អ្នកវិភាគ៖ ឆ្នាំ២០២១ទីផ្សារអចលនទ្រព្យអាចនឹងមិនងើបឡើងទេ តែសង្ឃឹមដើមឆ្នាំ២០២២

កាលពីចុងឆ្នាំ ២០២០ អ្នកជំនាញ និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច អាចនឹងប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ដោយសារតែព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍កំណើនត្រូវបានផ្លាស់ប្ដូរទៅដើមឆ្នាំ២០២២ វិញ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ជាក់ស្ដែង ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញដែរ។ «ប៉ុន្តែការព្យាករណ៍នេះត្រូវបានធ្វើឡើង មុនពេលព្រឹត្តិការណ៍ ២០ កុម្ភៈ កើតឡើង។ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ សកម្មភាពសេដ្ឋកិច្ច និងការទិញលក់អចលនទ្រព្យជាច្រើន ត្រូវបានបង្អាក់មួយកម្រិតធំ»។ លោកបន្តថា ឆ្នាំ២០២១ នេះ យើងមានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជមាន ដែលធ្វើឱ្យទីផ្សារនឹងមិនប្រសើរឡើងខ្លាំងទេ។ «ចំណុចអវិជ្ជមានដែលអាចនឹងបន្តកើតមានក្នុងឆ្នាំ ២០២១ នេះ រួមមាន […]

អាន​បន្ថែម

អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម កំពុងមានសក្ដានុពល

អ្នកវិភាគអចលនទ្រព្យ លោក Eric Wong Chon Lap បានបង្ហាញថា អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម បានក្លាយជាទីផ្សារដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទីផ្សារនេះក៏នឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ លោកបានបន្តថា កត្តាដែលធ្វើឱ្យទីផ្សារនេះ ពេញនិយមខ្លាំងក្នុងពេលនេះ ទី១ គឺដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានពេលនៅផ្ទះ និងទំនេរច្រើនជាងមុន ដែលធ្វើឱ្យតម្រូវការកែលម្អតុបតែងផ្ទះ ក៏កើនឡើងដែរ។ លើសពីនេះ បើវិភាគជារួម តម្រូវការតុបតែងផ្ទះកើនឡើង ក៏ដោយសារមានពីរកត្តាផ្សេងទៀតផងដែរ ដូចជាការកើននៃអតិថិជនដែលមានចំណូលមធ្យមដែលបានទិញគេហដ្ឋានថ្មី កំណើននៃនគរូបនីយកម្មទីក្រុង និងពិសេសកំណើននៃគម្រោងបូរី និងខុនដូនានា ដែលសុទ្ធសឹងតែត្រូវការការតុបតែងផ្នែកខាងក្នុង។ ជាមួយគ្នានេះដែរ រសនិយមរបស់មនុស្សជំនាន់ក្រោយ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរ ដែលធ្វើឱ្យពួកគេត្រូវការសម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ដែលសម្បូរបែប និងទាន់សម័យជាងមុន។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានចាប់យកឱកាស ជាក់ស្ដែងដូចជាក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលបានបើក និងពង្រីកអាជីវកម្មប្រភេទនេះ ពិសេសនៅតាមដងមហាវិថីម៉ៅសេទុង ដែលសុទ្ធសឹងតែជាហាងលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម។ យ៉ាងណាក្ដី ក៏នៅមានក្រុមហ៊ុមក្រៅស្រុកមួយចំនួន ដូចជា Index Living Mall និង SB Furniture ក៏មកបង្ហាញខ្លួននៅកម្ពុជាផងដែរ។ លើសពីនេះ […]

អាន​បន្ថែម

តើអាជីវកម្មអចលនទ្រព្យគួរសម្របខ្លួនដូចម្ដេចដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង?

អ្នកវិភាគអចលនទ្រព្យជាច្រើន មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលអាចនឹងប្រសើរឡើងវិញនៅដើមឆ្នាំ ២០២២ ក្រោយស្ថានភាពកូវីដត្រូវបានគ្រប់គ្រង។ យ៉ាងណាក្ដី ដើមឆ្នាំ ២០២២ គឺជារយៈពេលវែងឆ្ងាយមួយ ពិសេសសម្រាប់អាជីវកម្មដែលកំពុងរងសម្ពាធ។ ម្យ៉ាងវិញទៀត ដើមឆ្នាំ២០២២ ត្រឹមតែជាការព្យាករណ៍ប៉ុណ្ណោះ ហើយទីផ្សារអាចនឹងមិនប្រសើរឡើងដូចការគិតក៏ថាបាន។ ដូច្នេះ ចំណុចសំខាន់បំផុតគឺវិធីសាស្រ្តសម្របខ្លួនដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង។ អ្នកជំនាញបានចែករំលែកវិធីសាស្រ្ត ៦ ចំណុចធំៗដូចខាងក្រោម៖ ១) ប្រើទុនបម្រុង លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា វិធីសាស្រ្តដំបូងបង្អស់ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងអំឡុងពេលនេះ គឺការប្រើទុនសន្សំ ឬទុនបម្រុង មកជួយក្នុងការដំណើរការអាជីវកម្ម។ ទុនបំរុងនេះនឹងអាចជួយឱ្យអាជីវកម្មដើរទៅមុខបានមួយជំហ៊ានទៀត។ ២) សហការជាមួយបុគ្គលិក និងលក់ភាគហ៊ុន លោក សុជាតិ បន្តថា ក្នុងករណីដែលមិនមានទុនបម្រុង ឬទុនបម្រុងត្រូវបានប្រើអស់។ ចំណុចបន្ទាប់គឺត្រូវសុំការសហការពីបុគ្គលិក។ ចំណុចនេះ ក្រុមហ៊ុនភាគច្រើនគឺបង្ខំចិត្តកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ប៉ុន្តែក៏នៅមានវិធីសាស្ត្រមួយទៀតក្រៅពីការកាត់ប្រាក់ខែរបស់បុគ្គលិក។ ក្រុមហ៊ុនអាចគិតគូរលក់ភាគហ៊ុនមួយចំនួនឱ្យទៅបុគ្គលិក ដើម្បីប្រមូលទុនមកបន្តអាជីវកម្ម។ ការលក់ភាគហ៊ុននេះទៀតសោត មិនត្រឹមតែលក់ឱ្យបុគ្គលិកប៉ុណ្ណោះទេ […]

អាន​បន្ថែម

សិង្ហបូរីឈានជើងចូលទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយភ្នាក់ងារលក់ជាង៥០០នាក់នៅខេត្តសំខាន់៣

ភ្នាក់ងារអចលនទ្រព្យឈានមុខនៅសិង្ហបុរី PropNex បានសម្រេចពង្រីកអាជីវកម្មរបស់ខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ដោយបើកទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាផ្សេងទៀតនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៩ ឧសភា នេះ។ ការពង្រីកសាខាមកកម្ពុជានេះ ក្រុមហ៊ុននឹងបន្ថែមភ្នាក់ងារលក់ប្រមាណ ៥០០នាក់ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនមានភ្នាក់ងារលក់សរុបជាង ១២ ០០០ នៅ ៤ ប្រទេសនៅក្នុងតំបន់ រួមមានសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ ក្រុមហ៊ុន PropNex Cambodia នឹងត្រូវបានដឹកនាំដោយលោក Alan Neo ដែលជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ១៥ឆ្នាំនៅក្នុងអាជីវកម្មនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PropNex Cambodia បានសហការជាក្រុមហ៊ុនធំៗ ក្នុងស្រុក ២ រួចហើយ ពោលគឺក្រុមហ៊ុន Urban Hub ដែលជាក្រុមហ៊ុនទទួលខុសត្រូវគម្រោងខុនដូល្បី Urban Village និងជាមួយក្រុមហ៊ុនហុងឡៃហួតគ្រុប សម្រាប់គម្រោង D’Seaview នៅខេត្តព្រះសីហនុ។ លោក Ismail Gafoor ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុន KRock នាំអត្តសញ្ញាណក្បឿងខ្មែរដំបូងបង្អស់បង្ហាញលើឆាកអន្តរជាតិ

ក្នុងអំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉កដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាបង្ហាញអត្តសញ្ញាណខ្មែរជាមួយជាង ១០ ប្រទេសលើសកលលោក។ លោកឧកញ៉ា លី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉ក បានឱ្យដឹងថា៖ «គោលបំណងរបស់យើងគឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថាផលិតផលខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះ ទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត»។ «ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួយប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ»។ ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់តែងតែហៅតៗគ្នា ហើយពាក្យថាស្រកាលេញនេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។ ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុងដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំខុសពីក្បឿងបុរាណដែលផលិតពីដីដុត។ លោកឧកញ៉ា លី ឈួង បានបន្តថាការផលិតក្បឿងខេរ៉កគឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់។ ដូច្នេះ គ្រប់សន្លឹកនៃក្បឿង មានចំណុចពិសេស […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិក បើកឱ្យវិនិយោគិនខ្មែរទិញផ្ទះជាប់ឆ្នេរសមុទ្រនៅរដ្ឋផ្លរីដាបាន ក្នុងតម្លៃទាប

ក្រុមហ៊ុនអចលនទ្រព្យអាមេរិក Golden Gate Global សហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd បានប្រកាសពង្រីកទីផ្សាររបស់ខ្លួន ដោយអនុញ្ញាត និងសម្របសម្រួលឱ្យវិនិយោគិនខ្មែរដែលមានបំណងចង់វិនិយោគនៅក្រៅប្រទេសអាចទិញផ្ទះជាប់ឆ្នេរសមុទ្របាននៅរដ្ឋផ្លរីដា។ ការទិញផ្ទះជាប់សមុទ្រនេះគឺជាជម្រើសថ្មី មិនធ្លាប់មានពីមុនមក ហើយក៏ជាជម្រើសដ៏ឆ្លាតវៃ ព្រោះកាលៈទេសៈនេះ តម្លៃផ្ទះគឺសមរម្យ ហើយមានឱកាសនឹងកើនឡើងខ្ពស់នៅពេលអនាគត ព្រោះជាទីតាំងឆ្នេរទេចរណ៍ពេញនិយម។ គម្រោងផ្ទះនេះ មានឈ្មោះថា Harbor Island Beach Club ដែលសាងសង់ដោយអ្នកអភិវឌ្ឍខ្នាតយក្សនៅអាមេរិក Lennar International។ បូរីនេះទៀតសោត មានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរ Melbourne ដែលជាឆ្នេរស្អាតជាប់ចំណាត់ថ្នាក់ជា “ឆ្នេរល្អបំផុតសម្រាប់រស់នៅ” របស់ U.S. News & World Report។ ទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ ៩០ នាទី ប៉ុណ្ណោះ ពីតំបន់ទេសចរណ៍ធំៗ ដូចជា Disney ជាដើម។ លើសពីនេះ គម្រោងផ្ទះក៏ហុំព័ទ្ធដោយធម្មជាតិភាពបៃតងងាយស្រួលក្នុងការរស់នៅ។ គួរបញ្ជាក់ផងដែរ សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ចង់ទិញ គឺអាចធ្វើការទិញបានតាមប្រព័ន្ធអនឡាញ ដែលជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Golden Gate Global […]

អាន​បន្ថែម

កម្ពុជា និងអាស៊ាន ប្តេជ្ញាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមព្រំដែននានា

កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានប្តេជ្ញាថានឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងតាមច្រកទ្វារព្រំដែន ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ខណៈវិស័យនេះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយប្រទេសជាសមាជិកអាស៊ានកាលពេលថ្មីៗនេះ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ និងវៀតណាម។ បច្ចុប្បន្ន ក្រុមការងារកំពុងរិះរកនីតិវិធីដើម្បីបើកច្រកទ្វារព្រំដែនកម្ពុជាថៃ ស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។ លើសពីនេះ ក៏ព្យាយាមបើកច្រកទ្វារព្រំដែនវៀតណាម ព្រៃវល្លិ៍-ព្រែកចាក ផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះបើកដំណើរការ គឺវានឹងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការបង្កើតការងារផងដែរ។ គួរបញ្ជាក់ផងដែរ ការអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នៃខេត្តបន្ទាយមានជ័យ​  ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ចំណាយទុនប្រមាណ ​២៦លានដុល្លារអាមេរិក ជាថវិកាកម្ចីរបស់ប្រទេសថៃដល់កម្ពុជា។ (អានបន្ថែម) ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ យោងតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារវិបត្តិកូវីដ ប្រទេសនីមួយៗ បានរឹតបន្ដឹងការឆ្លងកាត់ ដូច្នេះការដឹកទំនិញត្រូវបានចំណាយពេលយូរជាងមុនមួយកម្រិតធំ។

អាន​បន្ថែម

ទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។ លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជាកាន់តែរឹងមាំ ជាពិសេសលើប្រព័ន្ធដឹកជញ្ជូន។ ជាក់ស្ដែង កន្លងមកសិង្ហបុរីបានជួយជ្រោមជ្រែងជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តួយ៉ាងដូចជា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ។ គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ត្រូវបានចុះហត្ថលេខា Framework Agreement កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ (អានបន្ថែម) ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស […]

អាន​បន្ថែម

ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺជាអ្វី? អ្នកជំនាញថាវាជាឱកាសវិនិយោគចំណេញខ្លាំង

អ្នកជំនាញវិស័យអចលនទ្រព្យបានវិភាគថាទីផ្សារ គំរូអាជីវកម្មប្រភេទភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen នឹងក្លាយជានិន្នការវិនិយោគដែលមានសក្ដានុពលនាពេលអនាគត ខណៈវិបត្តិកូវីដនៅតែបន្ត ហើយគ្មាននរណាដឹងថានឹងបញ្ចប់នៅពេលណាឡើយ។ ប្រធានបទនេះត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសិលាអនឡាញរួមមួយ រវាងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនPointer លោក ងួន ឆាយលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor ពីប្រទេសសិង្ហបូរី លោក Ku Swee Yong កាលពីចុងសប្ដាហ៍កន្លងមកនេះ។ ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺភោជនីយដ្ឋានដែលផ្ដល់តែសេវាកម្មដឹកជញ្ជូនពីការកុម្ម៉ង់ទិញអនឡាញតែប៉ុណ្ណោះ ដោយមិនមានហាងឱ្យអតិថិជនទៅបរិភោគនោះឡើយ។ ភោជនីយដ្ឋានបែបនេះ ភាគច្រើនជាប្រភេទរោងចក្រខ្នាតធំ ដែលធ្វើម្ហូបក្រោយមានការកុម្ម៉ង់ប៉ុណ្ណោះ។ ចំណុចល្អរបស់ Cloud Kitchen គឺទី១ សាកសម្យបំផុតក្នុងកាលៈទេសៈកូវីដបែបនេះ ដោយសារការបិទខ្ទប់ និងការរក្សាគម្លាតសង្គម ដែលមនុស្សភាគច្រើនតែងតែកុម្ម៉ង់ម្ហូបតាមអនឡាញ។ ហើយដោយសារតែគ្មាននរណាដឹងថាស្ថានភាពកូវីដនឹងប្រសើរនៅពេលណា កាលៈទេសៈនេះគឺសាកសម្យបំផុតសម្រាប់ការបើកអាជីវកម្ម Cloud Kitchen ។ លើសពីនេះ គុណសម្បត្តិទី ២ របស់ Cloud Kitchen គឺការចំណាយទាប ព្រោះម្ចាស់ភោជនីយដ្ឋានមិនចាំបាច់មានចំណាយថ្លៃជួលទីតាំងភោជនីយដ្ឋាន ឬចំណាយលើបុគ្គលិកបម្រើសេវាកម្មឡើយ។ លើសពីនេះ […]

អាន​បន្ថែម

សេវាកម្មដឹកជញ្ជូន និងការទិញអនឡាញកំពុងមានសន្ទុះ ដូច្នេះតើម្ចាស់ផ្សារទំនើបគួរផ្លាស់ប្ដូរខ្លួនយ៉ាងណា?

អ្នកជំនាញផ្នែកអចលនទ្រព្យមកពីសិង្ហបូរីបានណែនាំថា ម្ចាស់ផ្សារទំនើបនៅកម្ពុជា គួរពិចារណារៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សារ និងគំរូអាជីវកម្មឡើងវិញ ដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃការលក់ទំនិញអនឡាញ និងសេវាកម្មដឹកជញ្ជូន។ នាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor លោក Ku Swee Yong បានឱ្យដឹងនៅក្នុងសិក្ខាសាលាអនឡាញដែលរៀបចំដោយក្រុមហ៊ុន Pointer កាលពីថ្ងៃសៅរ៍ កន្លងមកនេះថា ចំនួនអ្នកដើរផ្សារទំនើបនាពេលបច្ចុប្បន្នបានថមថយយ៉ាងខ្លាំង។ ហើយនាពេលអនាគត ទោះបីការបិទខ្ទប់ ឬវិបត្តិកូវីដធូរស្បើយក្ដី ចំនួនអ្នកដើរផ្សារទំនើបក៏មិនច្រើនដូចមុនដែរ ព្រោះភាពងាយស្រួលក្នុងការកុំម្ម៉ង់ទំនិញអនឡាញបានក្លាយជាទម្លាប់ថ្មីរបស់អតិថិជនទៅហើយ។ ដូច្នេះម្ចាស់ផ្សារទំនើបត្រូវតែចេះសម្របខ្លួន។ លោកបន្តថា៖ «ទំនិញជាច្រើនដូចជាម្ហូបអាហារ និងផលិតផលគ្រឿងទេសដែលមានទំងន់ធ្ងន់នានាៗ នឹងត្រូវកុម៉្មង់បានតាមអនឡាញច្រើនជាងមុន។ អាជីវកម្មដែលអាចនឹងនៅមានលំនឹង គឺប្រភេទសេវាកម្ម ដូចជាងហាងធ្វើសក់ ហាងម៉ាស្សា រោងកុន និងកន្លែងកម្សាន្ត ដែលមនុស្សត្រូវការដើម្បីជួបជុំគ្នាជាដើម»។ «ដូច្នេះ ម្ចាស់អាជីវកម្មដែលមិនមែនជាប្រភេទសេវាកម្មគួរពិចារណាកាត់បន្ថយចំណាយ ដោយជួលកន្លែងដែលតូចជាងមុន ហើយប្រើប្រាស់បច្ចេកវិទ្យាដើម្បីចូលប្រឡូកក្នុងទីផ្សារអនឡាញឱ្យបានច្រើនជាងមុន»។ ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបវិញ លោកណែនាំថា ពួកគេក៏ត្រូវតែសម្របខ្លួនដែរ ពោលគឺគួររចនាប្លង់ផ្សារថ្មី ដោយមានកន្លែងចតម៉ូតូសម្រាប់អ្នកដឹកជញ្ជូនដែលធំទូលាយ និងងាយស្រួលជាងមុន។ បើទៅរួច ម្ចាស់ហាងគួរតែសាងសង់ចំណតវែងមួយខ្សែមានដំបូល ហើយមានតូបហាងផ្សេងៗនៅសងខាងចំណតនោះ ដែលងាយស្រួលក្នុងការចេញចូលយកទំនិញ។ ការធ្វើបែបនេះ មិនត្រឹមត្រូវជួយឱ្យអ្នកដឹកជញ្ជូនងាយស្រួលប៉ុណ្ណោះទេ តែនឹងធ្វើឱ្យការដឹកជញ្ជូនលឿនជាងមុន ហើយទំនិញដូចជាម្ហូបអាហារក៏នឹងនៅស្រស់ […]

អាន​បន្ថែម