ធុរកិច្ច និងទីផ្សារ
CBRE៖ តម្លៃជួលតូប ធ្លាក់ចុះយ៉ាងគំហុក ខណៈការផ្គត់ផ្គង់កើនឡើងខ្ពស់ ក្នុងដើមឆ្នាំ២០២០
ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប មានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលការផ្គត់ផ្គង់ទីផ្សារកើនឡើងខ្លាំង ក្នុងកំឡុងដើម ឆ្នាំ២០២០ ដោយសារបញ្ហាជំងឺឆ្លងកូវីដ ១៩។ របាយការណ៍ព្យាករណ៍ទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងកំឡុងពាក់កណ្តាលខែកុម្ភៈ តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើបមានការធ្លាក់ចុះ ប្រមាណ ៩,២% សម្រាប់ថ្លៃជួលតាមផ្សារសហគមន៍ និង ១០,៥% សម្រាប់ថ្លៃជួលប្រភេទតូបជួលផឌៀម (Retail Podium) តាមផ្សារទំនើបធំៗ។ ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យចំនួនអ្នកដើរផ្សារ និងសកម្មភាពនៃការលក់រាយមានការធ្លាក់ចុះ ដែលបង្អាក់ការពង្រីកគម្រោងសាងសង់តូបជួលក្នុងផ្សារទំនើបផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ទីផ្សារនេះនឹងងើបឡើងវិញ ក្នុងកំឡុងត្រីមាសទី ២ និងទី ៣ ក្នុងឆ្នាំ ២០២០ នេះ បន្ទាប់ពីអតិថិជន និងអ្នកជួលតូបចាប់មានទំនុកចិត្តវិនិយោគឡើងវិញ ក្រោយស្ថានភាពបានធូរស្រាល។ ទន្ទឹមនឹងតម្លៃតូបជួលធ្លាក់ចុះ តែការផ្គត់ផ្គង់តូបមានការកើនឡើងខ្លាំង។ មូលហេតុធំមួយនោះគឺ ដោយសារក្នុងអំឡុងត្រីមាសទី ១ នេះ មានគម្រោងផ្សារទំនើបពីរ គឺផ្សារ Samai Square […]
អានបន្ថែមCBRE៖ តម្លៃលក់បូរីនៅតែរក្សាកំណើន ក្នុងរយៈពេល២ត្រីមាសដំបូង ទោះមានបញ្ហាកូវីដ
ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃលក់បូរីនៅទីក្រុងភ្នំពេញ នៅតែរក្សាកំណើន ក្នុងរយៈពេល ៦ ខែដំបូង ប៉ុន្តែអាចនឹងចាប់ផ្តើមធ្លាក់ចុះវិញ ដោយសារភាពតានតឹងនៃលំហូរសាច់ប្រាក់ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា កត្តាជំរុញសំខាន់មួយ គឺដោយសារតែចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២០ មានគម្រោងមួយចំនួន បាន ដំណើរការរួចមុនទៅហើយ រួមមាន គម្រោងរបស់បូរីធំៗចំនួន ៣ ដែលបានបញ្ចប់ការសាងសង់ និងផ្គត់ផ្គង់បូរីសរុបចំនួន ៤៩គម្រោង ដែលមានទីតាំងស្ថិតតំបន់នៅខណ្ឌមានជ័យ(សរុប២៥គម្រោង) និងខណ្ឌច្បារអំពៅ(សរុប២៤គម្រោង)។ ដោយឡែក ខណ្ឌសែនសុខនៅតែជាតំបន់ឈានមុខគេសម្រាប់ទីផ្សារផ្គត់ផ្គង់បូរី ហើយខណ្ឌពោធិសែនជ័យ ក៏កំពុងបង្ហាញពីសក្តានុពលរបស់ខ្លួនផងដែរ។ កត្តាចម្បងមួយទៀត គឺដោយសារ អ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកបូរីនេះ។ ជាក់ស្តែង មានការប្រកាសបើកលក់គម្រោងថ្មីៗចំនួន ៥ ដោយអ្នកអភិវឌ្ឍន៍ធំៗ ចំនួន ៣ រួមមាន៖ បូរី ប៉េងហួត ជីប ម៉ុង លែន និងបូរីជារីជាដើម។ ងាកមកនិយាយអំពីតម្លៃវិញ តម្លៃលក់បូរី មិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះទេ […]
អានបន្ថែមសឹង្ហបុរីទទួលបានកិច្ចសន្យាសាងសង់ខ្សែរត់ភ្លើងលើអាកាស
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្រុងរបស់ប្រទេសសឹង្ហបុរីបានឈានជំហានឆ្ពោះទៅរកការពង្រីក កាលពីខែកុម្ភៈនេះជាមួយនឹងការទទួលការកិច្ចសន្យាបីសម្រាប់សាងសង់ស្ថានីយបួននៃខ្សែរត់ភ្លើងលើអកាស Jurong Region Line (JRL) ដែលមានតម្លៃ ៤២៩លានដុល្លារអាមេរិក។ អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សឹង្ហបុរី (LTA) បានប្រគល់កិច្ចសន្យាក្នុងចំនួនទឹកប្រាក់ដ៏ច្រើនរហូតដល់ ១៦៣លានដុល្លារ ដល់ក្រុមហ៊ុនឌីហ្សាញ និងសាងសង់ Sembcorp ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់គ្រុបនៃក្រុមហ៊ុនសាងសង់របស់សឹង្ហបុរី ឈ្មោះ Chip Eng Seng ដើម្បីសាងសង់ស្ថានីយចំនួនពីរ និងផ្លូវឆ្លងកាត់ជាង ១,៣គ.ម។ ក្រុមហ៊ុនវិស្វកម្មកូរ៉េ Daelim បានឈ្នះលើការដេញថ្លៃលើការងារគូសប្លង់ និងសាងសង់នៅស្ថានីយ Jurong ភាគខាងកើត និងផ្លូវឆ្លងកាត់ 500ម៉ែត្រ ដែលមានតម្លៃ ១៤២លានដុល្លារ។ JRL គឺជាផ្លូវរត់លើអាកាសដែលមានខ្សែរត់ ២៤គីឡូម៉ែត្រ ភ្ជាប់ពីភាគខាងជើង ទៅភាគខាងលិចនៃទីក្រុងដែលមាន ២៤ ស្ថានីយ នៅពេលបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។
អានបន្ថែមកូវីដ១៩ ប៉ះពាល់ខ្លាំងគួរសមលើវិស័យអាកាសចរណ៍កម្ពុជា
ស្ថិតិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា វិស័យអាកាសចរណ៍កម្ពុជាទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំងការប៉ះពាល់ដំណើរការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញតាមជើងហោះហើរ និងការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមលើកឡើងថា “បើតាមស្ថិតិនៅក្នុងខែមករា ចំនួនអ្នកធ្វើដំណើរបានថយចុះជាង២០%។ ដោយឡែក ទន្ទឹមនឹងមានវិធានការបិទជើងហោះហើរនានាផងនោះ ខែកុម្ភៈ មានការធ្លាក់ចុះចំនួនជាង៥០%។ ឯចំនួនអ្នកធ្វើដំណើរបានបន្តធ្លាក់ចុះមកជាង៧០%។ និងខែមេសានេះ ដោយគិតត្រឹមថ្ងៃទី០៤ ចំនួនអ្នកធ្វើដំណើរបានបន្តថយចុះមក ៩២% សឹងតែ១០០% ដោយមិនដឹងថាទៅមុខទៀតនឹងថយចុះយ៉ាងណាទៀតទេ។” ក្រៅពីប៉ះពាល់ដល់អ្នកធ្វើដំណើរ ការរាតត្បាតជំងឺកូវីដ១៩នេះ ក៏បង្កឱ្យមានភាពអសកម្មក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។ ឯកឧត្តមបានពន្យល់ថា ពេលនេះការដឹកជញ្ជូនទំនិញកំពុងជួបប្រទះការលំបាកតិចតួចផងដែរ។ ទោះយ៉ាងនេះក្តី ស្ថិតិជាក់លាក់អំពីទំហំប៉ះពាល់ផ្នែកនេះនៅមិនទាន់កំណត់បាននៅឡើយ ត្បិតថា រដ្ឋលេខាធិការដ្ឋាន កំពុងសិក្សាលម្អិតនៅឡើយ ។ ឯកឧត្តមបន្តថា “បន្ថែមលើការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ការសាងសង់អាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជួបនូវការរាំងស្ទះខ្លះៗផងដែរ ដោយសារក្រុមហ៊ុនសាងសង់ភាគច្រើនជារបស់អ្នកវិនិយោគចិន ដែលពេលនេះពួកគេពិបាកក្នុងត្រលប់ចូលមកការដ្ឋានវិញ ដោយការហាមឃាត់ក្នុងការធ្វើដំណើរ ដែលធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងមុន។” ទោះបីត្រូវប្រឈមនឹងឧបសគ្គនេះក្តី ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ […]
អានបន្ថែមឆ្នាំ ២០២០នេះ តើអ្នកគួរវិនិយោគអចលនទ្រព្យអ្វី និងនៅកន្លែងណា?
ឆ្នាំ២០១៩ ជាឆ្នាំល្អបំផុតមួយទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែការកើនឡើងតម្រូវការរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ បើយោងទៅតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទុនវិនិយោគសរុបមានចំនួន ៩,៣ពាន់លានដុល្លារត្រូវបានយកមកវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានចំនួន ៤.៤៤៦ គម្រោង បានអនុម័តរួច ដែលនេះបានបង្ហាញថាមានការរីកចំរើន ៥៥% លើសឆ្នាំ២០១៨។ ចុះឆ្នាំ២០២០វិញ? ចាប់ពីចុងឆ្នាំ ២០១៩ មក វិស័យមួយនេះចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ដោយសារកត្តាជាច្រើនដូចជា ការបិទល្បែងអនឡាញនៅក្នុងខេត្តព្រះសីហនុ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេស ភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការគាំពារនិយមជាសកល បញ្ហាភូមិសាស្ត្រនយោបាយជុំវិញពិភពលោក និងបញ្ហាផ្សេងៗទៀត។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទម្លាក់ការព្យាករណ៍នៃកំណើនផលិតផលក្នុងស្រុកសរុបពី ៦,៥% ទៅ ៦,១%។ មិនយូរប៉ុន្មានថ្មីៗនេះធនាការពិភពលោកក៏បានទម្លាក់បន្ថែម មកនៅត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ អ្នកជំនាញក្នុងស្រុកជាច្រើនបានធ្វើការប៉ាន់ប្រមាណថា វិស័យអចលនទ្រព្យ និងសំណង់ក្នុងប្រទេសកម្ពុជា នឹងជួបប្រទះការធ្លាក់ចុះបន្តិចនៅក្នុងឆ្នាំ ២០២០ នេះផងដែរ។ (អានបន្ថែម) ទោះជាដូច្នេះក្តី យោងតាមអ្នកជំនាញក្នុងវិស័យមួយនេះបានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាតំបន់មានស័ក្តានុពលមួយក្នុងចំណោមតំបន់ជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការវិនិយោគអចលនទ្រព្យ […]
អានបន្ថែមCBRE៖ តម្លៃខុនដូនឹងប្រឈមមុខនឹងការធ្លាក់ថ្លៃ នៅថ្ងៃមុខប្រសិនបើបញ្ហាកូវីដ ១៩នៅតែបន្ត
ភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញអំពីសញ្ញាណធ្លាក់ថ្លៃនៃតម្លៃខុនដូនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ និង ព្យាករថាតម្លៃខុនដូនឹងប្រឈមការធ្លាក់ថ្លៃជាងនេះទៀត ប្រសិនបើវិបត្តិសេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយជំងឺកូវីដ ១៩នៅតែបន្ត។ យោងតាមរបាយការណ៍របស់ប្រភពដដែល ចុះថ្ងៃទី៦ មេសានេះ ជំងឺកូវីដ ១៩ ធ្វើឲ្យមានផលប៉ះពាល់ទៅលើតម្លៃអចលនៈទ្រព្យ ជាពិសេសខុនដូ។ ក្នុងនោះដែរ ប្រភេខុនដូតម្លៃថ្លៃ មានការធ្លាក់ថ្លៃប្រមាណ ១,៥ ភាគរយ ឯខុនដូតម្លៃកណ្ដាលធ្លាក់ថ្លៃប្រមាណ ០,៥ភាគរយ ខណៈប្រភេទខុនដូតម្លៃសមរម្យកើនឡើងប្រមាណ ០,៣% ដែលធ្វើឲ្យតម្លៃលក់នៃប្រភេទខុនដូនេះមានតម្លៃស្មើរ១.៥៤៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរ តម្លៃជួលនេះប្រភេទខុនដូទាំងនេះក៏ត្រូវរងផលប៉ះពាល់ពីស្ថានភាពទីផ្សារអចលនៈទ្រព្យបច្ចុប្បន្នដែរ។ ចំពោះតម្លៃជួលប្រភេទខុនដូតម្លៃថ្លៃ ធ្លាក់ចុះប្រមាណ ០,៤ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង១៤,២១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯខុនដូតម្លៃកណ្តាល ធ្លាក់ចុះប្រមាណ០,៦ ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង ១១,៧៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ របាយការណ៍នេះបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ទៅលើទីផ្សារខុនដូជាពិសេសក្នុងរយៈកាលដើមឆ្នាំនេះ ហើយនឹងប្រឈមផលប៉ះពាល់កាន់តែខ្លាំងជាងនេះនៅត្រីមាសទី២ ឆ្នាំ ២០២០ ប្រសិនបើស្ថានភាពជំងឺកូវីដ ១៩នេះនៅតែបន្ត ដែលអាចបង្កឲ្យមានការផ្អាកការសាងសង់ ឬធ្វើឲ្យម្ចាស់គម្រោងវ័ណ្ឌកទៀតផង៕ ទាញយករបាយការណ៍ CBRE report៖ Cambodia_Phnom-Penh_Marketview_2020_Q1 […]
អានបន្ថែមក្រុមហ៊ុនវិនិយោគចិន បោះទុនជាង ៤ លានដុល្លារបើកក្រុមហ៊ុនផលិតបេតុងដ៏ធំមួយនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន CAILI ROAD ENGINEERING (CAMBODIA) CO., LTD. ដែលជាក្រុមហ៊ុនសាងសង់ផ្លូវក្រាលកៅស៊ូដោយមានថវិកាវិនិយោគប្រមាណ ៣០ លានយ័ន ឬប្រមាណ ៤.២៣៥.១៩៦ ដុល្លារអាមេរិកត្រូវបានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ។ ការិយាល័យធំរបស់ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុដែលជាទីតាំងកំពុងមានសក្តានុពល ទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើននាពេលថ្មីៗនេះ។ ដោយសារមានការរីកចម្រើនប្រកបដោយសក្តានុពលចម្រុះវិស័យ ជាពិសេសនៅក្នុងតម្រូវការសម្ភារៈក្នុងវិស័យអចលនៈទ្រព្យ និងសំណង់ក្នុងខេត្តនេះ ទើបក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់សម្ភារៈផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទដើម្បីធានាបាននូវគុណភាពសំណង់ ដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តសម្រាប់បម្រើអតិថិជនទាំងក្នុងខេត្ត និងទូទាំងប្រទេស នេះបើយោងតាមលោកនាយករបស់ក្រុមហ៊ុន។ នៅក្នុងពិធីសម្ពោធនោះ លោកនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា លោកមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ លោកវិនិយោគប្រាក់យ៉ាងច្រើន ដើម្បីបង្កើតក្រុមហ៊ុននេះឡើង។ ក្នុងនាមជាវិនិយោគិន លោកនឹងបានចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតក្រុមហ៊ុន និងបង្កើតការងារដល់ពលរដ្ឋបានមួយចំនួនធំ។ ជាសារសាទរចំពោះក្រុមហ៊ុន ឯកឧត្តម គួចចំរើនអភិបាល ខេត្តព្រះសីហនុ បានលើកឡើងថា “ទាំងនេះ គឺជាដៃគូ ដ៏ល្អមួយ រវាងអ្នកវិនិយោគ និងរដ្ឋបាលខេត្តព្រះសីហនុ។ ទោះបីនាពេលបច្ចុប្បន្ន នៅទូទាំងពិភពលោកកំពុងជួបនៃ វិបត្តិសេដ្ឋកិច្ចដោយសារ កូវីដ១៩ […]
អានបន្ថែមរដ្ឋាភិបាលបញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃ១ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។ សម្តេចបានចេញសេចក្តីសម្រេចដូច្នេះ ក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ជុំវិញការបញ្ជាឱ្យបិទកាស៊ីណូបណ្តោះអាសន្ននេះ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាយើងទុកពេលរហូតដល់ថ្ងៃទី ១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្តង? បញ្ហាមិនស្ថិតអ្នកលេងល្បែងទេ គឺស្ថិតនៅត្រង់បញ្ហាថៅកែត្រូវតែដោះស្រាយជាមួយកម្មករ របស់ពួកគេយ៉ាងណា។ ព្រោះបើសិនជាបិទភ្លាម ថៅកែកាស៊ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវទៅលើបញ្ហាបុគ្គលិកដែលត្រូវព្យួរការងារ ក្នុងកាលៈទេសៈនូវការបិទនេះ?» សម្តេចបានបន្ថែមថា ៖ «យើងប្រគល់ភារកិច្ចឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់ យ៉ាងហោចណាស់ឱ្យរួចភារកិច្ចបង់ចំណូល(ពន្ធ)ក្នុងរយៈពេលបិទ ព្រោះនៅពេលបិទអាជីវកម្ម គឺគ្មានចំណូលនោះទេ។ សម្រាប់នៅទីក្រុងភ្នំពេញ យើងមានតែកាស៊ីណូណាហ្គាវើលតែប៉ុណ្ណោះ ហើយនៅតាមព្រំដែនក៏មាន និងនៅក្រុងព្រះសីហនុក៏មាន គឺយើងបិទទាំងអស់ជាបណ្តោះអាសន្ន។» ដំណាលគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់កាស៊ីណូក្នុងប្រទេសកម្ពុជាទាំងអស់ថា ក្រសួងនឹងធ្វើការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំខែដល់កាស៊ីណូចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃអនុញ្ញាតបើកឲ្យដំណើរការអាជីវកម្មធម្មតាវិញ។ គួរបញ្ជាក់ផងដែរថា អាជីវកម្មកាស៊ីណូទូទាំងប្រទេសកម្ពុជាមានចំនួន […]
អានបន្ថែមក្រសួងរ៉ែ បើកការស្នើសុំអាជ្ញាបណ្ណស្វែងរករ៉ែលើទីតាំងចំនួន៤តំបន់
ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យដេញថ្លៃទទួលបានអាជ្ញាបណ្ណស្វែងរុករក លើផ្ទៃដីតំបន់ដែលបើកអោយស្វែងរុករ៉ែ ចំនួន ៤តំបន់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២៣ ខែមីនា តំបន់អនុញ្ញាតស្វែងរុករករ៉ែទាំង ០៤ នេះ មានផ្ទៃដីស្វែងរុករករ៉ែ សរុបចំនួន ៧៩៤ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តធំៗបីគឺ ព្រះវិហារ(មួយតំបន់) ឧត្តរមានជ័យ(មួយតំបន់) និង មណ្ឌលគិរី(ពីរតំបន់) ។ ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ចាប់ពីពេលជូនដំណឹង រហូតដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយលទ្ធផលនៃក្រុមហ៊ុនដែលនឹង ទទួលបានអាជ្ញាបណ្ណ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់។ លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តំបន់ចំនួនពីរនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺសម្រាប់ស្វែងរករ៉ែទង់ដែង និងចំនួនពីរតំបន់នៅខេត្ត មណ្តលគិរី គឺសម្រាប់ស្វែងរករ៉ែ មាស។ លោក យស មុន្នីរ៉ាត់ ថ្លែងថា៖ “ការបើកតំបន់ថ្មីនេះ គឺដើម្បីឲ្យក្រុមហ៊ុនថ្មី […]
អានបន្ថែមក្រសួងរៀបចំដែនដី៖ វិស័យសំណង់ក្នុងបរិបទកូវីត១៩ ក្នុងត្រីមាសដំបូងឆ្នាំ២០២០ មិនបានថមថយឡើយ
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា វិស័យសំណង់ក្នុងប្រទេសកម្ពុជាក្នុងបរិបទកូវីត១៩នេះ មិនមានការថមថយទេ។ នេះជាការលើកឡើងរបស់ឯកឧត្តម សេង ឡូត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសង្កេតឃើញថាមិនទាន់មានការថយចុះទេ ផ្ទុយទៅវិញការស្នើសុំសាងសង់ជាគម្រោងដែលបានដាក់ស្នើសុំមានការកើនឡើង។ ឯកឧត្តមបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងទទួលបានពាក្យស្នើសុំមានដល់ទៅ ៥២៣ គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ត្រឹមខែកុម្ភៈដូចគ្នានេះ គឺមានតែជាង៣០០ គម្រោងនោះទេ ហើយបើគិតជាទុនវិនិយោគកំណើនមានការកើនឡើងសឹងតែទ្វេដង។ ប៉ុន្តែចាប់ពីខែមីនាទៅមុខ ក្រសួងនឹងបន្តតាមដានការងារនេះទៅមុខទៀត។ ឯកឧត្តមបន្ថែមថា ការកើនឡើងក្នុងវិស័យសំណង់នេះ គឺមានការវិនិយោគពីក្រុមហ៊ុនបរទស ចំនួន១៨ប្រទេស។ បើរៀបតាមលំដាប់ថ្នាក់ ប្រទេសដែលមកវិនិយោគក្នុងវិស័យសំណង់ក្នុងលំដាប់ទី១ គឺចិន បន្ទាប់មកប្រទេសកូរ៉េ ហើយឈរក្នុងលំដាប់ថ្នាក់ទី៣ គឺជប៉ុន។ ការវិនិយោគបរទេស ច្រើនតែជាអគារស្នាក់នៅ រួមមានជាង ២៣០០ យូនីត ឬអគារខ្ពស់ៗដែលមានជិត […]
អានបន្ថែម