ធុរកិច្ច និងទីផ្សារ
អត្ថបទផ្សព្វផ្សាយ៖ ពិព័រណ៍ LED Expo Thailand ឆ្នាំ២០២០ ដំណើរទៅដោយរលូនតាមប្រព័ន្ធអនឡាញ
ពិព័រណ៍ LED Expo Thailand + LIGHT ASEAN 2020 ដែលបានធ្វើឡើងកាលតាំងពីថ្ងៃទី ១៨ វិច្ឆិកាកន្លងមក បានបញ្ចប់នៅថ្ងៃនេះ ដោយកម្មវិធីបានដំណើរការទៅដោយរលូន ទោះធ្វើតាមប្រព័ន្ធអនឡាញក្ដី។ លោក Kitti Sukhumtanti អនុប្រធានអង្គភាពអគ្គិសនីនិងអេឡិចត្រូនិចនៃសហព័ន្ធឧស្សាហកម្មនៃប្រទេសថៃ បានបង្ហាញថាពិព័រណ៍ឆ្នាំនេះ បានផ្តល់ជូននូវដំណោះស្រាយសមស្របបំផុតសម្រាប់ឧស្សាហកម្មពន្លឺ LED និងឆ្លាតវៃរបស់យើង។ កម្មវិធីអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ និងរៀនសូត្រពីក្រុមហ៊ុនឈានមុខគេចំនួន ៤០ នៅទូទាំងពិភពលោករួមមាន WIP Electric, Tuya Smart, CG Lighting, Hive Korea, Unilux Korea និងក្រុមហ៊ុនជាច្រើនទៀត។ ក្រុមហ៊ុនទាំងនោះបានមកពន្យល់លើវិស័យដូចជាអំពូលឆ្លាតវៃ, អំពូលភ្លើងរោងចក្រ, ភ្លើងបំភ្លឺអគារពាណិជ្ជកម្ម, និងអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ។ សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍សូមចូលមើលគេហទំព័រ www.ledexpothailand.com ។
អានបន្ថែមលោកRichard W. Davidson ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Cambodia
ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោកគុយ វ៉ាត កាលពីថ្មីៗនេះ បានប្រកាសតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹងគោលដៅ និងចក្ខុវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា និងនៅទូទាំងអាស៊ីអាគ្នេយ៍។ លោក Davidson ធ្លាប់បានបម្រើការងារជាប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមានភារកិច្ចអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មីចាប់ពីឆ្នាំ ២០២០ នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទីជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះ […]
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ ត្រូវបានផ្អាក ដោយពន្យារទៅឆ្នាំ២០២១ វិញ
សមាគមអ្នកសាងសង់កម្ពុជា សម្រេចផ្អាករៀបចំពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយកម្មវិធីនេះនឹងលើkទៅធ្វើនៅឆ្នាំ ២០២១ វិញ ក្នុងពេលវេលាសមស្របណាមួយក្រោយកូវីដធូរស្បើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ សមាគមអ្នកសាងសង់កម្ពុជាកាលពីថ្មីៗនេះ។ លិខិតដដែល មិនទាន់បញ្ជាក់នៅឡើយទេ ពីកាលបរិច្ឆេទច្បាស់លាស់ ដោយត្រូវរងចាំមើលស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ។ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងរវាងខែវិច្ឆិកា ឬខែធ្នូជារៀងរាល់ឆ្នាំ ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់រាប់រយរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ ធ្វើឡើងរយៈពេលបីថ្ងៃ ការតាំងពិព័រណ៍នេះ ផ្តល់នូវវេទិកាមួយសម្រាប់ពាណិជ្ជករដើម្បីជួបគ្នា និងស្វែងយល់ពីផលិតផលចុងក្រោយបំផុតដែលមាននៅក្នុងទីផ្សារសំណង់។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានកោតសរសើរពីវិធានការណ៍របស់រដ្ឋាភិបាលក្នុងការទប់ទល់ស្ថានការណ៍ជំងឺកូវិដ១៩ ហើយលោករំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចរៀបចំនៅដើមឆ្នាំ ២០២១ ដោយសារសមាគម ត្រូវធានាថាការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងស្របតាមស្តង់ដារដែលបានកំណត់។ លោកថ្លែងថា៖ «យើងអាចពន្យាពេលកាលបរិច្ឆេទនៃការតាំងពិព័រណ៍ពីមួយខែទៅបីខែពីព្រោះយើងត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ យើងត្រូវការពេលវេលាទោះបីជារដ្ឋាភិបាលអនុញ្ញាតឲ្យយើងឆាប់ៗក៏យើងត្រូវការពេលវេលាដើម្បីត្រៀមខ្លួនដែរ ដើម្បីស្របតាមស្តង់ដារដែលបានកំណត់»។ លោកបន្តថា ពិព័រណ៍នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកសាងសង់កម្ពុជាដើម្បីលើកកម្ពស់ឧស្សាហកម្មសំណង់នៅកម្ពុជា ហើយវានឹងក្លាចជាវេទិកាដើម្បីបង្ហាញពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់ប្រទេសដូចជា ចំនួនគម្រោងសំណង់ សម្ភារៈ និងឧបករណ៍ដែលត្រូវការដើម្បីគាំទ្រគម្រោងទាំងនោះ។ លោកបានបន្ថែមថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកជាមួយការខិតខំរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅពេលដែលជំងឺកូវិដ១៩មានភាពធូរស្រាល ឬពិភពលោកបង្កើតវ៉ាក់សាំងបានសម្រេច។
អានបន្ថែមវីឡាលើអាកាសដំបូងបង្អស់នឹងមានវត្តមាននៅតាមដងទន្លេមេគង្គក្បែរកោះពេជ្រ ឆាប់ៗនេះ
គម្រោង MORGAN ENMAISON GOLDEN SKY ដែលជាគម្រោងវីឡាលើអាកាសលំដាប់ថ្នាក់ពិភពលោកដំបូងគេបង្អស់នៅតំបន់ដងទន្លេមេគង្គ នឹងលេចចេញរូបរាងនាពេលឆាប់ៗនេះ។ គម្រោងនេះ មានទីតាំងស្ថិតនៅជាន់ខាងលើ នៃអាគារទី១ នៃក្រុមហ៊ុន MORGAN ENMAISON ដែលមានកំពស់រហូតដល់ ២១៨ ម៉ែត្រ និងមានត្រឹមតែ ៧០ យូណីតប៉ុណ្ណោះ ពោលគឺសម្រាប់បុគ្គលដែលចង់បានគុណភាពជីវិតលំដាប់ខ្ពស់។ តំបន់អគារ GOLDEN SKY នេះ ជាវីឡា ២ជាន់ដ៏ប្រណីត មានទំហំប្រហែល ៣០០-៧៥០ ម៉ែត្រការ៉េ មានបន្ទប់គេង៣ ទៅ៧ បន្ទប់ ជាពិសេសមានទេសភាពព័ទ្ធជុំវិញដោយទន្លេមេគង្គ៣៦០ ដឺក្រេវីឡា ដោយសមស្របនឹងតម្រូវការរស់នៅ របស់អ្នកទិញផ្ទះលំដាប់ថ្នាក់ខ្ពស់ ។ គម្រោងនេះ ជាប្រភេទលំនៅដ្ឋានឆ្លាតវៃ ដែលរួមបញ្ចូលទៅដោយបច្ចេកវិជ្ជាទំនើប និងមានចំណតឧទ្ធម្ភាគចក្រ កំពង់ផែ អាងហែលទឹកលើអាកាស SKY BAR ក្លឹប បន្ទប់ទទួលភ្ញៀវមានច្រកចូលដ៏ប្រណិត ជណ្តើរយន្តឯកជន ទៅកាន់បន្ទប់ដោយ ផ្ទាល់ និងសេវាកម្មបំរើ ២៤ ម៉ោងផងដែរ។
អានបន្ថែមចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង
ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងទំហំ ៤៥០ហិកតា តម្លៃជាង ១ពាន់លានដុល្លារ នៅក្រុងស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Star កាលពីពេលថ្មីៗនេះ។ គម្រោងដ៏ធំសម្បើមនេះ មានទីតាំងស្ថិតនៅប្រមាណ ៤ គីឡូម៉ែត្រពីក្រុងស្វាយរៀង ខាងត្បូងផ្លូវជាតិលេខ១ និងស្ថិតនៅភាគខាងជើងទន្លេវ៉ៃគោ។ កិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៣ វិច្ឆិកានេះ រវាងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Qilu និង សមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac)។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងជួយតម្រង់ទិសឱ្យក្រុមហ៊ុន QiLu ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ដូចជាស្វាគមន៍វិនិយោគិនបរទេសឱ្យមកវិនិយោគផងដែរ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថា៖ «តំបន់នេះនឹងត្រូវសាងសង់ជា ៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងសាងសង់លើផ្ទៃដី ២១៥ហិកតា ដំណាក់កាលទី២ លើដី ១៤៥ហិកតា និងដំណាក់កាលទី៣ លើដី ៩០ហិកតា។ គម្រោងឧស្សាហកម្មនេះ នឹងត្រូវចែកជា ៦ ផ្នែក រួមមានរោងចក្រសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន […]
អានបន្ថែមតើអចលនទ្រព្យប្រភេទអ្វី ដែលវិនិយោគហើយចំណេញជាងខុនដូ?
អ្នកជំនាញផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ការវិនិយោគលើអគារការិយាល័យសហកម្មសិទ្ធិ ឬ Strata-Title Office ចាត់ទុកថាជាឱកាសវិនិយោគថ្មីមួយប្រភេទទៀត ដែលអាចទទួលបានផលចំណេញច្រើនជាងវិនិយោគលើខុនដូ។ អគារការិយាល័យសហកម្មសិទ្ធិ គឺជាប្រភេទអចលនទ្រព្យថ្មីមួយប្រភេទដែលបុគ្គល ឬក្រុមហ៊ុនអាចទិញយូនីតការិយាល័យនៅក្នុងអគារខ្ពស់ៗផ្ដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន ពោលគឺដូចទិញខុនដូអញ្ចឹង។ នាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានឱ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជា គឺចាប់ផ្ដើមចង្អៀត ដូច្នេះបើយើងអាចវិនិយោគលើអ្វីផ្សេងបាន គឺយើងអាចចំណេញច្រើន។ លោកបានបន្ថែមថា៖ «បើមើលតាមទីផ្សារ Office ជួលបានថ្លៃជាង ដូចនៅកន្លែងខ្លះយើងអាចទិញ ១ ម៉ែត្រការ៉េ ៣០០០ដុល្លារ តែជួលទៅវិញបាន ១ ម៉ែត្រការ៉េ ២៥ ដុល្លារ អញ្ចឹងបើយើងគុណទៅវាអាចក្នុងរង្វង់ ១០% ក្នុងមួយឆ្នាំ។ ផ្ទុយពីខុនដូ បើខុនដូយើងអាចជួលបានក្នុងរង្វង់ខ្ពស់បំផុត ៨%។ «លើសពីនេះ ផលចំណេញពីការជួល Office គឺបានរយៈពេលវែង ព្រោះអ្នកជួល Office គាត់អត់ដែលជួល ៦ ខែ ឬ ១ ឆ្នាំ ដូចខុនដូទេ ព្រោះគាត់ចង់មាន […]
អានបន្ថែមហេតុអ្វីបានជាទីផ្សារអចលនទ្រព្យកម្ពុជាមិនប៉ះពាល់ខ្លាំងពីកូវីដបើធៀបនឹងប្រទេសជិតខាង?
អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានបង្ហើបឱ្យដឹងថា មានកត្ដា៣ សំខាន់ៗ ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ បើប្រៀបធៀបនឹងប្រទេសជិតខាង។ កត្តាទី ១ អ្នកអភិវឌ្ឍអចលនទ្រព្យភាគច្រើននៅកម្ពុជាសុទ្ធសឹងតែមានទុនវិនិយោគក្នុងដៃច្រើន ឧទាហរណ៍ដូចជា បូរីប៉េង ហួត និងជីប ម៉ុង ជាដើម។ ដូច្នេះហើយពួកគេ មានទុនគ្រប់គ្រាន់ក្នុងការរក្សាលំនឹងអាជីវកម្ម ដោយនៅតែបន្តសាងសង់គម្រោងដែលកំពុងសាងសង់ ហើយបង្កើតគម្រោងថ្មីៗជាបន្តបន្ទាប់។ ខុសពីអ្នកអភិវឌ្ឍក្រៅប្រទេស ដែលភាគច្រើនសាងសង់គម្រោងនីមួយៗគឺ ពឹងផ្អែកច្រើនទៅលើកម្ចីធនាគារ។ ហើយក្នុងវិបត្តិកូវីដ ដូច្នេះ ធនាគារក៏បានរឹតបណ្តឹងលក្ខខណ្ឌក្នុងការខ្ចី ដែលធ្វើឱ្យចរន្តទីផ្សារមានភាពរអាក់រអួល។ កត្ដាទី ២ អ្នកទិញអចលនទ្រព្យភាគច្រើន ជាពិសេសអ្នកទិញនៅក្នុងបូរីធំៗ គឺមិនសូវទិញដោយប្រើកម្ចីធនាគារប៉ុន្មានទេ ពោលគឺពួកគាត់មានលុយដុំទៅទិញផ្ទះតែម្តង។ ដូច្នេះ ទោះជាកូវីដប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ហើយធ្វើឱ្យគាត់បាត់បង់ចំណូលក្ដី ផ្ទះរបស់គាត់គឺបង់ផ្ដាច់ដោយលុយដុំរួចហើយ ដែលមិនបង្កឱ្យមានបញ្ហាធនាគាររឹបអូសផ្ទះដូចនៅប្រទេសផ្សេងៗទៀតទេ ដែលទិញផ្ទះដោយប្រើកម្ចីធនគារ។ ក្រៅពីអ្នកមានលុយដុលបង់ ចំពោះអ្នកបង់រំលស់ផ្ទះ ឬ អចលនទ្រព្យប្រភេទផ្សេងៗជាច្រើនគឺបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់ មានភាគតិចប៉ុណ្ណោះ ដែលសុំកម្ចីធនគារទិញផ្ទះ។ ដូច្នេះក្នុងពេលដែលសេដ្ឋកិច្ចមានបញ្ហា មនុស្សគ្មានលទ្ធភាពបង់ ការចរចាសុំពន្យារជាមួយម្ចាស់គម្រោង គឺងាយស្រួលជាងចរចាជាមួយធនាគារ ដែលមានប្រព័ន្ធស្មុគស្មាញ។ កត្តាទី […]
អានបន្ថែមល្វាឯមជាតំបន់ទាបងាយជនលិចក៏ពិតមែនតែមានសក្ដានុពលខ្ពស់ ដោយសារអ្វី?
ទោះបីល្វាឯមជាតំបន់ដែលជាទាបងាយជនលិចក៏ពិតមែន ប៉ុន្តែកត្តាតម្លៃ ភូមិសាស្ត្រ និងអាកាសធាតុ បានធ្វើឱ្យតំបន់នេះក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់សម្រាប់ទិញយកផលចំណេញនៅថ្ងៃអនាគត ក៏ដូចជាសាកសមនឹងគម្រោងអភិវឌ្ឍន៍អគារលំនៅដ្ឋានផងដែរ។ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ។ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ «ល្វាឯម ជាតំបន់មួយ ដែលស្ថិតនៅចន្លោះក្រវាត់ក្រុងទី ២ និង ទី៣ អញ្ចឹងវាភ្ជាប់ម្ខាងម្នាក់ ដែលជាកត្តាធ្វើឱ្យដីនៅតំបន់ហ្នឹង វាងើបឡើងដែរ។» លោកបន្តថា៖ «ថ្វីបើតំបន់នេះត្រូវឆ្លងទឹកក៏ពិតមែន ប៉ុន្តែមានការទាក់ទាញអ្នកវិនិយោគច្រើន ព្រោះវានៅកៀកគ្នា ប្រសិនបើមានការសង់ស្ពានហើយ វាអាចតភ្ជាប់តំបន់ទាំងពីរឱ្យកាន់តែជិតគ្នា ហើយតម្លៃសមរម្យទៀតផង។ លោកក៏បានបន្ថែមទៀតថា តំបន់នេះគឺជាតំបន់ ដែលទាក់ទាញអ្នកទិញដីទុក រងចាំពេលណាឡើងថ្លៃ គេអាចលក់យកចំណេញ ឬអភិវឌ្ឍន៍បានតែម្តង។ បើយោងតាមអ្នកជំនាញខ្លះ ដីតំបន់នេះ គឺសាកសមជាងគេបំផុតសម្រាប់ អភិវឌ្ឍន៍ជាអគារលំនៅដ្ឋាន (Low rise building) ទាបៗ ព្រោះតំបន់នេះជាតំបន់ទំនាបទាប។ តែបើប្រសិនបើត្រូវសាងសង់ជាកម្ពស់ខ្ពស់ៗ ត្រូវបុកគ្រឹះឱ្យរឹងមាំ។ យ៉ាងណាមិញ ដោយសារអកាសធាតុនៅតំបន់នេះ ត្រជាក់ ដែលបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅតំបន់នេះផងដែរ។ អ្នកជំនាញបានបន្ថែមថា ក្រៅពីល្វាឯម […]
អានបន្ថែមបណ្តុំហាងលក់ទំនិញបែបប្លែកថ្មីមួយបើកដំណើរការនៅផ្លូវ៦០ម៉ែត្រ
គម្រោងខុនដូ Urban Village កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបើកសម្ពោធទីធ្លាហាងលក់ទំនិញថ្មីមួយឈ្មោះ “Retail Street” នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងមជ្ឈមណ្ឌល Factory Phnom Penh ជាមួយពិធីជប់លៀងបែបប្រទេសអេស្ប៉ាញ Street Fiesta ។ Retail Street ជាទីធ្លាលក់ទំនិញបែបច្នៃប្រឌិតថ្មីមួយ ដែលមានទីតាំងស្ថិតរវាង Factory Phnom Penh និងគម្រោងខុនដូ Urban Village។ ទីធ្លាលក់ទំនិញនេះនឹងរួមមាន ហាងលក់សម្ភារកីឡា ហាងច្នៃម៉ូតសំលៀកបំពាក់ ហាងលក់គ្រឿងសង្ហារិម កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ កន្លែងលោតលេងដំបូងគេនៅកម្ពុជា និងហាងជាច្រើនផ្សេងទៀត។ លោកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការទីធ្លាហាងលក់ទំនិញនេះគឺ ពិតជាសំខាន់ខ្លាំងណាស់ ដោយសារយើងចង់ឱ្យអ្នករស់នៅទីនេះអាចរកទិញ និងទទួលបានសេវាកម្មផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេពីក្នុងសហគមន៍នេះផ្ទាល់»។ លោកស្រី បានបន្តថា «មិនត្រឹមតែបើកដំណើរការជាផ្លូវការនៃទីធា្លហាងលក់ទំនិញ Retail Street នោះទេ យើងក៏បានធ្វើពិធីជប់លៀងបែប Street […]
អានបន្ថែមតើកំណើនភ្ញៀវទេសចរក្នុងស្រុកអាចទ្រទ្រង់វិស័យសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត?
ដោយ Eric Wong Chon Lap ការដែលប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកច្រើន អាចជាចលករសំខាន់មួយក្នុងការជួយស្ដារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចពីវិបត្តិកូវីដបានមួយចំណែកធំ តាមរយៈចរន្តភ្ញៀវទេសចរក្នុងស្រុក។ នេះចាត់ទុកថាជាសញ្ញាវិជ្ជមានដំបូងនៃការងើបឡើងវិញសម្រាប់ឧស្សាហកម្មទាំង ២ នេះ។ ប៉ុន្តែតើកំណើនភ្ញៀវទេសចរក្នុងស្រុក អាចទ្រទ្រង់អាជីវកម្មសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត? វិស័យទាំង២ ស្ទើរតែផ្អាកទាំងស្រុង ក្នុងឆមាសទី ១ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថាចរន្តភ្ញៀវទេសចរក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពជាងមុន ជាក់ស្ដែងដូចជា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកកាលពីថ្មីៗនេះ។ ឧទាហរណ៍សម្រាប់ខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យអុំទូកនេះ ទទួលបានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។ ទិសដៅផ្សេងទៀតដូចជា កំពត កែប និងព្រះសីហនុ ក៏កំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែរ ព្រោះភ្ញៀវទេសចរតំបន់ទាំងនេះគឺមិនសូវឆ្ងាយពីទីក្រុងពេកទេ។ ដូច្នេះដើម្បីក្ដាប់យកឱកាសនេះ ម្ចាស់សណ្ឋាគារជាច្រើនបានបន្តផ្តល់ជូននូវតម្លៃ និងកញ្ចប់ពិសេស ដើម្បីទាក់ទាញភ្ញៀវ។ ក្រៅពីការបញ្ចុះតម្លៃ ម្ចាស់សណ្ឋាគារនីមួយៗ ក៏ផ្ដោតខ្លាំងលើការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទាក់ទាញតម្រូវការក្នុងស្រុកផងដែរ។ ទោះបីនេះគឺជាសញ្ញាណវិជ្ជមានក្ដី ក៏វានៅតែមានឧបសគ្គ ពោលគឺតើវិស័យនេះនឹងពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុកបានយូរប៉ុណ្ណា? តើការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកនេះនឹងបន្ត ឬគ្រាន់តែជាការកើនបណ្ដោះអាសន្នហើយនឹងធ្លាក់ចុះពេលក្រោយ? និងពិសេសតើពេលណាភ្ញៀវទេសចរណ៍នឹងត្រលប់មកវិញ? ចម្លើយអាចបានប៉ាន់ស្មានបានថា បើសេដ្ឋកិច្ចមិនងើបឡើងវិញទេ ស្ថានភាពហិរញ្ញវត្ថុរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុកក៏នឹងធ្លាក់ចុះ ហើយការដើរសម្សាន្តក៏នឹងធ្លាក់ចុះផងដែរ ដែលធ្វើឱ្យវិស័យទាំង២ បាត់បង់លំនឹងម្ដងទៀត។ […]
អានបន្ថែម