បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទ៖ តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ?

គិតត្រឹមចុងឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែរងសម្ពាធពីជំងឺកូវីដ១៩ ដោយវិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ យោងតាមការស្រាវជ្រាវចុងក្រោយរបស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ដែលវិភាគពីវដ្តទីផ្សារត្រឹមដើមឆ្នាំ ២០២១ បានបង្ហាញ ទីផ្សារបុរីកំពុងស្ថិតនៅក្នុងដំណាក់កាលផ្គត់ផ្គង់ហួសកម្រិត។ ទន្ទឹមនឹងនេះ ទីផ្សារអាផាតមិន ខុនដូ និងការិយាល័យ គឺស្ថិតនៅដំណាក់កាលធ្លាក់ចុះ មានន័យថា មានយូនីតនៅទំនេរច្រើន បូកនឹងការផ្គត់ផ្គង់ដែលកើនឡើងជាបន្តបន្ទាប់។ ដោយឡែក វិស័យលក់រាយ ឬផ្សារទំនើប កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ដែលអត្រាទំនេរនៃទីធ្លាជួលចាប់ផ្តើមថយចុះ ហើយក៏គ្មានការបង្កើតគម្រោងថ្មីៗទៀតដែរ។ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ វិបត្តិកូវីដ១៩ ក៏នឹងធ្វើឱ្យវិស័យ ២ ចាប់ផ្ដើមមានសន្ទុះ ពោលគឺអចលនទ្រព្យប្រភេទឧស្សាហកម្ម និងហាងលក់ទំនិញដែលនៅក្រៅផ្សារទំនើប។ វិស័យឧស្សាហកម្ម ត្រូវព្យាករថានឹងរីកដុះដាលខ្លាំងក្រោយវិបត្តិកូវីដ ព្រោះកូវីដបានបង្រៀនវិនិយោគិនឱ្យចេះដាក់ទីតាំងរោងចក្រនៅច្រើនកន្លែងខុសៗគ្នាដើម្បីការពារបញ្ហាដាច់សង្វាក់ផលិតកម្ម ហើយប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អបំផុតមួយ។ ដោយឡែក មុនកូវីដ១៩ ហាងលក់ទំនិញនានាដែលនៅក្រៅផ្សារទំនើប កំពុងមាននិន្នាការថមថយ ព្រោះមនុស្សចូលចិត្តដើរផ្សារទំនើបជាង ដោយសារមានជម្រើសច្រើន។ តែក្រោយកូវីដ […]

អាន​បន្ថែម

គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ

ជីប ម៉ុង លែន​ បាន​ប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅ​ថ្ងៃទី​២២​ ខែ​មករា ឆ្នាំ២០២១​ ខាង​មុខ​នេះ នៅទីតាំងគម្រោង ផាក លែន ៦A​ ផ្ទាល់ ដែល​​ស្ថិត​​នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេ​ខ​៦A សង្កាត់ព្រែក​លាប ខណ្ឌ​ជ្រោយ​ចង្វារ។ ក្នុង​​​​សន្និសីទ​​​សាព័ត៌មាន​​នៅថ្ងៃ១៥ ខែ​មករា ឆ្នាំ​២០២១ លោក​ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​មាន​ប្រសាសន៍​​​ថា ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោង ផាក លែន ៦A នេះ ទៅជា​គម្រោងដ៏ពេញលេញ ដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង​ 6A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និង​សួន​ឧទ្យាន​ធម្មជាតិដែលមានមុខងារពិសេសជាងគេ​នៅតំបន់នេះ។ លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍​បន្ថែម​ថា​ ជីប​ ម៉ុង […]

អាន​បន្ថែម

រដ្ឋព្រមានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនចិនមួយ បើចម្រាញ់រ៉ែមាសមិនបានត្រឹមចុងឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានប្រមានទៅលើក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី ថាបើចម្រាញ់រ៉ែមាសចេញពីទីតាំងខេត្តមណ្ឌលគិរីមិនបាន ត្រឹមចុងឆ្នាំនេះទេ រដ្ឋអាចនឹងដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មមកវិញ។ នេះបើយោងតាមក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ ក្នុងការចុះទស្សនកិច្ច និងត្រួតពិនិត្យទីតាំងក្រុមហ៊ុនរ៉ែមាស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុយ សែម មានប្រសាន៍ថា៖ « ក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនមានដំណើរការអាជីវកម្មរ៉ែមាស។ ដូច្នេះ ក្រសួងនឹងដកយកអាជ្ញាប័ណ្ណមកវិញ ត្រឹមចុងឆ្នាំ២០២១នេះ។ ជាការឆ្លើយតប ក្រុមហ៊ុន រង់ ឈិន បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួន គឺបានផ្ទេរទីតាំងពីក្រុមហ៊ុនចាស់ដែលជាម្ចាស់អាជ្ញាប័ណ្ណ ទើបធ្វើឱ្យសង្វាក់ផលិតកម្ម មានភាពរអាក់រអួល។ ក្រុមហ៊ុនបានបន្ថែមថា៖ «ការងារបន្តពីម្ចាស់ដើម អាជ្ញាប័ណ្ណ នៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះបញ្ហាកូវីដ១៩ ដែលបានបណ្ដាលឱ្យក្រុមអ្នកជំនាញនៅប្រទេសចិន មិនអាចធ្វើដំណើរមកបំពេញការងារឱ្យក្រុមហ៊ុនបាន»។ គួររំលឹកថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ […]

អាន​បន្ថែម

ក្រុមហ៊ុន Golden Gate Global បើកឱ្យវិនិយោគិនពីកម្ពុជាបោះទុនលើអចលនទ្រព្យនៅអាមេរិក

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៃប្រទេសអាមេរិក Golden Gate Global កាលពីថ្មីៗនេះ ប្រកាសផ្ដល់ជូននូវជម្រើសវិនិយោគថ្មីៗ ជាង ៧៥ កន្លែង ទូទាំងសហរដ្ឋអាមេរិក សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសអាមេរិក។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ «ក្រោយសហការជាមួយដៃគូរយៈពេលវែងរបស់យើង ពោលគឺក្រុមហ៊ុន Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត គឺការពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Golden Gate Global ក៏បានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា Isaford Co. Ltd ក្នុងគោលបំណងដើម្បីផ្តល់ជូននូវសេវាកម្មសម្របសម្រួលវិនិយោគិននៅកម្ពុជាក្នុងការទិញលក់អចលនទ្រព្យនៅសហរដ្ឋអាមេរិកឱ្យកាន់តែរលូន។

អាន​បន្ថែម

ជីប ម៉ុង លែន នឹងរួមចំណែកលើកកម្ពស់មុខមាត់តំបន់ជ្រោយចង្វាឱ្យក្លាយជាតំបន់ស៊ីវីល័យ

ជីប ម៉ុង លែន ដែលមានគម្រោងមួយនៅតំបន់ជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦A គ្រោងនឹងរួមចំណែកប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនដ៏ធំ និងស៊ីវិល័យមួយ។ តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនកន្លងមក ជីប ម៉ុង លែន តែងផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋានកម្រិតខ្ពស់ គេហដ្ឋានរចនាដ៏ប្រណិតទាន់សម័យ ហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ។   គណៈគ្រប់គ្រងរបស់ ជីប ម៉ុង លែន បានបញ្ជាក់ថា ជីប ម៉ុង លែន គ្រោងអភិវឌ្ឍគម្រោងលំនៅឋាននៅតំបន់ជ្រោយចង្វានេះឱ្យមានសក្តានុពលខ្ពស់សម្រាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងការរស់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។ សម្រាប់តំបន់ជ្រោយចង្វានេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោងលំនៅឋានដ៏ពេញលេញមួយ ដែលមានសួនច្បារដ៏ធំ ដែលផ្ដល់មុខងារយ៉ាងច្រើន មជ្ឈមណ្ឌលកីឡាដែលបំពាក់ឧបករណ៍ហាត់កីឡាទំនើប និងផ្សារទំនើបដ៏ធំបំផុតក្នុងតំបន់ ព្រមទាំងប្រែក្លាយជាទីតាំងប្រមូលផ្តុំប្រកបដោយសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានឈានមុខគេ និង ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបបានចាប់ដៃគូរវិនិយោគមណ្ឌលផ្សារទំនើបដ៏ធំមួយនៅគម្រោងថ្មីមួយនេះផងដែរ។ រហូតមដល់បច្ចុប្បន្ន មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ចាប់ផ្តើមមានវត្តមានបណ្តើរៗដូចជានៅ […]

អាន​បន្ថែម

មកសិក្សាថាតើអ្នកជាអ្នកវិនិយោគប្រភេទណា ហើយគួរវិនិយោគលើអចលនទ្រព្យអ្វីទើបចំណេញ?

ក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងរងសម្ពាធពីវិបត្តិកូវីដដូច្នេះ ទោះជាមានសាច់ប្រាក់ក្នុងដៃច្រើនក្ដី ពេលចង់វិនិយោគម្ដងៗ ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងឆ្នាំ ២០២១ នេះ។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្កើបគន្លឹះថា ក្នុងកាលៈទេសៈបែបនេះ មុននឹងវិនិយោគត្រូវសិក្សាសិនថាខ្លួនជាអ្នកវិនិយោគប្រភេទណា ទើបវិនិយោគត្រូវ ហើយចំណេញ។ លោកបានបែងចែកអ្នកវិនិយោគជា ៣ ប្រភេទធំៗ គឺ អ្នកវិនិយោគដែលប្រថុយប្រថានខ្ពស់ មធ្យម និងទាប ដែលពួកគាត់មានអត្តចរិកវិនិយោគផ្សេងៗនេះ ហើយស័ក្ដសមនឹងអចលនទ្រព្យប្រភេទខុសគ្នា និងនៅទីតាំងខុសគ្នាផងដែរ។ ប្រភេទទី ១ គឺអ្នកវិនិយោគដែលប្រថុយប្រថានទាបដែលរំពឹងផលចំណេញពី ១០% ទៅ ១៥%។ អ្នកវិនិយោគប្រភេទនេះ ចូលចិត្តទៅវិនិយោគលើអចលនទ្រព្យដែលមានសំណង់ស្រាប់ ដូចជាបូរី ខុនដូ ផ្ទះល្វែង ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍរួចហើយ  ពោលគឺភាគច្រើនលើលំនៅដ្ឋាន ឬសំណង់ដែលអាចធ្វើអាជីវកម្មបាន។ ពួកគេមិនចង់មានហានិភ័យ ដោយគិតថាបើមិនចំណេញក៏មានផ្ទះស្នាក់អាស្រ័យ ធ្វើអាជីវកម្ម ឬជួលឱ្យគេក៏បានដែរ។ ឧទាហរណ៍ សម្រាប់ទីក្រុងភ្នំពេញ អ្នកវិនិយោគប្រភេទនេះ គួរវិនិយោគនៅភាគខាងលិច ឬភាគខាងជើង ដែលជាតំបន់អភិឌ្ឍរួចហើយ […]

អាន​បន្ថែម

អ្នកជំនាញ៖ តម្លៃអចលនទ្រព្យនៅតំបន់លិចទឹកនឹងធ្លាក់ខ្លាំងត្រឹមពីរឆ្នាំប៉ុណ្ណោះតែនឹងងើបវិញ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាគម្រោងអចលនទ្រព្យនៅជាយក្រុងភ្នំពេញដែលជួបគ្រោះទឹកជំនន់ខ្លាំង កាលពីខែតុលា ឆ្នាំមុននេះ នឹងធ្លាក់ថ្លៃលក់ក្នុងចន្លោះរយៈពី១ឆ្នាំ ទៅ ២ឆ្នាំ ក៏ប៉ុន្តែអាចនឹងងើបឡើងវិញក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី៥ មករា ថា៖ «ខ្ញុំគិតថាគម្រោងដែលអភិវឌ្ឍរួចហើយ គឹប៉ះពាល់ខ្លាំង ដោយឃើញជាក់ស្តែងថាវាលិចទឹក។ ហើយក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ វាពិបាកនឹងលក់ចេញក្នុងតម្លៃមួយដែលពួកគេចង់បាន»។ លោកបានបន្ថែមថា ការទិញលក់គឺអាចនឹងទ្រឹងមួយរយៈ ហើយអ្នកវិនិយោគមួយចំនួនក៏ចាប់ផ្ដើមរារែកដែរ ដោយពួកគេមិនទាន់ចង់ទៅវិនិយោគលើតំបន់ដែលឆ្លាប់លិចទឹកទេ ព្រោះអាចធ្វើឱ្យគាត់ខាតបង់។ យ៉ាងណាមិញ លោក សន សៀប នៅតែមានសុទិដ្ឋិនិយមថា តំបន់ទាំងនោះ នឹងងើបឡើងវិញ ក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោកបានបន្តថា៖ «ចំពោះដី ខ្ញុំជឿថានៅតែមានសក្តានុពលដដែល ព្រោះថាតំបន់លិចទឹកទាំងអស់ភាគច្រើននៅក្នុងខណ្ឌដង្កោ ហើយខណ្ឌមួយនេះកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចជាផ្លូវក្រវ៉ាតក្រុងទី២ និងទី៣ រួមមានព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង ជាដើម»។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះទឹកជំនន់ បានធ្វើឱ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធនានា សរុបប្រមាណជិត ៣ពាន់គីឡូម៉ែត្រ […]

អាន​បន្ថែម

CBRE៖ ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនឹងប្រសើរឡើង ៦០% តែមិនសូវល្អដូចឆ្នាំ ២០១៩ ទេ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថា នៅឆ្នាំ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើងវិញ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ តែក៏នឹងមិនល្អប្រសើរដូចទៅនឹងឆ្នាំ ២០១៩ នោះទេ។ អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៨ មករា ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០២១នេះ នឹងប្រសើរជាងឆ្នាំមុន ជាមួយនឹងការនាំមុខនៃទីផ្សារលំនៅដ្ឋាន ដែលមានសន្ទុះខ្លាំងជាងគេ ព្រោះទីផ្សារនេះភាគច្រើនផ្ដោតទៅលើប្រជាជនក្នុងស្រុក។ អ្នកនាង បាននិយាយថា ៖ « យើងគិតថា ឆ្នាំ២០២១ គឺជាឆ្នាំដែរមានភាពល្អប្រសើរ បើប្រៀបធៀបទៅឆ្នាំ២០២០ ដោយសារតែមានការព្យាបាល និងបង្ការចំពោះកូវីដ ១៩។ ប៉ុន្តែទោះបីមានភាពល្អប្រសើរយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថាវាមិនល្អប្រសើរដូចដើម ពោលគឺដូចឆ្នាំ២០១៩ ទេ ដោយសារទីផ្សារមួយផ្នែកធំរបស់ប្រទេសកម្ពុជា គឺផ្តោតទៅលើទីផ្សារក្រៅប្រទេស។» បើទោះជាមានភាពល្អប្រសើរយ៉ាងណាក្ដី អ្នកវិនិយោគបរទេស នៅតែត្រូវការពេលវេលាសម្រាប់រៀបចំខ្លួនឱ្យបានរួចរាល់ និងរងចាំស្ថានភាពនៅប្រទេសគាត់ប្រសើរឡើងវិញសិន មុននឹងគាត់ចាប់ផ្ដើមវិនិយោគនៅប្រទេសខ្មែរ។ បន្ថែមពីនេះ ទីផ្សារការិយាល័យត្រូវបានព្យាករថានឹងក្លាយជាទីផ្សារដែលងើបឡើងលឿនលំដាប់ទី ២ បន្ទាប់ពីលំនៅដ្ឋាន ហើយវិស័យឧស្សាហកម្មនៅលំដាប់ទី […]

អាន​បន្ថែម

អ្នកជំនាញ៖ ខេត្តចំនួន២ នៅកម្ពុជានឹងមានសក្តានុពលខ្លាំងលើផ្នែករីសត ក្រោយចប់វិបត្តិកូវីដ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១ ឬក្រោយវិបត្តិកូវីដ១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកំសាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំឃើញថាកំពត និងកែបជាទីតាំងដែលត្រូវវិនិយោគ ដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ហើយកន្លែងទាំងអស់ហ្នឹងអាចធ្វើរីសតបែបច្នៃប្រឌិត ឬបែបអេកូទេសចរណ៍»។ លោកបានបន្ថែមថា៖ «ទីតាំងនៃខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន»។ លោកបានបន្តទៀតថា ខេត្តកំពត និងកែប បច្ចុប្បន្នគឺជាទិសដៅកំសាន្តក៏ពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ ៣ សាងសង់រួច ទិសដៅទី២ នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះខេត្តកែបកំពុងបើកការដ្ឋានសាងសង់ផ្លូវចំនួន៨ខ្សែ ដោយឡែកការស្ថាបនាផ្លូវជាតិលេខ ៣ ក៏សម្រេចបាន៩០% ហើយដែរ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនខ្មែរមួយប្តេជ្ញានឹងអប់រំទីផ្សារឱ្យយល់ និងចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT ទៅប្រើក្នុងវិស័យសំណង់

ក្រុមហ៊ុនខ្មែរផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត S-Era Automation បានប្តេជ្ញាថា និងជួយលើកកម្ពស់ ក៏ដូចជាជំរុញឱ្យកូនខ្មែរចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT និង Smart Technology ទៅប្រើប្រាស់ក្នុងវិស័យសំណង់ តាមរយៈការបន្តអប់រំទីផ្សារអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព។ ទោះបីវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្ដី និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ឬបរិក្ខារ IoT នៅតែមានកម្រិតបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។ ទោះទីផ្សារនៅមានកម្រិតក្ដី ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន S-Era Automation លោក ហុក សុវណ្ណ មិនយល់ឃើញថានេះជាឧបសគ្គទេ តែផ្ទុយទៅវិញលោកយល់ថា នេះជាសក្តានុពល និងឱកាសចាប់យកទីផ្សារដ៏កម្រ ដោយជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមទាន់ពិភពលោក នៅពេលអនាគតដ៏ខ្លី។ លោកបានឱ្យដឹងថា៖ «ទីផ្សារ IoT និងបច្ចេកវិទ្យាវៃឆ្លាតនៅកម្ពជា គឺនៅថ្មីណាស់។ មូលហេតុគឺ ប្រជាជនភាគច្រើននៅមិនទាន់ឱ្យតម្លៃ និងមិនទាន់យល់ច្បាស់ពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ»។ «ហេតុផលសំខាន់មួយទៀត គឺការចំណាយនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងគម្រោងសាងសង់នីមួយៗគឺខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មិនសូវចង់ឱ្យប្រើប្រាស់»។ លោកសុវណ្ណ បានពន្យល់ទៀតថា ខុសពីអ្នកអភិវឌ្ឍន៍បរទេស ពួកគេហ៊ានវិនិយោគខ្ពស់ ដោយសារគេដឹងថាផលចំណេញនៅពេលអនាគតគឺច្រើន និងយូរអង្វែង។ «ឧទាហរណ៍ផ្សារទំនើបអ៊ីអន គេប្រើបន្ទះសូឡារួមជាមួយឧបករណ៍គ្រប់គ្រងប្រព័ន្ធភ្លើងនិងប្រព័ន្ធត្រជាក់ដោយស្វ័យប្រវត្តិ។ ទោះចំណាយដំបូងខ្ពស់ពិតមែន ឥឡូវគេចំណេញច្រើនណាស់ ដោយសន្សំទាំងចំណាយថ្លៃភ្លើង […]

អាន​បន្ថែម