ធុរកិច្ច និងទីផ្សារ
Update: ខ្មែរមិនត្រឹមតែអាចទិញអចលនទ្រព្យនៅអាមេរិកបានទេ តែបច្ចុប្បន្នជម្រើសកើនដល់ ២១ រដ្ឋ
ក្រុមហ៊ុនក្នុងស្រុក Isaford នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ ប៉ុន្តែពិសេសជាងនេះទៅទៀត មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនគឺមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសនៅទីក្រុង Tampa នៃរដ្ឋ Florida ដែលជាទីតាំងពេញនិយមបំផុត។ គម្រោងបូរីដែលកំពុងពេញនិយមពេលនេះ គឺគម្រោង Touchstone ដែលមានទីតាំងនៅច្រាំងភាគខាងកើតនៃឈូងសមុទ្រម៉ិកស៊ិកនៃទីក្រុង Tampa។ ទីតាំងនេះ គឺជាទីតាំងមាសសម្រាប់អ្នកវិនិយោគដើម្បីរស់នៅផ្ទាល់ ឬដើម្បីវិនិយោគទុកជួល ព្រោះជាទិសដៅទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាត ដែលមានអាកាសធាតុល្អ ២៤៤ ថ្ងៃក្នុង ១ឆ្នាំ។ លើសពីនេះ គម្រោង Touchstone ក៏ជិតផ្លូវល្បឿនលឿនងាយស្រួលធ្វើដំណើរចេញចូលទៅក្រៅក្រុង និងហ៊ុមព័ទ្ធទៅដោយតំបន់ទេសចរណ៍ធំៗជាច្រើន ដូចជាកន្លែងកំសាន្ត អាហារដ្ឋាន ផ្សារទំនើប និងសួនកម្សាន្តជាដើម។ ក្រៅពីនេះ ក្នុងគម្រោងផ្ទាល់ ម្ចាស់ផ្ទះក៏អាចប្រើបរិក្ខារផ្សេងដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ និងសួនច្បារដ៏ធំទូលាយជាដើម។ គួរបញ្ជាក់ផងដែរថា យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកក៏ដោយ […]
អានបន្ថែមអ្វីជាការវិនិយោគអចលទ្រព្យបែប Timeshare? ខុសពីវិនិយោគធម្មតាដូចម្ដេច មានសក្ដានុពលទេ?
តើអ្នកធ្លាប់ដឹងទេថា អ្នកអាចទិញបន្ទប់របស់សណ្ឋាគារ ឬរីសត ណាមួយត្រឹមតែរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមានឈ្មោះលើប្លង់រឹងនៃយូនីតមួយនោះ ហើយអាចទិញលក់យកចំណេញបានដូចភាគហ៊ុនដូច្នោះដែរ។ ការទិញបែបនេះហៅថា Timeshare តើការវិនិយោគបែបនេះ គឺជាអ្វី? ការវិនិយោគTimeshare គឺជាការបំបែកកម្មសិទ្ធនៃបន្ទប់ឬុយូនីតណាមួយរបស់សណ្ឋាគារ ឬរីសត ជាចំណែកតូចៗតាមពេលវេលា ដើម្បីឱ្យអ្នកវិនិយោគអាចទិញបានក្នុងតម្លៃសមរម្យ។ ភាគច្រើនការបំបែកកម្មសិទ្ធនៃបន្ទប់ ឬុយូនីតត្រូវបែងចែកជាសប្ដាហ៍ ដែល ១ សប្ដាហ៍ស្មើនឹង១ ភាគហ៊ុន។ ក្នុង១ឆ្នាំ ជាទូទៅគឺមាន ៥២សប្ដាហ៍ ដូច្នេះអចលនទ្រព្យទាំងមូលក៏ត្រូវបែងចែកជា ៥២ភាគហ៊ុន ដែរ។ ករណីអ្នកចង់ទិញ ២ ភាគហ៊ុន អ្នកនឹងមានសិទ្ធិស្នាក់នៅ ឬធ្វើជាម្ចាស់លើយូនីតនោះ ២សប្ដាហ៍ រៀងរាល់ឆ្នាំ។ ហើយនៅលើប្លង់រឹង អ្នកក៏ជាម្ចាស់កម្មសិទ្ធិ ២ភាគហ៊ុនលើយូនីតនោះដែរ។ លើសពីនេះ អ្នកក៏ទិញលក់ចំណែករបស់អ្នកដូចជាភាគហ៊ុនដូច្នោះដែរ។ ការវិនិយោគបែប Timeshare នេះទៀតសោត ភាគច្រើនគឺធ្វើឡើងនៅតាមសណ្ឋាគារ ឬរីសត ដែលស្ថិតនៅតំបន់ទេសចរណ៍ល្បីៗ។ អត្ថប្រយោជន៍នៃការវិនិយោគបែបនេះ ទី១ តម្លៃទុនវិនិយោគគឺសមរម្យ ទិញត្រឹមតែ ១ភាគហ៊ុន ប៉ុណ្ណោះ តែបានក្លាយជាម្ចាស់រីសតល្បីនៅតំបន់ទេសចរណ៍ ថែមទាំងអាចទៅប្រើសេវាកម្មស្ដង់ដាតាមរយៈពេលនៃចំនួនភាគហ៊ុនដែលអ្នកទិញទៀតរាល់ឆ្នាំទៀតផង។ […]
អានបន្ថែមឥណ្ឌូនេស៊ីចង់ចាប់ដៃគូជាមួយឧកញ៉ាជើងចាស់ ៣ រូប វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
ឥណ្ឌូនេស៊ីកំពុងសិក្សាឱកាសចង់ចាប់ដៃគូជាមួយឧកញ៉ាជើងខ្លាំង ៣រូប រួមគ្នាវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ ក៏ត្រូវបានជ្រើសជាវិស័យអាទិភាពផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ WorldBridge Group លោកឧកញ៉ា ម៉ុង រិទ្ធី ប្រធានក្រុមនហ៊ុន ម៉ុង រិទ្ធី គ្រុប និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជា កាលពីថ្ងៃពុធកន្លងទៅ។ ក្នុងជំនួបនេះ គឺផ្តោតលើការពិភាក្សាការងារ វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ (ថាមពលស្អាត) វិស័យសាងសង់ និងអចលនទ្រព្យនៅកម្ពុជា។ ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ឥណ្ឌូនេស៊ីចង់ស្វែងយល់ពីសក្តានុពលរបស់កម្ពុជាសិន។ ដូចគ្នានេះ កម្ពុជាយើងក៏ចង់ដឹងពីសក្ដានុពលរបស់ឥណ្ឌូនេស៊ីផងដែរ។ លោកឧកញ៉ា បន្តថា «ជាក់ស្ដែងគេចាប់អារម្មណ៍លើច្រើនវិស័យនៅកម្ពុជាដូចជាកសិឧស្សាហកម្ម ថាមពល សាធារណការ និងអចលនទ្រព្យ។ ដូច្នេះ អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកពិនិត្យឱកាសនៅកម្ពុជាផ្ទាល់ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្បើយ»។
អានបន្ថែមការវិនិយោគអចលនទ្រព្យបែប Timeshares លើប្រព័ន្ធBlockchain នឹងចូលទីផ្សារកម្ពុជាឆាប់ៗ
ក្រុមហ៊ុនផ្ដល់សេវាវិនិយោគអចលនទ្រព្យលើប្រព័ន្ធ Blockchain ល្បីល្បាញ LABS Group នឹងបើកឱ្យសាធារណៈជនដេញថ្លៃ រីសតប្រភេទថ្មីដែលមិនធ្លាប់មានពីមុនមកលើពិភពលោក ឬហៅ RTS-NTF នៅថ្ងៃទី ១៥ ខែកក្កដា នេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថានឹងបង្កើតឱ្យមានការដេញថ្លៃវិនិយោគអចលនទ្រព្យប្រភេទ RTS-NFT នេះ នៅកម្ពុជា ១ កន្លែង នៅជប៉ុន ៣កន្លែង និងនៅឥណ្ឌូនេស៊ី ២កន្លែងទៀត ក្នុងពេល ២ ឆ្នាំខាងមុខ។ គួរបញ្ជាក់ថា រីសតដែលនឹងដាក់ដេញថ្លៃនៅថ្ងៃស្អែកនេះ មានឈ្មោះថា Kunang Kunang Glamping ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Banyuwangi នៃប្រទេសឥណ្ឌូនេស៊ី។ គម្រោងនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង LABS Group និងក្រុមហ៊ុនអ្នកអភិវឌ្ឍល្បីល្បាញផ្នែករីសត Gravity Resorts។ គម្រោងនេះជាការវិនិយោគបែបថ្មី មិនធ្លាប់មានពីមុនមក ដែលហៅថា Timeshares Non-Fungible Token ឬ RTS-NFT។ និយាយឱ្យងាយយល់តម្លៃរីសតទាំងមូលត្រូវបានបំបែកជាង ៣៦៥ ភាគហ៊ុន RTS-NFT ដែលវិនិយោគិនអាចដេញថ្លៃទិញភាគហ៊ុនហើយក្លាយជាម្ចាស់នៃរីសតបាន។ […]
អានបន្ថែមក្រុមហ៊ុនដឹកជញ្ជូនរបស់មានតម្លៃធំជាងគេលើលោករបស់អាមេរិក ឈានជើងចូលទីផ្សារកម្ពុជាហើយ
ក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជាង ១៥០ ឆ្នាំ របស់អាមេរិក Brink’s បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក WorldBridge Secure Logistics ដែលជាបុត្រសម្ព័ន្ធរបស់ WorldBridge Group (វើលដ៏ប្រ៊ីដ គ្រុប) ដើម្បីផ្ដល់សេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រកបដោយសុវត្ថិភាពខ្ពស់នៅកម្ពុជា។ ពិធីប្រកាសជាផ្លូវការនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងកាលពីថ្ងៃ ៩ កក្កដា កន្លងទៅ ដោយក្រុមហ៊ុនរួមគ្នាថ្មីនេះមានឈ្មោះថា Brink’s WorlBridge Secure Logistics។ លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានលើកឡើងថា តាមរយៈកិច្ចសហការនឹងធ្វើឱ្យក្រុមហ៊ុនទាំងពីរពង្រីកការដឹកជញ្ជូនសាច់ប្រាក់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជូនអតិថិជន។ លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Brink’s បានអះអាងថា កម្ពុជាសាកសមនឹងយុទ្ធសាស្ត្ររួមរបស់ក្រុមហ៊ុនរបស់លោក ក្នុងការពង្រីកសេវាកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបន្តថា អ្វីដែលក្រុមហ៊ុនត្រូវធ្វើ គឺផ្ដល់សេវាដឹកជញ្ជូនដ៏ល្អបំផុតជូនអតិថិជននៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បង្កើតឡើងនៅឆ្នាំ១៨៥៩ ក្រុមហ៊ុន Brink’s បានបម្រើសេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រមាណ ១៥០ឆ្នាំ ហើយ។ ក្រុមហ៊ុនមានការិយាល័យចំនួន […]
អានបន្ថែមក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥
នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិជ្ជសាស្ត្រ រួមមានរោងចក្រផលិតម៉ាស់ អាល់កុល ខោអាវពេទ្យ និងរោងចក្រកែច្នៃម្ហូបអាហារជាដើម។ ឯកឧត្តមបន្តថា រោងចក្រថ្មីៗទាំងនេះ មានទុនវិនិយោគសរុប ប្រមាណ ៨០០លានដុល្លារ។ យ៉ាងណាមិញ បើយោងតាមឯកឧត្តមរដ្ឋលេខាធិការ ចំពោះរោងចក្រដែលបានបិទទ្វារវិញ គឺមានចំនួនប្រមាណ ១៣៥ ក្រុមហ៊ុន ដែលប្រកាសបិទដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
អានបន្ថែមCBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី
ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។ យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។ សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។ ឆមាសទី ១ នេះ តម្លៃលក់ខុនដូកម្រិតខ្ពស់ និងកម្រិតមធ្យមធ្លាក់ចុះ ៦,២% និង ៧,១%។ ដូចគ្នានេះ តម្លៃជួលក៏ធ្លាក់ចុះ ២,៧% និង ០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។ សម្រាប់ទីផ្សារអាផាតមិនជួលវិញ ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន […]
អានបន្ថែមបុរី ហ្គោលដេន ផាក បើកលក់មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ ១២%
នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់មុនសម្ពោធគម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ និង គ្មានការប្រាក់រហូតដល់ ២៤ខែ។ គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងដែលមានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូរបែបក្បែរកន្លែងដែលអ្នកចង់ទៅដល់ ដោយមានការរចនាម៉ូតដ៏ទាន់សម័យ។ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក នឹងបងើ្កតបរិយាកាសរស់នៅថ្មីមួយ ជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលម្ហែ និង ប្រណិតភាព។ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កំពុងបង្កើតសហមគន៍ថ្មីដែលអ្នកនឹងហៅថាផ្ទះ ព្រោះអ្នកមិនត្រឹមតែត្រូវការកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវការទីកន្លែងដែល ស្រស់ ស្រឡះ ធម្មជាតិ។ បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព […]
អានបន្ថែម៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ៨៨%នៃចំនួនគម្រោងដែលអនុម័តទាំងអស់ ក៏ធ្លាក់ចុះ ១៣៩ គម្រោងផងដែរ។ ក្រៅពីតួលេខសំណង់ របាយការណ៍ដដែលក៏បានបង្ហាញថា គម្រោងវិនិយោគឯកជនសរុបក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសរុប ៤៥គម្រោង ដែលបានធ្លាក់ចុះ ៤៧គម្រោង។ គម្រោងទាំងនេះមានទុនវិនិយោគសរុបចំនួន ៨២៥លានដុល្លារ ហើយធ្លាក់ចុះ ៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគថ្មីៗទាំងនេះ អាចមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣ម៉ឺននាក់ ដែលក៏ធ្លាក់ចុះ ៥៦% ផងដែរ។
អានបន្ថែមក្រុមហ៊ុនកាស៊ីណូម៉ាកាវ ពន្យារការទិញដី ១២០០ ហិកតានៅសៀមរាបម្ដងទៀត ក្រោយមានបញ្ហាជាច្រើនសារ
ក្រុមហ៊ុនកាស៊ីណូម៉ាកាវ Macau Legend ជាថ្មីម្ដងទៀត បរាជ័យលើកិច្ចព្រមព្រៀងទិញដីទំហំ ១២០០ ហិកតានៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងចរចាជាមួយអ្នកលក់ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២៨ មិថុនា។ ជាក់ស្ដែងក្រុមហ៊ុនយក្សមួយនេះ បានបង្ហាញពីផែនការបង្កើតរមណីយដ្ឋានចម្រុះមួយនៅសៀមរាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏បានចុះហត្ថលេខាទិញយកក្រុមហ៊ុន Howing Enterprises Co. Ltd ព្រមទាំងទិញដី ១២០០ ហិកតា ក្នុងតម្លៃ ៩០លានដុល្លារ ផងដែរ។(អានបន្ថែម) យ៉ាងណាក្ដី កាលពីខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុនបានពន្យារពេលការទិញ ដោយបញ្ជាក់ថាក្រុមហ៊ុនមិនអាចបញ្ចប់ដំណើរការវាយតម្លៃ និងការបំពេញលក្ខខណ្ឌលទ្ធកម្ម កម្មសិទ្ធិទាន់ពេល ដោយសារតែវិបត្តិកូវីដ ១៩។ (អានបន្ថែម) ជាមួយនឹងកិច្ចព្រមព្រៀងថ្មី ភាគីទាំងពីរ មានពេលដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ចប់ការផ្ទេរកម្មសិទ្ធិ។ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងកាលពីម្សិលមិញថា ការទិញដីនេះគឺមានបញ្ហាទៀតហើយ ដោយពេលក្រុមហ៊ុនកំពុងចរចាជាមួយអ្នកលក់ដើម្បីរកដំណោះស្រាយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានគោលបំណងសាងសង់រីសតចម្រុះ រួមមានជាកាស៊ីណូ និងសេវាបដិសណ្ឋារកិច្ចផ្សេងៗ ក្នុងខេត្តសៀមរាប ដោយជឿជាក់ថានឹងទទួលបានការអនុម័តពីរដ្ឋ ព្រោះទីតាំងរបស់ខ្លួនមានចម្ងាយរហូតដល់ […]
អានបន្ថែម