ធុរកិច្ច និងទីផ្សារ
ភូមិវប្បធម៌កម្ពុជានៅសៀមរាបប្រកាសបិទអាជីវកម្មទាំងស្រុងនៅខែក្រោយ
រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅដើមខែវិច្ឆិកា នេះ បន្ទាប់ពីជួបប្រទះបញ្ហាកូវីដ ១៩ ដែលនាំមកនូវការថយចុះចំនួនភ្ញៀវចូលមកទស្សនា។ សេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១១ ខែតុលា របស់គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជាបានឱ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ0១៩ ជាច្រើនខែមកនេះ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនាមានការថយចុះជាគំហុក និងធ្វើឱ្យអាជីវកម្មមួយនេះជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ក្រុមហ៊ុននឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌ទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ២០២០ តទៅ។ ហើយការបិទអាជីវកម្មនេះទៀតសោត ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីការងារ។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ ក្រុមកម្មករ ក៏បានតវ៉ាសុំទាមទារឱ្យនិយោជកនៃរមណីយដ្ឋានមួយនេះ ជួយដោះស្រាយបញ្ហាចំនួន ៣ លក្ខខណ្ឌ រួមមាន ការចរចាអនុសញ្ញារួមជាមួយសហជីព ការទាមទារប្រាក់ថ្លៃអាហារ ២៥ ដុល្លារប្រចាំខែ និងប្រាក់ខែ ២០% ដែលនិយោជកបានកាត់ពីកម្មករផងដែរ។ នេះបើយោងតាមសារព័ត៌មាន RFI ចុះថ្ងៃទី ២៦ សីហា ២០២០។ យ៉ាងណាមិញ កាលពីថ្ងៃទី ២២ កញ្ញា កន្លងទៅ អភិបាលខេត្តសៀមរាប […]
អានបន្ថែមផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ
ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។ ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំនើប AEON ៣ កំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ តាមការគ្រោងទុក ផ្សារទំនើប AEON ៣ គឺនឹងបើកដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនៅក្នុងពិធីសម្ពោធថា ៖ «ការបង្កើតផ្សារទំនើប AEON នៅរាជធានីភ្នំពេញរហូតដល់ ៣កន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃទីផ្សារលក់រាយនៅកម្ពុជាកំពុងមានសន្ទុះកើនឡើង»។ […]
អានបន្ថែមBentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។ កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលរបស់ Bentley Systems ទូទាំងពិភពលោក ចូលរួមបង្ហាញពីចំណុចពិសេសនៃគម្រោងសាងសង់របស់ខ្លួន។ សម្រាប់ឆ្នាំ ២០២០ នេះ មានគណកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១៦ រូប ដែលបានជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥៧ នាក់ ចេញពីអ្នកចូលរួមជាង ៤០០ ដែលមកពីជាង ៦០ ប្រទេស។ បេក្ខភាពជ័យលាភីទាំង ៥៧ នេះ នឹងធ្វើបទបង្ហាញពីម្រោងរបស់ពួកគេម្ដងទៀត ដើម្បីរកអ្នកឈ្នះចុងក្រោយ ដែលនឹងប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ […]
អានបន្ថែមតើគម្រោងអភិវឌ្ឍប្រភេទណាដែលកំពុងទាក់ទាញវិនិយោគិន?
ដោយ អ្នកវិភាគលោក Eric Wong Chon Lap ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅដ្ឋាននៅកម្ពុជា បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ ជាច្រើនរីកដូចផ្សិត ជាពិសេសនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតំបន់នៅជិតទីក្រុង។ តម្លៃលក់គម្រោងនានាដូចជា ខុនដូ ផ្ទះល្វែង វីឡា និងផ្ទះអាជីវកម្ម ក៏កើនឡើងជាបន្តបន្ទាប់។ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ជាពិសេសគម្រោងអភិវឌ្ឍន៍ក្នុងក្រុង បានធ្វើឱ្យតម្លៃនៅតែបន្តកើនឡើង។ ដោយសារតែទីផ្សារក្នុងក្រុងចាប់ផ្ដើមចង្អៀត ហើយតម្លៃកើនខ្លាំង បានធ្វើឱ្យទីតាំងជាយក្រុងដូចជា ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងតំបន់តាមបណ្ដោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ក្លាយជាទីតាំងសក្ដានុពលសម្រាប់ទាំងអ្នកអភិវឌ្ឍ និងអ្នកវិនិយោគ។ មានកត្ដាជាច្រើនដែលធ្វើឱ្យតំបន់ជាយក្រុងទាំងនោះមានសន្ទុះ។ ហេតុផលទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នៅក្នុងតំបន់នោះ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកពីទីក្រុងភ្នំពេញ។ ឧទាហរណ៍ដូចជាទីតាំងស្របតាមមហាវិថីសម្ដេច ហ៊ុន សែន បានក្លាយជាទីតាំងល្អបំផុតសម្រាប់ការវិនិយោគ ក្រោយផ្លូវមួយខ្សែនេះបើកឱ្យដំណើរការ។ ហេតុផលទី ២ គឺបច្ចុប្បន្នអ្នកអភិវឌ្ឍភាគច្រើន ដូចជាបូរីដែលមានទីតាំងនៅជាយក្រុង បានផ្ដល់នៅជម្រើសច្រើនដល់អ្នកទិញ។ ដោយសារតែមានផ្ទៃដីធំក្នុងការអភិវឌ្ឍ អ្នកទិញអាចមានជម្រើសម៉ូដផ្ទះជាច្រើនតាមតម្រូវការ ព្រមជាមួយនិងសេវាកម្មផ្សេងៗដូចជា សួនច្បារ ផ្សារ សាលារៀន និងការរក្សាសុវត្ថិភាពជាដើម។ ហេតុផលទី៣ ការទិញអចលទ្រព្យ ឬគេហដ្ឋានដែលភ្ជាប់មកជាមួយដី ដូចជាបូរីជាដើម […]
អានបន្ថែមក្រុមហ៊ុនអាមេរិកគ្រោងនាំចូលគ្រឿងបង្គំ និងបរិក្ខារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា
ក្រុមហ៊ុនអាមេរិកធំៗជាច្រើន ចាប់អារម្មណ៍ចង់នាំចូលគ្រឿងបង្គំ និងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងភាគីអាមេរិក កាលពីសប្ដាហ៍មុននេះ។ ក្រុមហ៊ុនដែលចង់មកវិនិយោគទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford និង ក្រុមហ៊ុន Visa ជាដើម។ ក្រៅពីចង់វិនិយោគនាំចូលគ្រឿងបង្គំ ក្រុមហ៊ុនទាំងនោះក៏ចង់វិនិយោគលើការរុករកប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញផងដែរ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ។ លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាពីឱកាសពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពីអាមេរិកផងដែរ។ ឯកឧត្តម ស៊ុយ សែម បានសម្តែងនូវការស្វាគមន៍ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច។
អានបន្ថែមគ្រុបតេឡេក្រាមថ្មីនឹងជួយផ្សព្វផ្សាយកិច្ចការងាររបស់សមាជិកសមាគមអ្នកសាងសង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA បានបង្កើតគ្រុបតេឡេក្រាមថ្មីមួយ ក្នុងគោលបំណង ជួយផ្សព្វផ្សាយកិច្ចការងារ និងអាជីវកម្មរបស់សមាជិក ជាពិសេសក្នុងអំឡុងពេលកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ នេះ សមាគមកំពុង ព្យាយាមធ្វើយ៉ាងណាដើម្បីជួយសមាជិករបស់ខ្លួនតាមរយៈការបង្កើតគ្រុបតេឡេក្រាមនេះ។ លោក ជីវ ស៊ីវផេង បានឱ្យដឹងថា៖ «គ្រុបនេះអនុញ្ញាតឲ្យសមាជិកនីមួយៗអាចផ្ញើព័ត៌មានអំពីក្រុមហ៊ុនខ្លួន ឬព័ត៌មានអំពីផលិតផលនានា។ ក្រោយពីប្រមូលព័ត៌មានក្រោមទម្រង់ជា វីដេអូ អត្ថបទ ខិតបណ្ណផ្សព្វផ្សាយនានា សមាគមនឹងធ្វើការពិនិត្យព័ត៌មានទាំងនោះ រួចនឹងចែកចាយបន្ត»។ លោក បន្តថា៖ «សមាគមនឹងផ្សព្វផ្សាយព័ត៌មានទំាងនោះនៅលើបណ្តាញសង្គមដូចជា ទំព័រហ្វេសប៊ុករបស់ សមាគម យូធ្យូប និងតេឡេក្រាមជាដើម ដើម្បីអាចឱ្យព័ត៌មានទាំងនោះ ទៅដល់អតិថិជន កាន់តែច្រើន»។ លោក ស៊ីវផេង បានបន្តថា សមាគមក៏នឹងផ្តល់ព័ត៌មានទាក់ទងនឹងគម្រោងសាងសង់នានាដល់សមាជិករបស់ខ្លួនផងដែរ ដូចនេះ ពួកគាត់អាចទាក់ទងទៅកាន់ម្ចាស់គម្រោងផ្ទាល់ដើម្បីជជែក និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ គ្រុបនេះ គឺសម្រាប់សមាជិករបស់សមាគមអ្នកសាងសង់កម្ពុជាប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សមាគមមានសមាជិកប្រមាណជា ១៤១ ក្រុមហ៊ុនទំាងក្នុងនិងក្រៅស្រុក ដែលរួមមានក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអភិវឌ្ឍន៍ […]
អានបន្ថែមវិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង
សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។ សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។ ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) […]
អានបន្ថែមអាជីវកម្មផ្ទះជួលមួយចំនួនដែលធ្លាក់ចុះគំហុកដោយសារកូវីដ អាចនឹងប្រសើរវិញនៅចុងឆ្នាំនេះ
ដោយ Eric Wong Chon Lap ដោយសារតែវិបត្តិកូវីដ ម្ចាស់ផ្ទះជួលធ្វើអាជីវកម្មជាច្រើននៅកម្ពុជា បានបាត់បងចំំណូលមួយផ្នែកធំ ហើយកំពុងស្វែងរកអ្នកជួលថ្មី ដើម្បីទ្រទ្រង់ចំណាយ។ ដោយឡែកអ្នកជំនាញ បានព្យាករណ៍ទីផ្សារនេះនឹងប្រសើរឡើងបន្សឹមៗចាប់ពីចុងឆ្នាំនេះ។ ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះ ឃើញថាមានអគារ និងផ្ទះជាច្រើនកន្លែងដែលពីមុនធ្លាប់ជា ហាង ភ្នាក់ងារទេសចរ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ បានក្លាយជាអគារទំនេរដាក់ផ្លាក “ផ្ទះជួល” ស្ទើរគ្រប់កន្លែង។ កាលពីមុនកូវីដ គឺមានអតិថិជនជាច្រើនតម្រង់ជួរសុំជួល ហើយម្ចាស់ផ្ទះគឺគិតថ្លៃជួលខ្ពស់ណាស់ ប៉ុន្តែបច្ចុប្បន្នម្ចាស់ផ្ទះបានទម្លាក់តម្លៃយ៉ាងគំហុក ក៏មិនសូវមានអ្នកចង់ជួលដែរ។អ្នកជួលខ្លះ ទទួលបានការបញ្ចុះតម្លៃជួលរហូតដល់ ៤០ភាគរយ ហើយថែមទាំងជួលរយៈពេលខ្លីទៀត។ លើសពីនេះ អាជីវកម្មជាច្រើនក៏បានពន្យារពេលការបើកនៅទីតាំងថ្មីរហូតដល់ស្ថានភាពប្រសើរឡើង។ វិនិយោគិនគឺត្រូវគិតគូរច្រើនជាមុន មុននឹងពង្រីកអាជីវកម្ម ដែលជាហេតុធ្វើឱ្យមិនសូវមានតម្រូវការជួល។ ជាមួយគ្នានេះ សហគ្រាសធុនតូចនិងមធ្យមដែលជាអតិថិជនចម្បងនៃទីផ្សារផ្ទះជួល ក៏ចាប់ផ្ដើមផ្ដាច់ ឬមិនបន្តកិច្ចសន្យា ដោយរងចាំឱ្យស្ថានភាពប្រសើរជាមុនសិន។ ដោយឡែក អ្នកជំនាញជាច្រើនយល់ឃើញដូចគ្នាថា បញ្ហាទាំងនេះនឹងប្រសើរឡើងវិញសន្សឹមៗ ចាប់ពីចុងឆ្នាំនេះ ខណៈសេដ្ឋកិច្ចនៅកម្ពុជា និងប្រទេសផ្សេងៗកំពុងបើកឡើងវិញហើយ។
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ
ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។ HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។ គួរបញ្ជាក់ផងដែរថា HLH […]
អានបន្ថែមអូឡាំព្យាស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជនដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩
ដើម្បីជំរុញការវិនិយោគ និង បង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាពិសេស ជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោងអូឡាំព្យាស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។ តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថាការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖ ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមានផ្ទះល្វែងអាជីវកម្ម ខុនដូ ការិយាល័យ ផ្សារទំនើប សាលារៀនក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុងគម្រោងអូឡាំព្យាស៊ីធី។ រីឯតម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។ ហេតុផលទី២៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់ភាពកក់ក្តៅដល់អតិថិជនទាំងអស់ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យាស៊ីធី។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនOCICនៅតែបន្តការសាងសង់គម្រោងអូឡាំព្យាស៊ីធីនេះ ក្នុងដំណាក់កាលទី២ និងទី៣ […]
អានបន្ថែម