គម្រោងលំនៅឋានតម្លៃសមរម្យថ្មីមួយកន្លែងចាប់ផ្ដើមបង្ហាញខ្លួននៅតំបន់ពោធិ៍ចិនតុង

អត្ថបទផ្សព្វផ្សាយ គម្រោងលំនៅឋានតម្លៃសមរម្យថ្មីមួយ TKS Residence ចាប់ផ្ដើមបើកលក់ជាផ្លូវការហើយ ដែលនឹងចូលរួមចំណែកប្ដូរមុខមាត់ពោធិ៍ចិនតុងឱ្យកាន់តែមានសក្ដានុពល ក៏ដូចជាផ្ដល់នូវគេហដ្ឋានបែបទំនើបក្នុងតម្លៃសមរម្យដល់អតិថិជនផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅពោធិ៍ចិនតុង និងមានចម្ងាយតែ ១,៥គម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៤ ហិកតា ជាមួយនឹងផ្ទះសរុបជាង ១០០ ខ្នង។ ចំណុចពិសេសរបស់គម្រោង គឺតម្លៃសមរម្យដែលមានចាប់ពីតម្លៃ ៨១,៥០០ដុល្លារឡើងទៅ តែប៉ុណ្ណោះ សម្រាប់វីឡាកូនកាត់ដ៏ប្រណីត។ ទោះជាមានតម្លៃសមរម្យក្ដី ម្ចាស់គម្រោងក៏ផ្ដោតលើគុណភាព និងការរចនាជាចម្បង ដោយបានចាប់ដៃគូសហការណ៍ជាមួយក្រុមហ៊ុនអន្តរជាតិដូចជា Starline Global’s និង Negocia Capital ក៏ដូចជាវិនិយោគក្នុងស្រុកជាច្រើន ដើម្បីសាងសង់គម្រោងនេះប្រកបដោយ វិជ្ជាជីវៈនិងស្ដង់ដា។ យោងតាមលោក គង់ សុវណ្ណដៅបណ្ឌិត ប្រធានផ្នែកប្រតិបត្តិ របស់ក្រុមហ៊ុន អចលនទ្រព្យ នេហ្គោស៊ា ដែលដៃគូអភិវឌ្ឍ គម្រោង ធីខេអេស រ៉េស៊ីឌិន បានបង្ហើបប្រាប់ថា ចំណុចពិសេសដែលធ្វើឱ្យគម្រោងនេះខុសពីលំនៅឋានសមរម្យដទៃទៀត គឺទីតាំងនៅក្នុងក្រុងដែលមានសក្ដានុពល។ តំបន់ពោធិ៍ចិនតុង ជាទីតាំងដ៏ល្អ ផ្ដល់នូវផាសុកភាព និង ភាពងាយស្រួលក្នុងការរស់នៅ ព្រោះព័ទ្ធជុំវិញទៅដោយ ផ្សារ […]

អាន​បន្ថែម

កម្ពុជានាំចូលដែកពីវៀតណាមជិត ៦០០ តោន អំឡុង ៥ ខែដំបូងនៃឆ្នាំ ២០២១

ត្រឹម ៥ ខែដំបូង នៃឆ្នាំ ២០២១ វៀតណាមនាំចេញដែកមកកម្ពុជា សរុប៥៨៤តោន ដែលធ្លាក់ចុះ ១,៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈការនាំចេញដែកសរុបនៃប្រទេសវៀតណាម សម្រាប់៥ ខែនេះ មានដល់ទៅ ៤,១ លានតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ កម្ពុជាជាប្រទេសលេខរៀងទី៤ នៃទីផ្សារនាំចេញដែកធំៗរបស់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ។ ដោយឡែក តម្លៃនៃការនាំចេញដែក ៤,១ លានតោន នេះ មានសរុបប្រមាណ ៣,៦១ ប៊ីលានដុល្លារ ដែលកើនឡើង ១១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃដែក បានកើនឡើង ៤០ ទៅ៥០% ចាប់តាំងពីដើមឆ្នាំ២០២១។ ការកើនឡើងតម្លៃដែក បានធ្វើឱ្យក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម បង្ខំចិត្តបញ្ចប់កុងត្រាសាងសង់ជាងច្រើន។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ តម្លៃនៃការនាំចូលដែកមកប្រទេសកម្ពុជាសរុប បានធ្លាក់ចុះ ២៧% មកត្រឹម ៤០៣លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩។ (អានបន្ថែម)

អាន​បន្ថែម

តម្លៃលំនៅដ្ឋានក្នុងទីក្រុងបាងកក ដាំក្បាលចុះខ្លាំង ខណៈវិបត្តិកូវីដ១៩ ក្នុងស្រុកកំពុងក្ដៅគគុក

តម្លៃលំនៅឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានដាំក្បាលចុះខ្លាំង បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។ ការធ្លាក់ចុះតម្លៃអចលនទ្រព្យលំនៅឋាននេះ គឺស្របពេលដែលប្រទេសនេះកំពុងរួមរឹតដោយវិបត្តិជំងឺកូវីដ១៩ ខ្លាំងក្លា។ យោងតាមការសិក្សាដែលមានឈ្មោះថា Global Cities Q3 2021 ក្រុមហ៊ុនអលចនទ្រព្យ Juwai IQI តម្លៃលំនៅឋានក្នុងទីក្រុងបាងកក ធ្លាក់ចុះ ៦% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃនេះ គឺផ្តោតទៅលើខុនដូស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មប៉ុណ្ណោះ។ ខុសពីទីក្រុងបាងកក យោងតាមរបាយការណ៍ដដែលថា តម្លៃលំនៅឋាននៅទីក្រុងសិង្ហបុរី កើនឡើង ៧,៦% នៅទីក្រុងកូឡាឡាំពួរមានកំណើន ៥,៦% ខណៈទីក្រុងហូជីមិញកើន ០,៧%។ ការសិក្សាបានសន្មត់ថា ការកើនឡើងនេះ គឺដោយសារវិធានការជំរុញរូបិយវត្ថុ និងសារពើពន្ធរបស់រដ្ឋាភិបាល ការចំណេញដើមទុនពីផ្សារហ៊ុនដែលកំពុងកើនឡើង និងសាច់ប្រាក់លើសដែលប្រមូលបានក្នុងកំឡុងពេលជាប់គាំង។ ការសិក្សា បន្តទៀតថា ការធ្លាក់តម្លៃនេះ ក៏ដោយសារតែនិន្នាការតម្រូវការថ្មីរបស់អ្នកទិញ ពោលគឺអ្នកទិញយកកត្តាវិបត្តិកូវីដ មកបញ្ចូលក្នុងការប៉ាន់ប្រមាណថវិកា និងប្រភេទអចលនទ្រព្យដែលពួកគេចង់បាន។

អាន​បន្ថែម

ប៉េង ហួត រើសក្រុមហ៊ុនល្បី Almond Hospitality មកផ្ដល់សេវាម្ហូបអាហារនៅសាលពិព័រណ៍ច្បារអំពៅ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលេចធ្លាមួយនៅកម្ពុជា ប៉េង ហួត គ្រុប បានសម្រេចជ្រើសរើសក្រុមហ៊ុនល្បីក្នុងស្រុក Almond Hospitality Group ឱ្យមកផ្ដល់សេវាផ្គង់ផ្គត់ម្ហូបអាហារប្រចាំសាលពិព័រណ៌របស់ខ្លួននៅខណ្ឌច្បារអំពៅ។ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោក លូ ម៉េង ប្រធានក្រុមហ៊ុន Almond Hospitality Group បានចុះកិច្ចព្រមព្រៀងកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Khmer Times ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។ កិច្ចព្រមព្រៀងផ្នែកផ្គត់ផ្គង់សេវាម្ហូបអាហារនេះ ធ្វើឡើងនៅគ្រាដែលគម្រោងពិព័រណ៌របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រោងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២២ ខាងមុននេះ។ សាលពិព័រណ៌នេះ ជាផ្នែកមួយនៃគម្រោង Gold Star Platinum របស់ក្រុមហ៊ុនប៉េង ហួត គ្រុប ដែលកំពុងកសាងឡើងលើផ្ទៃដីជាង ៤០០ហិកតា នៅលើផ្លូវជាតិលេខ១ ស្ថិតនៅខណ្ឌច្បារអំពៅ។ ក្រោយបញ្ចប់ការសាងសង់ សាលពិព័រណ៌នឹងអាចទទួលចំនួនមនុស្សរហូតដល់ទៅ ៣០០០ នាក់ សម្រាប់កម្មវិធីមង្គលការ […]

អាន​បន្ថែម

ហាងល្បីឈ្មោះរបស់អាមេរិក Pizza Hut នឹងបើកសាខាដំបូងនៅកម្ពុជាក្នុងខែសីហានេះ

ហាងភីហ្សា Pizza Hut របស់អាមេរិក សម្រេចឈានចូលក្នុងទីផ្សារប្រទេសកម្ពុជាលើកដំបូង ដោយគ្រោងនឹងបើកសាខាទី១ នៅជិតផ្សារទួលទំពួង ក្នុងខែសីហា នេះ ។ យោងតាមសេក្តីប្រកាសព័ត៌មានក្រុមហ៊ុន Pizza Hut International ការនាំចូលហាងភីហ្សានេះ គឺជាការសហការរវាង Pizza Hut International និងក្រុមហ៊ុនក្នុងស្រុក United Food Group ដែលម្ចាស់ហាងល្បីនៅកម្ពុជា Park Café ។ ហាងភីហ្សា Pizza Hut ដំបូងនេះ គ្រោងបើកនៅពាក់កណ្តាលខែសីហានេះ នៅជិតផ្សារទួលទំពូង ខណៈសាខាចំនួនពីរផ្សេងទៀត គ្រោងបើកនៅខែបន្តបន្ទាប់។ លើសពីនេះ ក្រុមហ៊ុនក៏គ្រោងពង្រីកសាខាឡើងដល់ ៣០សាខា ឯណោះ។ វត្តមាននៃហាងម៉ាកល្បីរបស់អាមេរិកនាពេលនេះគឺស្របពេលដែលនិន្នាការនៃទីផ្សារលក់រាយកំពុងកើនឡើង សឱ្យឃើញតាមរយៈការចូលមកនៃប្រេនធំៗ ជាបន្តបន្ទាប់ដូចជា 7 Eleven ហាងសំលៀកបំពាក់ H&M និងក៏ដូចជាគម្រោងពង្រីក និងបង្កើតផ្សារទំនិញធំៗ ជាច្រើនទៀត។

អាន​បន្ថែម

ត្រីមាសទី២ ពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យធ្លាក់ចុះ ៣២% ខណៈទឹកប្រាក់កម្ចីធ្លាក់ ១៧%

ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានធ្លាក់ចុះ ៣២% ខណៈទំហំទឹកលុយកម្ចីក៏បានធ្លាក់ចុះ ១៧% ផងដែរ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៤៦.៣៨០សំណើ ឬស្មើនឹងប្រមាណ ១១,២៦% នៃពាក្យស្នើសុំឥណទានសរុប ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមត្រីមាសទី២នេះ ទំហំកម្ចីទិញអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ៥,៦ ពាន់លានដុល្លារ ឬស្មើនឹង ៥២,៤៧% ទំហំទឹកប្រាក់កម្ចីសរុប ១០,៧៥ ប៊ីលានដុល្លារ។ ក្រៅពីបូកសរុបកម្ចីទិញអចលនទ្រព្យ របាយការណ៍បានបង្ហាញថា ចំនួនគណនីកម្ចីសរុបរបស់អតិថិជនសរុបលើគ្រប់វិស័យ ក៏ធ្លាក់ចុះ ៣៤% ដែរ។ គួរបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ។ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង […]

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់

ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់ហើយ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានសម្រេចលើពាក្យស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅលើទីផ្សាររបស់ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យទី២ ក្នុងទីផ្សារហ៊ុនកម្ពុជា។ ក្នុងសេចក្តីជូនដំណឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ CSX លើកឡើងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការបាន ក្រុមហ៊ុនខាងលើត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មពីនិយ័តករមូលបត្រកម្ពុជាសិន និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។ យោងតាម CSX ក្រុមហ៊ុននេះ ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ ដែលក្រុមហ៊ុនកំពុងតែដំណើរការសាងសង់គម្រោងថ្មីមួយទៀត ស្ថិតនៅខណ្ឌសែនសុខ ដែលជាតំបន់មានសក្តានុពលខ្ពស់។ ប្រភពដដែលបានឱ្យដឹងថា សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី ២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc។ យោងតាមតួលេខចុងក្រោយរបស់ CSX គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ដែលរួមមានក្រុមហ៊ុនចំនួន៧ បានចុះបញ្ជីជាភាគហ៊ុន និង ៦ […]

អាន​បន្ថែម

នាយករដ្ឋមន្រ្តីប្រកាសការដួលរលំឧស្សាហកម្មបូមប្រេងដំបូងបង្អស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម) ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ឥឡូវនឹងក្រុមហ៊ុនក្ស័យធន  វាបូកថែមទាំងទៅដោយកប៉ាល់ដែលយើងបូមដាក់ វារត់ចេញទៅបាត់ទៅ»។ «យើងទប់វាមិនទាន់ ចូលដល់ដីថៃ រួចហើយ គេមានមេធាវីរបស់គេ គេជួលកប៉ាល់មកទុក។ ឥឡូវវាយកទៅទាំងអាប្រេងទៅបាត់អស់រលីង» សម្ដេចបានបន្តដែលមានសក្ដានុពល។ ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការរុករ និងធ្វើអាជីវកម្មប្រេងកាត ដោយសារកម្ពុជា មានប្លុកប្រេងនៅច្រើន។ កម្ពុជា ប្រកាសដំណក់ប្រេងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។  តាមផែនការ ក្រុមហ៊ុន គ្រោងក្នុងមួយថ្ងៃបាន ៧ ៥០០បារ៉ែល ប៉ុន្តែជាក់ស្ដែង បរិមាណនៃការបូមប្រេង មួយថ្ងៃបានតែប្រមាណ ១ ពាន់បារ៉ែលប៉ុណ្ណោះ។ […]

អាន​បន្ថែម

Prince Huan Yu និង Pointer ចាប់ដៃគ្នាអង្រួនសក្ដានុពលតំបន់ព្រែកព្នៅ ជាមួយគម្រោងបុរី ២៧០ហិកតា

ក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យល្បី Prince Huan Yu Real Estate និង ក្រុមហ៊ុនបឹ្រក្សាអចលនទ្រព្យជើងចាស់នៅកម្ពុជា Pointer Property សម្រេចចាប់ដៃគ្នាអង្រួនសក្ដានុពលតំបន់ព្រែកភ្នៅ ជាមួយនឹងគម្រោង«បុរីភូមិសំរោង» ដែលជាលំនៅឋានបែបច្នៃប្រឌិតថ្មី ផ្ដោតលើការរស់នៅបែបសហគម ធម្មជាតិ ក៏ដូចជាលំហបៃតងជាគោល។ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ភាគខាងជើងរាជធានីភ្នំពេញ គម្រោងបុរីដ៏ធំមួយនេះបានបើកការដ្ឋានរួចហើយតាំងពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅលើផ្ទៃដីសរុបរហូតដល់ទៅ២៧០ ហិកតា ដោយដំណាក់កាលទី១ នឹងសាងសង់លើផ្ទៃដីត្រឹមទំហំ ៣៣ហិកតា។ ជាក់ស្ដែង ភាគខាងជើងនៃរាជធានីភ្នំពេញ គឺពោរពេញដោយសក្តានុពលដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែប និងហ៊ុមព័ទ្ធដោយគម្រោងធំៗជាច្រើនដូចជា ក្លឹបវាយកូនហ្គោល ពហុកីឡដ្ឋានជាតិមរតកតេជោ សួនសត្វសាហ្វារី សួនទឹកហ្គាដេនស៊ីធី និងកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើន។ ក្រៅពីស្ថិតនៅទីតាំងដែលមានសក្ដានុពល និងជាបុរីដែលមានការរចនាបែបថ្មី ចំណុចពិសេសមួយទៀតរបស់គម្រោង គឺការសហការគ្នារវាង ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Prince Huan Yu Real Estate និងក្រុមហ៊ុន Pointer Property ខណៈភាគីទាំង ២ បានចុះកិច្ចព្រមព្រៀងឱ្យ Pointer ក្លាយជាដៃគូផ្នែកលក់ និងប្រឹក្សាទីផ្សារផ្តាច់មុខ កាលពីថ្ងៃទី៣០ […]

អាន​បន្ថែម

កាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បន្តធ្លាក់ចំណូលខ្លាំង ក្នុងត្រីមាសទី២ នេះ

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បានប្រកាសថាខ្លួនខាតទុនប្រមាណ ៥៣ម៉ឺនដុល្លារអូស្រ្ដាលី ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលបណ្ដាលមកពីការបិទទ្វារកាស៊ីណូមួយរយៈចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Inside Asian Gaming។ ក្នុងត្រីមាសទី២ នេះ ចំណូលក្រុមហ៊ុនមានត្រឹម ១, លានដុល្លារអូស្រ្ដាលី ប៉ុណ្ណោះ ដែលធ្លាក់ចុះ ៥៦% បើធៀបនឹងត្រីមាសទី១ ខណៈចំណាយគឺនៅតែមានខ្ពស់។ ក្រុមហ៊ុនបានបញ្ជាក់ថា ការខាតទុននេះគឺបណ្ដាលមកពីក្រុមហ៊ុនបានប្រកាសបិទទ្វារកាស៊ីណូបណ្តោះអាសន្ន តាំងពីចុងខែមេសា។ លោក Paul Porntat នាយកប្រតិបត្តិក្រុមហ៊ុនបានលើកឡើងថា៖ «ការបិទទ្វារ ដោយសារវិបត្តិកូវីដ១៩ បានប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មនេះទាំងមូល ប៉ុន្តែវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពបុគ្គលិកនៅតែគឺជារឿងអទិភាពបំផុត»។

អាន​បន្ថែម