សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១០ មេសា ២០២១)

មាតិកាប្រចាំសប្តាហ៍ ១០ មេសា ២០២១៖ #1 CBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ [អានបន្ថែម] #2 គម្រោងរថភ្លើង Monorail សិក្សាចប់សព្វគ្រប់ ខណៈគម្រោងរថភ្លើងក្រោមដីត្រូវការពេលមួយខែទៀត [អានបន្ថែម] #3 ក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុច ដើម្បីឱ្យម្ចាស់គម្រោងបុរីនិ ងអគារខ្ពស់ៗ អនុវត្តតាម [អានបន្ថែម]  #4 កម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣% [អានបន្ថែម]  #5 Colliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ [អានបន្ថែម]  ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

អាន​បន្ថែម

7-Eleven លើកផ្លាកនៅពីរទីតាំងក្នុងក្រុងភ្នំពេញ ដោយប្រកាសថានឹងបើកឆាប់ៗ

ផ្សារមីនីម៉ាតដ៏ពេញនិយម 7-Eleven កាលពីថ្មីៗនេះ បានលើកផ្លាកនៅទីតាំង ២កន្លែង ក្នុងក្រុងភ្នំពេញ ជាមួយនឹងសេចក្ដីប្រកាសមុខការដ្ឋានដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ»។ បើសង្កេតតាមទីតាំងជាក់ស្ដែង សាខាទី ១ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ ៥ ម្ដុំព្រែកព្នៅ ឯមួយសាខាមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ៦ ម្ដុំព្រែកលាប។ លើសពីនេះ ពីក្រោយផ្លាកដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ» ក៏ឃើញថាមានការដ្ឋានកំពុងសាងសង់ផងដែរ។ ចំណុចនេះអាចបញ្ជាក់ថា ភ្នំពេញអាចនឹងមានផ្សារមីនីម៉ាត 7-Eleven ទាំងពីរសាខាក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញ បើយោងតាមសេចក្ដីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន CP All Plc ដែលក្រុមហ៊ុន Franchise ផ្សារ 7-Eleven មកកម្ពុជា កាលពីខែ វិច្ឆិកា ឆ្នាំ២០២០ ទោះកំពុងមានវិបត្តិកូវីដក្ដី ក្រុមហ៊ុននៅតែបន្តផែនការបើកសាខានៅកម្ពុជាឱ្យបានក្នុងឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ផងដែរថា ផែនការប្រកាសថានឹងបើក 7-Eleven នៅកម្ពុជា ត្រូវបានធ្វើឡើងតាំងពីខែ ឧសភា ឆ្នាំ២០២០ មកម៉្លេះ។ (អានបន្ថែម) ទាក់ទិននឹង ផ្សារមីនីម៉ាតដ៏ពេញនិយមមួយនេះ គិតត្រឹមចុងឆ្នាំ […]

អាន​បន្ថែម

CBRE៖ តម្លៃលក់បូរីជាមធ្យមថយចុះ ១៥% អំឡុងពេល ៦ ខែចុងក្រោយនេះ

តម្លៃលក់បូរី ជាមធ្យមថមថយប្រមាណ ១៣% ទៅ ១៩% សម្រាប់គ្រប់ប្រភេទផ្ទះទាំងអស់ អំឡុងរយៈពេល ៦ ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារត្រីមាសទី១ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា ការធ្លាក់ចុះនៃតម្លៃនេះ ជាកត្តាបង្ហាញថាទីផ្សារបូរី ចាប់ផ្ដើមទទួលរងសម្ពាធពីវិបត្តិកូវី១៩ ហើយ បន្ទាប់ពីមានលំនឹង និងអាចទប់ទល់នឹងបញ្ហាជំងឺកាចសាហាវមួយនេះបានជាងមួយឆ្នាំ។ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE កញ្ញា គីម គីនកេសា បានឱ្យដឹងថា៖ «ការធ្លាក់ថ្លៃនេះទៀតសោត មិនមែនដោយសារតែវិបត្តិកូវីដមួយមុខទេ ប៉ុន្ដែក៏ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារ និងនិន្នាការនៃការផ្លាស់ប្តូរទីតាំងគម្រោងទៅជាយក្រុងផងដែរ»។ កញ្ញា បន្តថា៖ «ជាក់ស្ដែង នៅពេលដែលមានអ្នកអភិវឌ្ឍន៍កាន់តែច្រើនឡើង អតិថិជនក្នុងទីផ្សារក៏មានជម្រើសច្រើន តម្លៃក៏មានទំនោរនឹងធ្លាក់ចុះ។ ដូចគ្នានេះ ដោយសារគម្រោងបូរីនីមួយៗ បន្តខិតចេញទៅជាយក្រុងកាន់តែឆ្ងាយ បន្តិចម្ដងៗ តម្លៃដីដែលប្រើប្រាស់ដើម្បីអភិវឌ្ឍក៏ទាបជាងមុន ទើបធ្វើឱ្យតម្លៃលក់ក៏ធ្លាក់ចុះផងដែរ»។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែ ចុងក្រោយ ពោលគឺចាប់ពី ខែតុលាឆ្នាំ ២០២០ ដល់មីនា ឆ្នាំ ២០២១ […]

អាន​បន្ថែម

ក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុចដើម្បីឱ្យម្ចាស់គម្រោងបុរីនិងអគារខ្ពស់ៗអនុវត្តតាម

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍  កាលពីថ្មីៗនេះ។ បើយោងតាមប្រភពដដែល គោលការណ៍ទាំង ៤ នោះរួមមាន៖ ១) មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណាមួយឡើយ។ ពោល គឺត្រូវបើកចំហឱ្យអ្នករស់នៅក្នុងបូរី ឬខុនដូ មានសិទ្ធិជ្រើសរើសសេវាទូរស័ព្ទ និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនណាមួយក៏បានដោយខ្លួនឯង និងដោយសេរី។ ២) ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន ក្នុងបុរី ឬរៀបចំបង្គោលឱ្យរួចជាស្រេច ដើម្បីបង្កើនភាពងាយស្រួលក្នុងការអូសខ្សែបណ្ដាញទូរស័ព្ទ ឬអ៊ីនធឺណិត។ ៣) ចំពោះអគារខ្ពស់ ត្រូវសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍នានា (ទូរស័ព្ទ និងអ៊ីនធឺណិត ជាដើម) ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions)។ ៤) ម្ចាស់បុរី និងអគារខ្ពស់ ត្រូវចាត់ទុកថា សេវាទូរគមនាគមន៍នានា គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងបាននឹងកំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាក់ទិននឹងការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ លើក្រុមហ៊ុនទូរគមនាគមន៍ និម្ចាស់គម្រោងដែលមិនគោរពច្បាប់។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD ដែលនឹងវិនិយោគ ៩,១ លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំងពីរនេះ នឹងផ្តល់ការងារចំនួន ១៨៤០កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់ឆ្នាំ ២០២១ នេះ […]

អាន​បន្ថែម

ក្នុងនាមជាវិនិយោគិនខ្មែរ បើចង់ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក ត្រូវធ្វើយ៉ាងដូចម្ដេច?

អត្ថបទផ្សព្វផ្សាយ៖ ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមិនសូវរឹងមាំ ទើបធ្វើឱ្យអ្នកវិនិយោគខ្លះកំពុងសម្លឹងមើលឱកាសវិនិយោគទិញអចលនទ្រព្យនៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ក្នុងនាមជាវិនិយោគិនខ្មែរ តើអាចទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានឬទេ និងត្រូវធ្វើយ៉ាងដូចម្ដេច? ការវិនិយោគលើគេហដ្ឋាននៅអាមេរិកមិនមែនជារឿងលំបាកដូចមុននោះទេ បើអ្នកមានថវិកាគ្រប់គ្រាន់គឺអាចធ្វើបានដោយងាយស្រួល ដោយមិនចាំបាច់គិតគូរស្មុគស្មាញរឿងផ្លូវច្បាប់ច្រើននោះទេ។ ក្រុមហ៊ុនអាមេរិកធំៗ ២ កាលពីថ្មីៗនេះ ទើបតែបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជា Isaford Co Ltd ដើម្បីផ្ដល់សេវាកម្មសម្របសម្រួល និងប្រឹក្សាដល់ជនជាតិខ្មែរ ដែលចង់វិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាមេរិកទាំង ២ នេះរួមមាន ក្រុមហ៊ុន Golden Gate Global ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យ និងក្រុមហ៊ុន Lennar International ដែលជាអ្នកអភិវឌ្ឍគម្រោង។ ក្រុមហ៊ុនទាំង ២ សុទ្ធសឹងតែក្រុមហ៊ុនដែលល្បីល្បាញនៅសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីថ្មីៗនេះ Lennar International ទើបតែជាប់ឈ្មោះជាអ្នកអភិវឌ្ឍគេហដ្ឋានល្អបំផុតលើពិភពលោក ដែលចាត់លំដាប់ដោយ FORTUNE Magazine ឆ្នាំ២០២១។ លោក Stuart Miller នាយកប្រតិបត្តិក្រុមហ៊ុន Lennar បានមានប្រសាសន៍ថា៖ «ការទទួលបានចំណាត់ថ្នាក់ជាអ្នកអភិវឌ្ឍល្អបំផុតនេះ គឺជាសក្ខីភាពមួយនៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើនឆ្នាំ ដើម្បីផ្តល់នូវគេហដ្ឋានដែលមានគុណភាពល្អបំផុតដល់អតិថិជន»។ លោក […]

អាន​បន្ថែម

កម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%

ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅឆ្នាំ ២០១៩ មកត្រឹម ៦៦លានដុល្លារ នៅឆ្នាំ ២០២០។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម) របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ […]

អាន​បន្ថែម

Colliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ

វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។ របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិស័យកាស៊ីណូ ខណៈវិស័យនេះនៅសិង្ហបូរី ហ្វីលីពីន និងវៀតណាមនឹងថមថយបន្តិច។ ការព្យាករណ៍វិជ្ជមាននេះ គឺដោយសារប្រទេសកម្ពុជា កន្លងមកបានចាប់យកទីផ្សារមួយចំណែកធំ ពិសេសជនជាតិចិន ហើយទីផ្សារនេះរំពឹងថានឹងត្រឡប់មកវិញក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ លើសពីនេះ គេសង្កេតឃើញថា កាស៊ីណូជាច្រើនបានផ្លាស់ខ្លួន ពីត្រឹមតែជាកាស៊ីណូទៅជារីសតចម្រុះ ដែលផ្ដល់នូវសេវាកម្មគ្រប់បែបយ៉ាងដូចជា សណ្ឋាគារ ភោជណីយដ្ឋាន សួនកម្សាន្ត បារ និងក្លឹបជាដើម។ ការផ្លាស់ប្ដូរនេះគឺជាយុទ្ធសាស្រ្តឆ្លាតវៃមួយ ហើយនឹងក្លាយជានិន្នាការនាពេលអនាគត ដើម្បីចាប់យកចំណែកទីផ្សារឱ្យបានច្រើនជាងមុន។ គួរបញ្ជាក់ផងដែរ កម្ពុជាជាម្ចាស់ផ្ទះរបស់កាស៊ីណូជាច្រើនកន្លែង។ បើគិតត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានកាស៊ីណូយ៉ាងហោចជាង ១៩៥ កន្លែង ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនដែលសុំអាជ្ញាបណ្ណកកាស៊ីណូរបស់ក្រសួងសេដ្ឋកិច្ច។ (អានបន្ថែម) តួយ៉ាងដូចជា Naga ដែលមាន ២សាខារួចមកហើយនៅភ្នំពេញ ហើយសាខាទី៣ […]

អាន​បន្ថែម

ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ីព្យាករណ៍ថាទីផ្សារអាកាសចរណ៍នៅកម្ពុជានឹងស្ទុះខ្លាំងជាងមុននៅរង្វង់ពីរឆ្នាំខាងមុខ

ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ី MIDF Research បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍នៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងមុន នៅរង្វង់ពីរឆ្នាំខាងមុខនេះ ក្រោយពីវិបត្តិកូវីដបានធូរស្បើយ។ នេះបើយោងតាមសារព័ត៌មាន The Malaysian Reserve កាលពីថ្ងៃទី ១ មេសា។ ការព្យាករណ៍ធ្វើឡើង ដើម្បីវិភាគចំណូលប្រចាំឆ្នាំ ២០២១ និងឆ្នាំ ២០២២ របស់ក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering ដែលមានភាគហ៊ុន ២១% នៅក្នុងព្រលានយន្តយោះធំៗ ទាំង ៣ នៅកម្ពុជា ពោលគឺអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ។ បើយោងតាមប្រភពដដែល សម្រាប់ឆ្នាំ ២០២១ និង ២០២២ ចំណូលពីទីផ្សារអាកាសចរណ៍កម្ពុជានឹងកើនឡើងខ្លាំង ដោយរំពឹងថានឹងរួមចំណែកប្រមាណ ៧០% នៃចំណូលសរុបរបស់ក្រុមហ៊ុន Muhibbah Engineering។ ការស្រាវជ្រាវបានបន្តទៀតថា៖ «ក្រោយវិបត្តិកូវីដ អ្នកហោះហើរដែលច្រើនជាងគេ គឺជនជាតិចិន ហើយកម្ពុជានឹងចាប់យកចំណែកទីផ្សារនេះបានមួយចំណែកធំ ព្រោះ១/៣ នៃជនបរទេសដែលហោះហើរមកកម្ពុជា គឺជាជនជាតិចិន»។ គួរបញ្ជាក់ផងដែរថា មុនវិបត្តិកូវីដ វិស័យអាកាសចរណ៍ នៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ដោយទាំងរដ្ឋាភិបាល […]

អាន​បន្ថែម

បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី

បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]

អាន​បន្ថែម