ឆ្នាំនេះកាស៊ីណូយក្សនៅកោះកុងប្រកាសថាខ្លួនអាចនឹងខាតទុនជាង ៤០លានដុល្លារហុងកុង

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់ហុងកុង Century Entertainment បានព្យាករថាខ្លួននឹងខាតទុនយ៉ាងហោចណាស់ ៤០លានដុល្លារហុងកុង (ឬ ៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន IAG ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមមូលហេតុផ្សេងៗ មូលហេតុចម្បងនៃការខាតទុននេះ គឺដោយសារតែចំណាយខ្ពស់លើការរំលស់អចលនទ្រព្យ ក៏ដូចជាឱនភាពនៃតម្លៃអចលនទ្រព្យ។ លើសពីនេះ មូលហេតុសំខាន់មួយទៀតគឺការពន្យារបើកកាស៊ីណូថ្មីនៅតំបន់ តារាសាគរ ក្នុងខេត្តកោះកុង។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានសម្រេចផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុ ទៅតារាសាគរ ហើយរំពឹងថានឹងបើកដំណើរការនៅដើមឆ្នាំនេះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិកូវីដ ។ (អានបន្ថែម) ទីតាំងកាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។

អាន​បន្ថែម

ក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management។ ក្រៅពីជំរុញ និងលើកទឹកចិត្តឱ្យអាមេរិកមកវិនិយោគបន្ថែមនៅកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវសមិទ្ធិផល ការអភិវឌ្ឍស្ពានថ្នល់ជាច្រើន ដែលសុទ្ធសឹងតែជាកត្តាទាក់ទាញការវិនិយោគ។ គម្រោងទាំងនោះរួមមាន ការស្ដារផ្លូវពីស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) រួមមានដូចជាផ្លូវវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ លើសពីនេះ ក៏នៅមានគម្រោងដែលកំពុង និងត្រៀមសាងសង់ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន […]

អាន​បន្ថែម

ក្រុមហ៊ុនអចលនវត្ថុចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ មានទុនសរុប ៤០០ លានដុល្លារ

នៅក្នុងរយៈពេលត្រឹម១ឆ្នាំ ដំបូង ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ (ឬប្រព័ន្ធថ្នាលតែមួយ) មានទុនវិនិយោគសរុបដល់ជាង ២ ៦០០ លានដុល្លារ ដែលក្នុងនោះ ទុនពីក្រុមហ៊ុនអចលនវត្ថុ រួមចំណែក ១៥% ឬស្មើនឹងប្រមាណ ៤០០លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល ១ឆ្នាំ ដំបូង ក្រសួងទទួលបានពាក្យស្នើសរុបជិត ៧ ០០០ សំណើ ដោយក្រសួងបានសម្រេចអនុម័ត ៦ ១៦៤ សំណើ។ ក្នុងចំណោមក្រុមហ៊ុនទាំងអស់ បើគិតជាភាគរយ អាជីវកម្មទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មាន១០% ឬស្មើនឹងប្រមាណ ៦៣៤ក្រុមហ៊ុន។ ដោយឡែកទំហំវិនិយោគតាមវិស័យវិញ សកម្មភាពអចលនវត្ថុមាន ១៥% នៃទំហំវិនិយោគទាំងអស់។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ គឺជាវិធានការសំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញជាងមុន។ ការធ្វើទំនើបកម្មនេះ រួមមានការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ប្រព័ន្ធថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅស្ថាប័នរដ្ឋមួយចំនួន រួមមាន៖ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អាន​បន្ថែម

ក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ្ធឱ្យបន្តបាន។ ក្នុងនោះក្រុមហ៊ុន HLH Agriculture នឹងទទួលបាន ៦០% នៃប្រាក់ចំណេញ ចំណែកឯ Hei Shi Mineral និងទទួលបាន ៤០%។ តាមកិច្ចព្រមព្រៀង ភាគីទាំង២ នឹងបង្កើតក្រុមហ៊ុនរួមគ្នាមួយ ដែលក្រុមហ៊ុន HLH Agriculture នឹងទទួលខុសត្រូវក្នុងការផ្តល់ដី និងចាត់ចែករឿងសិទ្ធិរុករករ៉ែ ខណៈក្រុមហ៊ុន Hei Shi Mineral នឹងជាអ្នករុករករ៉ែ។ ក្រុមហ៊ុន Hei Shi […]

អាន​បន្ថែម

NagaCorp បន្តកាត់ប្រាក់ខែ និងបញ្ឈប់បុគ្គលិក ទោះមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី

ប្រតិបត្តិករកាស៊ីណូខ្នាតយក្សណាហ្គាវើល NagaCorp បានបញ្ជាក់ថា យុទ្ធនាការបញ្ឈប់ការងារបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ បាននឹងកំពុងបន្តធ្វើឡើង ដោយអះអាងថានេះគឺជាវិធានការបង្កាទុកជាមុន ទោះក្រុមហ៊ុននៅមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ NagaCrop ចេញផ្សាយកាលពីម្សិលមិញនេះ។ សេចក្ដីប្រកាសបន្តថា ការកាត់ប្រាក់ខែ និងបញ្ឍប់បុគ្គលិកនេះ ជាការឆ្លើយតបនឹងវិបត្តិកូវីដ ខណៈកាស៊ីណូក៏ត្រូវបានបិទតាំងពីដើមខែមីនា មកម្ល៉េះ។ «យ៉ាងណាក្ដី ដើម្បីកាត់បន្ថយផលប៉ះពាល់សម្រាប់បុគ្គលិក ក្រុមហ៊ុននឹងផ្តល់ប្រាក់ឈ្នួល និងសំណងផ្លូវចិត្តបន្ថែមដល់ពួកគេ នៅក្នុងអត្រាលើសពីអ្វីដែលច្បាប់បានកំណត់» ។ ក្រុមហ៊ុនជឿថាការធ្វើបែបនេះគឺចាំបាច់បំផុត ព្រោះក្រុមហ៊ុនត្រូវតែបត់បែនតាមស្ថានការណ៍ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍរយៈពេលវែង។ យ៉ាងណាក្ដី NagaCorp មិនបានបង្ហាញពីចំនួនបុគ្គលិកដែលត្រូវបានបញ្ឈប់នោះទេ ប៉ុន្តែបញ្ជាក់ថាគិតត្រឹមថ្ងៃចេញសេចក្ដីប្រកាស បុគ្គលិកភាគច្រើនបានចុះកិច្ចព្រមព្រៀងឈប់ការងារហើយ ខណៈនៅមានករណីខ្លះទៀតកំពុងស្ថិតក្នុងការចរចា។ គួរបញ្ជាក់ផងដែរថា ទោះកាស៊ីណូបិទទ្វារមួយរយៈពិតមែន ប៉ុន្តែក៏នៅមានប្រាក់ចំណេញ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ NagaCrop មានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ (អានបន្ថែម)

អាន​បន្ថែម

ទំហំលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថយចុះ ១០,៦%

លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបក្នុងឆ្នាំ ២០២០ មានទំហំប្រមាណ ៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១%។ ដោយឡែក លំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប បានថយចុះដល់ទៅ ១០,៦% ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ ប្រទេសចិននៅតែជាប្រភពលំហូរ FDI ទី១ សម្រាប់កម្ពុជា។ នៅឆ្នាំ ២០២០ FDI ពីប្រទេសចិនមានដល់ទៅ ៥១% នៃ FDI សរុប បន្ទាប់មកគឺសិង្ហបុរី (៨,២%) កូរ៉េ (៧,៩%) ជប៉ុន (៥,៨%) អង់គ្លេស (៤,៤%) ម៉ាឡេស៊ី (៤,២%) និងថៃ (៣.៣%) ។ លំហូរ FDI ពីប្រទេសចិនភាគច្រើន […]

អាន​បន្ថែម

កូនបំណុលក្នុងវិស័យសំណង់ប៉ះពាល់ដោយវិបត្តិកូវីដកំពុងស្នើរៀបចំកម្ចីឡើងវិញ មានជាង ២ម៉ឺនគណនី

ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៤ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ បានយ៉ាងច្រើន។ គួរបញ្ជាក់ផងដែរ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំកម្ចីឡើងវិញនេះ តាំងពីខែមីនាឆ្នាំ ២០២០ មកម្លេះ ដើម្បីឱ្យធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា បន្ធូរបន្ថយការសងដល់អតិថិជនដែលបាត់បង់ចំណូល។ កម្មវិធីនេះផ្តល់អាទិភាពដល់វិស័យធំៗ ចំនួន៤ គឺវិស័យកាត់ដែរ ដឹកជញ្ជូន និងព័ស្តុភារ ទេសចរណ៍ និងសំណង់។ បើយោងតាមរបាយការណ៍ដដែល ត្រឹមចុងឆ្នាំ ២០២០ ប្រាក់កម្ចីដែលបានរៀបចំឡើងវិញមានចំនួន ៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១០,៧% នៃប្រាក់កម្ចីសរុប។ ហើយបើគិតជាចំនួនគណនីគឺមានដល់ទៅ ២៤២ ៨៤១ គណនី។

អាន​បន្ថែម

ធនាគារជាតិ៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យថមថយមកត្រឹម ២៣% ក្នុងឆ្នាំ ២០២០

កំណើននៃកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថមថយមកត្រឹមប្រមាណ ២៣% ដោយសារតែគម្រោងសំណង់មួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ធនាគារជាតិវិភាគថា ការថយចុះនៃឥណទាននេះ ជាកត្តាវិជ្ជមានពោលគឺ ជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់។ នេះ បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍បានបន្តថា ក្នុងចំណោមកំណើនមធ្យម ២៣% នោះ វិស័យសំណង់មានអត្រាកំណើន ២៦,៣% ដែលជាការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងកំណើនប្រមាណ ២៩,១% ក្នុងឆ្នាំ ២០១៩ ។ ដោយឡែក ឥណទានក្នុងវិស័យអចលនទ្រព្យវិញ មានអត្រាកំណើនត្រឹមតែ ២០,១% ដែលធ្លាក់ចុះខ្លាំងបើធៀបកំណើនប្រមាណ ៤០,៣% ក្នុងឆ្នាំ ២០១៩ ។ យោងតាមធនាគារជាតិ ការធ្លាក់ចុះនៃកំណើននេះ គឺជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់ ដែលតែងតែជាកង្វល់របស់អ្នកវិភាគអន្តរជាតិដូចជា ADB, IMF, និង WorldBank ជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២០ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យ នៅតែមានចំណែកច្រើនក្នុងកម្ចីសរុបទាំងអស់ ពោលគឺមានចំណែកប្រមាណ ៣២% នៃកម្ចីសរុប។ ក្នុងនោះ […]

អាន​បន្ថែម

ក្រុមហ៊ុនអ៊ឺរ៉ុបដ៏ធំមួយ ប្រកាសផ្អាកការបញ្ជារទិញពីប្រទេសភូមា ហើយបង្វែរការបញ្ជារទិញពីកម្ពុជាវិញ

ក្រុមហ៊ុនម៉ាកល្បីរបស់ប្រទេសអង់គ្លេស Next បានប្រកាសថា នឹងបង្វែរការបញ្ជារទិញពីរោងចក្រផលិតនៅប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសផ្សេង ក្នុងនោះរួមមានកម្ពុជា។ ការបង្វែរការបញ្ជាទិញនេះ គឺដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្សារលក់រាយក្នុងតំបន់អឺរ៉ុប ពន្យារការបញ្ជារទិញពីមីយ៉ាន់ម៉ា ដែលប្រឈមនឹងវិបត្តិរដ្ឋប្រហារយោធា។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងាររយទ័រ ក្រុមហ៊ុន Next បានបញ្ឈប់ការកម្មង់ទំនិញពីប្រទេសមីយ៉ាន់ម៉ា។ ប្រភពដដែលបានដកស្រង់សម្តីមន្ក្រីជាន់ខ្ពស់របស់ក្រុមហ៊ុនថា ការបញ្ជាទិញរបស់ក្រុមហ៊ុន Next នឹងត្រូវប្តូរទៅកម្មង់ទំនិញពីប្រទេសបង់ក្លាដេស កម្ពុជា និងប្រទេសចិនវិញ។ ជាមួយគ្នានេះដែរ កាលពីចុងខែមេសាកន្លងទៅនេះ មានក្រុមហ៊ុនបរទេសមួយចំនួនធំបានបង្ហាញពីចំណាប់អារម្មណ៌ចង់រើរោងចក្រពីប្រទេសមីយ៉ាន់ម៉ា ចូលមកកម្ពុជា ដោយផ្តោតសំខាន់ទៅខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឹមានទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការវិនិយោគ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាងបន្តទៀតថា ៖ “មានក្រុមហ៊ុនខ្លះ គេត្រូវប្ដូរទីតាំងរោងចក្រពីប្រទេសភូមាមកកម្ពុជា ទើបបានជាគេមកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន ២០ រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ៍»។ (អានបន្ថែម) រូបភាពពី Financial Time

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីសម្រេចចិត្តលក់គម្រោងសណ្ឋាគារនៅខេត្តព្រះសីហនុរបស់ខ្លួនសារជាថ្មីម្ដងទៀត

ក្រោយផ្ដាច់កិច្ចសន្យាទិញលក់ការពីឆ្នាំ២០១៨ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់អ្នកទិញ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរី Hong Lai Huat Group (HLH Group) បានសម្រេចលក់សណ្ឋាគារ D’Seaview នៅខេត្តព្រះសីហនុសារជាថ្មីម្ដងទៀត កាលពីថ្ងៃទី ២៧ ខែឧសភា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន The Edge Singapore នៅក្នុងកិច្ចព្រមព្រៀងទិញលក់ថ្មីនេះ អ្នកទិញបានបង់លុយចំនួន ៤,២ លានដុល្លារអាមេរិច ដែលចាត់ទុកថាជាថ្លៃកក់ ហើយនឹងបន្តបង់តាមដំណាក់កាលដែលមានចែងក្នុ្ងងកិច្ចសន្យា។ ក្រៅពីការបង់ប្រាក់ឱ្យគ្រប់តាមតម្លៃ អ្នកទិញក៏ត្រូវតែទទួលខុសត្រូវ លើការបង់ពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ក៏ដូចជាពន្ធផ្សេងៗ ផងដែរ។ យ៉ាងណាមិញ ប្រភពខាងលើមិនបានបញ្ជាក់ពីឈ្មោះរបស់អ្នកទិញនោះទេ។ បញ្ជាក់ផងដែរថា ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview ជាលើកដំបូងក្នុងតម្លៃ ១៥,៧ លានដុល្លារអាមេរិក កាលពីខែមីនា ឆ្នាំ២០១៨ ។ ក្រោយមក ក្នុងខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុនសម្រេចបញ្ឈប់កិច្ចព្រមព្រៀងទិញលក់ ដោយបញ្ជាក់ថាភាគីអ្នកទិញមិនបានគោរពទៅតាមកិច្ចសន្យា។ (អានបន្ថែម និងបន្ថែម) មានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា និងមានសរុបចំនួន ៩៨បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង […]

អាន​បន្ថែម