គម្រោងវារីវប្បកម្មនិងតំបន់ទេសចរណ៍ដ៏ធំគ្រោងនឹងបង្ហាញខ្លួននៅស្រុកព្រៃឈរខេត្តកំពង់ចាម

ក្រុមហ៊ុនឯកជន ផារ័ត្នរតនៈ កាលពីថ្មីៗនេះ បានទទួលសិទ្ធិវិនិយោគសាងសង់គម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីជាង ៧ហិចតា នៅទំនប់ចកបឹងធំ ក្នុងភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ។ នេះបើយោងតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី ២៥ ខែកុម្ភៈ កន្លងមកនេះ។ គម្រោងដ៏ធំនេះ ចែកចេញជា៤ ផ្នែក ដោយ ៣ ផ្នែកទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតពូជត្រី​ ការបង្កើតទីតាំងចញ្ចឹមត្រីដែលមានស្ដង់ការ និងការសាងសង់មន្ទីរពិសោធន៍ អគាររដ្ឋបាល ក៏ដូចជារោងចក្រផលិតចំណីត្រី។ ដោយឡែក ផ្នែកទី៤ គឺដើម្បីជំរុញវិស័យទេសចរណ៍ ដោយនឹងសាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសួនផ្កាត្រូពិចបែបប្លែកថ្មីក្នុងតំបន់។ លោកឧកញ៉ា ពាង ផារ័ត្ន តំណាងក្រុមហ៊ុនផារ័ត្នរតនៈ បាន​ឱ្យដឹងថា គម្រោងនេះនឹងជួយកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាន មកធ្វើវារីវប្បកម្មបែបទំនើបវិញ។ លើសពីនេះ គម្រោងក៏នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងតំបន់ តាមរយៈការប្រមូលទិញផលិតផលដែលប្រជាពលរដ្ឋរកបានផងដែរ។

អាន​បន្ថែម

តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ?

សរសរដោយ  Eric Wong Chon Lap ជាទូទៅ តំបន់ទេសចរណ៍នឹងអាជីវកម្មសណ្ឋាគារ គឺជារឿងគូរគ្នា ទីណាមានតំបន់ទេសចរណ៍ ទីនោះមានសណ្ឋាគាររីកដូចផ្សិត។ ប៉ុន្តែវិបត្តិកូវីដ១៩ បានផ្ដល់មេរៀនដ៏សំខាន់មួយ និងដាស់ស្មារតីដល់ម្ចាស់អាជីវកម្មសណ្ឋាគារឱ្យសួរខ្លួនឯង តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ? ដើម្បីឱ្យឆ្លើយនឹងសំណួរនេះ ក្រឡេកមកមើល ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលធ្លាប់តែជាតំបន់កុះករ ពោរពេញដោយភ្ញៀវទេសចរណ៍ និងសណ្ឋាគារ។ បច្ចុប្បន្នតំបន់ទាំង ២ កំពុងប្រឈមនឹងបញ្ហាក៏ធ្ងន់។ សណ្ឋាគារ និងអាជីវកម្មផ្នែកទេសចរណ៍រាប់រយរាប់ពាន់កន្លែងត្រូវបានបិទទ្វារ។ សណ្ឋាគារខ្លះដែលនៅបន្តបើក មិនយូរមិនឆាប់នឹងអស់សាច់ប្រាក់បំរុង ហើយនឹងត្រូវបិទទ្វារ។ ចំណែកម្ចាស់សណ្ឋាគារខ្លះទៀត ក៏កំពុងលក់សណ្ឋាគាររបស់ខ្លូនក្នុងតម្លៃក្រោមទីផ្សារ។ ក្នុងអំឡុងដែលគ្មានការឆ្លងក្នុងសហគមន៍ អ្នកទេសចរក្នុងស្រុកបានជួយទប់លំនឹងវិស័យនេះ បានមួយចំណែក ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទាន។ យ៉ាងណាក្ដី អ្នកទេសចរក្នុងស្រុកគឺមិនអាចទប់ទល់ទាំងស្រុង ទៅនឹងការបាត់បង់ភ្ញៀវទេសចរអន្តរជាតិបានទេ ព្រោះការផ្គត់ផ្គង់សណ្ឋាគារដ៏ច្រើននៅខេត្តទាំង ២ គឺសាងសង់ឡើងដើម្បីភ្ញៀវទេសចរអន្តរជាតិ។ លើសពីនេះ ទោះប្រទេសកម្ពុជា កំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងហើយក្ដី អ្នកវិភាគភាគច្រើន ព្យាករថាស្ថានភាពនឹងមិនត្រឡប់នឹងមិនត្រឡប់មិនប្រសើរវិញទេ ក្នុងឆ្នាំ ២០២១ ឬអាចពន្យារដល់ឆ្នាំ២០២២។ ផ្ទុយទៅវិញ បើប្រឡេកមកមើល ទីក្រុងភ្នំពេញ សណ្ឋាគារមួយចំនួនបានបិទទ្វារ តែក៏នៅមានមួយចំនួនធំៗ […]

អាន​បន្ថែម

សណ្ឋាគារមួយចំនួននៅខេត្តព្រះសីហនុត្រូវបិតជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកឆ្លងកូវីដ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារ ៤ កន្លែង និងបិទមិនឱ្យចេញចូលនូវអគារស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារមួយកន្លែង ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីជនជាតិចិន ២ នាក់ មានផ្ទុកជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ ២០ កុម្ភៈ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី ២៣ កុម្ភៈ កន្លងទៅ ទីតាំង ៥ កន្លែងនោះរួមមាន សណ្ឋាគារជីនប៉ីទាំង ៣ សាខា អគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ និងសណ្ឋាគារហ័ងហ្គ័នជាយី។ បច្ចុប្បន្ន ស្ដ្រីទាំង ២ នាក់នោះ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់ប្រជាជន ដែលធ្លាប់ស្នាក់នៅសណ្ឋាគារខាងលើឱ្យមកធ្វើតេស្ត ក៏ដូចជាធ្វើចត្តាឡីសក្ដិ ចំនួន ១៤ ថ្ងៃផងដែរ។ គួរបញ្ជាក់ផងដែរថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៦៣៣ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ១៤២ នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

អាន​បន្ថែម

សម្តេច ហ៊ុន សែន ពន្យារពេលបើកសម្ពោធសណ្ឋាគារអន្តរជាតិផ្កាយ ៥ Hyatt Regency Phnom Penh

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលការទៅចូលរួមជាអធិបតីភាពនៃពិធីសម្ពោធសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ ដោយនឹងពន្យារទៅពេលក្រោយវិញ ដោយសារព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ត្រូវបានសាងសង់រួចតាំងពីចុងឆ្នាំ ២០២០ ហើយបានបើកដំណើរការនៅដើមឆ្នាំ ២០២១ តែមិនទាន់មានការបើកសម្ពោធជាផ្លូវការនោះទេ។ មានទីតាំងស្ថិតលើផ្លូវលេខ ១៧៨ ជិតព្រះបរមរាជវាំង និងសារមន្ទីរជាតិ សណ្ឋាគារនេះគឺ សណ្ឋាគារប្រេន Hyatt Regency ដំបូងបង្អស់នៅកម្ពុជា ដែលអភិវឌ្ឍដោយក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ ២០១៧ មកម្លេះ ក្រោមទុនវិនិយោគជិត ២០០ លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

វិនិយោគិនអន្តរជាតិជាច្រើនកំពុងចាប់ឱកាសទិញអចលនទ្រព្យតម្លៃទាបនៅសហរដ្ឋអាមេរិក

អត្ថបទផ្សព្វផ្សាយ៖ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Golden Gate Global ក្នុងមួយរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសកំពុងទទួលបានឱកាសទិញលំនៅដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតម្លៃទាប ពោលគឺជាមធ្យមត្រឹមតែ ៣០០,០០០ ដុល្លារប៉ុណ្ណោះ ដែលនេះចាត់ទុកថាជាតម្លៃមួយដែលល្អ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅប្រទេសធំៗផ្សេងទៀតលើពិភពលោក។ កត្តានេះ សឱ្យឃើញថា ការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក គឺជាសក្ដានុពលមួយសម្រាប់អ្នកមានថវិកាវិនិយោគ ហើយចង់បានភាពនឹងនរ និងភាពប្រាកដប្រជា។ ប្រភពដដែលបានឱ្យដឹង ការវិនិយោគទិញគេហដ្ឋាននៅសហរដ្ឋអាមេរិកបានក្លាយជានិន្នាការថ្មីមួយ ដែលមកទល់បច្ចុប្បន្នវិនិយោគិនបរទេសមានប្រមាណ ៥% នៃចំនួនការទិញលក់សរុប។ ហើយក្នុងនោះទីតាំងដែលពេញនិយមរួមមាន រដ្ឋផ្លរីដា រដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស់ និងញូវយ៉កជាដើម។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ « ក្រោយសហការជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍ Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត យើងក៏កំពុងពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។ […]

អាន​បន្ថែម

តំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ

អត្ថបទផ្សព្វផ្សាយ៖ បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ នេះតទៅ ដែលគម្រោងនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៣ ហិកតា ឬស្មើនឹងផ្ទះ ២៤៥ ខ្នង ក្នុងតំបន់ព្រៃស នៃខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានឱ្យដឹងថា៖ «គម្រោងនេះ នឹងផ្ដល់ជូនផ្ទះ ៣ ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C ដែលគ្រប់ប្រភេទផ្ទះទាំងអស់នឹងផ្ដោតសំខាន់លើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះ និងពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។ លើសពីនេះ បើយោងតាមអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់ តំបន់ព្រៃសដែលជាទីរបស់បូរីផ្ទាល់ គឺកំពុងតែសក្ដានុពលខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសវិស័យលំនៅដ្ឋានដែលនឹងបន្តឡើងថ្លៃ។ ដូច្នេះ អត្រាចំណេញនៃការទិញអចលនទ្រព្យពិសេសក្នុងបុរី ប៉េង អ៊ីម គម្រោងទី២ […]

អាន​បន្ថែម

សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។ បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។ សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay នេះ មានកំពស់ ៣៦ ជាន់ និងមានបន្ទប់ ៣២២ បន្ទប់។ សណ្ឋាគារក៏មានសេវាកម្មផ្សេងៗទៀត ដូចជា ទាំងអាងហែលទឹកដែលអាចមើលឃើញទេសភាពសមុទ្រ កន្លែងហាត់ប្រាណ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។ លោក Joon Aun Ooi ប្រធានក្រុមហ៊ុន Wyndham Hotels & […]

អាន​បន្ថែម

តើកម្ពុជានិងជប៉ុនបានសម្រេចសមិទ្ធិផលធំៗអ្វីខ្លះលើវិស័យដីធ្លីនិងសំណង់?

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា។ ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម បានឱ្យដឹងថាសមិទ្ធិផលធំៗ ទាំងនោះរួមមាន៖ ១) ការងារសំណង់៖ ជប៉ុនបានជួយជ្រោមជ្រែង និងឱ្យជាអនុសាសន៍ ក្នុងការបង្កើតច្បាប់ស្តីពីសំណង់ដែលប្រកាសឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ កន្លងមក។ លើសពីនេះ ជប៉ុនក៏បានជួយលើការរៀបរៀងអនុក្រឹត្យធំៗ ៣ ផងដែរ។ ហើយបច្ចុប្បន្ន JICA ក៏កំពុងត្រៀមជួយធ្វើការងារលើកកម្ពស់ការអនុវត្តច្បាប់សំណង់ និងការធានាសុវត្ថិភាពសំណង់ផងដែរ។ ២) ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ កន្លងមក ជប៉ុនក៏បានជួយលើការងារអភិវឌ្ឍទីក្រុងឆ្លាតវៃនៅ រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ លើសពីនេះ ជប៉ុនក៏បានជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងការអភិវឌ្ឍន៌ធនធានមនុស្សផងដែរ។ ៣)ការងារលំនៅឋាន៖ ជប៉ុនបានជួយសហការលើការបណ្តុះបណ្តាល គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ ៤) ការងារសុរិយោដី និងភូមិសាស្ត្រ៖ ជប៉ុនបានជួយអភិវឌ្ឍស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប […]

អាន​បន្ថែម

សភាពាណិជ្ជកម្មអឺរ៉ុបជំរុញឱ្យក្រុមហ៊ុនសំណង់ចូលរួមកម្មវិធីប្រកួតទំនួលខុសត្រូវសង្គម

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីចុងសប្តាហ៍មុន បានប្រកាសបើកជាផ្លូវការនូវ កម្មវិធីប្រកួតពានរង្វាន់ទំនួលខុសត្រូវសង្គម ឬ CSR Contest and Awards ប្រចាំឆ្នាំ ២០២១ ហើយជំរុញឱ្យក្រុមហ៊ុនទាំងអស់នៅកម្ពុជា ជាពិសេសក្រុមហ៊ុនសំណង់ និងអចលនទ្រព្យចូលរួម ដើម្បីធ្វើឱ្យការអភិវឌ្ឍន៏នៅកម្ពុជាដើរទៅមុខដោយមាននិរន្តរភាព។ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក Tassilo Brinzer បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ទី ១០ ខែកុម្ភៈ នេះ ថា គោលបំណងចម្បងនៃកម្មវិធីនេះគឺដើម្បីជំរុញឱ្យវិស័យឯកជនងាកមកចូលរួមធ្វើឱ្យសង្គមមានភាពប្រសើរជាងមុន។ លោកបន្តថា សម្រាប់ឆ្នាំនេះដែរ កម្មវិធីមិនមែនបើកត្រឹមតែសមាជិក EuroCham ឬក្រុមហ៊ុនធំៗ នោះទេ ប៉ុន្តែយើងក៏ផ្ដល់ឱកាសដល់ក្រុមហ៊ុនតូច និងមធ្យមចូលរួមផងដែរ។ ក្នុងឱកាសសន្និសីទកាសែតនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានមានប្រសាសន៍ថា៖ «ផលចំណេញពីការចូលរួមកម្មវិធីនេះ គឺមិនមែនត្រឹមតែជាពានរង្វាន់ប៉ុណ្ណោះទេ តែគឺជាការលើកទឹកចិត្តដល់បុគ្គលិក ក៏ដូចជាការទាក់ទាញឱ្យធនធានមនុស្សល្អៗចង់ចូលមកធ្វើការក្នុងក្រុមហ៊ុនរបស់អ្នក»។ «លើសពីនេះ កម្មវិធីក៏ជាសញ្ញាសបញ្ជាក់ឱ្យអ្នកវិនិយោគិនពីបរទេសមើលឃើញថា កម្ពុជាក៏ផ្ដោត និងឱ្យតម្លៃទៅលើសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។ ហើយនេះ គឺនឹងជួយទាក់ទាញឱ្យមានវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត» ឯកឧត្តម បានបន្ថែម។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ប្លង់មេសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ត្រូវបានអនុម័តហើយ

ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។ គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និងអេកូទេសចរណ៍ថ្មីមួយ ដែលអាចទទួលយកអ្នកស្នាក់នៅដល់ទៅ ១៣០ ០០០ នាក់។ យោងតាមប្រភពដដែល ក្រុមហ៊ុន Canopy Sands Development បានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនសិង្ហបូរី Surbana Jurong រៀបចំផែនការប្លង់មេ រចនាប្លង់ទីក្រុង និងធ្វើការងារវិស្វកម្មផ្សេងៗនៃគម្រោងនៅតាមឆ្នេរសមុទ្រ។ ហើយមកទល់បច្ចុប្បន្ន ផែនការមេត្រូវបានរៀបចំរួចរាល់ និងត្រូវបានអនុម័តហើយ។ លោក Yeo Choon Chong នាយកប្រតិបត្តិប្រចាំតំបន់អាស៊ានរបស់ Surbana Jurong បានប្រាប់ The Straits Time ថា […]

អាន​បន្ថែម