ក្រសួងបរិស្ថានផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងក្នុងខេត្តកំពត

ក្រសួងបរិស្ថានកាលពីថ្ងៃទី២៣ ខែកក្កដា បានសម្រេចផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ទៅលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ឬ Environmental and Social Impact Assessment (ESIA)។ រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រោងចក្រនេះអាចមានសមត្ថភាពផលិតស៊ីម៉ងបានដល់១,២២ លានតោនក្នុងមួយឆ្នាំៗ។ ក្រសួងបរិស្ថាន តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ខ្លួន បានឲ្យដឹងថា ក្រសួងបានសម្រេចគាំទ្រគម្រោងខាងលើនេះបន្ទាប់ពីពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ពីក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd។ តាមការបញ្ជាក់តាមទូរសព្ទរបស់ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ គឺត្រូវបានធ្វើឡើងជារៀងរាល់ ១០ ឆ្នាំ ម្តង ក៏ប៉ុន្តែ ក៏មានគម្រោងខ្លះមិនទាន់បានសិក្សា គឺតម្រូវឲ្យមានការសិក្សាជាចាំបាច់។ តាមការចុះផ្សាយដដែល កិច្ចប្រជុំស្តីពីរបាយការណ៍ខាងលើនេះបានសម្រេចដូចខាងក្រោម៖ ១) គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ (ស៊ីម៉ងត៍កម្ពុជាចក្រីទីង) […]

អាន​បន្ថែម

អនាគតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា

នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតាខ្ពស់ ដោយឆ្ពោះទៅកាន់ការកសាងអាកាសយានដ្ឋាន ស្ពាន ទំនប់អគ្គិសនី ផ្លូវ និងកំពង់ផែសមុទ្រដែលចាំបាច់នានា។ ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ ១១២ ក្នុងចំណោមប្រទេសចំនួន ១៣៧ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺស្ថិតនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីការប្រកួតប្រជែងក្នុងសកល។ របាយការណ៍មួយនេះបានបង្ហាញបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប្រទេសកម្ពុជា ចាប់ពីបណ្តាញផ្លូវហាយវ៉េទៅដល់ផ្លូវដែក និងកំពង់ផែ។ ការវិនិយោគទាំងនេះបានផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងស្រុកនោះទេ តែថែមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។ រហូតមកដល់ពេលនេះ ការដឹកជញ្ជូនតាមផ្លូវគោកគឺមានចំណែកលើសពី ៨០ ភាគរយនៃទំហំដឹកជញ្ជូនសរុបរបស់កម្ពុជា។ សម្រាប់ការអភិវឌ្ឍន៍ផ្លូវដែក ប្រព័ន្ធផ្លូវដែកដែលមានប្រសិទ្ធភាពនឹងមិនត្រឹមតែជួយក្នុងការធ្វើដំណើររបស់អ្នកដំណើរទេ ប៉ុន្តែថែមទាំងជួយជំរុញការដឹកជញ្ជូនទំនិញផងដែរ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏បើកផ្លូវយ៉ាងទូលាយលើឱកាសអាជីវកម្ម និងការវិនិយោគសម្រាប់សហគ្រាសក្នុងស្រុក និងសហគ្រាសបរទេសផងដែរ។ ឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស ដោយប្រទេសនេះ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ក្នុងឆ្នាំ ២០១៨។ លើសពីនេះ ដើម្បីឱ្យកម្ពុជារក្សាតំណែងរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម រដ្ឋាភិបាលគួរតែសង្កត់ធ្ងន់លើការដឹកជញ្ជូន និងការអភិវឌ្ឍន៍អគ្គិសនីនៅតំបន់ឧស្សាហកម្ម។ ការវិនិយោគដោយផ្ទាល់នឹងកើនឡើង បើសិនជាវាត្រូវបានសំដៅឆ្ពោះទៅរកអគ្គីសនី សំណង់ ផលិតកម្ម និងសកម្មភាពអចលនទ្រព្យ។ ដោយសារតែឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងពង្រីកបន្ថែម វាក៏បានបង្កើតឱ្យមានតម្រូវការយ៉ាងខ្លាំងសម្រាប់គ្រឿងចក្រសំណង់ដូចជា ម៉ាស៊ីនស្ទូច ម៉ាស៊ីនជីក […]

អាន​បន្ថែម

Lumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ

បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។ មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងបំពាក់បរិក្ខារក្នុងបន្ទប់យ៉ាងសំបូរបែប។ មានទីតាំងជិតផ្សារទំនើបភ្នំពេញម៉េហ្គាម៉លនៃខណ្ឌ ៧ មករា Lumiere Residence មានបន្ទប់ប្រណីតចំនួន ១៦៦ បន្ទប់ដោយ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាស និងប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ។ លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បានមានប្រសាសន៍ថា «យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា»។ ជាមួយនឹងគម្រោងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់កម្ពុជា គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានស្វាគមន៍គម្រោងថ្មីនេះ។ លោកថ្លែងក្នុងពិធីសម្ពោធថា៖« ទោះបីនេះជាការវិនិយោគបរទេសក៏ដោយ ក៏ខ្ញុំមានសេចក្តីរីករាយក្នុងការនិយាយថា កម្ពុជាដើរតួយ៉ាងសំខាន់ចំពោះគម្រោងនេះ ដោយការប្រើប្រាស់អ្នកមានទេពកោសល្យក្នុងស្រុកដើម្បីសាងសង់អចលនទ្រព្យដែលទទួលបានពានរង្វាន់នេះ»។ តាមការបញ្ជាក់របស់ក្រុមហ៊ុន គម្រោង Lumiere Residence […]

អាន​បន្ថែម

ការសាងសង់ផ្លូវជាតិលេខ៥៥ឆ្ពោះទៅខេត្តត្រាតប្រទេសថៃសម្រេចបាន១០០ភាគរយហើយ

បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលចំនួន៤២ខែរួចមក ផ្លូវជាតិលេខ៥៥ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាតប្រទេសថៃ គឺសម្រេចបាន១០០ភាគរយហើយ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវប្រវែង ១៨០ គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រនេះ នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះគឺធ្វើឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាបន័ពាក់ពន្ធ័កាលពីថ្ងៃទី ២២ ខែ កក្កដា បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃផ្លូវ ហើយបើមានចំណុចខ្វះខាតអ្វីមួយក្រសួង នឹងជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែមឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរការជាផ្លូវការ។ តាមការបញ្ជាក់របស់ក្រសួង ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

អាន​បន្ថែម

សណ្ឋាគារលំដាប់ពិភពលោកពីអង់គ្លេសគ្រោងបើកសាខានៅកម្ពុជា

សណ្ឋាគារលំដាប់កំពូលមានឈ្មោះល្បីនៅប្រទេសអង់គ្លេស Yoo Hotels and Resorts គ្រោងបើកសាខាសណ្ឋាគាររបស់ខ្លួន នៅប្រទេសកម្ពុជា ដែលគម្រោងនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍នៅក្នុងប្រទេសដែលកំពុងតែកើនឡើង។ យោងតាមគេហទំព័រព័ត៌មាន Hospitality Net សណ្ឋាគារ Yoo Hotels and Resorts នឹងពង្រីកសាខារបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៏ នៅក្នុងចន្លោះបីឆ្នាំ ទៅប្រាំឆ្នាំខាងមុខ។ គម្រោងនេះមានឈ្មោះថា “Yoo2 Lifestyle Brand” ដែលនឹងមានវត្តមានដំបូងគេនៅកម្ពុជា។ ប្រភពដដែលបន្តថា គម្រោងរបស់សណ្ឋាគារនេះ គឺគ្រោងបើកសាខាសណ្ឋាគារ និងកន្លែងកម្សាន្តរមណីដ្ឋាន យ៉ាងតិច ចំនួន២០កន្លែង នៅប្រទេសកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា យល់ឃើញថា កំណើនភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសកម្ពុជា បានជំរុញឲ្យមានការវិនិយោគបន្ថែម លើសេវាស្នាក់នៅ។ លោកស្រីលើកឡើងថា ខណៈពេលដែលវិស័យទេសចរណ៍កំពុងតែកើនឡើង ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្នែកស្នាក់នៅ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ។ លោកស្រី ខៃ ចិន្តា ថ្លែងថា៖ […]

អាន​បន្ថែម

ទុនវិនិយោគសំណង់កើនឡើងជាង៣ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩

ទុនវិនិយោគសំណង់បានកើនឡើងជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ ដែលបាននាំមុខដោយគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ២០៤៧ គម្រោង ដោយមានទុនវិនិយោគប្រមាណជាង ៣.៣ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤.៥ ភាគរយគិតជាចំនួនគម្រោង និងកើនឡើង ៥៧.៥៧ ភាគរយគិតជាទុនវិនិយោគ នេះបើប្រៀបធៀបទៅនឹងគម្រោងចំនួន ១៦៤៣ និងទុនវិនិយោគ ២.១ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មគឺជាគម្រោងដែលបាននាំមុខគេក្នុងការកើនឡើងនេះ ដោយក្នុងនោះ គម្រោងលំនៅដ្ឋានមានទុនវិនិយោគជាង ១.៥ ពាន់លានដុល្លារអាមេរិក (១៧៤៤គម្រោង) និងគម្រោងពាណិជ្ជកម្មមានទុនវិនិយោគជាង ១.០៧ ពាន់លានដុល្លារអាមេរិក (១២៣ទីតាំង)។ ការកើនឡើងយ៉ាងគំហុកនេះ គឺស្របពេលដែលមានការកើនឡើងនៃការវិនិយោគឆ្ពោះទៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ប៉ោយប៉ែត និងទីក្រុងបាវិត ទៅលើគម្រោងសណ្ឋាគារ កាស៊ីណូ និងសេវាកម្មដឹកជញ្ជូន។ (អានបន្ថែម) យោងតាមទិន្នន័យដដែលរបស់ក្រសួងបានឱ្យដឹងថា ការងារជាង៦៩ពាន់កន្លែងត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃពីវិស័យសំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក)

អាន​បន្ថែម

ព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។

អាន​បន្ថែម

ក្រុងកំពតនឹងក្លាយជាទិសដៅទេសចរណ៍ និងមជ្ឈមណ្ឌលកែច្នៃនាំចេញផលិតផលកសិកម្ម

រដ្ឋាភិបាលបានកំណត់យកទីក្រុងកំពត ជាទិសដៅទេសចរណ៍ សំខាន់បំផុតមួយ និងជាកន្លែងប្រមូលផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុបឆ្នេរសមុទ្រមួយនេះ កំពុងត្រូវបានកសាង និងអភិវឌ្ឍ។ យោងតាមចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកំពតគឺ រដ្ឋាភិបាល កំពុងសំដៅរៀបចំ និងអភិវឌ្ឍ ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ និងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ជាទីក្រុង រមណីយដ្ឋានគុជទេសចរណ៍ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ ដែលស្អាតបំផុតលើសកលលោក។ តាមរយៈចក្ខុវិស័យនគររូបនីយកម្មនេះ ទីក្រុងកំពតនឹងអភិវឌ្ឍទៅជា មជ្ឈមណ្ឌលកែច្នៃផលិផល កសិកម្ម ឧស្សាហកម្ម ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងចែកចាយទំនិញ និងជាទីក្រុងទំនើបដែលមានហេដ្ឋារចនសម្ព័ន្ធ សេវាកម្មទីក្រុង និងគុណភាពបរិស្ថានរស់នៅប្រសើរ។ ក្រៅពីដំណាំកសិកម្មសក្តានុពល ម្រេច និងធុរេន និងវិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និងការតភ្ជាប់កំពងផែសមុទ្រ គឺជាធាតុផ្សំសំខាន់សម្រាប់ទីក្រុងកំពត និងខេត្តកំពតទាំងមូល។ លោក ចែម ផា អភិបាលរងក្រុងកំពត បានឲ្យដឹងថា ដោយសារខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ដងព្រែកធម្មជាតិ ឧទ្យានភ្នំបូកគោ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ចំការដំណាំសក្តានុពល និងទីក្រុងបេតិកភណ្ឌ។ […]

អាន​បន្ថែម