កម្មវិធីប្រកួត PropertyGuru Cambodia Property Awards បកមកអង្រួនវេទិកាកម្ពុជាជាលើកទី ៦ ហើយ

កាលពីថ្ងៃទី ១១ មីនា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពីកាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២១ ក្រោយទទួលបានការគាំទ្រយ៉ាងមុតមាំ ៥ ឆ្នាំជាប់ៗគ្នា។ កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២១ បានចាប់ផ្ដើមបើកទទួលពាក្យតាំងពីថ្ងៃទី ១​ មករា ឆ្នាំ ២០២១ មកម្ល៉េះ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី […]

អាន​បន្ថែម

អ្នកជំនាញ៖ ព្រឹត្ដិការណ៍ ២០កុម្ភៈ អាចដាក់សម្ពាធលើទីផ្សារអចលនទ្រព្យដល់ត្រីមាសទី ៣

អ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យជើងចាស់ ២ រូប លោក សន សៀប និងអ្នកនាង អាន សុធីតា បានឱ្យដឹងកាលពីថ្មីៗនេះ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ក្នុងស្ថានភាពបែបនេះ អតិថិជនមិនសូវចង់ទិញលក់អចលនទ្រព្យឡើយ។ បើគ្មានការទិញលក់ ម្ចាស់គម្រោងក៏មិនមានទុនគ្រប់គ្រាន់ក្នុងការបង្កើតគម្រោងថ្មីៗ ឬបញ្ចប់គម្រោងដែលកំពុងសាងសង់ដូចគ្នា។ លោកបន្តថា ទោះយើងចាប់ផ្ដើមមានវ៉ាក់សាំងក្ដី តែចំនួនអ្នកទទួលបានវ៉ាក់សាំងនៅមានកម្រិត ដូច្នេះយើងនៅមានភាពមិនប្រាកដប្រជានៅឡើយ។ អ្នកនាង អាន សុធីតា យល់ស្របជាមួយនឹងលោក សន សៀប ហើយក៏បន្ថែមទៀតថា ទីផ្សារកំពុងរងសម្ពាធ ព្រោះក្នុងនៅភាពមិនប្រាកដប្រជាបែបនេះ អ្នកវិនិយោគថ្មីៗ គឺមិនទាន់ចង់វិនិយោគនោះទេ។ «ដូច្នេះហើយម្ចាស់គម្រោងនីមួយៗ ត្រូវតែរក្សាលំនឹងសាច់ប្រាក់ក្នុងដៃឱ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីបន្តគម្រោងដែលកំពុងសាងសង់ ទោះចំនួនការទិញធ្លាក់ចុះក្ដី ដែលនេះគឺជាបញ្ហាដ៏លំបាកមួយសម្រាប់អ្នកអភិវឌ្ឍន៍» អ្នកនាងបានបន្ត។ ដោយឡែក អ្នកជំនាញទាំង ២រូប យល់ឃើញដូចគ្នាថា […]

អាន​បន្ថែម

ឱកាស ៣ សំខាន់ៗ ដែលកម្ពុជាត្រូវតែចាប់យកឱ្យបាន ដើម្បីស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ

របាយការណ៍ពិសេសរបស់អ្នកស្រាវជ្រាវពីក្រុមហ៊ុន DHL បានសម្តែងសុទិដ្ឋិនិយមថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ ១៩ ដោយសារកត្តាចម្បង ៣ រួមមាន គោលនយោបាយកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កំណើនឱកាសដៃគូពាណិជ្ជកម្មថ្មីៗ និងពិសេសនិន្នាការកើនឡើងនៃរំហូរចូលនៃការវិនិយោគផ្ទាល់។ កត្តាគោលនយោបាយ ចុះផ្សាយនៅក្នុងកាសែត Business Times នៅដើមខែនេះ របាយការណ៍ដដែលបានលើកឡើងថា កត្តាដំបូងបង្អស់ គឺជាការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលតាមរយៈវិធានចាក់​បញ្ចូលថវិការដ្ឋដ៏ច្រើនចូលក្នុងចរន្តសេដ្ឋកិច្ច។ រហូតមកដល់បច្ចុប្បន្ន កញ្ចប់ថវិការដ្ឋដើម្បីជំរុញសេដ្ឋកិច្ចបានឈានដល់ជាង ១,១៦ ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណ ៥% នៃ GDP។ កញ្ចប់ថវិកានេះ បានប្រើប្រាស់លើវិស័យផលប៉ះពាល់ជាច្រើន។ លើសពីនេះ ការលើកលែងពន្ធសម្រាប់វិស័យសណ្ឋាគារ និងទេសចរណ៍ ក៏កំពុងបន្តអនុវត្ត ដែលសុទ្ធសឹងតែជាការជួយស្ដារសេដ្ឋកិច្ច។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានកាត់បន្ថយអត្រាការប្រាក់ ហើយនៅតែបន្តផ្តល់ការរៀបចំប្រាក់កម្ចីឡើងវិញ ឬ Loan Restructuring ដល់ធនាគារពាណិជ្ជកម្មរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។ កត្តាដៃគូពាណិជ្ជកម្ម ទោះបីជាកំពុងមានវិបត្តិកូវីដក្ដី ប្រទេសកម្ពុជានៅតែសកម្មក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងឱកាសអាជីវកម្ម។ ឧទាហរណ៍ ដូចជាថ្មីៗនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិន ដែលគោលការណ៍នេះ រំពឹងថានឹងចូលជាធរមានក្នុងពេលឆាប់ៗ ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ […]

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះ​បើតាម​ការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ក្រុមការងារនឹងកែសម្រួលគំរូប្លង់លម្អិតមួយចំនួនបន្ថែមទៀតផងដែរ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ១៤,៥ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសិក្សាគំរូប្លង់បានបញ្ចប់រួចរាល់តាំងពីឆ្នាំ ២០២០​ មកម្ល៉េះ។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល […]

អាន​បន្ថែម

ប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០%

NagaCorp បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ខ្លួនមានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមីនា កន្លងមកនេះ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មានប្រមាណ ៨៧៨ លានដុល្លារ។ តួលេខនេះ ធ្លាក់ចុះ ៤៩,៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលប្រាក់ចំណូលមានដល់ ១,៧៦ ពាន់លានដុល្លារ។ បើគិតជាផ្នែក ចំណូលភាគច្រើនបានមកពីតុល្បែង (៧៨០ លានដុល្លារ) ចំណូលបន្ទាប់បានពីម៉ាស៊ីនលេងល្បែងអេឡិចត្រូនិច (៨២ លានដុល្លារ) ហើយចំណូលពីបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន និងចំណូលផ្សេងៗទៀតមាន ៩,១ លានដុល្លារ។ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណេញក៏ដោយ NagaCorp ជឿជាក់ថាលទ្ធផលហិរញ្ញវត្ថុនៅឆ្នាំ ២០២០ គឺនៅតែល្អ ព្រោះជាឆ្នាំដែលគ្រប់គ្នារងសម្ពាធ។ នេះក៏ដោយសារតែក្រុមហ៊ុន អាចប្រតិបត្តិការដោយប្រក្រតីក្នុង ត្រីមាសទី ១ ក៏ដូចជារយៈពេលពី ខែកក្កដា […]

អាន​បន្ថែម

ខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ

ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។ ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការិយាល័យនៅទីក្រុងហាណូយនៅមានឱកាសវិនិយោគច្រើន ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅប្រទេសវៀតណាមគឺនៅតិច និងជាពិសេសទំនុកចិត្តពីអ្នកវិនិយោគពីប្រទេសធំ។ កង្វះអគារការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគដ៏សំខាន់មួយទៀត។ ឱកាសនេះបានធ្វើឱ្យវិនិយោគិនពីប្រទេសធំៗ ជាច្រើនដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ចាប់អារម្មណ៍មកអភិវឌ្ឍគម្រោងអគារការិយាល័យកម្រិត A នៅក្នុងទីក្រុងមួយនេះ។ ដោយសារតែកត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញព្យាករថា កំណើនប្រាក់ចំណេញនៅក្នុងទីផ្សារការិយាល័យនៅទីហាណូយ នឹងកើនឡើងដល់ទៅ ៨០ ភាគរយ ក្រោយចប់កូវីដ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្រាជួលការិយាល័យក្នុងរដ្ឋធានីមួយនេះគឺពេញដល់ ៩៤% ដែលជាអត្រាដែលខ្ពស់ខ្លាំង ហើយតម្រូវការក៏ត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសម្រាប់ការិយាល័យគុណភាពខ្ពស់។ រូបភាព៖ TripSavvy

អាន​បន្ថែម

តើធានារ៉ាប់រងផ្ទះគឺជាអ្វី? ហើយខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងណា?

ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ធានារ៉ាប់រងផ្ទះមួយចំនួន ក៏ផ្ដល់សំណងទៅលើគ្រោះថ្នាក់ផ្សេងៗ ដែលកើតនៅក្នុងផ្ទះផងដែរ ពោលគឺអាស្រ័យទៅលើលក្ខខណ្ឌនៃកញ្ចប់ដែលអ្នកទិញ។ ជាទូទៅ ធានារ៉ាប់រងផ្ទះ ផ្ដល់សំណងទៅការខូចខាតដែលកើតពីហេតុដែលមិនរំពឹងទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា គ្រោះអគ្គិភ័យ និងខ្យល់ព្យុះជាដើម។ ប៉ុន្តែធានារ៉ាប់រងផ្ទះ មិនផ្ដល់សំណងលើគ្រោះរញ្ជួយដី និងទឹកជំនន់នោះទេ។ ដោយឡែក លក្ខខណ្ឌគឺអាចផ្លាស់ប្ដូរបាន អាស្រ័យទៅលើគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាបរិបទរបស់ប្រទេសនីមួយៗ។ លើសពីនេះ ការផ្ដល់សំណងក៏មានកម្រិតកំណត់ ហើយទំហំគឺអាស្រ័យទៅកញ្ចប់ដែលអ្នកជ្រើសរើស។ ប៉ុន្តែធានារ៉ាប់រងផ្ទះ នៅមិនទាន់ពេញនិយមខ្លាំងនៅឡើយទេនៅប្រទេសកម្ពុជា ពោលគឺការផ្ដល់សេវាកម្មនេះ គឺនៅមានកម្រិត ហើយប្រជាជនភាគច្រើនទិញធានារ៉ាប់រងផ្ទះ ក្នុងករណីដែលប្រើកម្ចីធនាគារក្នុងការទិញផ្ទះប៉ុណ្ណោះ។ ហេតុអ្វីបានជាអ្នកសុំកម្ចីធនគារតម្រូវឱ្យទិញធានារ៉ាប់រងផ្ទះ? ជាទូទៅ រាល់ការសុំកម្ចីទិញផ្ទះ អ្នកសុំកម្ចីត្រូវតែទិញធានារ៉ាប់រងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យ និងធានាថា ប្រសិនបើមានហេតុមិនរំពឹងទុកដូចជាភ្លើងឆាបឆេះកើតឡើងទៅលើផ្ទះរបស់អ្នក ទាំងម្ចាស់ផ្ទះ ក៏ដូចជាធនាគារ នឹងមិនខាតបង់ច្រើន ព្រោះការខូចខាតភាគច្រើននឹងត្រូវគ្របដណ្តប់ដោយក្រុមហ៊ុនធានារ៉ាប់រង។ តើធានារ៉ាប់រងផ្ទះ ខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងដូចម្ដេច? ធានារ៉ាប់រងផ្ទះ និងធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺខុសគ្នា។ ដូចដែលបានលើកឡើងខាងលើ ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ឬទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ដោយឡែក ធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺកញ្ចប់ដែលតម្រូវឱ្យអ្នកសុំកម្ចីធនាគារភាគច្រើនទិញ ដើម្បីធានាថាក្នុងករណីដែលម្ចាស់ផ្ទះ មានបញ្ហាហិរញ្ញវត្ថុ ឬគ្រោះថ្នាក់ជាយថាហេតុ […]

អាន​បន្ថែម

NagaWorld សម្រេចបិទទ្វារបណ្តោះអាសន្ន ក្រោយបុគ្គលិកចំនួន ១១ នាក់ ឆ្លងមេរោគកូវីដ១៩

ក្រុមហ៊ុន NagaCorp បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី ១ មីនា កន្លងមកនេះថា ក្រុមហ៊ុនសម្រេចផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីបុគ្គលិកចំនួន ១១ ត្រូវបានធ្វើតេស្ត៍វិជ្ជមាន មេរោគកូវីដ១៩។ យោងតាមសេចក្តីប្រកាសដដែលនេះ បុគ្គលិកចំនួន ៣០០០ នាក់ ត្រូវបានធ្វើតេស្ត៍ អំឡុងថ្ងៃទី ២៧ ខែកុម្ភៈ ហើយ ១១ នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោកកូវីដ១៩។ ដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចបិទទ្វារមួយរយៈពេលសិន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ «ការផ្អាកអាជីវកម្មក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យហ្មត់ចត់បន្ថែមទៀតអំពីវិធានការណ៍ការពារ បង្កា និងសម្អាតអគារទាំងមូល ដើម្បីសុវត្ថិភាពទាំងភ្ញៀវ និងបុគ្គលិក»។ ប្រភពដដែលបានឱ្យដឹង ក្រុមហ៊ុន NagaCorp នឹងបើកកាស៊ីណូរបស់ខ្លួនឡើងវិញ នៅពេលស្ថានភាពប្រសើរឡើង ដោយនឹងបន្តពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាល។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២ មីនា ចំនួនករណីឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួន ៨៤៤ ករណី ហើយមាន ២៤ ករណីថ្មី។

អាន​បន្ថែម

គម្រោងវារីវប្បកម្មនិងតំបន់ទេសចរណ៍ដ៏ធំគ្រោងនឹងបង្ហាញខ្លួននៅស្រុកព្រៃឈរខេត្តកំពង់ចាម

ក្រុមហ៊ុនឯកជន ផារ័ត្នរតនៈ កាលពីថ្មីៗនេះ បានទទួលសិទ្ធិវិនិយោគសាងសង់គម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីជាង ៧ហិចតា នៅទំនប់ចកបឹងធំ ក្នុងភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ។ នេះបើយោងតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី ២៥ ខែកុម្ភៈ កន្លងមកនេះ។ គម្រោងដ៏ធំនេះ ចែកចេញជា៤ ផ្នែក ដោយ ៣ ផ្នែកទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតពូជត្រី​ ការបង្កើតទីតាំងចញ្ចឹមត្រីដែលមានស្ដង់ការ និងការសាងសង់មន្ទីរពិសោធន៍ អគាររដ្ឋបាល ក៏ដូចជារោងចក្រផលិតចំណីត្រី។ ដោយឡែក ផ្នែកទី៤ គឺដើម្បីជំរុញវិស័យទេសចរណ៍ ដោយនឹងសាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសួនផ្កាត្រូពិចបែបប្លែកថ្មីក្នុងតំបន់។ លោកឧកញ៉ា ពាង ផារ័ត្ន តំណាងក្រុមហ៊ុនផារ័ត្នរតនៈ បាន​ឱ្យដឹងថា គម្រោងនេះនឹងជួយកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាន មកធ្វើវារីវប្បកម្មបែបទំនើបវិញ។ លើសពីនេះ គម្រោងក៏នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងតំបន់ តាមរយៈការប្រមូលទិញផលិតផលដែលប្រជាពលរដ្ឋរកបានផងដែរ។

អាន​បន្ថែម

តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ?

សរសរដោយ  Eric Wong Chon Lap ជាទូទៅ តំបន់ទេសចរណ៍នឹងអាជីវកម្មសណ្ឋាគារ គឺជារឿងគូរគ្នា ទីណាមានតំបន់ទេសចរណ៍ ទីនោះមានសណ្ឋាគាររីកដូចផ្សិត។ ប៉ុន្តែវិបត្តិកូវីដ១៩ បានផ្ដល់មេរៀនដ៏សំខាន់មួយ និងដាស់ស្មារតីដល់ម្ចាស់អាជីវកម្មសណ្ឋាគារឱ្យសួរខ្លួនឯង តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ? ដើម្បីឱ្យឆ្លើយនឹងសំណួរនេះ ក្រឡេកមកមើល ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលធ្លាប់តែជាតំបន់កុះករ ពោរពេញដោយភ្ញៀវទេសចរណ៍ និងសណ្ឋាគារ។ បច្ចុប្បន្នតំបន់ទាំង ២ កំពុងប្រឈមនឹងបញ្ហាក៏ធ្ងន់។ សណ្ឋាគារ និងអាជីវកម្មផ្នែកទេសចរណ៍រាប់រយរាប់ពាន់កន្លែងត្រូវបានបិទទ្វារ។ សណ្ឋាគារខ្លះដែលនៅបន្តបើក មិនយូរមិនឆាប់នឹងអស់សាច់ប្រាក់បំរុង ហើយនឹងត្រូវបិទទ្វារ។ ចំណែកម្ចាស់សណ្ឋាគារខ្លះទៀត ក៏កំពុងលក់សណ្ឋាគាររបស់ខ្លូនក្នុងតម្លៃក្រោមទីផ្សារ។ ក្នុងអំឡុងដែលគ្មានការឆ្លងក្នុងសហគមន៍ អ្នកទេសចរក្នុងស្រុកបានជួយទប់លំនឹងវិស័យនេះ បានមួយចំណែក ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទាន។ យ៉ាងណាក្ដី អ្នកទេសចរក្នុងស្រុកគឺមិនអាចទប់ទល់ទាំងស្រុង ទៅនឹងការបាត់បង់ភ្ញៀវទេសចរអន្តរជាតិបានទេ ព្រោះការផ្គត់ផ្គង់សណ្ឋាគារដ៏ច្រើននៅខេត្តទាំង ២ គឺសាងសង់ឡើងដើម្បីភ្ញៀវទេសចរអន្តរជាតិ។ លើសពីនេះ ទោះប្រទេសកម្ពុជា កំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងហើយក្ដី អ្នកវិភាគភាគច្រើន ព្យាករថាស្ថានភាពនឹងមិនត្រឡប់នឹងមិនត្រឡប់មិនប្រសើរវិញទេ ក្នុងឆ្នាំ ២០២១ ឬអាចពន្យារដល់ឆ្នាំ២០២២។ ផ្ទុយទៅវិញ បើប្រឡេកមកមើល ទីក្រុងភ្នំពេញ សណ្ឋាគារមួយចំនួនបានបិទទ្វារ តែក៏នៅមានមួយចំនួនធំៗ […]

អាន​បន្ថែម