គម្រោងសាងសង់មានជាង៤ពាន់គម្រោង កើន៥០ភាគរយ នៅឆ្នាំ២០១៩

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួន ៩.៣ពាន់លានដុល្លារ មានកំណើន ៧៨ភាគរយ។ របាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើន ៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់មានផ្ទៃក្រឡា ១១.៤លានម៉ែត្រការ៉េ។ របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣៦អគារ នៅក្នុងខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន ២០៣អគារ។ របាយការណ៍ដដែលបង្ហាញថា អគារចាប់ពី៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ២៣អគារ និងអគារចាប់ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។ ដោយឡែក សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន ៣ ៧៣២ គម្រោងមានផ្ទៃក្រឡា មានទុនវិនិយោគ ៣ ពាន់លានដុល្លារ។ […]

អាន​បន្ថែម

ផ្សារទំនើបAEONទី៣តម្លៃជិត៣០០លានដុល្លារលើផ្លូវ៦០ម៉ែត្រត្រូវបានអនុម័ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែ ធ្នូ បានសម្រេចអនុម័តគម្រោងវិនិយោគផ្សារទំនើបAEONទី៣ដែលមានទីតាំងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។ គម្រោងខាងលើនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្រោមទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ។ តាមការបញ្ជាក់ដោយ CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបនេះ បានប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការ ដោយគម្រោងទី៣នេះ គឺមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េដែលនេះ។ ការជ្រើសរើសទីតាំងខាងលើ គឺដោយសារតំបន់នេះមានការអភិវឌ្ឍន៍យ៉ាងកុះករដូចជាការបង្កើតសាលារៀនអន្តរជាតិ លំនៅដ្ឋាន និងខុនដូជាដើមដែលទាំងអស់នេះនឹងទាក់ទាញចំនួនប្រជាពលរដ្ឋទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។ គម្រោងនេះ គឺធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើបAEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ) ដែលទំហំសរុបមានត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។ តាមការគ្រោងទុករបស់ក្រុមហ៊ុន ផ្សារទំនើបAEONទី៣ គឺនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ខាងមុខនេះ។

អាន​បន្ថែម

ផ្សារគំរូព្រំដែនកម្ពុជាចំនួនពីរទៀតគ្រោងសាងសង់នៅ ខេត្តកំពត និងស្វាយរៀង

“ផ្សារគំរូព្រំដែន កម្ពុជា” ស្ថិតនៅតាមព្រំដែនប្រទេសកម្ពុជា និង ប្រទេសវៀតណាមចំនួនពីរទៀត ត្រូវបានគ្រោងសាងសង់ដែលទីតាំងផ្សារទាំងពីរនេះ ស្ថិតនៅខេត្តកំពត និងខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន។ ការប្រកាសបង្កើត ផ្សារគំរូព្រំដែន កម្ពុជា ចំនួនពីរទៀតនេះគឺបន្ទាប់ពីផ្សារគំរូព្រំដែនកម្ពុជាទីមួយ ដែលជាផ្សារដោះដូរទំនិញ កម្ពុជា និងវៀតណាម ស្ថិតនៅខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២៤ ខែធ្នូនេះ។ ពីខេត្តត្បូងឃ្មុំ ថ្លែងនៅក្នុងពិធីសម្ភោធផ្សារព្រំដែនទីមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជារឲ្យអភិបាលខេត្តនៃខេត្តកំពត និងខេត្តស្វាយរៀង សិក្សាទីតាំងសាងសង់ផ្សារគំរូព្រំដែន ឲ្យបានសមរម្យ ក្នុងខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតាមព្រំដែន។ គួរបញ្ជាក់ថា ផ្សារគំរូព្រំដែន កម្ពុជា ឬហៅថា ផ្សារដារ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកា ប្រមាណ២លានដុល្លារ ដែលជាថវិកាពីរដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ […]

អាន​បន្ថែម

វិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ

(English) In Phnom Penh, developers have been focusing on launching new housing and condominiums over the past years.

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតមជ្ឈមមណ្ឌលពិនិត្យគុណភាពសំណង់នៅកម្ពុជា

ក្រុមហ៊ុនចិន Sinosteel New Material Co., Ltd. ដែលមានជំនាញផ្នែកមន្ទីរពិសោធន៌ផ្នែកត្រួតពិនិត្យសុវត្ថិភាពសម្ភារសំណង់ដ៏ធំមួយនៅទីក្រុង Zhengzhou ខេត្ត Henan កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនលើកឡើងថា វិស័យសំណង់នៅកម្ពុជាកំពុងរីកចំរើនខ្លាំង។ លោក Mao Haibo នាយកក្រុមហ៊ុន Sinosteel New Material Co., Ltd. បានលើកឡើងពីបំណងវិនិយោគសាងសង់មជ្ឈមណ្ឌលពិសោធន៍និងស្រាវជ្រាវគុណភាពសំណង់ ក្នុងជំនួបជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី១៦ ខែធ្នូ នៅទីស្តីការក្រសួងកន្លងទៅ។ លោក Mao Haibo និយាយថា ក្រុមហ៊ុន Sinosteel មានការចាប់អារម្មណ៌ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ផ្នែកមន្ទីរពិសោធន៌ និងមជ្ឈមណ្ឌលស្រាវជ្រាវគុណភាពសំណង់ ដែលមានសមត្ថភាពត្រួតពិនិត្យ និងស្រាវជ្រាវសម្ភារសំណង់ដូចជា ដែក ស៊ីម៉ង់តិ៍ បេតុង ទុយោទឹក ខ្សែភ្លើង… ស្របពេលដែលកម្ពុជាកំពុងមានការវិវឌ្ឍរីកចម្រើនខ្លាំងផ្នែកហេដ្ឋារចនាសមព័ន្ធ និងសំណង់។ ឯកឧត្តម ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងក្នុងពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជាឆ្នាំ២០១៩

ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ពន្ធ័ទៅនឹងវិស័យសំណង់ នេះគឺស្តែងពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជានិងចិន។ ធ្វើឡើងកាលពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា បានដាក់តាំងបង្ហាញផលិតផលប្រមាណជាង ១០០០ ប្រភេទរបស់ក្រុមហ៊ុនប្រមាណជា ២០៧ ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក។ នេះគឺស្មើទៅនឹងស្តង់ពិព័រណ៍ចំនួនប្រមាណជា ៣៥០ ស្តង់ ដែលក្នុងនោះ ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់។ អ្នកជំនួញដ៏ល្បីល្បាញ និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ក្នុងកម្មវិធីថា ក្រុមហ៊ុនចិន គឺមានការកើនឡើងខ្លាំង បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយការចូលរួមរបស់ក្រុមហ៊ុនចិនទាំងនេះ គឺជាសញ្ញាល្អសម្រាប់ឧស្សាហកម្មសំណង់ខណៈផលិតផលកាន់តែច្រើននឹងមានវត្តមាននៅក្នុងទីផ្សារ។ អ្នកឧកញ៉ាថ្លែងថា៖ «ពិព័រណ៍យើងមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសគឺនៅឆ្នាំនេះ មានក្រុមហ៊ុនចិនជាច្រើនមកចូលរួម ហើយពួកគេសង្ឃឹមថានឹងអាចពង្រីកទីផ្សារគេនៅកន្លែងហ្នឹង ហើយជាក់ស្តែងយើងមើលផលិតផលមិញហ្នឹងគឺមានភាពទាក់ទាញអារម្មណ៍»។ អ្នកឧកញ៉ាបន្តថា ការមានក្រុមហ៊ុនចិនមកដល់ច្រើនគឺមានន័យថា ផលិតផលកាន់តែច្រើនចូលក្នុងទីផ្សារព្រមទាំងបច្ចេកវិទ្យា ហើយវាមានតម្លៃសមរម្យ ដែលធ្វើឲ្យថ្លៃសម្រាប់ការសាងសង់កាន់តែតិច តែគុណភាពគឺនឹងល្អជាងមុន។ ជាមួយគ្នានេះដែរ លោក Xu Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនក្នុងវិស័យសំណង់និងវិស័យដទៃទៀតបច្ចុប្បន្ននេះកំពុងចូលមកទីផ្សារកម្ពុជាដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជានិងចិន។ […]

អាន​បន្ថែម

តម្លៃអចលនទ្រព្យនៅហ្វីលីពីននៅទ្រឹង

តម្លៃផ្ទះនៅហ្វីលីពីនបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។ នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។ បើទោះជាតម្លៃលំនៅឋានស្ទើរគ្រប់ប្រភេទធ្លាក់ចុះ ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ប៉ុន្តែយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង ៤,៥% ចន្លោះត្រីមាសទី១ និង ទី២ ក្នុងឆ្នាំ២០១៩នេះ។ បើនិយាយពីទីតាំង តម្លៃផ្ទះនៅតែកើនឡើងនៅក្នុងរដ្ឋធានី។ ត្បិតតែ៣ខែដំបូងដល់ត្រីមាសទី២ឆ្នាំ២០១៩ វារាងធ្លាក់ថ្លៃបន្តិចគឺ ០,២% ក៏ប៉ុន្តែជាទូទៅតម្លៃវានៅតែបន្តកើនឡើងរហូតដល់ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯតម្លៃនៅតាមបណ្តាខេត្ត ឬ តំបន់នៅក្រៅក្រុងរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះពី ១,១% ដល់ ២% គិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ ២០១៩៕

អាន​បន្ថែម

បម្រែបម្រួលទីផ្សារជួលបន្ទប់អាផាតមិន និង ខុនដូ

នៅពេល ចំនួនជនបរទេសកើនឡើងនៅក្នុងប្រទេសកម្ពុជា ទោះបីអ្នកស្នាក់នៅក្នុងទីក្រុងភ្នំពេញថយចុះ

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាជួយលើកកម្ពស់ច្បាប់សាងសង់ថ្មី

សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) គាំទ្រ​ចំពោះ​ច្បាប់​សាងសង់​ដែល​ទើប​អនុម័ត​ទៅ​ដល់​សមាជិក​របស់​ខ្លួន​ នឹង​បន្ត​ជួយ​​ផ្សព្វផ្សាយ​ច្បាប់​នេះ​បន្ថែម​ទៀត។ រដ្ឋសភា​ទើប​បាន​អនុម័ត​ច្បាប់​ ស្តីពី ការ​សាងសង់​​ក្នុង​ខែ​តុលា ដែល​ត្រូវ​បាន​ចងក្រង​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​ និង អ្នក​ជំនាញ​នៅ​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍​របស់​ប្រទេស​ជប៉ុន។ សេចក្ដីព្រាង​ច្បាប់​ស្តីពី សំណង់​មាន​ ៣១ទំព័រ ចែក​ចេញ​ជា ២២ជំពូក ​និង ១១៣មាត្រា ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិស័យ​សំណង់​ដែល​កំពុង​រីកចម្រើន ដែល​ត្រូវការ​ពង្រឹង​ដំណើរការ និង ប្រតិបត្តិការ​ជាពិសេស​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ។ លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​គាំទ្រ​ចំពោះ​ការ​ខិតខំ​ដឹកនាំ​របស់​ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី​ និង ជា​រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ ថា​ជា​ស្ថាប័ន​សំខាន់​មួយ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាប់​នេះ​អាច​ដំណើរការ​ទៅ​រួច។ លោក​បាន​លើក​ឡើង​ថា “ក្នុងនាម​វិស័យ​ឯកជន យើង​សូមស្វាគមន៍​ និង រីករាយ​ចំពោះ​ការខិតខំ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់។ សមាគម​នឹង​មាន​ផែនការ​ការងារ​ដើម្បី​លើក​កម្ពស់​ច្បាប់​ដល់​អ្នក​សាងសង់​ទាំងអស់​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​លើក​កម្ពស់​វិស័យ​សំណង់​នៅ​កម្ពុជា“។ សមាគម​អ្នក​សាងសង់​កម្ពុជា តែងតែ​ជួយ​គាំទ្រ​ដល់​ការងារ​ ដែល​ជួយ​លើក​កម្ពស់​ឧស្សាហកម្ម​សំណង់។ សមាគម​ក៏​បាន​គាំទ្រ​​ដល់​ការ​បោះពុម្ព​សៀវភៅ​​ណែនាំ​ស្តីពី​សុវត្ថិភាព​កម្មករ​សំណង់​នៅ​ការដ្ឋាន​ចំនួន​ ៣,០០០ ច្បាប់៕

អាន​បន្ថែម

ជប៉ុនជួយវៀតណាមអភិវឌ្ឍទីក្រុងឆ្លាតវៃនៅហាណូយ

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក បាន​យល់​ព្រម​ឲ្យ​មាន​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ខែ​តុលា​រវាង​ក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍​វៀតណាម BRG Group ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​នៅ​ទីក្រុង​ហាណូយ។ ទីក្រុង​ឆ្លាតវៃ​ដែល​មាន​តម្លៃ ៤,២ ប៊ី​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ២៧២ ហិចតា​នៅ​ស្រុក​ដុងអាញ់ ភាគ​ខាង​ជើង​ទីក្រុង​ហាណូយ។ ដំណាក់​កាល​ដំបូង​នឹង​មាន​ការ​សាងសង់​អាផាតមិន និង លំនៅស្ថាន​ប្រមាណ ៧០០០​ខ្នង​ក្រៅ​ពី​នោះ​ក៏​មាន​មន្ទីរពេទ្យ សាលារៀន កន្លែង​បង្ការ​គ្រោះ​មហន្តរាយ ប្រព័ន្ធ​សន្តិសុខ និង តំបន់​ពាណិជ្ជកម្ម តំបន់​បៃតង ប្រព័ន្ធ​បង្ហូរ​ទឹក និង ផ្កា​ឈើរី​​ជប៉ុន​ជា​ច្រើន​ដាំ​សងខាង​មហាវិថី។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន។ ទីក្រុង​ “ឆ្លាតវៃ​” នោះ​នឹង​​មាន​ដូចជា​​អ៊ីនធឺណិត​ 5G ប្រព័ន្ធស្គាល់​មុខ​មនុស្ស​ដោយ​ស្វ័យប្រវត្តិ​ និង ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ធ្វើ​ឱ្យ “សេវាកម្ម​ទីក្រុង​ឆ្លាតវៃ​មាន​ភាព​ទំនើប” រួម​ទាំង​ការ​តាមដាន​គុណភាព​ខ្យល់​ អាកាសធាតុ និង គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ៕  

អាន​បន្ថែម