ហ្គ្រេនភ្នំពេញស៊ីធី បើកលក់ទីតាំងថ្មី និងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៧%

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសបើកលក់ទីតាំងថ្មីជូនដល់អតិថិជន នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២០ ខាងមុខ ជាមួយការបញ្ចុះតម្លៃរហូតដល់៧%។ ការបើកលក់ទីតាំងថ្មីនៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្រយ៉ាងខ្លាំងលើប្រភេទម៉ូតផ្ទះថ្មីរបស់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។ នាពេលដ៏ខ្លីខាងមុខនេះសាលារាជធានីភ្នំពេញទើបតែបើកការដ្ឋានសាងសង់រុក្ខវិថីអង្គរទទឹង៣០ម៉ែត្រ ចាប់ ពីមហាវិថីឈ្នះ ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដល់រង្វង់មូលកាំកូ ដែលសម្រួលដល់ការធ្វើដំណើររបស់អតិថិជនក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កាន់តែងាយស្រួល។ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី គឺជាគម្រោងដែលមានសួនច្បារ Central Park ដ៏ធំដំបូងគេបង្អស់មួយនៅក្នុងរាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្ថាប័នរដ្ឋ និងអគារការិយាល័យ ជាដើម។ អតិថិជនដែលមានចំណាប់អារម្មណក្នុងការទិញលំនៅឋាន អាចអញ្ជើញ ទៅកាន់ការិយាល័យលក់របស់គម្រោង ហ្គ្រេនភ្នំពេញស៊ីធីផ្ទាល់ ដោយគ្រាន់តែឆ្លងកាត់ខ្លោងទ្វារសេះ ហ្គ្រេនភ្នំពេញស៊ីធី បត់ស្តាំត្រង់រង្វង់មូល រួចធ្វើដំណើរទៅត្រង់បន្តិច នឹងឃើញទីតាំងការិយាល័យលក់របស់គម្រោង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕

អាន​បន្ថែម

សេវាកម្មដឹកជញ្ជូនអាហារអាចនឹងក្លាយជាគំរូអាជីវកម្មសក្ដានុពលថ្មីនៃទីផ្សារ Retail

ដោយ Eric Wong Chon Lap កាលពីប៉ុន្មានឆ្នាំមុន សេវាកម្មដឹកជញ្ជូនអាហារស្ទើរតែគ្មានវត្តមាន នៅប្រទេសកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ អតិថិនជនអាចបញ្ជាទិញអាហារដែលពួកគាត់ចង់ពិសារ តាមរយៈកម្មវិធីជាច្រើនដែលផ្តល់នូវសេវាកម្មដឹកជញ្ជូនយ៉ាងងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។ សេវាកម្មដឹកជញ្ជូនអាហារ ចាត់ទុកថាជាពាណិជ្ជកម្មមួយទទួលបានជោគជ័យយ៉ាងខ្លាំងទូទាំងពិភពលោក ខណៈសេវាកម្មនៅកម្ពុជា ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ សេវាកម្មដឹកជញ្ជូនអាហារនេះ គឺជួយសម្រួលដល់អតិថិជនបានមួយផ្នែកធំ ជាពិសេសនៅទីក្រុងភ្នំពេញ ដោយពួកគេមិនចាំបាច់ចំណាយពេលច្រើន និងស្ទះចរាចរណ៍ក្រោមពន្លឺថ្ងៃយ៉ាងក្តៅនោះទេ។ សេវាកម្មនេះ កាន់តែពេញនិយមក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ហើយដើរតួយ៉ាងសំខាន់ក្នុងការជួយម្ចាស់អាជីវកម្មរកចំណូលទ្រទ្រង់អាជីវកម្មពួកគេឱ្យនៅតែបន្តដំណើរការបាន។ កាលពីមុន មានភោជនីយដ្ឋានជាច្រើនបានស្ទាក់ស្ទើរក្នុងការដាក់អាជីវកម្មរបស់ខ្លួនទៅក្នុងសេវាកម្មនេះ ដោយពួកគេខ្លាចប៉ះពាល់ដល់យីហោរបស់ហាង ប៉ុន្តែ ដោយសារតែមានសភាពការណ៍បែបនេះ ពួកគេក៏យល់ព្រមសាកល្បងនូវសេវាកម្មដឹកជញ្ជូនអាហារទាំងនេះ។ សេវាកម្មដឹកជញ្ជូនអាហារនៅប្រទេសកម្ពុជា ដូចជា E-Gets, Foodpanda, ឬ Nham24 ដែលមានជាកម្មវិធីទូរស័ព្ទងាយស្រួលប្រើក្នុងការកម្ម៉ង់អាហារ។ មិនត្រឹមតែធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរកមុខម្ហូបនោះទេ កម្មវិធីទាំងអស់នោះ ក៏បើកឱ្យអតិថនអាចតាមដានអំពីដំណើរការដឹកជញ្ជូនអាហាររបស់ពួកគេផ្ទាល់តែម្តង។ បន្ថែមពីលើនេះ កម្មវិធីកម្ម៉ង់អាហារ បានធ្វើឱ្យអតិថជនអាចស្វែងរកជម្រើសអាហារថ្មីៗ នៅតាមភោជនីយដ្ឋានជាច្រើន ដែលពេលខ្លះ ពួកគាត់មិនដែលស្គាល់ពីមុនមកក៏ថាបាន។ សព្វថ្ងៃនេះសេវាកម្មដឹកជញ្ជូនអាហារទាំងនេះ បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ជាមួយនឹងយុទ្ធសាស្ត្រទីផ្សារមួយចំនួន ដូចជា ការផ្សព្វផ្សាយផ្សេងៗ ការដឹកជញ្ជូនក្នុងតម្លៃទាប ក៏ដូចជាកាត់បន្ថយពេលវេលារងចាំនូវអាហារទាំងនោះផងដែរ។ យ៉ាងណាមិញ សេវាកម្មដឹកជញ្ជូនអាហារទាំងនេះមានវត្តមាននៅតែទីក្រុងធំៗដូចជា […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកយកខេត្តព្រះសីហនុជាទីតាំងដំបូងក្នុងការបណ្តុះអ្នកឯកទេសដីធ្លី ៣៨០០នាក់

ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានជ្រើសរើសខេត្តព្រះសីហនុ ជាខេត្តដំបូងគេបង្អស់បន្ទាប់ពីភ្នំពេញ ដើម្បីរៀបចំយុទ្ធនាការបណ្តុះជំនាញឯកទេសដីធ្លី ៣៨០០នាក់ទូទាំងប្រទេស ដែលនេះគឺជាជំហ៊ានឆ្លាតវៃមួយក្នុងការបង្កើនសក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុក៏ដូចជាសេដ្ឋកិច្ចប្រទេសតាមរយៈការបង្កើតការងារ។ កម្មវិធីនេះបានធ្វើឡើង កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Sokha Beach Resort Sihanouk Ville ដោយមានវាគ្មិនជំនាញ ៥រូប ចូលរួមចែករំលែកចំណេះដឹង និងអ្នកចូលរួមប្រមាណជិត ២០០នាក់។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) បានលើកឡើងនៅក្នុងសិក្ខាសាលានេះថា៖ «ខ្ញុំគិតថាក្រុមហ៊ុន Century 21 Zillion Holding ដែលកំពុងតែចាប់ទីផ្សារនៅក្រុងព្រះសីហនុនេះ គឺចំពេលវេលាល្អនៅក្នុងកាលានុវឌ្ឍភាពសេដ្ឋកិច្ច និងការអភិវឌ្ឍផងដែរ»។ «ដូច្នេះការផ្ដល់ឱកាសដល់អ្នកដែលនៅក្នុងតំបន់ គឺជំរុញឲ្យប្រជាជនមានការងារធ្វើ ជាពិសេសអ្នកដែលវ័យជំទង់ ឬចំណាស់ នៅពេលគាត់ទំនេរ គាត់អាចធ្វើការក្រៅម៉ោង ធ្វើជាអ្នកភ្នាក់ងារអចលនទ្រព្យបានដែរ ហើយទទួលបាននូវប្រាក់ចំណូលខ្ពស់»។ លោកបានបន្ថែមថា នៅពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហា ទីផ្សារអចលនទ្រព្យកាន់តែត្រូវការអ្នកជំនាញអចលនទ្រព្យច្រើនឡើងៗ ព្រោះអ្នកវិនិយោគនឹងប្រយ័ត្នខ្ពស់មុននឹងវិនិយោគ និងត្រូវការប្រឹក្សាពីអ្នកជំនាញអចលនទ្រព្យដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់។ […]

អាន​បន្ថែម

ចំនួនផ្សារទំនើបកើនឡើងហួសពីសមត្ថភាពចំណាយរបស់ប្រជាជនខ្មែរ

ចំនួនផ្សារទំនើបថ្មីៗ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈចំនួនអ្នកមានថវិកាចំណាយចូលផ្សារទំនើប គឺស្ថិតនៅដដែល ដែលជាសញ្ញាណបង្ហាញថាមានការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជាគឺច្រើនហួសតម្រូវការ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃទី ២៤ កក្កដា ២០២០។ ទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករថានៅចុងឆ្នាំ ២០២២ ការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជានឹងកើនរហូតដល់ ៨៣០ ០០០ ម៉ែត្រក្រឡា។ នៅថ្ងៃអនាគត ប្រមាណ ៨៤ ភាគរយនៃការផ្គត់ផ្គង់សរុប គឺជាផ្សារទំនើបលំដាប់ខ្ពស់ និងភាគច្រើន គឺជាការលក់រាយធំៗក្នុងផ្សារទំនើប។ ដូចគ្នានេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE ក៏បានរពឹងថា នៅដំណាច់ឆ្នាំ២០២០ នេះ នឹងមានគម្រោងថ្មីៗមានទំហំជួលប្រមាណ ៨៧ ០០០ ម៉ែត្រការ៉េ ដែលនឹងបន្ថែមលើផ្ទៃក្រឡាដែលមានស្រាប់ក្នុងទីផ្សារ។ (អានបន្ថែម) ដោយឡែកបើវិភាគទៅលើសមត្ថភាពចំណាយរបស់ប្រជាជនខ្មែរវិញ គឺហាក់ដូចជានៅថេរ គឺអាចទាបជាងកំណើនផ្សារទំនើបដ៏សម្បើមនេះទៅទៀត។ យោងតាមតួលេខឆ្នាំ ២០១៨ ពីក្រុមហ៊ុន Knight Frank បានឱ្យដឹងថាសមាមាត្រចំនួនផ្សារទំនើប ចំនួនប្រជាជននៅទីក្រុងភ្នំពេញ គឺស្មើនឹងទីក្រុងហាណូយឬ ហូជីមិញហើយ។ ផ្ទុយទៅវិញ GDP […]

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យក្នុងតំបន់អាស៊ានកំពុងស្វែងរកដំណោះស្រាយស្ដារអាជីវកម្មពីវិបត្តិកូវីដ ១៩

អាជីវកម្មជាង ៨០ ភាគរយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបាន និងកំពុងស្វែងរកដំណោះស្រាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីសម្របខ្លួននឹងការរស់នៅរបៀបថ្មី (new normal) ក្នុងកំឡុងនិងក្រោយពេលវិបត្តិកូវីដ ១៩។ នេះបើយោងតាមការស្ទង់មតិរបស់ JLL។ ម្ចាស់អាជីវកម្មខ្លះ បានស្វះស្វែងរកដំណោះស្រាយគ្រប់វិធី ធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ខ្លួនដំណើរការទៅបាន ដែលក្នុងនោះរួមបញ្ជូលការបន្ថែមនូវវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះផងដែរ។ របាយការណ៍ស្ដីពី «មគ្គុទេសក៍សម្រាប់ការរៀបចំកន្លែងធ្វើការ» បានបង្លាញអំពីគោលនយោបាយអាទិភាព សម្រាប់ទាំងរយៈពេលខ្លី និងរយៈពេលវែង រួមមានដំណោះស្រាយផែនការការដាក់គន្លាតសង្គម ការប្រើប្រាស់បច្ចេកវិទ្យាជំនួស និងមុខងារប្រតិបត្តិការមួយចំនួនទៀត។ វិធានការគឺដើម្បីជួយសម្រួលក្រុមហ៊ុនក្រៅស្រុក ដែលមិនអាចធ្វើដំណើរចេញចូលបាន ឱ្យនៅតែមានដំណើរការ។ ជាមួយនេះដែរ របាយការណ៍នេះ ក៏បានផ្ដល់នូវវិធីសាស្ត្រក្នុងការ រៀបចំឡើងវិញនូវទីតាំងការិយាល័យឲ្យស្របទៅតាមការរស់នៅរបៀបថ្មី ក៏ដូចជាការរចនាការិយាល័យឡើងវិញផងដែរ ដើម្បីជួយសម្រួលដល់អាជីវកម្មឱ្យដំណើរការបាន និងជួយបុគ្គលិកឱ្យមានការងារធ្វើក្នុងរយៈពេលវែង។ វិធានការទាំងនោះរួមមាន ការបង្កើតកន្លែងធ្វើការឯកជន ហ៊ុមព័ទ្ធតុធ្វើការនីមួយៗ កន្លែងសម្រាប់ទំនាក់ទំនងគ្នាដែលមានគន្លាតពីគ្នាគ្រប់គ្រាន់ ស្លាកសញ្ញាបញ្ចាក់ពីការបែងចែកកន្លែងឯកជន និងតំឡើងបច្ចេកវិទ្យារូបភាពកន្លែងរង់ចាំ និងកន្លែងទទួលភ្ញៀវផងដែរ។

អាន​បន្ថែម

ផ្សារទំនើប K MALL លើផ្ទៃដី ៦ហិកតា គ្រោងនឹងមានវត្តមានលើផ្លូវវេងស្រេងក្នុងឆ្នាំ២០២១

ផ្សារទំនើប K MALL ដែលកំពុងសាងសង់លើផ្ទៃដីទំហំ ៦ហិកតា តាមបណ្ដោយផ្លូវវេងស្រេង គ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Urbanland កាលពីថ្ងៃទី ២០ កក្កដា នេះ។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ប្រមាណ ២, ៥គីឡូម៉ែត្រពីសង្កាត់ស្ទឹងមានជ័យ។ ផ្សារទំនើប K Mall នេះគឺជាផ្នែកមួយនៃគម្រោង ខេអិមអេស (KMS Park) ដែលគម្រោងមេនេះ នឹងរួមមាន ផ្ទះអាជីវកម្មទំនើប (shop house) ចំនួន ៤០ ខ្នង ផ្សារសហគមន៍កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ កីឡាដ្ឋានបាល់ទាត់ និងសួនច្បារលំហែរកាយផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗ ក៏មានការបើកសម្ភោធ ផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១%។ ទាក់ទងនឹងទីផ្សារទំនើបនេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE បានឱ្យដឹង […]

អាន​បន្ថែម

វត្តមាននៃកម្មវិធីពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាឆ្នាំ២០២០ មិនមានការផ្លាស់ប្តូរទេ

ការតាំងពិព័រណ៍សំណង់ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា គឺមិនទាន់អាចបញ្ជាក់បានទេថា តើនឹងអាចប្រព្រឹត្តិឡើងទៅតាមផែនការគ្រោងទុក ឬក៏ត្រូវពន្យាពេលទៅថ្ងៃណាមួយខាងមុខ ខណៈដែលវិធានការគម្លាតសង្គមនៅតែបន្តអនុវត្ត ដើម្បីការពារការរីករាតត្បាតនៃជំងឺកូវីដ១៩។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា សមាគមគឺកំពុងរង់ចាំមើលការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩ ហើយលោកមិនទាន់អាចបញ្ជាក់ជាផ្លូវការបាននៅឡើយទេ ថាតើព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងត្រូវពន្យារពេលទៅថ្ងៃក្រោយ ឬមួយយ៉ាងណា។ លោកបានមានប្រសាសន៍ថា៖ «យើងនឹងជូនដំណឹងនៅពេលក្រោយប្រហែលជា ៣ ខែមុនពេលកំណត់ [ថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ ២០២០] ព្រោះឥឡូវនេះយើងកំពុងរង់ចាំមើលថាតើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមានការជួបជុំនៅពេលខាងមុខឬអត់»។ លោក ស៊ីវផេង សង្ឃឹមថាជំងឺកូវីដ១៩ នឹងប្រសើរឡើងដើម្បីអាជីវកម្មអាចដំណើរការបានដូចធម្មតា។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមអ្នកសាងសង់កម្ពុជាតែងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់របស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ។ សម្រាប់ឆ្នាំ២០២០ បើគ្មានការពន្យារពេលនោះទេ ការតាំងពិព័រណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣-៥ ខែធ្នូនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ។ សម្រាប់ព័ត៌មានបន្ថែម ឬ កក់ស្តង់ សូមទាក់ទង កញ្ញាម៉ាណាលេខទូរសព្ទ +855-60-888 944 ឬអ៊ីម៉ែល expo@construction-property.com

អាន​បន្ថែម

ប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩

អត្រាការប្រាក់ ចាត់ទុកថាគឺជាកត្តាក៏ចំបង និងសំខាន់មួយចំណោមកត្តាសំខាន់ផ្សេងៗទៀត មុននឹងសម្រេចថានឹងស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារណាមួយ។ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដដូចនេះក្ដី ក៏នៅមានឱកាស ដោយសង្កេតឃើញថា ធនាគារមួយចំនួនបានកាត់បន្ថយអត្រាការប្រាក់ ក្នុងគោលបំណងដើម្បីជំរុញលំហូរសាច់ប្រាក់ និងនឹងកំណើនសេដ្ឋកិច្ច។ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនៅពេលនេះ គឺអាចនឹងទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុន ពោលគឺកម្ចីក្នុងអត្រាការប្រាក់ទាប។ ខាងក្រោមនេះគឺជាតារាងអត្រាការប្រាក់ និងល័ក្ខខ័ណ្ឌមូលដ្ឋានផ្សេងៗ សម្រាប់ប្រាក់កម្ចីទិញគេហដ្ឋានរបស់ធនាគារមួយចំនួន គិតត្រឹមខែមិថុនាឆ្នាំ ២០២០* (រៀងរំដាប់តាមព្យញ្ជនៈ)៖ ធនាគារ BRED Bank -ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ -អត្រាការប្រាក់: ឆ្នាំទី ១៖ ៦,៦៦% ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៧៧% សម្រាប់កម្ចី ១៥ ឆ្នាំ ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៨៨% សម្រាប់កម្ចី ២០ ឆ្នាំ -រយៈពេលកម្ចីអប្បបរមា៖ ៥ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា) ធនាគារកម្ពុជាសាធារណៈកម្ពុជា (Campu Bank) -ទំហំកម្ចី៖ ដល់ទៅ […]

អាន​បន្ថែម

ទីផ្សារខុនដូអាចនឹងប្រសើរឡើងវិញចាប់ពីត្រីមាសទី១ ឆ្នាំក្រោយ ទោះបីជានៅទ្រឹងមួយរយៈក្ដី

ទីផ្សារខុនដូមិនសូវជាប៉ះពាល់ខ្លាំងក្នុងកំឡុងកូវីដ ១៩ទេ ហើយទីផ្សារនេះអាចនឹងត្រឡប់មកប្រសើរឡើងវិញ ចាប់ពីត្រីមាសទី១ ឬទី២ ឆ្នាំ២០២១។ នេះបើតាមអ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Freshnews កាលពីថ្ងៃទី ១៣ កក្កដា ២០២០។ អ្នកនាង បានឲ្យដឹងថា៖ «ចំពោះទីផ្សារខុនដូយើងអាចនិយាយបានថាវាប៉ះពាល់តិចតួចទេ បើធៀបនឹងសណ្ឋាគារ និងទីផ្សារ Retail (ផ្សារទំនើប)។ ហើយផលប៉ះពាល់ទីផ្សារខុនដូហ្នឹងវាអត់យូរទេ ខ្ញុំគិតថាប្រហែលជាត្រីមាសទី១ ឬទី២ ឆ្នាំក្រោយស្ថានភាពនឹងប្រសើរឡើងវិញ។ ជាពិសេស ខុនដូតម្លៃមធ្យម និង ខុនដូតម្លៃសមរម្យ នឹងនៅតែទទួលការគាំទ្រ។» អ្នកនាង បានឲ្យដឹងទៀតថា ចំពោះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារជនបរទេសត្រឡប់ទៅស្រុកគាត់វិញ ហើយបរទេសថ្មីមិនអាចហោះមកកម្ពុជាវិញបាន ហើយអត្រាទំនេរមានការកើនឡើងខ្ពស់ ដែលបច្ចុប្បន្នអត្រាទំនេរអាចកើនឡើងរហូតទៅដល់ ៣០% ទៅ៥០%។ យោងតាមរបាយការណ៍ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយថ្ងៃទី ៧ កក្កដា តម្លៃជួលខុនដូធ្លាក់ចុះប្រមាណ ៧% សម្រាប់ខុនដូតម្លៃថ្លៃ (ត្រឹម១៣ដុល្លារ/ម៉ែត្រការ៉) និងប្រមាណ ៦% សម្រាប់ខុនដូតម្លៃមធ្យម […]

អាន​បន្ថែម

អគារការិយាល័យ ៦ បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីទីផ្សារស្ថិតក្នុងវិបត្តិក្ដី

អគារការិយាល័យចំនួន ៦ កន្លែង (៥ កន្លែងជាប្រភេទម្ចាស់តែមួយ និង ១ កន្លែងជាប្រភេទប្លង់កម្មសិទ្ធិច្រើន) បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ ទោះបីអត្រាការជួល និងថ្លៃជួលធ្លាក់ចុះ ដែលបង្កដោយវិបត្តិកូវីដក៏ដោយ។ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សាររបស់ភ្នាក់ងារ CBRE ចេញផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ចំពោះអគារការិយាល័យប្រភេទម្ចាស់តែមួយ ឬ Centrally-owned គឺមាន Grade B ចំនួន ១ និង Grade C ចំនួន ៤ ដែលរួមគម្រោង Amass Central គម្រោង Royal K Plaza គម្រោង The Link III គម្រោងTerra និងគម្រោង The Helix។ គម្រោងទាំង ៥ រំពឹងថានឹងមានបន្ថែមផ្ទៃក្រឡាផ្គត់ផង់អគារការិយាល័យ ៦៤,០២៦ ម៉ែត្រការ៉េ […]

អាន​បន្ថែម