ធុរកិច្ច និងទីផ្សារ
វិភាគ៖ ម្ចាស់គម្រោងធំៗកំពុងសម្រុកដើរយុទ្ធសាស្រ្តទីផ្សារយ៉ាងគំហុក ដើម្បីពង្រឹងការលក់
ដោយ Eric Wong Chon Lap អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើននៅកម្ពុជាកំពុងសម្រុកដើរយុទ្ធសាស្រ្តទីផ្សារយ៉ាងខ្លាំង ដើម្បីរក្សាលំនឹងអាជីវកម្មរបស់ខ្លួន ក្រោយទីផ្សារប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហាជាច្រើន ដូចជាការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃការវិនិយោគពីបរទេស និងពិសេសការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ការបញ្ចុះតម្លៃ និងផ្ដល់ប្រូម៉ូសិនផ្សេងៗ គឺមិនសូវទទួលបានផលប៉ុន្មានទេក្នុងកាលៈទេសៈបែបនេះ ដូច្នេះអ្នកអភិវឌ្ឍបាន និងកំពុងរិះរក និងអនុវត្តយុទ្ធសាស្រ្តដែលមានភាពច្នៃប្រឌិតផ្សេងៗទៀតជាច្រើន ដើម្បីជំរុញអត្រាការលក់ដែលសល់ក្នុងស្ដុក។ ឧទាហរណ៍ដូចជា ម្ចាស់គម្រោងធំៗជាច្រើនកំពុងលក់យូនីតដែលសាងសង់រួចរាល់ក្នុងតម្លៃទាប ឬស្មើនឹងតម្លៃគម្រោងដែលទើបតែបុកគ្រឹះ។ អ្នកអភិវឌ្ឍន៍ខ្លះទៀតបានបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ដោយគ្មានការប្រាក់រហូតដល់ទៅ ២៤-៦០ ខែ។ លើសពីនេះ អ្នកអភិវឌ្ឍន៍ខ្លះទៀតលើកលែងថ្លៃចំណាយទូទៅផ្សេងៗនៅពេលរស់នៅក្នុងគម្រោងរយៈពេល ២ ទៅ ៣ ឆ្នាំដំបូង។ អ្នកអភិវឌ្ឍខ្លះទៀត អាចផ្តល់ជូនអ្នកទិញនូវកាដូពិសេស ឧទាហរណ៍ផ្ដល់ជូនឡានប្រណីត ឬប័ណ្ណទិញគ្រឿងសង្ហារិម ពេលអតិថិជនទិញយូនីតតម្លៃខ្ពស់។ យុទ្ធនាការផ្សព្វផ្សាយប្រកបដោយការច្នៃប្រឌិតទាំងនេះ ដើរតួយ៉ាងសំខាន់ដើម្បីទាក់ទាញអ្នកទិញ។ ទន្ទឹមនឹងនេះ ដោយសារអ្នកអភិវឌ្ឍនីមួយៗ ប្រកួតប្រជែងគ្នាអនុវត្តយុទ្ធនាការទីផ្សារថ្មីៗបែបនេះ ទីផ្សារនឹងមានភាពរស់រវើកជាងមុន។ ជាសរុបមក បើយោងតាមការវិភាគរបស់អ្នកជំនាញ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទាំងនេះ ចាត់ទុកថាជាយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយគ្រប់ភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍។ ឧទាហរណ៍ អ្នកទិញទូទៅអាចទិញអចលនទ្រព្យក្នុងតម្លៃទាប ជាមួយនឹងលក្ខខណ្ឌពិសេសជាច្រើនទៀត ឈ្មួញកណ្ដាល និងភ្នាក់ងារទីផ្សារអាចមានឱកាសរកចំណូលបានច្រើនជាងមុន ហើយអ្នកអភិវឌ្ឍន៏នឹងពង្រឹងជំហរបានល្អជាងមុន ដែលចុងក្រោយនឹងជះឥទ្ធិពលវិជ្ជមានដល់ចរន្តទិញលក់អចលនទ្រព្យ […]
អានបន្ថែមបច្ចុប្បន្នសណ្ឋាគារនៅសៀមរាប ១០% បើកដំណើរការប៉ុន្តែមិនមានប្រាក់ចំណេញ
ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាបបានឱ្យដឹងថា សណ្ឋាគារប្រមាណ ១០% នៅខេត្តសៀមរាបបានដំណើរការហើយ ប៉ុន្តែមិនទទួលបានប្រាក់ចំណេញទេ។ នេះបើយោងតាមប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប។ លោក ដេវីដ ចាយ៉ា ភីអូត (David Jaya PIOT) ប្រធានសមាគមសណ្ឋាគារកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងក្នុងសារព័ត៌មាន AKP ថ្ងៃ ២៧ តុលានេះ ថា៖ «ដោយសារតែវិបត្តិនៃកូវីដ១៩ ធ្វើឱ្យអាជីវកម្មក្នុងវិស័យសណ្ឋាគារត្រូវបានជាប់គាំង។ មានសណ្ឋាគារខ្លះ បានបិទ ខ្លះបានលក់ ដោយសារតែគ្មានភ្ញៀវទេសចរចេញដើរកម្សាន្ត»។ លោកបានបន្តថា បច្ចុប្បន្ននេះ មានសណ្ឋាគារ ប្រមាណ ១០% ប៉ុណ្ណោះ ដែលបានដំណើរការ ដែលសណ្ឋាគារទាំងនោះជាសណ្ឋាគារ ដែលផ្តោតសំខាន់ទៅលើភ្ញៀវទេសចរក្នុងស្រុក ហើយការដំណើរនេះមិនទទួលបានប្រាក់ចំណេញទេ ដោយគ្រាន់តែអាចទប់ទល់ការចំណាយប្រចាំខែ និងសណ្ឋាគារខ្លះក៏ខាតថែមទៀតផង។ គួរបញ្ជាក់ផងដែរថា គិតត្រឹម៤ខែ ដំបូងនៃឆ្នាំ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វារ ដែលបង្កឱ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ។
អានបន្ថែមកម្ពុជាស្នើក្រុមហ៊ុនចិនឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្មីៗនេះ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចិន AVIC International Holding Corporation ឱ្យជួយផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល។ សំណើនេះធ្វើឡើង ក្នុងជំនួបរវាងអ្នកចាត់ការទូទៅក្រុមហ៊ុនលោក Ted Chen និងឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ២៧ ខែតុលា កន្លងមកនេះ។ លើសពីនេះក្រុមហ៊ុនក៏មានគោលបំណងចង់មកសិក្សាសក្តានុពល និងលទ្ធភាពវិនិយោគលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជាផងដែរ។ លោក Ted Chen បានជម្រាបជូន ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ថា ក្រុមហ៊ុនចង់មកស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ហើយលើសពីនេះ ក្រុមហ៊ុនក៏ចង់ពិនិត្យលទ្ធភាព និងសក្តានុពលវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិលផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុន ហើយនឹងជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរស៊ីវិលទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គួរបញ្ជាក់ផងដែរថា AVIC International Holding Corporation គឺជាក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ។ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យធំៗបួនគឺ អាកាសចរណ៍អន្តរជាតិ ព័ត៌មានអេឡិចត្រូនិក […]
អានបន្ថែមកម្ពុជា និងសិង្ហបុរី បញ្ចប់សេចក្ដីព្រាងលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ
សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសិង្ហបុរី YHC សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញត្រូវបានបញ្ចប់។ បច្ចុប្បន្ននេះភាគីទាំង ២ កំពុងពិនិត្យលើខ្លឹមសារឡើងវិញសារជាថ្មីម្តងទៀតមុននឹងឈានទៅដំណាក់កាលបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីវិវឌ្ឍនភាពនៃគម្រោងកាលពីព្រឹកថ្ងៃទី ២៧ តុលានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់។ ប៉ុន្តែ យើងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀត យ៉ាងណាឱ្យខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង និងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។ ឯកឧត្ដមបន្តថា៖ ការអភិវឌ្ឍគម្រោងនេះ ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ គម្រោងនេះក៏នឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូន បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម) ក្នុងកិច្ចប្រជុំនេះ ក្រសួងទាំងទីក៏បានពិភាក្សាផងដែរលើគម្រោងឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ ដោយក្រសួងកំពុងសិក្សាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួយ ៤៣ គម្រោង នៅច្រកទ្វារនានាទូទាំងប្រទេស។ (អានបន្ថែម)
អានបន្ថែមគិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានកោះពេជ្រ-កោះនរា និងស្ពានកោះនរា-ផ្លូវជាតិលេខ ១ កាលពីថ្ងៃទី ២៦ តុលានេះ។ (អានបន្ថែម) ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍កោះនរា ដោយសម្រេចបានជាង ២៧% ហើយ។ បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤៩៖ សរុបស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងត្រីមាសទី ៣
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នៅតែបន្តរងសម្ពាធពីការរីកត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែឃើញថាមានការប្រសើរឡើងជាងមុនគួរឱ្យកត់សម្គាល់ ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ តើទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី ៣ នេះមានស្ថានភាពយ៉ាងដូចម្តេច?
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីទទួលបានកម្ចីជាស្ថាពរដើម្បីបន្តគម្រោងបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុនសិង្ហបូរី KrisEnergy ទទួលបានកម្ចីជាស្ថាពរពីក្រុមហ៊ុនវិនិយោគ Kepinvest Singapore ដើម្បីបន្តការបូមប្រេងនៅទឹកដីកម្ពុជាជាលើកដំបូងបង្អស់ ឱ្យបានមុនដំណាច់ឆ្នាំតាមការគ្រោងទុក។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ កម្ចីប្រមាណ ៨៧លានដុល្លារ បែងចែកជា២ ផ្នែក ដោយទឹកប្រាក់ ៣០លានដុល្លារ ត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង អេ និង ៥៧លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង ប៊ី ដែលស្ថានីយ៍ទាំង២ នេះ ស្ថិតនៅក្នុងតំណាក់កាលទី១ នៃគម្រោងអប្សរា។ ក្រុមហ៊ុន KrisEnergy បានប្រកាសថា កម្ចីដែលទទួលបាននេះ នឹងជួយឱ្យក្រុមហ៊ុន នៅតែរក្សាបាន អាជ្ញាបណ្ណគម្រោងអប្សរា ដែលស្ថិតនៅក្នុងប្លុកអេ។ យោងតាមក្រុមហ៊ុន KrisEnergy រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា បើការបូមប្រេងមិនសម្រេចបានក្នុងអំឡុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះទេ ក្រុមហ៊ុននឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ឧទាហរណ៍ដូចជាការបញ្ចប់សិទ្ធិសម្បទានសម្រាប់ប្លុកអេជាដើម។ ក្រុមហ៊ុន KrisEnergy និយាយថា៖ ការទទួលបានកម្ចីពី ក្រុមហ៊ុន Kepinvest Singapore គឺដើម្បីធានាថាការអភិវឌ្ឍន៍បូមប្រេងដំបូងដើរតាមការកំណត់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KrisEnergy កាលពីខែសីហាកន្លងទៅនេះ ទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី […]
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ISI STEEL ផ្ដល់រង្វាន់មហាសាលជាង ៦០០ រង្វាន់រៀងរាល់ខែ
ក្រុមហ៊ុន ISI STEEL កំពុងផ្ដល់រង្វាន់ដ៏មហាសាលជាង ៦០០ រង្វាន់ជារៀងរាល់ខែ តាមរយៈកម្មវិធីកោស កោស កោស ឈ្នះ ឈ្នះ ឈ្នះ ដល់អតិថិជនដែលបានជាវផលិតផលស័ង្កសី អាយ.អេស.អាយ ផាម (ISI PALM) និងដែកទីប-ស អាយ.អេស.អាយ (ISI PIPE & ISI STEEL) យកទៅប្រើប្រាស់។ អ្នកជាវផលិតផលទាំង២ ខាងលើចាប់ពី ២០០ដុល្លារឡើងនឹងទទួលបានឆ្នោតកោសមួយសន្លឹក ដើម្បីផ្សងសំណាង ដែលមានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់រង្វាន់អស់ពីស្តុក។ កម្មវិធីនេះ គឺសម្រាប់តែអតិថិជនដែលជាវយកទៅប្រើប្រាស់ចុងក្រោយប៉ុណ្ណោះ។ អតិថិជនទាំងអស់អាចរកជាវផលិតផលស័ង្កសី អាយ. អេស. អាយ ផាម និង ដែកទីប-ស អាយ.អេស.អាយ នៅតាមបណ្តាសាខា និងដេប៉ូចែកចាយក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលនៅជិតផ្ទះរបស់លោកអ្នក ហើយកុំភ្លេចសួររកសន្លឹកឆ្នោត។ សូមបញ្ជាក់ផងដែរថា ផលិតផលស័ង្កសី អាយ អេស អាយ […]
អានបន្ថែមតំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១
អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។ យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត។ លោក Herman Kemp បានឱ្យដឹងថា៖ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី ១ ឆ្នាំ ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧ បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩ កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ»។ ដំបូងសណ្ឋាគារនេះ គ្រោងនឹងបើកបើកនៅឆ្នាំនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ទើបពន្យារទៅឆ្នាំក្រោយ។ លោក Herman Kemp បានឱ្យដឹងទៀតថា៖ […]
អានបន្ថែមរដ្ឋបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យខណៈចំណូលពន្ធត្រីមាសទី៣ កើនដល់ជាង២ពាន់លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យ ឱ្យបានកាន់តែហ្មត់ចត់ ខណៈចំណូលពីការប្រមូលពន្ធសរុបប្រចាំត្រីមាសទី ៣ កើនឡើងដល់ទៅជាង ២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលពន្ធប្រចាំត្រីមាសទី ៣ ដែលចេញផ្សាយកាលពីថ្ងៃទី ១២ តុលា នេះ។ របាយការណ៏ដដែល បានឱ្យដឹងថា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានដល់ទៅ ២ ២២៥,៩៥ លានដុល្លារអាមេរិក ឬស្មើនឹង៧៨,១% នៃផែនការប្រចាំឆ្នាំ។ តួរលេខនេះ គឺកើនឡើងប្រមាណជាង ៨០ លានដុល្លារ ឬ ៣,៧១% បើប្រៀបធៀបទៅនឹងត្រីមាសក្នុងឆ្នាំ ២០១៩។ ទោះបីមានការកើនឡើងក្ដី អគ្គនាយកដ្ឋានពន្ធដារ ក៏បានបេជ្ញានឹងបន្តពង្រឹងការផ្ដល់សេវាបង់ពន្ធអចលនទ្រព្យ សេវាចុះបញ្ជីថ្មី ការធ្វើបច្ចុប្បន្បភាពអចលបទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យទូទាំងប្រទេស ដោយសហការជាមួយម្ចាស់អចលនទ្រព្យ និងស្ថាប័នពាក់ព័ន្ធឱ្យបានស្អិតរមួតជាងមុន។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ នឹងបណ្ដុះបណ្ដាលមន្រ្តី អំពីការប្រមូលពន្ធលើចំណេញមូលធន ដែលនឹងត្រូវអនុវត្តចាប់ពីខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្របសម្រួលដល់អ្នកជាប់ពន្ធ […]
អានបន្ថែម