ធុរកិច្ច និងទីផ្សារ
ឧកញ៉ា ពុង ឃាវ សែ ប្តេជ្ញាសាងសង់ព្រលានយន្តហោះថ្មីឲ្យបានសម្រេចមុនពេលចូលនិវត្តន៍
វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនខ្លួនឈានចូលវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។
អានបន្ថែមសារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងបង្កើតឡើងសម្រាប់ភ្ញៀវទេសចរណ៍ ឬយោធាចិន?
សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអត្ថបទវិភាគមួយក្រោមចំណងជើងថា Is Cambodia’s Koh Kong project for Chinese tourists – or China’s military? ឬជាភាសាខ្មែរ «តើគម្រោងនៅខេត្តកោះកុងធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរណ៍ចិន ឬ ទាហានចិន?»។ អត្ថបទវិភាគមួយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងពេញនិយមសម្រាប់អ្នកអានទាំងក្នុងនិងក្រៅស្រុក ដោយអ្នកអានទាំងអស់បានកើតជាចម្ងល់មួយដូចគ្នាថា តើរឿងនេះពិតមែនឬយ៉ាងណា?
អានបន្ថែមរដ្ឋាភិបាលអាចនឹងផ្អាកការទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី
រដ្ឋាភិបាលអាចនឹងផ្អាកការធ្វើចរន្តការដីឬការទិញលក់ដីនៅតំបន់ណាដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងនេះ។
អានបន្ថែមជប៉ុនគ្រោងនឹងមកជួយដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនប្រមាណជា៥៨ ក្រុមហ៊ុនមកពីផ្នែកផ្សេងៗនៃវិស័យសំណង់និងអចលនទ្រព្យ បានជួបពិភាក្សាជាមួយដៃគូសហការកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា ។
អានបន្ថែមម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ជាដំណោះស្រាយសម្រាប់ស្ត្រីមេផ្ទះ
ជាទូទៅស្ត្រីមេផ្ទះតែងតែជួបបញ្ហាក្នុងការបោកគក់ជាច្រើនដូចជា ការរង់ចាំការបោកគក់រយ:ពេលយូរ ការប្រឡាក់ពណ៌ ការខូចគុណភាពសាច់ក្រណាត់ ក្រណាត់ជាប់ប្រឡាក់ខ្លាំង ក្រណាត់ជាប់ជំពាក់គ្នា បារម្មណ៍ពីបញ្ហាអនាម័យ និងមេរោគជាប់ខោអាវកូនតូចៗជាដើម។ ម៉ាស៊ីនបោកគក់ស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន LG ដែលអាចជួយដោះស្រាយបញ្ហាដែលស្ត្រីមេផ្ទះជួបប្រទះជាទូទៅក្នុងការបោកគក់ប្រចាំថ្ងៃជូនបុត្រ និងស្វាមីជាទីស្រឡាញ់ នោះគឺម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™។ ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ត្រូវបានបង្កើតឡើង ជាមួយការបន្ថែមលក្ខណ:ពិសេស 3 យ៉ាងលើសពីម៉ាស៊ីនបោកដទៃៗទៀតរួមមាន÷ Separate Wash លក្ខណ:ពិសេសទី 1 គឺមុខងារ Separate Wash ជួយដោះស្រាយបញ្ហាប្រឡាក់ពណ៌ពេលបោកជាមួយគ្នា ពីព្រោះម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ អាចដំណើរការបោក 2 កន្លែងផ្សេងគ្នាក្នុងពេលតែមួយ ដោយផ្នែកខាងលើអាចបោកប្រភេទខោអាវធ្ងន់ៗដូចជាភួយ កម្រាលពូក អាវរងារធំ ឬខោខៅប៊ូយជាដើម ចំណែកផ្នែកខាងក្រោមសម្រាប់ប្រភេទខោអាវស្រាលៗដូចជាកន្សែងពោះគោ ខោអាវទារក ឬអាវស។ល។ Time Saving លក្ខណ:ពិសេសទី 2 គឺ Time Saving ជួយកាត់បន្ថយពេលវេលាបោកគក់រហូតដល់ទៅ 50% ដោយម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ […]
អានបន្ថែមក្រុមហ៊ុនកូរ៉េគ្រោងនឹងចាប់ដៃជាមួយសមាគមអ្នកសាងសង់កម្ពុជាលើកកម្ពស់វិស័យសំណង់
ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្សព្វផ្សាយអ្នកវិនិយោគរបស់ប្រទេសកូរ៉េ កូត្រាភ្នំពេញ កាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យសំណង់នៅកម្ពុជា បន្ទាប់ពីឃើញភាពរីកចម្រើនខ្លាំងក្នុងវិស័យនេះ។
អានបន្ថែមសញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨
រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
អានបន្ថែមក្រុមហ៊ុនជិត១ពាន់ក្រុមហ៊ុននឹងរួមគ្នាអង្រួនឧស្សាហកម្មអាលុយមីញ៉ូមក្នុងពិព័រណ៍ Aluminium China
ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម Aluminium China 2019 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនសាជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃ ប្រទេសចិន។
អានបន្ថែមCDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤កន្លែងតម្លៃជាង ៣៥ លានដុល្លារ
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ៣៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដែលនឹងជួយបង្កើតការងារជាង ១៦០០ កន្លែងដល់ប្រជាជនក្នុងតំបន់។
អានបន្ថែមកម្ពុជារំពឹងបញ្ជូនកម្មករជំនាញផ្នែកសំណង់បន្ថែមទៅប្រទេសជប៉ុន
ប្រទេសកម្ពុជានិងជប៉ុនសន្យាជំរុញឲ្យមានកម្មករជំនាញផ្នែកសំណង់បន្ថែមទៀតតាមរយៈលទ្ធផលនៃកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីកាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀតដែលក្នុងនោះភាគីទាំងពីរសង្ឃឹមថានឹងជំរុញបង្កើនចំនួនកម្មករជំនាញសំណង់កម្ពុជាបន្ថែមទៀត នេះបើយោងតាមការចុះផ្សារលើទំព័រហ៊្វេសប៊ុករបស់ក្រសួង។
អានបន្ថែម