តើប្រព័ន្ធ QR កូតថ្មីនេះ នឹងអាចជួយអ្វីខ្លះដល់វិស័យលក់រាយនៅកម្ពុជា?

ជាមួយនឹងការកើនឡើងនៃវិស័យសំណង់ដ៏គួរអោយកត់សម្គាល់ ក្នុងនោះក៏មានគម្រោងផ្សារទំនើបលក់រាយជាច្រើនកំពុងរីកលូតលាស់ដូចផ្សិតផងដែរ ដូចេ្នះកម្ពុជានឹងមានប្រព័ន្ធ QR កូត ដែលជាលេខកូដ សម្រាប់ទូទាត់សាច់ប្រាក់នៅពេលទិញទំនិញអ្វីមួយនៅតាមផ្សារទំនើបទាំងអស់នោះ។ បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា“ទីផ្សារលក់រាយនៅភ្នំពេញកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនត្រឹមតែទំហំអគារដែលត្រូវបានសាងសង់សម្រាប់ទីផ្សារលក់រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអតិថិជនមានការរំពឹងទុកខ្ពស់ក្នុងការដើរទិញទំនិញបែបទំនើបផងដែរ” ។ លោក Hodge ក៏បានមានប្រសាសន៍ថា  “ប្រព័ន្ធទូទាត់សាច់ប្រាក់តែងតែត្រូវបានស្វាគមន៍បន្ថែម ព្រោះថាវាអាចផ្តល់នូវភាពបត់បែនកាន់តែច្រើន និងផ្តល់ព័ត៌មានជាច្រើនទៀតដែលអាចប្រមូលយកមកប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់អ្នកលក់រាយនិងអ្នកប្រើប្រាស់ជាបន្តបន្ទាប់។” កាលពីខែកុម្ភៈ ធនាគារកណ្តាលកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងទូទាត់ប្រាក់ដោយផ្អែកលើ QR កូដ និងការអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ បើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា។ កម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ នឹងជួយជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករវាងប្រទេសនីមួយៗ។ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសធនាគារជាតិនៃកម្ពុជា​ បាននិយាយកាលពីខែសីហាថា ជាមួយនឹងកម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ ប្រជាជនកម្ពុជានឹងអាចប្រើប្រាក់រៀលដើម្បីទិញទំនិញនៅប្រទេសថៃខណៈពេលដែលជនជាតិថៃធ្វើដំណើរមកកម្ពុជានឹងអាចបង់ជាប្រាក់បាត។ […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យតាមអនឡាញនឹងមានសន្ទុះខ្លាំងស្របពេលដែលសេចក្តីព្រាងច្បាប់អនឡាញនៅកម្ពុជាបានអនុម័ត

អ្នកលក់អចលនទ្រព្យនឹងប្រើប្រាស់សេវាកម្មអនឡាញដើម្បីលើកកម្ពស់ចំនួននៃការលក់ខណៈពេលដែលសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចត្រូវបានអនុម័តដោយរដ្ឋសភាជាតិរួចហើយ។ ថ្លែងនៅក្នុងកម្មវិធី Property Market Update ដែលរៀបចំឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal នៅថ្ងៃទី ២៥ ខែតុលា លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនបានចាត់ទុកការធ្វើទីផ្សារតាមអ៊ិនធឺណេតជាចក្ខុវិស័យមួយសម្រាប់ការរីកចម្រើននិងលើកកម្ពស់ការលក់អចលនទ្រព្យនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា៖ «ដើម្បីសម្រួលដល់អ្នកវិនិយោគ ការទិញនិងលក់តាមរយៈអនឡាញនឹងជួយឱ្យមានភាពងាយស្រួល…ហើយការទិញលក់កាន់តែមានការកើនឡើង»។ ការមានផែនទី ជាមួយនឹងតម្លៃលើតំបន់នៃអចលនទ្រព្យគឺជាអាទិភាពដំបូងគេដែលត្រូវបានអនុវត្តដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីអចលនទ្រព្យ ជាពិសេស គឺតម្លៃ។ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសកម្ពុជាត្រូវបានអនុម័តបន្ទាប់ពីការរៀបចំពីក្រសួងពាណិជ្ជកម្មដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងដើរតួយ៉ាងសំខាន់ដើម្បីជួយដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា។

អាន​បន្ថែម

ការរីកដុះដាលនៃសំណង់ បណ្តាលឱ្យមានការប្រកួតប្រជែងនូវអត្រាការប្រាក់កម្ចីនៃការទិញផ្ទះ

ស្របពេលដែលចំនួនសំណង់ផ្ទះកំពុងកើនឡើងពី ៣.០៥២ គម្រោងដែលមានតម្លៃ ៦,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ៤៣.១៣៦ គម្រោងដែលមានតម្លៃជាង ៤៣,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមតួលេខរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ភាពប្រកួតប្រជែងលើអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធនាគារនីមួយៗចាប់ផ្តើមបង្ហាញពីគោលការណ៍រៀងៗខ្លួន។ សម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះ ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើមទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះមកនៅត្រឹម ៤% -៨% ដែលជាឱកាសសម្រាប់អ្នកដែលអាចមានលទ្ធភាពទិញផ្ទះតម្លៃបច្ចុប្បន្ន ចំពោះធនាគារកាណាឌីយ៉ាតម្លៃការប្រាក់នៃការទិញផ្ទះចុះនៅត្រឹមតែ ៦%ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់លោក ឈិន សុចិត្ត បុគ្គលិកនៅធនាគារកាណាឌីយ៉ាប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីៗនេះ។ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះនៃធនាគារ Bred Bank បានបង្ហាញថាមានចំនួន ៦,៦% រួមទាំងគោលការណ៍ និងលក្ខខណ្ឌដែលអាចប្រើប្រាស់បានសម្រាប់ការខ្ចីជាបុគ្គលឬខ្ចីរួមគ្នា។ ចំណែកឯ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះរបស់ធនាគារជីបម៉ុងវិញ ក៏ផ្តល់ជូនអត្រាការប្រាក់ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានចំនួន ៣,៩៩%សម្រាប់ឆ្នាំទី១ និង៧,៧%សម្រាប់ឆ្នាំទី ២ ទោះបីជាការផ្តល់ជូនប្រភេទនេះ ប្រើបានសម្រាប់តែការទិញផ្ទះនៅក្រុមហ៊ុនជីបម៉ុងលែនក៏ដោយ។ ផ្ទុយពីធនាគារផ្សេងទៀត ធនាគារកាណាឌីយ៉ាអាចផ្តល់នូវការប្រាក់កម្ចីទិញផ្ទះសម្រាប់ប្រើលើគម្រោងច្រើន ដោយសារតែធនាគារកាណាឌីយ៉ាមានការសហការជាមួយគម្រោងច្រើនដែលមានដូចជា ទីក្រុងរុងរឿង, ទីក្រុងកៀនស្វាយផ្លាហ្សា, អ៊ីលី, ទីក្រុងElite, ទីក្រុងអូឡាំពិក, Casa Meridian, អគារភ្លោះពេជ្រ, អគារមេគង្គរ៉ូយ៉ាល់, អ័រគីដេវីឡា […]

អាន​បន្ថែម

របាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស

របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។ បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អឡើងវិញ ដែលនេះ បានធ្វើឱ្យការផ្គត់ផ្គង់សរុបនៅក្នុងទីផ្សារសល់ត្រឹម ៣០ ម៉ឺនម៉ែត្រការ៉េ។ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏វិស័យលក់រាយ មានស្តុកថ្មីចំនួន ២៥០០ ម៉ែត្រការ៉េ ពីផ្សារទំនើប The Point Community សម្រាប់ផ្ទៃក្រឡាសម្រាប់ជួល។ លើសពីនេះទៀត គម្រោងថ្មីចំនួន ៥ ត្រូវបានប្រកាសក្នុងត្រីមាសនេះ ដោយបន្ថែមទំហំផ្ទៃក្រឡាប្រមាណជា ៦៩,០០០ ម៉ែត្រការ៉េ ចូលទៅក្នុងប្រភេទផ្សារទំនើបបែបសហគមន៍ និងផ្នែកផ្សារទំនើបធម្មតា។ ក្នុងរយៈពេលត្រីមាសដូចគ្នា ការជួលជាមធ្យមនៅតែមានស្ថេរភាព ដោយប្រភេទផ្សារទំនើបបែបសហគមន៍មានការប្រែប្រួលវិជ្ជមាន៣,៣ ភាគរយ ដោយតម្លៃជួលផ្ទៃក្រឡាគឺប្រមាណជា ២៤,៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេលមួយខែ។ លោក James Hodge នាយកក្រុមហ៊ុន […]

អាន​បន្ថែម

តម្រូវការខុនរំពឹងថានឹងកើនឡើងរហូតដល់៣០ម៉ឺនយូនីតត្រឹមឆ្នាំ២០៣០

ជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង ជាពិសេស យុវជន ស្របពេលដែលតម្លៃនៃលំនៅដ្ឋានតម្លៃសមរម្យនៅទីក្រុងកើនឡើងខ្ពស់ អ្នកជំនាញ អចលនទ្រព្យ ព្យាករណ៍ថា តម្រូវការខុនដូ នឹងមានសន្ទុះខ្ពស់ នៅក្នុងរយៈពេល ៥ទៅ១០ឆ្នាំខាងមុខ។ អ្នកជំនាញផ្នែកអចលនទ្រព្យថា តម្រូវការខុនដូរក្នុងទីផ្សារបច្ចុប្បន្ននៅរាជធានីភ្នំពេញ ហាក់មិនសូវមានប្រជាប្រិយពភាព បើធៀបនឹងតម្រូវការផ្ទះល្វែង ដែលមានតម្លៃសមរម្យ។ ប៉ុន្តែ តាមការព្យាករណ៍របស់របាយការណ៍ VTrust Appraisal ក្នុងរយៈពេល១០ឆ្នាំខាងមុខ និន្នាការនៃការស់នៅ នឹងផ្លាស់ប្តូរ។ ផ្លាស់ប្តូរ គឺដោយសារប្រជាពលរដ្ឋទីក្រុង ពិបាកស្វែងរកលំនៅដ្ឋាន ដូចជា ផ្ទះលែ្វង ឬបុរី នៅក្នុងទីក្រុង គឺដោយសារតែទីក្រុងកាន់តែចង្អៀត សម្រាប់គម្រោងផ្ទះល្វែង និងបុរី ធ្វើការសាងសង់។ តាមការព្យាករណ៍ យ៉ាងតិច៣០ម៉ឺនយូនីតនៃខុនដូ ត្រូវបានគេប៉ាន់ប្រម៉ាន់ថា នឹងត្រូវផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញ។ ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពអចលនទ្រព្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTrust Appraisal លើកឡើងថា នៅក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ […]

អាន​បន្ថែម

ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤ ០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង ៧។ លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យា បានបញ្ជាក់កាលពីថ្ងៃទី ១៧ ខែ កញ្ញា ថា ការសាងសង់ផ្សារទំនើបអូឡាំព្យាក្នុងដំណាក់កាលទី ២ គឺគ្រោងនឹងបញ្ចប់ក្នុងខែ មេសា ឆ្នាំ ២០២០ ហើយនឹងបើកឲ្យដំណើរការក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថា ផ្សារទំនើបនេះនឹងអាចទទួលភ្ញៀវបានពីចន្លោះពី ៤ ទៅ ៥ម៉ឺននាក់ ប្រចាំថ្ងៃ ខណៈបច្ចុប្បន្ននេះ គឺអាចទទួលភ្ញៀវបាន ២ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្នុងដំណាក់កាលទី […]

អាន​បន្ថែម

សមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា

សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។ សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ក្រោយកិច្ចប្រជុំថា សមាគមអ្នកសាងសង់កម្ពុជាបង្ហាញពីសម្ភារៈដែលសំណង់កម្ពុជាកំពុងត្រូវការច្រើន ជាពិសេសគឺមកពីប្រទេសចិន ស្របពេលដែលសំណង់ជាច្រើនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។ លោក ឧកញ៉ា ហាន់ ឃៀង បានមានប្រសាសន៍ថា៖ «គាត់ចង់មកសួរយោបល់ពីសមាគមរបស់យើង តើគាត់ចង់ចូលមកទីផ្សាររបស់យើង គាត់ត្រូវធ្វើរបៀបម៉េច។ ខ្ញុំក៏បានឲ្យយោបល់ដល់គាត់មកបើកជា supermarket [ផ្សារទំនើប] សម្ភារៈសំណង់ ខ្ញុំជឿថាអាចលក់ទៅបាន»។ តាមការបញ្ជាក់បន្ថែមរបស់លោក ឧកញ៉ា បើទោះបី កម្ពុជាមានទីផ្សារតូចក៏ពិតមែន តែការវិនិយោគលើផ្សារទំនើបសម្ភារៈសំណង់នាពេលនេះ គឺជាពេលវេលាល្អបំផុត ដោយសារថាសំណង់គឺមានច្រើន ហើយបច្ចុប្បន្ន ការសាងសង់គឺសម្រាប់ជួលទៅឲ្យក្រុមហ៊ុនចិន និងលក់ទៅឲ្យក្រុមហ៊ុនចិន។ លោក ឧកញ៉ាថ្លែងថា៖ «គាត់ចង់ឲ្យយើងជួយរកទីតាំងឲ្យគាត់ លើកទីមួយមក ធម្មតា មិនអាចជោគជ័យភ្លាមៗទេ។ បើពិតមែនមានបំណងចង់មកធ្វើ […]

អាន​បន្ថែម

ការស្រាវជ្រាវរបស់IMF៖ ការបង្កើនពន្ធលើអចលនទ្រព្យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ការស្រាវជ្រាវថ្មីមួយដែលគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF បានបង្ហាញថា កម្ពុជាគួរតែបង្កើនចំណូលពន្ធលើអចលនទ្រព្យ ដើម្បីផ្គត់ផ្គង់ការចំណាយ លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជាវិធានការណ៍មួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ ចុះផ្សាយកាលថ្ងៃទី ០៦ ខែកញ្ញា ការស្រាវជ្រាវដែលមានចំណងជើងថា «របាយការណ៍ការងាររបស់IMF៖ ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នានៅប្រទេសកម្ពុជា» បានបង្ហាញថា កម្ពុជាគួរបង្កើនការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជួយបង្កើនប្រាក់ចំណូល ជាពិសេស នៅតាមតំបន់ជនបទ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការនាំចូលផលិតផលទៅកាន់ទីផ្សារនានា។ របាយការណ៍នេះ បានធ្វើការវិភាគពីរបៀបដែលកម្ពុជា គួរបង្កើនចំណូលពន្ធលើអចលនទ្រព្យ ឬបង្កើនចំណូលពន្ធពីពន្ធអាករលើតម្លៃបន្ថែម (VAT) ឬបង្កើនចំណូលពន្ធពីពន្ធលើប្រាក់ចំណូល ដើម្បីធានាដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលកម្ពុជាគួរបង្កើនចំណាយសម្រាប់វិស័យនេះ ឲ្យបានប្រមាណជា ០.៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP។ ការស្រាវជ្រាវកម្រាស់ ២៦ ទំព័រនេះ បានបង្ហាញទៀតថា ការបង្កើនពន្ធលើអចលនទ្រព្យ រហូតដល់ចំណូលពីពន្ធអចលនទ្រព្យសរុបមានចំណែកស្មើនឹង ០.៦ ភាគរយ នៃ GDP គឺនឹងជួយជំរុញ GDP ប្រមាណជា ២.៧ ភាគរយ។ ចំពោះការបង្កើនពន្ធពីពន្ធ VAT វិញ គឺនឹងជួយជំរុញ […]

អាន​បន្ថែម

ក្រុមអ្នកជំនាញជម្រុញឲ្យវិនិយោគសណ្ឋាគារខណៈវិស័យទេសចរណ៍កំពុងអភិវឌ្ឍខ្លាំង

ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យ បានប្រមូលផ្តុំគ្នានៅឯសណ្ឋាគារ Rosewood Hotel កាលពីសប្តាហ៍មុនដើម្បីពិភាក្សាពីឱកាសវិនិយោគផ្សេងៗ ហើយក៏បានផ្តោតលើការវិនិយោគផ្នែកសណ្ឋាគារ ស្របពេលដែលឧស្សាហកម្មទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រោមការសហការរៀបចំដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL ការពិភាក្សាខាងលើនេះ បានបង្ហាញពីឱកាស និងបញ្ហាប្រឈមសម្រាប់វិនិយោគិនដែលសម្លឹងមើលការវិនិយោគអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម) លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តន៍អចលនទ្រព្យរបស់ក្រុមហ៊ុន DFDL ដែលជាវាគ្មិនមួយរូប បានមានប្រសាសន៍ថា ឧស្សាហកម្មសណ្ឋាគារនៅកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងលឿន ពីប្រភេទសណ្ឋាគារដែលប្រតិបត្តិដោយបុគ្គលមួយរូប ទៅជាសណ្ឋាគារម៉ាកអន្តរជាតិ ខណៈដែលកម្ពុជា កំពុងចាប់ផ្តើមផ្តោតលើការទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់បន្ថែមទៀត។ លោកថ្លែងថា «ម៉ាកសណ្ឋាគារអន្តរជាតិនាំមកនូវភ្ញៀវទេសចរជាក់លាក់ជាច្រើន ពីព្រោះពួកគេ [ភ្ញៀវទេសចរ] ស្គាល់សណ្ឋាគារនោះ ប្រភេទសេវាកម្មរបស់សណ្ឋាគារនោះ ហើយពួកគេជឿជាក់ទៅលើគុណភាព ដូចនេះ វានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។ ដូច្នេះខ្ញុំគិតថាវាជាឱកាសដ៏ល្អ»។ ស្របពេលដែលប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកដំណើរអន្តរជាតិប្រមាណ ១៥ លាននាក់នៅឆ្នាំ ២០៣០ ប្រទេសនេះ នឹងត្រូវការបន្ទប់សណ្ឋាគារចំនួន ១០០,០០០បន្ទប់បន្ថែមទៀតនៅឆ្នាំ ២០២៨ ដែលក្នុងនោះ ៦០,០០០ បន្ទប់នឹងស្ថិតនៅក្នុងផ្នែកប្រណីត។ ថ្មីៗនេះមានសណ្ឋាគារម៉ាកអន្តរជាតិជាច្រើនទៀត ដូចជា Yoo2 Lifestyle Brand […]

អាន​បន្ថែម

កម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២

កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។ ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញតាមបណ្ដោយផ្លូវឧកញ៉ាស៊ូស្រុន ទល់មុខសួនវត្តបទុម សណ្ឋាគារ KHŌM នេះមានសរុបចំនូន ១៣០ បន្ទប់ដែលគ្រប់បន្ទប់ទាំងអស់នឹងត្រូវរចនាឡើង ដើម្បីបង្ហាញនូវភាពអស្ចារ្យនៃ ការច្របាច់បញ្ចូលគ្នារវាងដួងព្រលឹងខ្មែរបែបបុរាណនិងបរិយាកាសបែបទំនើប។ លើសពីនេះសណ្ឋាគារថ្មីមួយនេះក៏រួមមាន អាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ Sky Lounge និង Bar ផងដែរ ក្នុងគោលបំណងដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍បដិសណ្ឋារកិច្ចពិសេសគ្មានពីរនៅក្នុងបរិយាកាសមួយប្រកបដោយការយកចិត្តទុកដាក់។ Paul Foskey ប្រធានមន្ត្រីអភិវឌ្ឍន៍អាស៊ីប៉ាស៊ីភិចរបស់ Marriott International បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំចុងក្រោយៗនេះប្រទេសកម្ពុជាទទួលបាននូវការកើនឡើងទាំង […]

អាន​បន្ថែម