ធុរកិច្ច និងទីផ្សារ
ក្រុមហ៊ុនផ្លូវដែកចិន ចាប់ដៃគូជាមួយក្រុមហ៊ុន Royal Railway អភិវឌ្ឍផ្លូវដែកនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន និងក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកក្នុងស្រុក Royal Railway បានសម្រេចចាប់ដៃគូគ្នា ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអោយប្រសើរឡើង និងជឿនលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
អានបន្ថែមក្រុមហ៊ុនចិនគ្រោងនឹងវិនិយោគបង្កើតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព២០០មេហ្គាវ៉ាត់
ក្រុមហ៊ុនវិនិយោគអគ្គិសនីដ៏ធំមួយរបស់ចិនគ្រោងនឹងវិនិយោគបង្កើតរោចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព២០០មេហ្គាវ៉ាត់ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងក្រុមហ៊ុនខាងលើជាមួយសម្ដេចតេជោ ហ៊ុន សែន
អានបន្ថែមជប៉ុនផ្តល់ជំនួយ២៥លានដុល្លារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅជើងឯក
រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA បានសម្រេចជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ដល់កម្ពុជាស្ថិតក្នុងភាគខាងត្បូងនៃរាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩។
អានបន្ថែមកម្ពុជា-ជប៉ុនបើកសម្ពោធអគារសិក្សាថ្មីចំនួន៨ខ្នងនៅរាជធានីភ្នំពេញ
តំណាងរដ្ឋាភិបាលកម្ពុជា និងជប៉ុនកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ បានបើកសម្ពោធអគារសិក្សាថ្មីចំនួន៨ខ្នងនៅរាជធានីភ្នំពេញដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។
អានបន្ថែមក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍នៅតំបន់ឬស្សីកែវ
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល កាលពីថ្ងៃទី ២៦ ខែមេសា បានបើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍របស់ខ្លួនមួយទៀតហើយ មានទីតាំងស្ថិតនៅតំបន់ឬស្សីកែវ។
អានបន្ថែមអ្នកជំនាញប្រមូលផ្តុំគ្នាពិភាក្សាអំពីវិស័យវាយតម្លៃអចលនទ្រព្យនិងធនាគារ
អ្នកជំនាញផ្នែកអចលនទ្រព្យព្រមទាំងតំណាងធនាគារនានានៅកម្ពុជាបានជួបពិភាក្សាគ្នាស្តីអំពីសេវាកម្មវាយតម្លៃអចលនវត្ថុ និងតួនាទីរបស់ធនាគារក្នុងការជួយអភិវឌ្ឍវិស័យអចលនទ្រព្យ។
អានបន្ថែមក្រសួងផ្តើមសិក្សាផែនការមេអភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹក
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យក្រុមជំនាញកំពង់ផែមកពីប្រទេសចិន ចាប់ផ្តើមសិក្សាផែនការមេ អភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹកនៅកម្ពុជា។
អានបន្ថែមថ្នាំលាបកូរ៉េ KCC បង្ហាញពីចំណាប់អារម្មណ៍ដល់អ្នកប្រើប្រាស់នៅកម្ពុជាកាន់តែខ្លាំង
ការរីកលូតលាស់នៃវិស័យសំណង់បាននិងកំពុងធ្វើឲ្យផលិតផលនិងសម្ភារសំណង់នានាមានភាពកាន់តែសម្បូរបែប ដែលនេះបានបង្កឲ្យមានភាពស្មុគស្មាញដល់បណ្តាអ្នកប្រើប្រាស់ ក្នុងការជ្រើសរើសផលិតផលណាមួយដែលសក័្កសមបំផុត។ ជាមួយគ្នានេះដែរ បើយើងក្រឡែកទៅមើលផលិតផលថ្នាំលាបនៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានច្រើនប្រភេទណាស់ ក៏ប៉ុន្តែ នៅក្នុងនោះផងដែរ ផលិតផលថ្នាំលាបដែលបានផលិតនៅប្រទេសកូរ៉េឈ្មោះថា «ថ្នាំពណ៌ ខេស៊ីស៊ី» បាននិងកំពុងបង្ហាញពីចំណាប់អារម្មណ៍ថ្មី ដល់អ្នកប្រើប្រាស់នៅកម្ពុជាកាន់តែខ្លាំង ដែលនេះ បានស្តែងចេញតាមរយៈភាពចាស់វស្សារនៃវត្តមាន «ថ្នាំពណ៌ ខេស៊ីស៊ី» នៅទីផ្សារកម្ពុជា។ ជាការពិតណាស់ «ថ្នាំពណ៌ ខេស៊ីស៊ី» ដែលបាននាំចូលនិងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន ស្តារ ខូតធីង សឺលូសិន ដែលជាក្រុមហ៊ុនមួយរបស់សម័្ផន្ធ ISI Group បានទទួលការគាំទ្រកាន់តែខ្លាំង ដែលនេះ បានស្តែងចេញឲ្យដឹងតាមរយៈកម្មវិធីជួបជុំជាមួយអតិថិជនដែលបានប្រើប្រាស់«ថ្នាំពណ៌ ខេស៊ីស៊ី» កាលពីពេលថ្មីៗកន្លងទៅនេះ។ ថ្លែងក្នុងឱកាសជួបជុំជាមួយអតិថិជនខាងលើ អគ្គនាយកក្រុមហ៊ុន ISI Group លោក កាំង ឡេង បានឲ្យដឹងថា ផលិតផល «ថ្នាំពណ៌ ខេស៊ីស៊ី» គឺជាផលិតផលថ្នាំពណ៌ លំដាប់លេខ១ពីប្រទេសកូរ៉េធានាបាននូវគុណភាពដ៏ល្អបំផុត។ វត្តមានប្រមាណជា ១០ ឆ្នាំ ក្នុងទីផ្សារកម្ពុជាបានធ្វើឲ្យផលិតផល «ថ្នាំពណ៌ ខេស៊ីស៊ី» មានការពេញនិយមខ្លាំងចំពោះអ្នកប្រើប្រាស់។ យោងតាមការបញ្ជាក់ឲ្យដឹងពីលោក […]
អានបន្ថែមផលិតផលចុងក្រោយបំផុតរបស់ក្រុមហ៊ុន SCG ជួយការពារការលេចជ្រាបទឹក
នៅពេលនិយាយដល់ការសាងសង់ និងប្រព័ន្ធផ្គត់ផ្គង់ទឹក ការលេចជ្រាបទឹកគឺជាបញ្ហាសំខាន់ក្នុងចំណោមបញ្ហាផ្សេងៗដែលគ្រួសារនីមួយៗជួបប្រទះ ដែលនេះតម្រូវឲ្យមានការប្រើប្រាស់បំពង់ទុយោ PVC ឲ្យបានត្រឹមត្រូវ។ ក៏ប៉ុន្តែជាជំហានដំបូង យើងត្រូវដឹងថា ហេតុអ្វីបានជាមានការលេចជ្រាបទឺក? តើបញ្ហានេះអាចដោះស្រាយបានដោយរបៀបណា? ប្រភេទសុងថាស-ការពារជម្រាបទឹក-កខ្លី ផលិតផលទុយោទឹក PVC របស់ក្រុមហ៊ុន គឺវាត្រូវបានផលិតឡើងតាមស្តង់ដារឧស្សាហកម្ម TIS 17-2532 ដែលជាកម្រិតវាស់វែងគុណភាពបញ្ជាក់ដោយប្រទេសថៃសម្រាប់ទុយោទឹកដែលផលិតឡើងពីជ័រប៉ូលីវូលីនក្លរ ដោយមិនមានការបន្ថែមសារធាតុប្លាស្ទិចនោះទេ។ ផលិតផលទុយោទឹក PVC នេះទៀតសោត គឺធន់នឹងកាំរស្មី UV សំណើម សម្ពាធ សារធាតុអាស៊ីត មិនច្រេះ មិនឆេះ និងមិនជ្រាបនោះឡើយ។ ម៉ុងសុងថាស-ការពារជម្រាបទឹក-កខ្លីគឺជាតំណដែលការពារការលេចជ្រាបទឹកតាមពិដាន។ វាគឺជាបំពង់ធ្វើហើយស្រេចដែលមិនត្រូវឲ្យមានការកែសម្រួលអ្វីនោះទេ ដូច្នេះវានឹងអាចសន្សំពេលវេលានៅពេលដំឡើង។ វាមានពីរទំហំ គឺលេខ ៥៥ មីលីម៉ែត្រការ៉េ សម្រាប់ស៊ីហ្វុងក្នុងបន្ទប់ទឹក និងលេខ ១០០ មីលីម៉ែត្រការ៉េសម្រាប់ទុយោបង្គន់។ សុងស្ពឺស្ពាន់ខាងក្នុង ការជ្រើសរើសផលិតផលមិនត្រឹមត្រូវអាចនាំឲ្យមានបញ្ហានៃការលេចជ្រាបទឹក ជាពិសេសនៅកន្លែងតំណសុងធ្មេញស្ពាន់។ សុងធ្មេញស្ពាន់របស់ក្រុមហ៊ុន SCG នឹងជួយលុបបំបាត់បញ្ហានេះបានយ៉ាងមានប្រសិទ្ធិភាព។ កាវ Solvent cement បន្ទាប់ពីបានជ្រើសបំពង់ទុយោ PVC ដែលសាកសមរួចហើយ កាវក៏ជាសារធាតុលាយផ្សំដ៏មានសារៈសំខាន់សម្រាប់ប្រព័ន្ធទុយោទឹកផងដែរ ការជ្រើសរើកាវត្រឹមត្រូវនឹងមិនមានការព្រួយបារម្មណ៍ […]
អានបន្ថែមអនាគតរបស់ឧស្សាហកម្មសំណង់នៅកម្ពុជា – សេវាគ្រប់គ្រងថែទាំអគារ
រៀបរៀងដោយ: Daniel Tan នឹង Ngu Kea Yuan កាលពីមុនការអភិវឌ្ឍន៍ ឬការវិនិយោគអចលនទ្រព្យ ត្រូវបានគេទទួលស្គាល់ថា គ្រាន់តែជាអចលនទ្រព្យមួយដែលត្រូវបានរចនា និងសាងសង់ ហើយលក់ទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយជាការស្រេច។ សព្វថ្ងៃនេះ ការគ្រប់គ្រងថែទាំអចលនទ្រព្យ ដែលគេហៅថា ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) គឺជាសេវាកម្មថ្មីជំនាន់ក្រោយដើម្បីកែលម្អការអភិវឌ្ឍន៍បន្ទាប់ពីសំណង់អគារត្រូវបានបញ្ចប់ការសាងសង់។ ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) តាមទ្រឹស្តីលោក Jones (លើកឡើងក្នុងឆ្នាំ២០០៨) បានកំណត់និយមន័យនៅក្នុងគោលការណ៍គ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ RICS ថា ជាដំណើរការនៃការចាត់ចែងមួយដើម្បីធានាបានតម្លៃដ៏ល្អបំផុតមួយនៃលុយដែលបានវិនិយោគ ដែលវាជួយដល់យុទ្ធសាស្ត្រដែលទាមទារដោយរដ្ឋអំណាចមូលដ្ឋាន។ ផ្នែកនៃយុទ្ធសាស្រ្តនេះរួមមាន គោលការណ៍នៃការគ្រប់គ្រងទ្រព្យសម្បត្តិ សេវាកម្មសាងសង់ និងបច្ចេកវិទ្យាបៃតងជាដើម។ ដូចនេះ វគ្គសិក្សារបស់ RCA នឹងផ្តល់នូវមូលដ្ឋានដើម្បីសម្រេចបាននូវតម្លៃលុយដែលបានវិនិយោគសម្រាប់ទ្រព្យសម្បត្តិ។ ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ តាមទ្រឹស្តីលោក Atkins (លើកឡើងក្នុងឆ្នាំ២០០៩) បានកំណត់និយមន័យ ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) ថាជាវិធីសាស្ដ្ររួមមួយ សម្រាប់ដំណើរការប្រតិបត្តិការថែរក្សា ការកែលម្អ និងសម្របសម្រួលអគារ និងហេដ្ឋារចនាសម្ព័ន្ធនៃអង្គភាពមួយ ដើម្បីបង្កើតបរិយាកាសដែលគាំទ្រយ៉ាងខ្លាំងដល់គោលបំណងចម្បងរបស់អង្គភាពនោះ។ ជាគោលការណ៍ ការជួសជុលកែលម្អ និងការអនុវត្តប្រកបដោយនិរន្តភាព […]
អានបន្ថែម