ធុរកិច្ច និងទីផ្សារ
ធនាគារពិភពលោក៖ ការថយចុះនៃសេដ្ឋកិច្ចចិន នឹងជះឥទ្ធិពលដល់វិស័យសំណង់និងអចលនទ្រព្យកម្ពុជា
ដោយសារប្រភពនៃទុនវិនិយោគនៅកម្ពុជាគឺភាគច្រើនបានមកពីប្រទេសចិន ការថយចុះនៃសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ប្រឈមនឹងហានិភ័យ នេះបើយោងតាមរបាយការណ៍នៃការធ្វើបច្ចុប្បន្នសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីសប្តាហ៍មុន។
អានបន្ថែមក្រុមហ៊ុនផ្លូវដែកចិនចាប់ផ្តើមសិក្សាការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានចាប់ផ្តើមការសិក្សារបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។នេះបើយោងតាមព័ត៌មាននៅលើទំព័រហ្វ៊េសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមបារាំងផ្តល់ហិរញ្ញប្បទាន ៣០លានដុល្លារអភិវឌ្ឍបណ្តាញបញ្ជូនអគ្គិសនីនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់ ២៩.១លានអឺរ៉ូ ស្មើនឹង ៣០លានដុល្លារ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងសហគមន៍អឺរ៉ុប
អានបន្ថែមក្រុមហ៊ុនវៀតណាមតែមួយនាំចូលដែកជាង ៤ម៉ឺន តោនមកកម្ពុជាក្នុងរយៈពេល៣ខែ
ក្រុមហ៊ុនផលិតដែករបស់ប្រទេសវៀតណាម Hoa Phat Group បានប្រកាសថា ការលក់ដែករបស់ខ្លូនបានកើនឡើងជាង ២៨ ភាគរយក្នុងរយៈពេលបីខែដំបូង ដែលក្នុងនោះ កម្ពុជាបានទិញដែកពីក្រុមហ៊ុនចំនួនជាង ៤៥ ៤៣០ តោននៃដែកសរុប នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
អានបន្ថែមរ៉ូយ៉ាល់គ្រុប ចាប់ដៃគូក្រុមហ៊ុនសឹង្ហបុរីអភិវឌ្ឍន៍អគារខុនដូរនៅខណ្ឌទួលគោក
ក្រុមហ៊ុន Royal Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat Group Limited មកពីប្រទេសសឹង្ហាបុរី បានចាប់ដៃគូគ្នា អភិវឌ្ឍគម្រោងលំនៅដ្ឋាន បែបខុនដូរ កម្ពស់២៨ជាន់ នៅខណ្ឌទួលគោក។
អានបន្ថែមគម្រោង«One Central Tower»តម្លៃ២០០លានដុល្លារចាប់ផ្តើមដំណើរការសាងសង់នៅតំបន់បឹងស្នោ
ក្រុមហ៊ុនវិនិយោគអន្តរជាតិ B.I.C Group កាលពីថ្ងៃទី ០៦ ខែ មេសា បានចាប់ផ្តើមដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍ដំបូងបង្អស់របស់ខ្លួន «One Central Tower» ដើម្បីប្រែក្លាយតំបន់ខាងកើតរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីលំដាប់អន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
អានបន្ថែមជប៉ុនផ្តល់ជំនួយសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ
រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ០៧ ខែឧសភា បានរួមគ្នាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
អានបន្ថែមសំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩
សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបាន២៥ភាគរយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅមុនដាច់ឆ្នាំ២០១៩នេះ។
អានបន្ថែមPropertyGuru បានរកឃើញអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩ហើយ
កម្មវិធីប្រកួតប្រជែងយកពានរង្វាន់ប្រចាំឆ្នាំសម្រាប់អចលនទ្រព្យល្អបំផុតនៅកម្ពុជា «PropertyGuru Cambodia Property Awards លើកទី៤»បានរកឃើញអ្នកឈ្នះហើយ ក្នុងអំឡុងពេលអាហារពេលល្ងាចនៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra
អានបន្ថែមផ្លូវរថភ្លើងក្រោមដីដំបូងបង្អស់នៅទីក្រុងម៉ានីលត្រូវបានបើកការដ្ឋានសាងសង់ហើយ
ប្រព័ន្ធរថភ្លើងក្រោមដីលើកដំបូងបង្អស់របស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ បើទោះបីជា ក្រុមហ៊ុនជប៉ុនដែលទទួលខុសត្រូវគម្រោងនេះ ធ្លាប់បានព្រមានរួចមកហើយថា ផែនការបញ្ចប់ការសាងសង់ប្រពន្ធ័នេះនៅឆ្នាំ២០២២ គឺជាការមានសុទិដ្ឋិនិយមខ្ពស់ពេកហើយ។
អានបន្ថែម