ក្រៅពីគម្រោងនេះ បុត្រសម្ព័ន្ធរបស់ HLH Group ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុន៤ធំៗ ចុះMoUជាមួយរដ្ឋសម្រុកជំរុញសក្ដានុពលនិងប្ដូរមុខមាត់ខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជនធំៗចំនួន ៤ សម្រេចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទិសដៅជំរុញកៀរគរអ្នកវិនិយោគបន្ថែម និងរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យរីកចម្រើនទៅមុខមួយកម្រិតទៀត។ អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំង៥ លើកិច្ចការខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន Continent Assets Management Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្រុមហ៊ុន PropNex Cambodia Co., Ltd និងក្រុមហ៊ុន Ly Ly Kampong Seila Special Economic Zone Co., Ltd ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា ការសហការនេះ នឹងដាក់ចេញនូវគម្រោងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមជំរុញការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ឯកឧត្តមបានបន្ដថា ការសហការនេះ ក៏ស្របទៅនឹងផែនការមេរបស់រដ្ឋាភិបាលដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង […]

អាន​បន្ថែម

វិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ

ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestead នៃរដ្ឋ Florida ដែលជាតំបន់សក្ដានុពលទេសចរណ៍ខ្ពស់។ គម្រោងនេះមានឈ្មោះថា Pine Vista ដែលជាជម្រើសដ៏ល្អសម្រាប់ទាំងការវិនិយោគ ឬការស្នាក់នៅផ្ទាល់ខ្លួន ព្រោះវាជាគម្រោងដែលបំផុតគំនិតរចនាលំនៅឋានបែបថ្មីលក្ខណៈជារីសត។ ក្រៅពីទីតាំង និងការរចនា វិនិយោគិនក៏នឹងរីករាយជាមួយគ្រឿងបរិក្ខារដ៏ប្រណិតនៅក្នុងគម្រោងនេះ ដោយរួមមានអាងហែលទឹក ក្លឹបកម្សាន្ត និងមានផ្ទៃបៃតងធំទូលាយ ដែលសាកសម្យបំផុតសម្រាប់ការលំហែកាយ។ គួរបញ្ជាក់ថា សេវាកម្មទិញអចលនទ្រព្យអនឡាញនេះ នឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទម្រង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង […]

អាន​បន្ថែម