ធុរកិច្ច និងទីផ្សារ
សហគ្រិនស្ត្រីឆ្នើមពីក្រោយភាពជោគជ័យនៃគម្រោងខុនដូល្បី Urban Village បង្ហាញពីគន្លឹះធ្វើអាជីវកម្ម
«ទោះកើតមកជាស្រ្តីមានរាងកាយតូច និងមានកម្លាំងទន់ខ្សោយជាងបុរសក្ដី មិនមែនមានន័យថាស្រ្តីមាន ខួរក្បាលតូចជាង ឬឆ្លាតចាញ់បុរសនោះទេ » លោកស្រី Catherine Chan ស្ថាបនិក និង នាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh និងនាយិកាក្រុមហ៊ុន Goldfame Group។ លោកស្រី Catherine Chan គឺជាអ្នកដឹកនាំស្ត្រីមួយរូបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកស្រីគឺជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោងខុនដូល្បី Urban Village & Factory Phnom Penh និងជានាយិកាក្រុមហ៊ុន Goldfame Group ផងដែរ។ ទោះបីមានកំណើតនៅទីក្រុងហុងកុង និងទទួលបានការអប់រំពីចក្រភពអង់គ្លេសក្ដី លោកស្រី Catherine មានសញ្ជាតិជាខ្មែរហុងកុង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកស្រីតែងតែមានមោទនភាពថា ខ្លួនជាកូនខ្មែរ ធ្វើអាជីវកម្មនៅស្រុកខ្មែរ និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសកម្ពុជា។ ភាពជោគជ័យ និងសមិទ្ធិផលក្នុងការធ្វើអាជីវកម្មរបស់លោកស្រីបានក្លាយជាកម្លាំងចលករ ជំរុញឲ្យស្ត្រីខ្មែរជាច្រើនរូបទៀតមិនខ្លាចនឹងឈានជើងចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមនុស្សភាគច្រើនគិតថាជាអាជីវកម្មដែលគ្រប់គ្រងដោយបុរស។ ទោះបីជាលោកស្រី Catherine […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបន្តសហការជាមួយដៃគូអន្តរជាតិ ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី
សមាគមអ្នកសាងសង់កម្ពុជានៅតែបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិក្នុងសម័យកូវីដ ដោយនៅតែចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។ កាលពីថ្ងៃទី ១០ ខែធ្នូ លោក ឆាល វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានចូលរួមការប្រជុំក្រុមប្រឹក្សា IFAWPCA លើកទី ២តាមប្រព័ន្ធអ៊ិនធឺរណែត ។ កិច្ចប្រជុំនេះ បានពិភក្សាទាក់ទងទៅនឹងដំណើរការរបស់ IFAWPCA ដូចជា របាយការណ៍ហិរញ្ញវត្ថុ និងថវិកាសម្រាប់ឆ្នាំ ២០២១ ក៏ពិចារណាលើកាលបរិច្ឆេទនៃកិច្ចប្រជុំនៅប្រទេសម៉ាល់ឌីវក្នុងឆ្នាំ២០២១ ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ១១ ខែធ្នូ លោក ឆាល វ៉ាន់ ក៏បានចូលរួមប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ACF ផងដែរ។ កិច្ចប្រជុំ បានពិភាក្សាអំពីស្ថានភាពជំងឺកូវីដ ស្ថានភាពសេដ្ឋកិច្ចនៅអាស៊ាន ទីផ្សារសម្ភារៈសំណង់ និងឱកាសវិនិយោគនៅក្នុងប្រទេសនីមួយៗ។ ឧស្សាហកម្មសំណង់នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសអាស៊ាន សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ក៏ប៉ុន្តែ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ […]
អានបន្ថែមអ្នកឧកញ៉ាពុង ឃាវសែ៖ វិស័យសំណង់នឹងស្ទុះឡើងវិញក្នុង២០២១ ព្រោះសេដ្ឋកិច្ចអាចកើនពី៣,៥%-៥%
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានសម្ដែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ អាចនឹងមានសន្ទុះឡើងវិញលឿននៅឆ្នាំ ២០២១ ក្រោយស្ងប់ស្ងាត់មួយរយៈដោយសារិបត្តិកូវីដ។ ថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និង អចលនទ្រព្យ កាលពីថ្ងៃទី១៩ ខែធ្នូ នេះ អ្នកឧកញ៉ាបានឱ្យដឹងថា៖ « ខ្ញុំយល់ស្របតាមការព្យាករណ៍របស់ World Bank និង ADB ថាសេដ្ឋកិច្ចនៅកម្ពុជាអាចនឹងស្ទុះពី៣,៥% ទៅ ៥% ក្នុងឆ្នាំ២០២១»។ «ដោយសេដ្ឋកិច្ចកើនឡើងបែបនេះ ខ្ញុំជឿថាវិស័យសាងសង់ក៏នឹងកើនឡើងតាមនោះដែរ ព្រោះវិស័យនេះដើរតួរយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច»។ ធនាគារពិភពលោក កាលពីថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករណ៍ស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤% ដែលជាកត្តាធ្វើឱ្យអ្នកឧកញ៉ាមានសុុទិដ្ឋិនិយម។ (អានបន្ថែម និងបន្ថែម) លើសពីនេះ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ […]
អានបន្ថែមអ្នកជំនាញបង្ហើបគន្លឹះធ្វើឱ្យអាជីវកម្ម Sky Bar ទទួលបានជោគជ័យ
Sky Bar ដំបូងបង្អស់ដែលបានបើកនៅរាជធានីភ្នំពេញ គឺ Eclipse Sky Bar ដែលស្ថិតនៅជាន់ទី ២៣ នៃអគារ Phnom Penh Tower ដែលជាអាគារខ្ពស់មួយក្នុងចំណោមអគារខ្ពស់ៗ ដំបូងគេនៅភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែបច្ចុប្បន្ន Sky Bar ជាច្រើនបាន និងកំពុងរីកដុះដាលដូចផ្សិតនៅទីក្រុងភ្នំពេញ។ បើចំនួន Sky Bar កើនឡើងច្រើនបែបនេះ តើម្ចាស់Sky Bar នីមួយៗគួរតែមានយុទ្ធសាស្រ្តបែបណាក្នុងការប្រកួតប្រជែង? ហើយទីផ្សារនេះនៅតែមានសក្ដានុពលឬយ៉ាងណា? ជាទូទៅ Sky Bar ក្លាយជាទីពេញនិយមដោយសារវាជាភោជនីយដ្ឋាន និងបារដែលមានទេសភាពស្អាត និងខ្យល់អាកាសល្អ។ ប៉ុន្តែមិនមែនមានន័យថា គ្រាន់តែមានអគារខ្ពស់ហើយមានដំបូលទំនេរ គឺអាចជាSky Bar ហើយទទួលបានជោគជ័យនោះទេ។ លោក Eric Wong Chon Lap និង Ho Ying Ying ដែលជាអ្នកជំនាញក្នុងវិស័យនេះបានឱ្យដឹងថាដើម្បីធ្វើអាជីវកម្មមួយនេះឱ្យជោគជ័យបាន ត្រូវរំពឹងលើកត្តាជាច្រើនដូចជា។ ទី១ ទីតាំង និងកម្ពស់អគារ ពោលគឺបើទីតាំងមិនល្អ ហើយអគារមិនសូវខ្ពស់គឺនឹងមិនទាក់ទាញនោះទេ។ […]
អានបន្ថែមវៀតណាមប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីជំរុញទីផ្សារអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ ១៩
អ្នកអភិវឌ្ឍន៍ និងអ្នកទិញលក់អចលនទ្រព្យ នៅប្រទេសវៀតណាម បាននិងកំពុងប្រើប្រាស់វេទិកាឌីជីថល ដើម្បីជំរុញការលក់ និងទំនាក់ទំនងជាមួយវិនិយោគិន ដែលនេះគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយក្នុងការសម្របខ្លួនទៅនឹងវិបត្តិកូវីដ ១៩។ ការផ្លាស់ប្ដូរនេះ គឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃក្នុងស្រុកដែលរដ្ឋាភិបាលប្រទេសវៀតណាមទើបតែអនុម័ត ដោយបើក និងជំរុញទឹកចិត្តិឱ្យក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីៗ ទាំងតូច និងធំ អាចចូលមកប្រឡូកក្នុងទីផ្សារអចលនទ្រព្យ តាមរយៈការអប់រំ និងការផ្ដល់សេវាកម្ម។ លោក Pham Kim Xuan តំណាងមកពីក្រុមហ៊ុន Jones Lang Lasalle Vietnam (JLL) បានមានប្រសាសន៍ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យ អាចនឹងក្លាយជានិន្នាការលេចធ្លោមួយនៅក្នុងឆ្នាំ ២០២០ និងទៅថ្ងៃអនាគត។» ទោះបីជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏ដោយ តម្រូវការអចលនទ្រព្យជាពិសេសដីធ្លីនៅប្រទេសវៀមណាម នៅតែបន្តកើនឡើង ហើយអ្នកជំនាញបានព្យាករណ៍ថា អចលនទ្រព្យឌីជីថល នឹងក្លាយជានិន្នាការថ្មី ដែលនឹងត្រូវអនុវត្តិក្រោយវិបត្តិកូវីដ ១៩។
អានបន្ថែមស្ថានីយប្រេងអប្សរាបានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយថ្ងៃនេះ
ស្ថានីយប្រេងអប្សរា បានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយ នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ ក្រោយបញ្ចប់ការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហេ្វសប៊ុករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អណ្តូងប្រេងទី ១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំណក់ដំបូង នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ តាមប្រភពដដែលនេះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបានរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមានដូចតទៅ៖ ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។ (អានបន្ថែម) កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី […]
អានបន្ថែមមកទល់បច្ចុប្បន្ន ទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាមានដល់ ៥,៧ពាន់លានដុល្លារ
មកទល់បច្ចុប្បន្ន ទំហំវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាមានដល់ទៅ ៥,៧ ពាន់លានដុល្លារ ពោលគឺស្ថិតនៅខ្ពស់លំដាប់ទី២ ដែលក្នុងនោះទឹកប្រាក់មួយចំនួនធំគឺប្រើក្នុងគម្រោងអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា ឯកឧត្តម ប៉ាក ហឺងឃ្យង។ ឯកឧត្តម ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសារធារណរដ្ឋកូរ៉េ បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានរដ្ឋសភានៅកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងមកនេះ។ បើយោងតាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០លានដុល្លារអាមេរិក ដែលបានរួមចំណែកតភ្ជាប់ស្ពានថ្នល់ពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ ជាដើម។ (អានបន្ថែម) ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩លានដុល្លារ សម្រាប់ ២៣គម្រោង តែកម្ពុជាបានបើកប្រើប្រាស់អស់ត្រឹមប្រមាណ ៤៤២លានដុល្លារប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ កូរ៉េកំពុងត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ […]
អានបន្ថែមលោក ច្រឹក សុខនឹម៖ ចរន្តទិញលក់អលនទ្រព្យឆ្នាំ ២០២០ ធ្លាក់ចុះ ១៥% តែតម្លៃនៅមានស្ថេរភាព
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា ចរន្តទិញលក់អលនទ្រព្យឆ្នាំ ២០២០ ជារួមមានការធ្លាក់ចុះ ១៥% ទៅ ២០% ប៉ុន្តែតម្លៃទិញលក់ជាមធ្យមគឺមិនសូវមានការប្រែប្រួលខ្លាំងប៉ុន្មានទេ។ លោកបានពន្យល់ថា ការធ្លាក់ចុះនៃចរន្តទិញលក់គឺ ដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យការបណ្តាក់ទុនពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះ។ ហើយមូលហេតុដែលតម្លៃ ជាពិសេសផ្ទះក្នុងបូរី នៅមានស្ថេរភាពគឺ ដោយសារម្ចាស់គម្រោងធំៗ មានស្ថានភាពហិរញ្ញវត្ថុរឹងមាំ។ លោកបន្តថា ចំនួនអ្នកឆ្លងជំងឺកូវីដនៅកម្ពុជាគឺនៅមានកម្រិតទាប ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងបានល្អ ដូច្នេះទាំងអ្នកអភិវឌ្ឍ និងអ្នកទិញ គឺនៅមានទំនុកចិត្ត។ លើសពីនេះ អ្នកទិញភាគច្រើនសម្លឹងឃើញថាការទិញអចលនទ្រព្យក្នុងអំឡុងពេលនេះ ជាឱកាសដើម្បីចំណេញនាពេលអនាគត។ ទោះជាយ៉ាងណាក្ដីលោក មានសុទិដ្ឋិនិយមថាឆ្នាំ ២០២១ ទីផ្សារនឹងប្រសើរឡើង ជាពិសេសជាមួយនឹងគោលនយោបាយបន្តលើកលែងពន្ធប្រថាប់ត្រាដល់ខែធ្នូឆ្នាំ ២០២១ របស់រដ្ឋាភិបាល។ (អានបន្ថែម) លោកមានប្រសាសន៍ថា ៖ « ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ឆ្នាំថ្មីនេះ គឺជាដំណឹងដ៏រីករាយមួយ ដែលរដ្ឋាភិបាលស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ គាំទ្រ និងជម្រុញ ឱ្យមានការគាំទ្រចំពោះការទិញលក់បុរីផងដែរ»។ លោកបានបន្តថា៖ «បើយើងមិនបានគិតពន្ធប្រថាប់ត្រា អញ្ចឹងវាអាចធ្វើឱ្យអ្នកវិនិយោគ ផ្ទះនៅក្នុងបុរី គាត់លក់ទៅចំណេញ ហើយបើចំណេញអញ្ចឹង […]
អានបន្ថែមអ្នកជំនាញ៖ ការឆ្លងក្នុងសហគមន៍មិនទាន់ជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យទេ
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា ការផ្ទុះឡើងនៃការឆ្លងក្នុងសហគមន៍ ឬហៅថាព្រឹត្តិការណ៍ ២៨ វិច្ឆិកា មិនទាន់ជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅឡើយទេ ដោយបច្ចុប្បន្នស្ថានភាពការទិញលក់ ក៏ដូចជាតម្លៃគឺនៅមានស្ថិរភាព។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៤ ធ្នូ កន្លងមក លោក ច្រឹក សុខនីម បានឱ្យដឹងថា៖ «ភាពប្រឈមនៃជំងីកូវីដនៅក្នុងសហគមន៍នាពេលថ្មីៗនេះ វាហាក់បីជាថ្មីពេកក្នុងការសន្និដ្ឋាន ឱ្យទទួលរងផលប៉ះពាល់លើវិស័យអចលនទ្រព្យ ដោយសារតែជាព្រឹត្តិការណ៍រយៈពេលខ្លី ហើយអាចគ្រប់គ្រងបាន»។ លោកបានបន្ថែមទៀតថា៖ « ក៏ប៉ុន្តែ បើនិយាយពីស្ថានភាពទាំងមូលតាំងពីមានជំងឺកូវីដមក គឺបានធ្វើឱ្យការបណ្តាក់ទុនពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះ និងជាពិសេសចំនួនការទិញលក់ក៏ថមថយផងដែរ»។ ទោះជាយ៉ាងណាក្ដី ជាមួយនឹងការគ្រប់គ្រងល្អរបស់រាជរដ្ឋាភិបាល និងការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក លោកសង្ឃឹមថាវិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។ គូរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះលោក ច្រឹក សុខនីម ទើបតែត្រូវបានជ្រើសតាំងជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ម្តងទៀតសម្រាប់ឆ្នាំ ២០២១-២០២២ នេះ។ (អានបន្ថែម)
អានបន្ថែមWB ក្រើនឱ្យកម្ពុជាតាមដានហានិភ័យសេដ្ឋកិច្ច បណ្ដាលពីកំណើនហួសកម្រិតនៃវិស័យសំណង់ និងអចលនទ្រព្យ
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានស្នើឱ្យប្រទេសកម្ពុជាបន្តតាមដានយ៉ាងដិតដល់នូវហានិភ័យសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីការឡើងហួសកម្រិតជាបន្តបន្ទាប់នៃវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការកើនឡើងជាគំហុកនៃឥណទានដែលផ្ដល់ឱ្យវិស័យទាំង២នេះ។ ការក្រើនរំលឹកនេះ ស្របពេលដែលធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ២% សម្រាប់២០២០ តែអាចនឹងកើនឡើងដល់ ៤% នៅឆ្នាំ២០២១។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលបានចេញផ្សាយកាលពីខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបន្ត បូកផ្សំនឹងការខូចខាតដែលបណ្តាលមកពីទឹកជំនន់កាលពីពេលថ្មីៗនេះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណួលប្រជាជនទូទៅ។ ជាលទ្ធផល ពួកគេអាចនឹងមានបញ្ហាក្នុងការសងប្រាក់កម្ចីទិញអចលនទ្រព្យ ដែលអាចនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុស្ថិតនៅក្រោមភាពតានតឹង និងហានិភ័យ។ របាយការណ៍ដដែលបង្ហាញថា ឥណទានសម្រាប់វិស័យសំណង អចលនទ្រព្យ និងប្រាក់កម្ចីទិញអចលនទ្រព្យ បានកើនឡើងជាលំដាប់ ពោលគឺកើនជាមធ្យម ៣២,១% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ។ លើសពីនេះ ក្នុងឆ្នាំ ២០១៩ ឥណទានសម្រាប់វិស័យទាំង ៣នេះ មានសរុបដល់ទៅ ៣១,១% នៃឥណទានសរុបក្នុងស្រុកទាំងអស់។ ដោយឡែក គិតត្រឹម ខែសីហាឆ្នាំ ២០២០ ប្រាក់កម្ចីទិញអចលនទ្រព្យគឺមានច្រើនបំផុត ដល់ទៅ ៣,៥ ពាន់លានដុល្លារអាមេរិក។ ឥណទានសម្រាប់វិស័យសំណង គឺនៅលំដាប់ទី […]
អានបន្ថែម