CBRE៖ តម្លៃដីក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ គឺនៅថេរ ទោះបីចំនួនការទិញលក់ធ្លាក់ចុះក្ដី

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយកដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ថ្លែងក្នុងកម្មវិធីធ្វើបទបង្លាញស្ដីពីរបាយការណ៍ថ្មីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅថេរគឺដោយសារតែ លំហូរសាច់ប្រាក់របស់ម្ចាស់ដី ឬ អ្នកវិនិយោគដីធំៗ នៅមានស្ថេរភាព។ លោក Hodge បានឱ្យដឹងថា ៖ «ជាក់ស្ដែង ផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ (ខនដូ ជាដើម) កំពុងរងផងប៉ះពាល់អវិជ្ជមាន ជាពិសេសតំបន់កណ្តាលក្រុង ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចនឹងមិនទទួលប្រាក់ចំណេញដូចមុនទេ ដូច្នេះពួកគេនឹងកាត់បន្ថយការទិញលក់ដី ដែលជាហេតុធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះ»។ «ប៉ុន្តែទោះជាចំនួនការទិញលក់ថមថយពិតមែន តែមិនបង្កឱ្យតម្លៃធ្លាក់នោះទេ។ អ្នកដែលមានដីនៅកណ្តាលក្រុង ភាគច្រើនជាអ្នកមាន ហើយពួកគាត់មានដីទំហំធំ។ ពួកគាត់មានសាច់ប្រាក់គ្រប់គ្រាន់សម្រប់បង្វិល ដូច្នេះ ពួកគាត់និងមិនលក់ដីក្នុងអំឡុងពេលនោះទេ ព្រោះទីផ្សារនឹងឱ្យតម្លៃទាប លោកបានបន្ដ» ។ […]

អាន​បន្ថែម

គម្រោងខុនដូ Leedon Heights កម្ពស់ ៣៦ ជាន់ដ៏ធំស្កឹមស្កៃ ត្រៀមបង្ហាញខ្លួននៅភ្នំពេញនាពេលឆាប់ៗនេះ

គម្រោងខុនដូដ៏ធំស្កឹមស្កៃ Leedon Heights មានទីតាំងនៅក្នុងខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2 នឹងចាប់ផ្ដើមសាងសង់នៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២០ នេះហើយ នឹងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមលោកស្រី អាន សុធីតា ជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia ដែលបានផ្តល់បទសម្ភាសន៍តាមតេឡេក្រាមជូនទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ១១ ខែមិថុនា នេះ។ សម្រាប់គម្រោងអភិវឌ្ឍន៍ទី ១​ នេះ សាងសង់​ឡើង​ដោយ​មាន​​អគារសរុប​ចំនួន ៤​​ អគារ​ជាប់​គ្នា​ លើទំហំដី១, ៥ ហិចតា ដែល​អគារនីមួយៗ មានកម្ពស់ ៣៦ជាន់ មានផ្នែកលំនៅឋានចំនួន ១ ១៩០ បន្ទប់ និងតម្លៃបន្ទប់ខុនដូមាន ចាប់ពី ៧០ ០០០ ដុល្លារអាមេរិក ឡើងទៅ។ គម្រោង​ខុន​ដូ​ដ៏​ធំស្កឹមស្កៃ​នេះ ជា​ការ​​សហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា សិង្ហបុរី និងតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងគម្រោងសាងសង់លំនៅឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ […]

អាន​បន្ថែម

យុទ្ធសាស្ត្រជោគជ័យសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងឱនភាពទីផ្សារបច្ចុប្បន្ន

ក្រៅពីការបញ្ចុះតម្លៃដែលកំពុងប្រជែងគ្នាពេញទីផ្សារ កំពុងតែបន្តជាមួយនឹងការផ្គត់ផ្គង់ ខុនដូយ៉ាងលើសលុប អ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងត្រូវបានជំរុញឱ្យបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីវាយលុក ឬរក្សាទិសដៅនៃការលក់របស់ពួកគេ ព្រោះការលក់នៅតែមានស្ថេរភាពដដែលសម្រាប់ការអភិវឌ្ឍន៍ខុនដូភាគច្រើន តែលក់ទំាងតម្លៃធ្លាក់ចុះនេះ គឺជារឿងមួយគួរឱ្យកត់សម្គាល់បំផុត នៅក្រុងព្រះសីហនុ។ ភាពងាយរកបាន បានក្លាយជាកត្តាកំណត់ជោគជ័យសម្រាប់ការអភិវឌ្ឍខុនដូ។ ទីផ្សារនេះ កំពុងជួបប្រទះស្ថានភាពមួយ ដែលគេហៅថា “ទីផ្សារ ដែលអ្នកទិញមានទឹកមាត់ប្រៃ” ដូច្នេះ ធ្វើឱ្យការអភិវឌ្ឍនៅទីតាំងធំៗមួយចំនួនមានតំលៃសមរម្យជាង។ នេះគឺជាគន្លឹះយុទ្ធសាស្ត្រមួយដែលអ្នកអភិវឌ្ឍន៍អាចអនុវត្ត ដើម្បីពង្រីកមូលដ្ឋានអ្នកទិញរបស់ពួកគេ។  គេក៏អាចបន្ទាបតម្លៃ និងបើកដំណើរការការអភិវឌ្ឍដែលមានស្រាប់របស់ខ្លួន ជាមួយនឹងតម្លៃចរចា ទាបជាងផែនការដែលបានគ្រោងទុក។ ក្នុងស្ថានភាពទីផ្សារកំពុងថយចុះបែបនេះ ការកាត់បន្ថយតម្លៃ និងការពឹងផ្អែកលើការលក់តែម្យ៉ាង អាចមិនគ្រប់គ្រាន់ដើម្បីបង្កើតប្រាក់ចំណូលថេរបានទេ។ ក្នុងស្ថានភាពនេះ អ្នកអភិវឌ្ឍន៍ អាចជួល បន្ទប់ខុនដូណាដែលមិនទាន់លក់សិនក៏បាន។ នេះនឹងជំរុញឱ្យគេងាកមកបន្តគម្រោងរបស់ខ្លួនបាន ហើយទីបំផុតនឹងបង្កើនប្រាក់ចំណេញពីគម្រោងដែលខ្លួនបានចំណាយទុនអភិវឌ្ឍហើយ។ ម៉្យាងវិញទៀត រាល់ចំណាយ ដែលមិនចាំបាច់អាចកាត់បន្ថយបាន ដើម្បីបង្កើនកម្រិតផលចំណេញទាំងមូល។ នៅពេលអនាគត ការអភិវឌ្ឍដែលទទួលបានជោគជ័យគឺជាតំបន់ដែលមានទីតាំងនៅជិតផ្សារទំនើប និងសាលារៀន។ ហើយការអភិវឌ្ឍទាំងនេះ នឹងអាចទទួលបានការលក់ខ្ពស់ជាងមុន ពីព្រោះអ្នកទិញក្នុងការអភិវឌ្ឍទាំងនេះ ភាគច្រើនជាអ្នកប្រើប្រាស់ចុងក្រោយ ឬជាវិនិយោគិន ដែលគេហៅថា ទិញយកទៅជួលបន្ត។ ពួកគេ យល់ច្បាស់ពីតម្រូវការជួល ពីជនបរទេស និងក្រុមគ្រួសាររបស់ពួកគេនៅតំបន់នោះ។ អ្នកអភិវឌ្ឍន៍ ក៏អាចបង្វែរការយកចិត្តទុកដាក់ដល់តំបន់លំនៅឋាន […]

អាន​បន្ថែម

Hyundai សង់រោងចក្រគ្រឿងយន្តនៅឥណ្ឌូនេស៊ីដោយសំឡឹងឃើញទីផ្សារអាស៊ាន

Hyundai Robotics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន Hyundai Motor របស់កូរ៉េ ទើបតែត្រូវបានបង្កើតជាក្រុមហ៊ុនថ្មី កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដើម្បីកសាងរោងចក្រឧស្សាហកម្មគ្រឿងយន្តស្វ័យប្រវត្តិ (Industrial Robots) របស់ខ្លួននៅឥណ្ឌូនេស៊ី។ ដែលនេះ រាប់ថាជាលើកដំបូង សម្រាប់ការដំឡើងរោងចក្រដ៏ធំ និងទំនើបបែបនេះ នៅតំបន់អាស៊ាន។ ការសម្រេចដំឡើងរោងចក្រនេះ នៅអាស៊ាន ធ្វើឡើងក្រោយពីក្រុមហ៊ុន បានទទួលនូវកិច្ចព្រមព្រៀងបញ្ជាទិញទំហំយក្ស (A giant deal) មួយ  រហូតទៅដល់ ៣៧០ គ្រឿងយន្តស្វ័យប្រវត្តិ សម្រាប់ប្រើក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងយន្ត ពីក្រុមហ៊ុន Hyundai Motors នៅឥណ្ឌូនេស៊ី។ រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅអាស៊ីអាគ្នេយ៍ នឹងសាងសង់នៅទីតាំងស្ថិតនៅក្នុងតំបន់ Deltamas Industrial នាទីក្រុង ចាការតា ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខនេះ។ រោងចក្រនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ដែលមានទំហំ ៧៧៦ ០០០ ម៉ែត្រការ៉េ […]

អាន​បន្ថែម

អាមេរិក ចង់បានព្រលានសម្រាប់យន្តហោះប្រភេទប៊ូអ៊ីង (Boeing) ចុះចតនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បង្ហាញចេតនាចូលរួមវិនិយោគ និងលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដោយលើកសំណើធំៗមួយចំនួន រួមមាន៖ សំណើការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ចំពោះអាកាសចរស៊ីវិលកម្ពុជា និងការពង្រឹងពង្រីក កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិច។ សំណើទាំងនេះ ត្រូវបានលើកយកមកពិភាក្សា កាលពីដើមសប្ដាហ៍នេះ នាឱកាសដែលឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យ លោក W Patrick Murphy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជាចូលជួប និងសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង កិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត ។ ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពជា ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ សម្តែងការស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ផ្ទាល់។ ឯកឧត្តមបានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឯកឧត្តម ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ […]

អាន​បន្ថែម

ផលិតផលខ្មែរ ៥០% នឹងដាក់លក់ក្នុងហាង 7-Eleven ដែលគ្រោងបើកអាជីវកម្មដំបូង នៅកម្ពុជាចុងឆ្នាំនេះ

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើអោយក្រុមហ៊ុន CP ALL ប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០% ។ ការស្នើសុំនេះ ត្រូវបាន ឯកឧត្តមឯកអគ្គរាជទូត ថ្លែងប្រាប់ លោក ឆៃរោច ទីវ៉ាត់មុនចាក់រើន អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP All Cambodia ទៅលើ គម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃ ច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺថានឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។ ឆ្លៀតក្នុងឱកាសនោះដែរ លោក […]

អាន​បន្ថែម

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលដ៏ខ្លី ខាងមុខ

សំណង់សណ្ឋាគារផ្កាយប្រាំ ហ៊ាយ៉ាត់ រីជិនស៊ី សម្រេចបានប្រហែល ៩៧% ហើយ រង់ចាំតែបង្ហើយផ្នែកខ្លះ ដូចជាការតុបតែងលម្អរចនាបថផ្ទៃក្នុង ការបំពាក់គ្រឿងសង្ហារិម និងរៀបចំបន្ទប់ស្ប៉ាបន្ថែមទៀតប៉ុណ្ណោះ ការសាងសង់នឹងចប់សព្វគ្រប់ហើយ។ នេះបើតាមការឱ្យដឹងពីលោក សាយមឹន ឌែល ( Simon Dell ) អគ្គនាយករងជាន់ខ្ពស់នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ជីប ម៉ុង។ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ ទៅលើដំណើរការសាងសង់ ក៏ដូចជាការបើកសណ្ឋាគារ លោក Simon Dell មានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា៖ “ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ បានទទួលរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគ COVID-19 ហើយសម្រាប់គម្រោងសាងសង់នៃសណ្ឋាគារយើងក៏ដូច្នោះដែរ។ ដោយសារតែមានការពន្យារពេលនៃការធ្វើដំណើររបស់អ្នកជំនាញពិគ្រោះយោបល់ ក៏ដូចជាការមកដល់យឺតនៃផលិតផល និងអ្នកផ្គត់ផ្គង់មួយចំនួន ដែលមានមូលដ្ឋាននៅទីនេះ ឬមកពីបរទេសផងដែរ ដែលនេះជាបញ្ហាប្រឈមទៅលើពេលវេលារបស់យើង។ ទោះយ៉ាងណា យើងកំពុងធ្វើការឆ្លងកាត់បញ្ហាប្រឈមទាំងនេះ ហើយយើងមានទំនុកចិត្តថា យើងនឹងអាចជំរុញគម្រោងនេះឱ្យបញ្ចប់ ក៏ដូចជាបើកដំណើរការសណ្ឋាគារ ហ៊ាយ៉ាត់ រីជិនស៊ី ភ្នំពេញក្នុងរយៈប៉ុន្មានខែខាងមុខទៀតនេះ។” ដោយសារមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយ៥នេះ គុណភាពអគារ និងសេវាកម្មក្នុងសណ្ឋាគារនេះ សុទ្ធតែត្រូវបានរៀបចំឡើងប្រកបដោយភាពប្រណីត និងស្របតាមស្តង់ដារអន្តរជាតិលំដាប់ខ្ពស់។ ក្នុងនោះរួមមាន បន្ទប់លំដាប់ប្រណីតៗ […]

អាន​បន្ថែម

7-Eleven នឹងមានវត្តមាននៅកម្ពុជាឆាប់ៗនេះ

សិទ្ធិអាជីវកម្ម ឬហៅថា Franchise របស់ 7-Eleven មកកម្ពុជា បានក្លាយជាប្រធានបទក្តៅមួយ នៅដើមខែ ឧសភានេះ។ មានក្រុមហ៊ុននាំចូល និងអ្នកជំនាញនៅទីផ្សារហ៊ុនថៃជាច្រើន បានផ្តល់ហេតុផល និង ការវិភាគផ្សេងៗគ្នាអំពីករណីនេះ។ លោក ធីរាក់ធីប វង្សសេងផៃបូន (Threethip Wongsaengphaibun) អ្នកគ្រប់គ្រងការិយាល័យស្រាវជ្រាវ នៅទីផ្សារភាគហ៊ុន កសិកនថៃ បានថ្លែងអោយដឹងថា “ក្នុងករណី ក្រុមហ៊ុន CP All បានទទួលកិច្ចសន្យាអាជីវកម្ម 7- Eleven នៅកម្ពុជាមែន នោះអាចនិយាយបានថា ជាប្រការមួយវិជ្ជមានបំផុតសម្រាប់ ក្រុមហ៊ុន CP ។” លោក បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានមើលឃើញពី ទីផ្សារទំនិញលក់រាយនៅកម្ពុជានៅតែមានការប្រកួតប្រជែងខ្លាំង ដូចទីផ្សារលក់រាយរបស់ថៃ។ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានម្ចាស់ទីផ្សារធំ ដូច្នេះ ទើបជាឱកាសមួយសម្រាប់ក្រុមហ៊ុន CP All ដើម្បីចូលក្នុងចំណែកទីផ្សារនៅកម្ពុជា។ លើសពីនេះ ក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន CP […]

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត ហ្នឹងគឺជារឿងមួយធំហ្មង!

ខុសប្លែកពីអ្នករកស៊ីមួយចំនួនដែលផ្អាកសកម្មភាពគម្រោងរបស់ខ្លួន ព្រោះតែខ្លាចខាតដោយសារផលប៉ះពាល់ពីមេរោគកូវីដ១៩ ដែលកំពុងបន្តគម្រាមកំហែងសុខភាពពិភពលោក និងមិនដឹងថាពេលណាទើបបានស្រាយស្បើយទៅវិញនេះ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញ និងជាវិនិយោគិនអចលនទ្រព្យឆ្នើមមួយរូបនៅកម្ពុជា បែរជាបន្តអភិវឌ្ឍគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោកទៅវិញ។ ឆ្លើយនឹងសំណួរអ្នកសារៈព័ត៌មានដែលបានចោទសួរថា ក្នុងស្ថានភាពផ្ទុះកូវីដ១៩ នេះ  តែហេតុដូចម្តេចបានជាលោកបែរជាបន្តអភិវឌ្ឍគម្រោងបុរីរបស់ខ្លួនទៅវិញ លោកបានឆ្លើយច្បាស់ៗថា “…ពេលនេះជាពេលដែលអ្នកស្រុក ត្រូវសាងសង់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ ដើម្បីចំណូលពន្ធដារជួយដល់រដ្ឋដល់រដ្ឋាភិបាល។” “បើយើងអាងថា មិនសាងសង់ក៏យើងមានលុយ។ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត អាហ្នឹងគឺជារឿងមួយធំហ្មង។ បរទេសមិនម៉ោ យើងត្រូវប៉ះពាល់ហើយ ប៉ុន្តែខ្មែរអ្នកមានត្រូវបង្កើនការសាងសង់។ យើងទទួលស្គាល់ថា សាងសង់អាឡូវហ្នឹង គឺវាមិនងាយលក់ដូចពីមុន ព្រោះមនុស្សមិនហ៊ានបញ្ចេញលុយ។ ប៉ុន្តែប្រសិនបើយើងមានគំនិតគិតចឹងដូចគ្នា អាហ្នឹងយើងជាប់គាំងហើយ។​” លោកបានលើកឡើងដូចនេះ ក្នុងបទសម្ភាសន៍ជូនអ្នកកាសែតក្នុងស្រុកមួយ ជុំវិញប្រធានបទ «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺ Covid-19 និងការលើកលែងពន្ធប្រថាប់ត្រា» កាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ នេះ។ គួររម្លឹកថា កូវីដ១៩ ទើបតែវាយលុកបានប្រហែលពីរខែ តែសេដ្ឋកិច្ចពិភពលោកត្រូវបានគេសង្កេតឃើញថាចុះដាបខ្លាំង ដែលរហូតមកចុងខែមេសានេះ មានប្រទេសជាង ៨០ ហើយដែលបានស្នើជំនួយហិរញ្ញវត្ថុពីអាយអឹមអែហ្វ (IMF)។ ដែលធ្ងន់ជាងនេះថែមទៀតនោះ […]

អាន​បន្ថែម

CBRE៖ អត្រាជួល/លក់ការិយាល័យ ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែនេះទៅ

អត្រាការិយាល័យលក់/ជួលរួច (occupancy rate) ចាប់ផ្តើមធ្លាក់ចុះចាប់ពីខែនេះទៅ បន្ទាប់ពីនៅថេរ ក្នុងត្រីមាសដំបូង។ ចំណែកអត្រាជួលថ្មី (Rent Rate) ក៏នឹងចាប់ផ្តើមថយខ្លាំងរហូតជិតដល់ចុងឆ្នាំ ក្រោយពីទើបតែបានងើបឡើងតែបន្តិចប៉ុណ្ណោះ កាលពីមុនផ្ទុះកូវីដ១៩ មួយខែ។ អត្រាជួលធ្លាក់ចុះខ្លាំងនេះ មាននិន្នាការបញ្ច្រាសពីអត្រាផ្គត់ផ្គង់ការិយាល័យថ្មី ដែលមានស្ថានភាពថេរ កាលពីដើមឆ្នាំ ហើយនឹងកើនចំនួនច្រើនខ្លាំង រហូតឆ្នាំក្រោយតែម្តង។ កំណើនការផ្គត់ផ្គង់ច្រើននេះ នឹងធ្វើឱ្យអត្រាកាន់កាប់ការិយាល័យនៅសល់កន្លែងទំនេរច្រើន ជាលទ្ធផលនឹងនាំឱ្យមានសម្ពាធខ្លាំងទៅលើតម្លៃទីផ្សារជួល និងលក់ការិយាល័យពាណិជ្ជកម្ម ពោលគឺនឹងបង្ខំឱ្យម្ចាស់អគារ បង្ខំចិត្តបន្ថយថ្លៃជួល។ នេះ បើយោងតាមរបាយការណ៍របស់ CBRE ដែលបានព្យាករទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះ។ សម្រាប់ស្ថានភាព ការិយាល័យលក់/ជួលរួច របាយការណ៍នេះ បានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនអ្នកកាន់កាន់ (កំពុងជួល ឬទិញ) ការិយាល័យ មានការធ្លាក់ចុះបន្តិច ហើយនៅទ្រឹងត្រឹមត្រីមាសទី១។ ពោលគឺប្រមាណតែតិចជាង ១% បើប្រៀបធៀបនឹងត្រីមាសដូចគ្នាពីឆ្នាំមុន។ ទោះយ៉ាងណាក្ដី អត្រានេះ ត្រូវបានគេព្យាករថា នឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអត្រាមួយយ៉ាងលឿននៃឆ្នាំ ២០២០ ដោយសារការពន្យារគម្រោងមួយចំនួន និងដោយសារការធ្លាក់ចុះទំនុកចិត្តវិនិយោគដោយសារស្ថានភាពប៉ះពាល់ពីមេរោគ។ និយាយពីអត្រាជួលថ្មី (Rental rate) […]

អាន​បន្ថែម