ធុរកិច្ច និងទីផ្សារ
ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនហិរញ្ញវត្ថុ ចាប់ដៃគ្នាបង្កើតប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងពិនិត្យកម្ចីរួមគ្នា
ភ្នាក់ងារអចលនទ្រព្យល្បីនៅកម្ពុជា Vtrust Appraisal និងក្រុមហ៊ុនជំនាញត្រួតពិនិត្យឥណទាន Credit Bureau Cambodia (CBC) សម្រេចតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងប្រព័ន្ធវាយតម្លៃឥណទានចូលគ្នា ដើម្បីបង្កើតជាបណ្ដាញឌីជីផលគ្រប់ជ្រុងជ្រោយមួយ ក្នុងប្រតិបតិ្តការទិញលក់ និងសុំកម្ចីអចលនទ្រព្យ។ បើយោងតាម Z1 News ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើ MoU កាលពីថ្ងៃ ២៧ ខែឧសភា កន្លងទៅនេះ តាមប្រព័ន្ធ Zoom ក្រោមវត្តមានរបស់ដោយលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន CBC។ លោក វង្ស សុខាល បានឱ្យដឹងថា៖ «ប្រព័ន្ធវាយតម្លៃអចលនទ្រព្យ ឬ Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal គឺជាសេវាកម្មទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងពេញលេញដោយស្វ័យប្រវត្តិ»។ ជាទូទៅ មុននឹងធនាគារសម្រេចថានឹងផ្ដល់កម្ចីប៉ុន្មានដល់អ្នកខ្ចីណាម្នាក់ […]
អានបន្ថែមហេតុអ្វីបានជាចិនគឺជាក្តីសង្ឃឹមធំបំផុតដែលនឹងមកជួយស្ដារទីផ្សារអចលនទ្រព្យកម្ពុជា?
អ្នកជំនាញអចលនទ្រព្យបានវិភាគថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើង ហើយនឹងមានសន្ទុះខ្លាំងជាងមុន ចាប់ពីដើមឆ្នាំ ២០២២ តទៅ ហើយអ្នកវិនិយោគចិនគឺជាក្តីសង្ឃឹមដ៏ធំបំផុតនៃការងើបឡើងវិញនេះ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ហេតុផលទី១ គឺ ដោយសារតែចិននឹងក្លាយជាក្រុមអ្នកវិនិយោគដំបូងដែលនឹងប្រឡប់មកវិញ ក្រោយស្ថានភាពកូវីដប្រសើរឡើង បើធៀបនឹងប្រទេសផ្សេងៗទៀត។ លោកបន្តថា៖ «ជាក់ស្ដែង នៅឆ្នាំ ២០២២ គិតថា ការរឹតបន្តឹងបិទការចេញចូលសម្រាប់ប្រទេសនីមួយៗ នឹងនៅតែបន្ត ពិសេសសម្រាប់ប្រទេសធំៗ ដែលជាកត្តាធ្វើឱ្យលំហូរវិនិយោគិនមកកម្ពុជានឹងត្រូវពន្យារពេលដែរ។ ប៉ុន្តែ សម្រាប់ចិន ទីផ្សារចិនគឺទូលំទូលាយ ហើយអ្នកវិនិយោគមានភាពស្រេកឃ្លានខ្លាំងក្នុងការរកចំណូល»។ «កត្តាទី២ ដែលជំរុញកត្តាទី១ គឺ ៧៨% នៃប្រជាជនចិនសរុប គឺមានអាយុ ៣០ ដល់ ៤៩ឆ្នាំ ដែលជាវ័យដែលចង់ និងហ៊ានវិនិយោគ ហើយជាវ័យដែលចង់ស្វែងរកទិសដៅវិនិយោគថ្មីៗនៅក្រៅប្រទេស។ ជាងនេះទៀត ៦៧% នៃប្រជាជនចិន គឺមានជីវភាពជាមធ្យម ឬ middle class […]
អានបន្ថែមអ្នកវិភាគ៖ ឆ្នាំ២០២១ទីផ្សារអចលនទ្រព្យអាចនឹងមិនងើបឡើងទេ តែសង្ឃឹមដើមឆ្នាំ២០២២
កាលពីចុងឆ្នាំ ២០២០ អ្នកជំនាញ និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច អាចនឹងប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ដោយសារតែព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍កំណើនត្រូវបានផ្លាស់ប្ដូរទៅដើមឆ្នាំ២០២២ វិញ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ជាក់ស្ដែង ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញដែរ។ «ប៉ុន្តែការព្យាករណ៍នេះត្រូវបានធ្វើឡើង មុនពេលព្រឹត្តិការណ៍ ២០ កុម្ភៈ កើតឡើង។ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ សកម្មភាពសេដ្ឋកិច្ច និងការទិញលក់អចលនទ្រព្យជាច្រើន ត្រូវបានបង្អាក់មួយកម្រិតធំ»។ លោកបន្តថា ឆ្នាំ២០២១ នេះ យើងមានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជមាន ដែលធ្វើឱ្យទីផ្សារនឹងមិនប្រសើរឡើងខ្លាំងទេ។ «ចំណុចអវិជ្ជមានដែលអាចនឹងបន្តកើតមានក្នុងឆ្នាំ ២០២១ នេះ រួមមាន […]
អានបន្ថែមអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម កំពុងមានសក្ដានុពល
អ្នកវិភាគអចលនទ្រព្យ លោក Eric Wong Chon Lap បានបង្ហាញថា អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម បានក្លាយជាទីផ្សារដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទីផ្សារនេះក៏នឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ លោកបានបន្តថា កត្តាដែលធ្វើឱ្យទីផ្សារនេះ ពេញនិយមខ្លាំងក្នុងពេលនេះ ទី១ គឺដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានពេលនៅផ្ទះ និងទំនេរច្រើនជាងមុន ដែលធ្វើឱ្យតម្រូវការកែលម្អតុបតែងផ្ទះ ក៏កើនឡើងដែរ។ លើសពីនេះ បើវិភាគជារួម តម្រូវការតុបតែងផ្ទះកើនឡើង ក៏ដោយសារមានពីរកត្តាផ្សេងទៀតផងដែរ ដូចជាការកើននៃអតិថិជនដែលមានចំណូលមធ្យមដែលបានទិញគេហដ្ឋានថ្មី កំណើននៃនគរូបនីយកម្មទីក្រុង និងពិសេសកំណើននៃគម្រោងបូរី និងខុនដូនានា ដែលសុទ្ធសឹងតែត្រូវការការតុបតែងផ្នែកខាងក្នុង។ ជាមួយគ្នានេះដែរ រសនិយមរបស់មនុស្សជំនាន់ក្រោយ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរ ដែលធ្វើឱ្យពួកគេត្រូវការសម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ដែលសម្បូរបែប និងទាន់សម័យជាងមុន។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានចាប់យកឱកាស ជាក់ស្ដែងដូចជាក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលបានបើក និងពង្រីកអាជីវកម្មប្រភេទនេះ ពិសេសនៅតាមដងមហាវិថីម៉ៅសេទុង ដែលសុទ្ធសឹងតែជាហាងលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម។ យ៉ាងណាក្ដី ក៏នៅមានក្រុមហ៊ុមក្រៅស្រុកមួយចំនួន ដូចជា Index Living Mall និង SB Furniture ក៏មកបង្ហាញខ្លួននៅកម្ពុជាផងដែរ។ លើសពីនេះ […]
អានបន្ថែមតើអាជីវកម្មអចលនទ្រព្យគួរសម្របខ្លួនដូចម្ដេចដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង?
អ្នកវិភាគអចលនទ្រព្យជាច្រើន មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលអាចនឹងប្រសើរឡើងវិញនៅដើមឆ្នាំ ២០២២ ក្រោយស្ថានភាពកូវីដត្រូវបានគ្រប់គ្រង។ យ៉ាងណាក្ដី ដើមឆ្នាំ ២០២២ គឺជារយៈពេលវែងឆ្ងាយមួយ ពិសេសសម្រាប់អាជីវកម្មដែលកំពុងរងសម្ពាធ។ ម្យ៉ាងវិញទៀត ដើមឆ្នាំ២០២២ ត្រឹមតែជាការព្យាករណ៍ប៉ុណ្ណោះ ហើយទីផ្សារអាចនឹងមិនប្រសើរឡើងដូចការគិតក៏ថាបាន។ ដូច្នេះ ចំណុចសំខាន់បំផុតគឺវិធីសាស្រ្តសម្របខ្លួនដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង។ អ្នកជំនាញបានចែករំលែកវិធីសាស្រ្ត ៦ ចំណុចធំៗដូចខាងក្រោម៖ ១) ប្រើទុនបម្រុង លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា វិធីសាស្រ្តដំបូងបង្អស់ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងអំឡុងពេលនេះ គឺការប្រើទុនសន្សំ ឬទុនបម្រុង មកជួយក្នុងការដំណើរការអាជីវកម្ម។ ទុនបំរុងនេះនឹងអាចជួយឱ្យអាជីវកម្មដើរទៅមុខបានមួយជំហ៊ានទៀត។ ២) សហការជាមួយបុគ្គលិក និងលក់ភាគហ៊ុន លោក សុជាតិ បន្តថា ក្នុងករណីដែលមិនមានទុនបម្រុង ឬទុនបម្រុងត្រូវបានប្រើអស់។ ចំណុចបន្ទាប់គឺត្រូវសុំការសហការពីបុគ្គលិក។ ចំណុចនេះ ក្រុមហ៊ុនភាគច្រើនគឺបង្ខំចិត្តកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ប៉ុន្តែក៏នៅមានវិធីសាស្ត្រមួយទៀតក្រៅពីការកាត់ប្រាក់ខែរបស់បុគ្គលិក។ ក្រុមហ៊ុនអាចគិតគូរលក់ភាគហ៊ុនមួយចំនួនឱ្យទៅបុគ្គលិក ដើម្បីប្រមូលទុនមកបន្តអាជីវកម្ម។ ការលក់ភាគហ៊ុននេះទៀតសោត មិនត្រឹមតែលក់ឱ្យបុគ្គលិកប៉ុណ្ណោះទេ […]
អានបន្ថែមសិង្ហបូរីឈានជើងចូលទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយភ្នាក់ងារលក់ជាង៥០០នាក់នៅខេត្តសំខាន់៣
ភ្នាក់ងារអចលនទ្រព្យឈានមុខនៅសិង្ហបុរី PropNex បានសម្រេចពង្រីកអាជីវកម្មរបស់ខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ដោយបើកទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាផ្សេងទៀតនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៩ ឧសភា នេះ។ ការពង្រីកសាខាមកកម្ពុជានេះ ក្រុមហ៊ុននឹងបន្ថែមភ្នាក់ងារលក់ប្រមាណ ៥០០នាក់ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនមានភ្នាក់ងារលក់សរុបជាង ១២ ០០០ នៅ ៤ ប្រទេសនៅក្នុងតំបន់ រួមមានសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ ក្រុមហ៊ុន PropNex Cambodia នឹងត្រូវបានដឹកនាំដោយលោក Alan Neo ដែលជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ១៥ឆ្នាំនៅក្នុងអាជីវកម្មនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PropNex Cambodia បានសហការជាក្រុមហ៊ុនធំៗ ក្នុងស្រុក ២ រួចហើយ ពោលគឺក្រុមហ៊ុន Urban Hub ដែលជាក្រុមហ៊ុនទទួលខុសត្រូវគម្រោងខុនដូល្បី Urban Village និងជាមួយក្រុមហ៊ុនហុងឡៃហួតគ្រុប សម្រាប់គម្រោង D’Seaview នៅខេត្តព្រះសីហនុ។ លោក Ismail Gafoor ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន […]
អានបន្ថែមក្រុមហ៊ុន KRock នាំអត្តសញ្ញាណក្បឿងខ្មែរដំបូងបង្អស់បង្ហាញលើឆាកអន្តរជាតិ
ក្នុងអំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉កដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាបង្ហាញអត្តសញ្ញាណខ្មែរជាមួយជាង ១០ ប្រទេសលើសកលលោក។ លោកឧកញ៉ា លី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉ក បានឱ្យដឹងថា៖ «គោលបំណងរបស់យើងគឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថាផលិតផលខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះ ទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត»។ «ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួយប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ»។ ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់តែងតែហៅតៗគ្នា ហើយពាក្យថាស្រកាលេញនេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។ ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុងដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំខុសពីក្បឿងបុរាណដែលផលិតពីដីដុត។ លោកឧកញ៉ា លី ឈួង បានបន្តថាការផលិតក្បឿងខេរ៉កគឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់។ ដូច្នេះ គ្រប់សន្លឹកនៃក្បឿង មានចំណុចពិសេស […]
អានបន្ថែមក្រុមហ៊ុនអាមេរិក បើកឱ្យវិនិយោគិនខ្មែរទិញផ្ទះជាប់ឆ្នេរសមុទ្រនៅរដ្ឋផ្លរីដាបាន ក្នុងតម្លៃទាប
ក្រុមហ៊ុនអចលនទ្រព្យអាមេរិក Golden Gate Global សហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd បានប្រកាសពង្រីកទីផ្សាររបស់ខ្លួន ដោយអនុញ្ញាត និងសម្របសម្រួលឱ្យវិនិយោគិនខ្មែរដែលមានបំណងចង់វិនិយោគនៅក្រៅប្រទេសអាចទិញផ្ទះជាប់ឆ្នេរសមុទ្របាននៅរដ្ឋផ្លរីដា។ ការទិញផ្ទះជាប់សមុទ្រនេះគឺជាជម្រើសថ្មី មិនធ្លាប់មានពីមុនមក ហើយក៏ជាជម្រើសដ៏ឆ្លាតវៃ ព្រោះកាលៈទេសៈនេះ តម្លៃផ្ទះគឺសមរម្យ ហើយមានឱកាសនឹងកើនឡើងខ្ពស់នៅពេលអនាគត ព្រោះជាទីតាំងឆ្នេរទេចរណ៍ពេញនិយម។ គម្រោងផ្ទះនេះ មានឈ្មោះថា Harbor Island Beach Club ដែលសាងសង់ដោយអ្នកអភិវឌ្ឍខ្នាតយក្សនៅអាមេរិក Lennar International។ បូរីនេះទៀតសោត មានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរ Melbourne ដែលជាឆ្នេរស្អាតជាប់ចំណាត់ថ្នាក់ជា “ឆ្នេរល្អបំផុតសម្រាប់រស់នៅ” របស់ U.S. News & World Report។ ទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ ៩០ នាទី ប៉ុណ្ណោះ ពីតំបន់ទេសចរណ៍ធំៗ ដូចជា Disney ជាដើម។ លើសពីនេះ គម្រោងផ្ទះក៏ហុំព័ទ្ធដោយធម្មជាតិភាពបៃតងងាយស្រួលក្នុងការរស់នៅ។ គួរបញ្ជាក់ផងដែរ សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ចង់ទិញ គឺអាចធ្វើការទិញបានតាមប្រព័ន្ធអនឡាញ ដែលជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Golden Gate Global […]
អានបន្ថែមកម្ពុជា និងអាស៊ាន ប្តេជ្ញាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមព្រំដែននានា
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានប្តេជ្ញាថានឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងតាមច្រកទ្វារព្រំដែន ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ខណៈវិស័យនេះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយប្រទេសជាសមាជិកអាស៊ានកាលពេលថ្មីៗនេះ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ និងវៀតណាម។ បច្ចុប្បន្ន ក្រុមការងារកំពុងរិះរកនីតិវិធីដើម្បីបើកច្រកទ្វារព្រំដែនកម្ពុជាថៃ ស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។ លើសពីនេះ ក៏ព្យាយាមបើកច្រកទ្វារព្រំដែនវៀតណាម ព្រៃវល្លិ៍-ព្រែកចាក ផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះបើកដំណើរការ គឺវានឹងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការបង្កើតការងារផងដែរ។ គួរបញ្ជាក់ផងដែរ ការអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នៃខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ចំណាយទុនប្រមាណ ២៦លានដុល្លារអាមេរិក ជាថវិកាកម្ចីរបស់ប្រទេសថៃដល់កម្ពុជា។ (អានបន្ថែម) ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ យោងតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារវិបត្តិកូវីដ ប្រទេសនីមួយៗ បានរឹតបន្ដឹងការឆ្លងកាត់ ដូច្នេះការដឹកទំនិញត្រូវបានចំណាយពេលយូរជាងមុនមួយកម្រិតធំ។
អានបន្ថែមទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។ លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជាកាន់តែរឹងមាំ ជាពិសេសលើប្រព័ន្ធដឹកជញ្ជូន។ ជាក់ស្ដែង កន្លងមកសិង្ហបុរីបានជួយជ្រោមជ្រែងជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តួយ៉ាងដូចជា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ។ គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ត្រូវបានចុះហត្ថលេខា Framework Agreement កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ (អានបន្ថែម) ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស […]
អានបន្ថែម