WorldBank៖ការនាំចូលសម្ភារសំណង់បន្តធ្លាក់ចុះ ដោយសារការដ្ឋានគម្រោងធំៗជាច្រើនផ្អាកបណ្តោះអាសន្ន

គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ការនាំចូលដែកធ្លាក់ចុះ៤១,៤% ចំណែកឯស៊ីម៉ងត៍ធ្លាក់ចុះ៣៨,១% ដែលនេះជាការបន្តធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ នេះបើយោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយនេះរបស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ។ របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ តម្លៃនៃការនាំចូលដែក និងស៊ីម៉ងត៍ក៏បានថយចុះ ៤៥,១% និង ៨,៣% ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ធនាគារពិភពលោក បន្ថែមទៀតថាសកម្មភាពនៃវិស័យសំណង់ នៅតែបន្តទន់ខ្សោយ តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកម្លេះ។ តម្លៃទុនវិនិយោគសរុបនៃគម្រោងសំណង់ដែលរដ្ឋអនុម័តក្នុងរយៈពេល ៩ ខែដំបូង ក៏បានធ្លាក់ចុះ ៩,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះ សបញ្ជាក់ថាការវិនិយោក្នុងទីផ្សារអចលនទ្រព្យកំពុងប្រឈមនឹងការកើនឡើងលើសតម្រូវការ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែវិស័យទាំងពីរនេះ គឺជាក្បាលម៉ាស៊ីនធំបំផុតនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ធនាគារពិភពលោក ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ […]

អាន​បន្ថែម

ប្រធានក្រុមហ៊ុនNagaCorp ៖ NagaWorld ដំណើរការដោយរលូនទោះព្រឹត្តិការណ៍កូវីដនៅមិនទាន់ស្ងប់ក្ដី

កាស៊ីណូយក្សណាហ្គាវើល នៅតែបើកដំណើរការពេញលេញជាធម្មតា ទោះបីមានការការរីករាលដាលនៃមេរោគកូវីដពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅមិនទាន់ស្ងប់ក្ដី។ នេះបើយោងតាមលោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp។ លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ធ្នូ នេះថា ណាហ្គាវើលគឺដំណើរការពេញលេញ ហើយកាស៊ីណូរបស់លោកបានធ្វើការកែសម្រួលការធ្វើការងារយ៉ាងមានប្រសិទ្ធិភាព តាមការណែនាំរបស់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងការរីករាតត្បាតនៃមេរោគកូវីដ១៩។ លោកបញ្ជាក់ថា៖ «កូវីដ១៩ ធ្វើឲ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវបរទេសចាប់តាំងពីខែមីនា មកម្ល៉េះ ដូច្នេះបច្ចុប្បន្ន អាជីវកម្មរបស់យើងគឺ ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារក្នុងស្រុក។ ដោយសារអតិថិជនក្នុងស្រុករបស់យើងនៅតែមានភាពរឹងមាំ ទើបធ្វើឲ្យអាជីវកម្មនៅតែមានភាពជោគជ័យ»។ យ៉ាងណាក្ដី លោក McNally នៅតែមានសុទិដ្ឋិនិយមថាអាជីវកម្មទេសចរណ៏ និងកាស៊ីណូនឹងស្ទុះឡើងវិញនៅឆ្នាំ ២០២១ ដោយសារការចាក់វ៉ាក់សាំងគឺកំពុងចាប់ផ្តើមហើយ។ រូបភាព៖ GGRAsia

អាន​បន្ថែម

ហេតុអ្វីបានជាគេនិយមទៅបើកហាងលក់ម្ហូបអាហារនៅFood Court ក្នុងផ្សារទំនើប? ចំណេញខ្លាំងឬយ៉ាងណា?

តូបអាជីវកម្មលក់ម្ហូបអាហារនៅក្នុងផ្សារទំនើប ឬនិយមហៅថា Food Court បាន និងកំពុងក្លាយជានិន្នាការវិនិយោគដែលកំពុងពេញនិយមថ្មីមួយ សម្រាប់ម្ចាស់អាជីវកម្មជាច្រើន។ សង្កេតឃើញថា នៅតាមផ្សារទំនើបនានា Food Court តែងតែមានមនុស្សជាច្រើនជុំៗគ្នាស្ទើគ្រប់ពេល។ តើអ្នកឆ្ងល់ទេថាហេតុអ្វី? Food Court គឺជាទីតាំងមួយក្នុងផ្សារទំនើបដែលបើកឱ្យម្ចាស់អាជីវកម្មបើកហាងលក់ម្ហូបអាហាររួមគ្នាជាច្រើនតូប។ ខុសគ្នាពីភោជនីយដ្ឋានដែលបើកដាច់ៗពីគ្នា Food Court មានអ្នកលក់ច្រើនអ្នកតែនៅកន្លែងតែមួយ និងគ្របគ្រងដោយប្រព័ន្ធតែមួយ។ ដោយសារតែ Food Court ជាទូទៅផ្ដល់សេវាកម្មរហ័ស មានជម្រើសច្រើន និងមានតម្លៃសមរម្យនេះ ទើបធ្វើឱ្យមានមនុស្សជាច្រើនដែលទៅដើរផ្សារទំនើប ហើយមិនចង់ចូលភោជនីយដ្ឋានធំៗ តែងាកមកចូល Food Court វិញ។ កត្តានេះ បានធ្វើឱ្យអាជីវកម្ម Food Court កំពុងរីកដុះដាល់ជាបន្តបន្ទាប់ក្នុងទីផ្សារកម្ពុជា។ លើសពីនេះ ការប្រកបអាជីវកម្ម Food Court គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់គ្រប់ភាគី ដែលពាក់ព័ន្ធ ទាំងអ្នកបើកតូបលក់អាហារផ្ទាល់ ទាំងអ្នកគ្រប់គ្រងFood Court ម្ចាស់ផ្សារទំនើប ។ ទី១ អ្នកបើកតូបលក់អាហារផ្ទាល់ មានភាពងាយស្រួល មិនបាច់ខ្វល់រឿង តុ កៅអី […]

អាន​បន្ថែម

មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជិត១០លានដុល្លារគ្រោងនឹងបង្ហាញខ្លួនតាមផ្លូវជាងលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ សម្រចអនុម័តឱ្យក្រុមហ៊ុន Blissful Capital Co., Ltd បង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយតម្លៃប្រមាណ ៩,៥លានដុល្លារអាមេរិក តាមបណ្តោយផ្លូវជាតិលេខ២ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ។ មាននៅក្នុងដីឡូតិ៍៥៣២ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយនេះ នឹងចូលរួមបង្កើតការងាដល់ប្រជាជនក្នុងតំបន់បានចំនួនជាង ២០០កន្លែង។ គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ៤ ធ្នូ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បាន អនុម័តគម្រោងធំៗ ចំនួន ៤ ទៀត ជាមួយនឹងទុនវិនិយោគសរុបជាង ១១២ លានដុល្លារអាមេរិក ដែលរួមមាន៖ -គម្រោងបង្កើតរោងចក្រផលិតសម្ភារពីក្រណាត់ សម្រាប់សត្វចិញ្ចឹម តម្លៃ២,៦លានដុល្លារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD)។ -គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក តម្លៃ១១,៧លានដុល្លារអាមេរិក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគដោយក្រុមហ៊ុន SING FU SUN […]

អាន​បន្ថែម

កម្ពុជាត្រៀមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោង ដោយបច្ចុប្បន្នកំពុងរង់ចាំទុនវិនិយោគ

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ឱ្យមកវិនិយោគលើគម្រោងហេដ្ឋារចនាដឹកជញ្ចូនជាង ៣០០ គម្រោង ទូទាំងប្រទេសកម្ពុជា ខណៈផែនការមេព័ស្តុភារកម្មដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងត្រូវបានបញ្ចប់ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ កាលពីថ្ងៃទី ២ ធ្នូ កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន យើងកំពុងសម្រេចជាចុងក្រោយលើផែនការមេតភ្ជាប់ប្រព័ន្ធព័ស្តុភារកម្មនិងប្រព័ន្ធដឹកជញ្ចូន។ យើងក៏បានកំណត់អត្តសញ្ញាណគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោងរួចហើយ។ ដូច្នេះយើងជំរុញឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមផ្តល់ហិរញ្ញប្បទាន និងវិនិយោគលើគម្រោងទាំងនេះ»។ ឯកឧត្តម បន្ថែមថា ផែនការមេនេះមានគោលបំណងចង់ធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនគោលក្នុងតំបន់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ (អានបន្ថែម) ទោះជាយ៉ាងណាក្ដី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនបានបញ្ជាក់ពីទិន្នន័យលម្អិតនៃគម្រោងទាំង ៣០០នេះទេ។ គួរបញ្ជាក់ផងដែរថា បើយោងតាមប្រសាសន៍ឯកឧត្តម ទោះមានវិបត្តិកូវីដក៏ដោយ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ រូមមាន គម្រោងផ្លូវ១០ខ្សែ ព្រលានយន្តហោះ ចំនួន ២  និងស្ពានធំមួយខ្សែ នៅដំណើរការដោយរលូន គ្មានពន្យារពេល ហើយក៏មានគម្រោងជាច្រើនទៀតកំពុងសិក្សា។ នៅក្នុងសុន្ទរកថាឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់រួមមាន ចិន ជប៉ុន […]

អាន​បន្ថែម

ចង់ដឹងទេថាវិស័យសំណង់នៅកម្ពុជាមានការអភិវឌ្ឍដល់កម្រិតណា? សូមតាមដានកម្មវិធីសំណង់កម្ពុជាថ្ងៃនេះ

អចលនទ្រព្យ និងសំណង់គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍថ្មីៗរបស់វា។ សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាយល់ដឹងបន្ថែមទៅលើវិស័យសំណង់គឺជាកត្តាដ៏ចាំបាច់ជាទីបំផុត។ ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជាខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក និងសំណង់ បានប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកសំណង់ដើម្បីធ្វើការចែករំលែកបទពិសោធន៍ បច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍថ្មីៗ ទាក់ទងនឹងវិស័យសំណង់នៅកម្ពុជា ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “សំណង់កម្ពុជាថ្ងៃនេះ”។ ដោយលោកអ្នកអាចតាមដានកម្មវិធីដ៏មានអត្ថប្រយោជន៍នេះបាននៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។ សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ ការវិវឌ្ឍថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ដំណោះស្រាយផ្នែកសំណង់ និងបច្ចេកទេសល្អៗដើម្បីធ្វើឲ្យសំណង់លោកអ្នក ជាប់ធន់ជានិរន្តរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដើម្បីទស្សនាពាណិជ្ជកម្មវិដេអូចុចទីនេះ។

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលនឹងត្រូវធ្វើនៅខែធ្នូខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជាបានសម្រេចពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ ដោយសាររដ្ឋាភិបាលហាមប្រាមមិនឱ្យមានការជួបជុំ ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានមានប្រសាសន៍ថា៖ « ដោយជម្ងឹឆ្លងរាតត្បាតកូវីដ១៩ បានកើតឡើងក្នុងសហគម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម បានណែនាំឲ្យពន្យារពេលនៃការរៀបចំកម្មវិធីធុរកិច្ចសំណង់និងពិធីប្រជុំដែលមានគម្រោងនឹងរៀបចំនៅថ្ងៃ18/12/2020 នេះ។ កម្មវិធីត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ គឺរហូតដល់ពេលកូវីដធូរស្បើយ ឬរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធីផ្សេងៗឡើងវិញបាន។ ចំណែកឯកាលបរិច្ឆេទថ្មី សមាគមនឹងផ្តល់ដំណឹងតាមក្រោយ។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំ សមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម)

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជានឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅខែធ្នូខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ក្នុងគោលបំណងជួយជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យសំណង់ បន្ទាប់ពីធ្លាក់ចុះមួយរយៈ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ១៩។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅឯសណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាជិតកន្លះឆ្នាំ»។ “សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលឥឡូវនេះគឺយើងអាចរៀបចំកម្មវិធីតូចៗដូច្នេះបានហើយ។ កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់» លោកបានបន្ត។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត២០០ ក្រុមហ៊ុន ។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម) សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះសូមទាក់ទងCCA ទូរស័ព្ទ៖ +៨៥៥ ៩៦ ៥៨១ ១៨៦១ អ៊ីមែល៖ ccaforeignaffairs@gmail.com

អាន​បន្ថែម

ម្ចាស់គម្រោងអលចនទ្រព្យធំៗបើកធនាគារផ្ដល់កម្ចីដោយខ្លួនឯង៖ ជាឱកាស ឬហានិភ័យ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់គម្រោងធំៗមួយចំនួន មិនត្រឹមតែអភិវឌ្ឍអចលនទ្រព្យនោះទេ តែក៏បានចាប់ផ្ដើមបើកធនាគារផ្ទាល់ខ្លួន ឧទាហរណ៍ដូចជា ធនាគារ ជីប ម៉ុង និងធនាគារ ព្រីនស៍ ជាដើម សុទ្ធសឹងជារបស់អ្នកអភិវឌ្ឍធំៗ។ តើការបើកធនាគាររបស់អ្នកអភិវឌ្ឍន៍គម្រោងទាំងនេះ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដូចម្ដេចខ្លះ? អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានវិភាគថា ការបើកធនគារនេះគឺមានទាំងអត្ថប្រយោជន៍ និងហានិភ័យសម្រាប់ទីផ្សារ។ អត្ថប្រយោជន៍ចម្បង គឺការជំរុញចរន្តការទិញលក់អចលទ្រព្យឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងជួយឱ្យប្រជាជនទិញផ្ទះបាននៅងាយជាងមុន។ នៅពេលម្ចាស់គម្រោងមានធនាគារផ្ទាល់ខ្លួនបែបនេះ ការផ្ដល់កម្ចី គឺមិនស្មុគស្មាញដូចខ្ចីពីធនាគារផ្សេងឡើយ។ លោក ឆាយលាង បានឱ្យដឹងថា៖ «បើយើងខ្ចីធនាគារវាស្មុគស្មាញ ហើយអ្នកទិញផ្ទះខ្លះ គាត់ទិញផ្ទះដែលគេកំពុងសង់ អញ្ចឹងបើទៅខ្ចីធនាគារវាយ៉ាប់តិច ធនាគារអត់ចង់ឱ្យខ្ចី។ អញ្ចឹងហើយបានអ្នកអភិវឌ្ឍន៍គាត់បើកធនាគារខ្លួនឯង គឺដើម្បីជួយសម្រួលដល់ដំណើរការហ្នឹង»។ លោកបន្តថា៖ «អញ្ចឹង ចរន្តទិញលក់ក៏ល្អជាងមុន អ្នកខ្លះខ្ចីលុយពីធនគារផ្សេងមិនបាន គឺអាចខ្ចីពីធនគាររបស់ម្ចាស់គម្រោង។ នេះគឺជាការសម្រួលបន្ទុកមួយបានយ៉ាងច្រើន»។ ដោយឡែក ការបើកធនាគារនេះក៏នាំមកនូវហានិភ័យផងដែរ ពោលលុយគឺនៅប្រមូលផ្ដុំនៅកន្លែងតែមួយ គ្មានចរន្ត ដែលអាចនឹងប៉ះពាល់ធ្ងន់ដល់អ្នកទិញ ឬទីផ្សារទាំងមូល ក្នុងករណីដែលអ្នកអភិវឌ្ឍមានបញ្ហា។ លោកឆាយលាង បានឱ្យដឹងថា៖ […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខនៃប្រទេសថៃ គ្រោងពង្រីកអាជីវកម្មមកកម្ពុជានៅឆ្នាំក្រោយ

ក្រុមហ៊ុនឯកទេសផលិតម៉ាស៊ីនត្រជាក់ និងថាមពលសូឡា ឈានមុខនៅប្រទេសថៃ PPJ. Engineering Co., Ltd. គ្រោងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីឆ្លើយតបកំណើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យសំណង់។ យោងតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក Somkiat Limchamrunthon នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅក្នុងឆ្នាំក្រោយ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជាចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចផងដែរ។ ការប្រកាសពីគម្រោងវិនិយោគនៅកម្ពុជានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន របស់អនុព័ន្ធពាណិជ្ជកម្ម ដឹកនាំដោយលោក ហេង សុវណ្ណារិទ្ធ ដើម្បីស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាក Star Aire និងការបំប្លែងប្រព័ន្ធសូឡាទៅជាថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការរោងចក្រទាំងមូល ។ ក្នុងឱកាសនេះ លោក ហេង សុវណ្ណារិទ្ធ បានបានស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PPJ. Engineering Co., Ltd ជាផ្នែកមួយនៃ STAR Holding Group ដែលជាអ្នកឯកទេសផលិតម៉ាស៊ីនត្រជាក់ និងកម្ដៅធំជាងគេមួយនៅប្រទេសថៃ។ ក្រុមហ៊ុន PPJ. Engineering Co., […]

អាន​បន្ថែម