ធុរកិច្ច និងទីផ្សារ
ស្ថាប័នវិភាគសេដ្ឋកិច្ចសិង្ហបូរីថា មានវិធីសាស្រ្ត ២ ដែលកម្ពុជាគួរអនុវត្តដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ ឬ AMRO បានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាថា ការពន្លឿនការចាក់វ៉ាក់សាំង និងការបន្តផ្តល់កញ្ចប់ថវិកាជំនួយឱ្យចំទិសដៅ គឺជាគន្លឹះសំខាន់ ២ធំៗ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដើម្បីរក្សាលំនឹង និងកំណើនសេដ្ឋកិច្ច។ ការណែនាំធ្វើឡើងតាមរយៈរបាយការណ៍រវាយតំលៃបឋម ក្នុងពិធីពិគ្រោះប្រជុំរវាង AMRO និងអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា កន្លងមកនេះ។ ជាបឋម AMRO បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤% នៅឆ្នាំ ២០២១ ដែលភាគច្រើនគឺបណ្ដាលមកពីការស្ទុះងើបឡើងវិញនៃសង្វាក់ផលិតកម្ម និងកំណើនសកម្មភាពសេដ្ឋកិច្ច (ការចាយវាយ) ចេញពីកញ្ចប់ថវិកាជំនួយរបស់រដ្ឋ។ ប៉ុន្តែនេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ ព្រោះប្រទេសកម្ពុជាក៏កំពុងមានហានិភ័យផ្សេងៗផងដែរ រួមមានការកើនឡើងនៃការឆ្លងក្នុងសហគមន៍ ការបិទខ្ទប់ និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀត។ AMRO បាននិយាយថា៖ «ដោយសារតែប្រព័ន្ធសុខភាពសាធារណៈកម្ពុជានៅមានកម្រិត កម្ពុជាងាយរងគ្រោះនឹងការឆ្លងទ្រង់ទ្រាយធំ ពិសេសក្នុងវិស័យការងារដែលត្រូវប្រាស្រ័យទាក់ទងគ្នា ដូចជារោងចក្រជាដើម»។ ដោយឡែក សម្រាប់វិស័យហិរញ្ញវត្ថុវិញ ក៏អាចនឹងរងហានិភ័យផងដែរ។ ការរៀបចំឥណទានឡើងវិញក្នុងវិស័យធនាគារ [ឬស្គាល់ទូទៅថាការអនុគ្រោះឱ្យបង់តែការប្រាក់ ដោយមិនយកប្រាក់ដើម] ជាវិធីសាស្រ្តល្អ។ ប៉ុន្តែ បើវិធានការណ៍នេះអូសបន្លាយ វានឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារធ្លាក់ចុះ។ ជាមួយនឹងហានិភ័យទាំងនេះ AMRO […]
អានបន្ថែមក្រសួងពាណិជ្ជកម្មថៃ៖ 7-Eleven ដំបូងនៅកម្ពុជានឹងបើកខែកក្កដានេះ ត្រង់ស្ថានីយប្រេងPTT ព្រែកព្នៅ
ផ្សារមីនីម៉ាតល្បី 7-Eleven សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការហើយនៅខែកក្កដានេះ ត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ នេះបើយោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃ។ សេចក្ដីប្រកាសបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។ ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជាហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។ ក្នុងនោះនិសិត្សខ្មែរដែរធ្លាប់បានអាហារូបករណ៍ទៅរៀននៅប្រទេសថៃ ក៏ជាផ្នែកមួយនៃបុគ្គលិកជាន់ខ្ពស់ផ្នែកគ្រប់គ្រងផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏សង្ឃឹមថានឹងនាំចូលផលិតផលពីប្រទេសថៃជាច្រើនមកលក់នៅក្នុងផ្សារមីនីម៉ាតមួយនេះ។ ក្រុមហ៊ុន CP All (Cambodia) Plc បានបញ្ជាក់ទៀតថា ការឈានជើងចូលមកទីផ្សារកម្ពុជាពេលនេះគឺជាពេលដ៏ល្អ ខណៈតម្រូវការផ្សារមីនីម៉ាតកំពុងកើនឡើង តែការផ្គត់ផ្គង់មិនសូវមានច្រើននោះទេ។ បច្ចុប្បន្ន កម្ពុជាមានផ្សារមីនីម៉ាតមួយចំនួនដូចជា Circle K ២២ សាខា, Kiwi Mart ២០សាខា, Aoen MaxValue ១២សាខា, Smile Mini Mart ១១សាខា, […]
អានបន្ថែមកាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។ នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។ (អានបន្ថែម) យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមក ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។ ប៉ុន្តែក្រុមហ៊ុននឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។ គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម) ទីតាំងថ្មីកាស៊ីណូថ្មីនេះ […]
អានបន្ថែមសំណើដែល Cambodia Airports ចង់រួមទុនជាមួយ OCIC លើគម្រោងព្រលានថ្មី នៅមិនទាន់សម្រេច
សំណើចង់រួមទុន និងសហការគ្នាលើគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី របស់ក្រុមហ៊ុន Cambodia Airports ទៅកាន់ក្រុមហ៊ុនOCIC នៅតែមិនទាន់សម្រេច ដោយភាគីទាំង២ កំពុងបន្តពិភាក្សាម្ដងហើយម្ដងទៀត។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលពីសប្ដាហ៍មុន។ ជាក់ស្ដែង សំណើចង់បង្កើតក្រុមហ៊ុនរួម និងសហការលើគម្រោងព្រលានថ្មីនេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមកទល់បច្ចុប្បន្នមិនទាន់សម្រេចចេញជាផ្លែផ្កានោះទេ។ (អានបន្ថែម) ភាគីស្នើគឺក្រុមហ៊ុន Vinci Airports និង ក្រុមហ៊ុន SCA ឬស្គាល់ជាទូទៅថាជាក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនគ្រប់គ្រងលើព្រលានភ្នំពេញនាពេលបច្ចុប្បន្ន។ ហើយសំណើគឺស្នើទៅកាន់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនទទួលសិទ្ធិសាងសង់ព្រលានថ្មី។ បើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កិច្ចពិភាក្សាលើប្រធានបទនេះគឺនៅតែបន្ត ដើម្បីរកសេចក្តីសម្រេចរួមគ្នាមួយ ។ លោកថ្លែងថា៖ «ការពិភាក្សាគ្នាផ្តោតសំខាន់ថា តើភាគីទាំងពីរអាចសហការនឹងគ្នាបានឬទេ? ហើយបាន ឬមិនបាន គឺអាស្រ័យលើ Consensus [ការព្រមព្រៀងគ្នា] រវាងភាគីទាំង ២»។
អានបន្ថែមអភិបាលខេត្ត៖ ក្រុមហ៊ុនធំៗជាង ២០ពីប្រទេសភូមាកំពុងដើររកទីតាំងនៅកំពង់ស្ពឺ ដើម្បីសាងសង់រោងចក្រថ្មី
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានឱ្យដឹងថារោងចក្រ ក៏ដូចជាគម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជាគម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ។ ឯកឧត្តម វី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យតាម Telegram កាលពីថ្ងៃទី ២៨ មេសាកន្លងមកនេះថា៖ «គម្រោងទាំងអស់នៅតែដំណើរការដដែល មិនទាន់មានគម្រោងណាមួយបិទនៅឡើយទេ»។ «ពិសេសជាងនេះទៀត មានក្រុមហ៊ុនខ្លះគេត្រូវប្ដូរទីតាំងរោងចក្រពីប្រទេសភូមាមកកម្ពុជា ទើបជាគេមកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន ២០ រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ៍» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំពុងងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ ក៏បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗពីរ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំងពីរនេះ […]
អានបន្ថែមអាជ្ញាធរផ្អាកដំណើរការរោងចក្រ ផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មួយចំនួនទៀតនៅក្រុងព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ នេះបើលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ អាជីវកម្មទាំង៣កន្លែងរួមមាន៖ ១) មជ្ឈមណ្ឌលពាណិជ្ជកម្ម«តារាសំណាង» ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ២) រោងចក្រផលិតស្បែកជើង «ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ៣) ផ្សារ «យាយទូច ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១។ ការផ្អាកអាជីវកម្មទាំង ៣កន្លែងនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល នៅទីតាំងខាងលើនេះជាដាច់ខាត។ គួររម្លឹកថា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅប្រទេសកម្ពុជានៅតែមិនមានការថយចុះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយសណ្ឋាគារ មន្ទីពេទ្យ អគាររៀបមង្គលការ ធ្វើជាមន្ទីរពេទ្យ ពិនិត្យ […]
អានបន្ថែមអាជ្ញាធរភ្នំពេញសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ១៤ ថ្ងៃ
ដោយសារតែចំនួនករណីឆ្លងកើនឡើងជាគំហុក រដ្ឋបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី ២៣ មេសា បានចេញសេចក្ដីប្រកាសសម្រេចបិទផ្សាររបស់រដ្ឋ និងផ្សារមិនរៀបរយទាំងអស់ នៅភ្នំពេញរយៈពេល ១៤ថ្ងៃ ពោលគឺពីថ្ងៃទី ២៤ មេសា ដល់ថ្ងៃទី ៧ ឧសភា។ បើយោងតាមសេចក្ដីប្រកាសនេះ ផ្សាររដ្ឋ និងផ្សារមិនរៀបរយសំដៅលើ ផ្សារក្រមួន ផ្សារចាត់តាំង ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ័ឯកជន ផ្សារជុំវិញមន្ទីរពេទ្រ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម។ លើសពីនេះ សាលាក្រុងក៏បានបញ្ជាឱ្យអាជីវករ សន្ដិសុខ បុគ្គលិក និងក្រុមគ្រួសារពាក់ព័ន្ធដែលបើកអាជីវកម្មនៅផ្សារទាំងអស់ចាប់ពីថ្ងៃទី ១៧ មេសា ត្រូវទៅធ្វើតេស្ដយកសំណាក ព្រមទាំងនៅផ្ដាច់ខ្លួនដោយឡែកផងដែរ។
អានបន្ថែមសណ្ឋាគារនិងកាស៊ីណូតម្លៃជាង ៦១ លានដុល្លារ នឹងបើកដំណើរការនៅខេត្តព្រះសីហនុដើមឆ្នាំ ២០២២
ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA បានប្រកាសថានឹងបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងរីសត លំដាប់ផ្កាយ ៥ តម្លៃ ៦១លានដុល្លារ របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២២ ។ នេះបើយោងតាមសារព័ត៌មាន TTG Asia កាលថ្ងៃទី ២២ មេសា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Won Majestic Casino Hotel & Resort ដែលទីតាំងនៅឆ្នេរសុខា ទល់មុខសណ្ឋាគារសុខា។ សណ្ឋាគារនេះនឹងមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ រួមជាមួយនឹងសេវាកម្មផ្សេងៗទៀតដូចជា កាស៊ីណូ បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។ ការប្រកាសវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលជាកិច្ចសហប្រតិបត្តិការរួមរវាងក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd និងក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality។ (អានបន្ថែម) គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ […]
អានបន្ថែមសរុបស្ថានភាព ខុនដូ និងផ្ទះជាប់ដី នៅខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ
គិតត្រឹមដំណាច់ឆ្នាំ២០២០ ចំនួនផ្ទះជាប់ដីនៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ខ្នង ស្របពេលដែលខុនដូវិញបានកើនដល់ជាង ១០៩ ០៣៥ យូនីត។ នេះបើទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ។ ទិន្នន័យដដែល ក៏បានបង្ហាញថា បើធៀបឆ្នាំ ២០១៨ ដល់ដំណាច់ឆ្នាំ ២០២០ ចំនួនផ្ទះជាប់ដីបានកើនឡើង ២១% ចំណែកឯខុនដូកើនដល់ជាង ៧៨%។ ក្នុងចំណោមការផ្គត់ផ្គង់សរុប ផ្ទះជាប់ដីលក់ដាច់បានជាង ៨៤% (១៥៧ ៨៤៣ ផ្ទះ) ចំណែកឯងខុនដូវិញ សម្រេចបានការលក់បានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ (ប្រមាណ ៥១ ០០០ ពាន់យូនីត)។ ការស្រាវជ្រាវដដែល ក៏បង្ហាញពីស្ថានភាពការផ្គត់ផ្គង់ តាមខណ្ឌនីមួយៗ ត្រឹមចុងឆ្នាំ ២០២០ ផងដែរ៖ ទួលគោក៖ មានខុនដូចំនួន ៣៩គម្រោងបានប្រកាសបើកលក់ ឬស្មើនឹង ៩ ១៤១ យូនីត។ ចំណែកការ ផ្ទះជាប់ដីវិញមានត្រឹមតែ ២០០០ខ្នង […]
អានបន្ថែមក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ
ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបកកង់ឡានចាស់ៗនេះ នឹងជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនបានដល់ទៅ ១៣០០០ តោនក្នុងមួយឆ្នាំ ហើយនឹងជួយកាត់បន្ថយការប្រើប្រាស់រ៉ែ Ironsand (ខ្សាច់ដែលមានធាតុដែក) បានដល់ទៅជាង ៥០០០ តោនផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងត្រូវចំណាយសរុបប្រមាណ ១៤ លានដុល្លារ ដែលក្រសួងបរិស្ថានរបស់ប្រទេសនូវែលសេឡង់ ជួយឧបត្ថម្ភ ១១លានដុល្លារ។
អានបន្ថែម