រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម)

អាន​បន្ថែម

រយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%

បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ %​ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៤វិញ បរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៩.០១១ TEUs។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង ៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត ២ម៉ឺននាក់ កើនជាង៧០%។ គួររលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ […]

អាន​បន្ថែម

៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ

ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ដោយឡែក សម្រាប់ការនាំចូលវិញ មានទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារ កើនជាង ១២.៩ភាគរយ ដែលរួមមានទំនិញដូចជា រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៧ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួន ១៤,៧ពាន់លានដុល្លារ កើនឡើង ១៤ភាគរយ […]

អាន​បន្ថែម

៧ខែដើមឆ្នាំ២០២៤ កម្ពុជាទំហំពាណិជ្ជកម្មអន្តរជាតិជាង ៣១ពាន់លានដុល្លារ កើន ១៥%

រយៈពេល ៧ខែដើម ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបរទេស​មានប្រមាណជាង ៣១ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣។ នេះបើតាមស្ថិតិទំនិញពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តាមរបាយការណ៍ខាងលើបាន​ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកជាង ១៤ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៤ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣។ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ សហរដ្ឋអាមេរិក ជាង ៥.៥០០ លានដុល្លារ, វៀតណាម ជា​ង ២.២០០ លានដុល្លារ, ប្រទេសចិនជិត ១.០០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លា​ន​ដុ​ល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់​គ្លេ​ស ៥​៣​០ […]

អាន​បន្ថែម

ថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ

វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូពី ៤៩% ទៅ ៧៥% នៃទំហំបរិវេណអចលនទ្រព្យដែលអាចប្រើប្រាស់បាន ដែលយុទ្ធសាស្ត្រនេះ អាចផ្លាស់ប្តូរសក្ដានុពលថ្មីនៃទីផ្សារអចលនទ្រព្យស្រុកថៃ នេះបើយោងតាម ​​Property DNA និងធ្វើបច្ចុប្បន្នភាពដោយ Thestar ចុះថ្ងៃទី  ០៦ ខែសីហា ឆ្នាំ ២០២៤។ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA លោក Surachet Kongcheep បានគូសបញ្ជាក់ថា “ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងអស់ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ បាននិងកំពុងទទួលបានយុទ្ធសាស្ត្រទិញខុនដូ និងផ្ទះនៅតាមទីក្រុងធំៗដូចជាទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត។ អចលនទ្រព្យទាំងនេះមានគោលបំណងជាចម្បងចំពោះជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានបែបប្រណីត។” ប្រសិនណាបើគោលនយោបាយថ្មីនេះ ត្រូវបានអនុម័ត វានឹងអាចបង្កឱ្យមានលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលកំពុងស្វែងរកការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីអ្នកទិញបរទេស នេះបើតាមការអះអាងរបស់លោក Surachet។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងដល់ប្រមាណ ១០,៨៤ ពាន់លានដុល្លារ […]

អាន​បន្ថែម

ឥណ្ឌាជាប់លេខ៥ នៅអាស៊ីប៉ាស៊ីហ្វិកជាប្រទេសទទួលបានវិនិយោគអចលនទ្រព្យច្រើនជាងគេ

ឥណ្ឌា បានក្លាយជាប្រទេសទទួលបានការវិនិយោគអចលនទ្រព្យឆ្លងព្រំដែនធំជាងគេទី ០៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទាក់ទាញបាន ៣ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ លំហូរចូលយ៉ាងខ្លាំងនេះ ជាមូលធនសកលដ៏សំខាន់ ដែលស្មើនឹង ៩% នៃទំហំវិនិយោគសរុបក្នុងតំបន់អាស៊ី និងបានគូសបញ្ជាក់អំពីភាពលេចធ្លោនៃប្រទេសឥណ្ឌានៅក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ នេះបើយោងតាម Businesstoday ចុះផ្សាយថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៤។ គួររំលឹកថា បច្ចុប្បន្ននេះ ការវិនិយោគឆ្លងព្រំដែនសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ឈានដល់ ១១,៥ ពាន់លានដុល្លារ យោងទិន្នន័យដែលបានចេញផ្សាយនៅក្នុងរបាយការណ៍ Look Beyond the Norms  របស់ Knight Frank Asia Pacific Horizo។ សម្រាប់វិស័យអគារការិយាល័យ បានបង្ហាញពីភាពទាក់ទាញធំបំផុតសម្រាប់អ្នកវិនិយោគពិភពលោក ដោយបានរួមចំណែក ៣៦% នៃការបែងចែកដើមទុនសរុប។ តួលេខនេះឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំសម្រាប់អចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីនេះ គឺវិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣០% ខណៈដែលវិស័យលំនៅឋាន និងហាងលក់រាយ មានចំណែកប្រមាណ ១៥% និង ១០% រៀងគ្នា។ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនជាច្រើនដកអាជីវកម្មចេញពីចិន ខណៈវៀតណាមកំពុងក្លាយជាគោលដៅបន្ទាប់

ក្រុមហ៊ុនជប៉ុន កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ច្បាប់ប្រឆាំងចារកម្ម និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបង្កើតបរិយាកាសធុរកិច្ចមិនច្បាស់លាស់។ ជាមួយនឹងចំនួនអាជីវកម្មជប៉ុនប្រមាណ ១៣.០៣៤របស់ជប៉ុន ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន បច្ចុប្បន្នចំនួនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនបានថយចុះ ៩,៤% ដែលនេះជាតួលេខមួយខ្ពស់ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២មក  នេះបើយោងតាមប្រភពពីការស្ទង់មតិនាពេលថ្មីៗនេះដោយ Teikoku Databank និងធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei នៅថ្ងៃទី 0៦ ខែសីហា ឆ្នាំ ២០២៤។ បន្ទាប់ពីមានការកើនឡើងតិចតួចនៃក្រុមហ៊ុនចំនួន ៣២៨ ក្នុងឆ្នាំ ២០២២ របាយការណ៍នេះបង្ហាញពីការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅក្នុងប្រទេសចិន។ លោក Daisuke Iijima អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Teikoku Databank បានកត់សម្គាល់ថា “មែនទែនទៅ ចំណង់វិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងថយចុះច្រើនជាងទិន្នន័យដែលបានបង្ហាញទៅទៀត” ។ លោកបានចង្អុលបង្ហាញថា ការកើនឡើងថ្លៃពលកម្មដែលបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ហើយការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថាតើគេគួរបន្តដាក់ប្រទេសចិនជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៀតដែរឬទេ។ “ក្រុមហ៊ុនកាន់តែច្រើនមើលឃើញពីហានិភ័យនៃការគ្រប់គ្រងក្នុងការដាក់ប្រទេសចិននៅកណ្តាលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយកំពុងរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក ឬផ្លាស់ប្តូរពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ” លោ​ក Iijima បានបន្ថែម។ លទ្ធផលនៃរបាយការណ៍ស្ទង់មតិនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត ជាពិសេសនៅក្នុងវិស័យរថយន្ត អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិក តំណាងឱ្យផ្នែកធំបំផុតនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិន។ […]

អាន​បន្ថែម

វិនិយោគិន​បរទេស​ចាប់ផ្តើមប្រុង​ប្រយ័ត្នឡើងវិញ ខណៈ​ទីផ្សារ​អចលន​ទ្រព្យ​ចិន​ប្រឈម​មុខ​នឹង​បញ្ហាជាថ្មី

ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ១៣% នៃអត្រាប្រចាំឆ្នាំ បើគិតជាទំហំទឹកប្រាក់មានចំនួន ៣,៣ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមវិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលម្នាក់ៗបានលើកឡើងពីការព្រួបារម្ភ ថា តើពួកគេអាចចាកចេញពីទីផ្សារចិនត្រឡប់ទៅវិញដោយចំណេញនៅពេលអនាគតដែរឬទេ។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីចិន ប្រទេសជប៉ុន បាននាំមុខប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ ៣៥% ក្នុងទំហំទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ។ ទោះមានការថយចុះពីវិនិយោគិនអាមេរិក ចំណែកវិនិយោគិនសិង្ហបុរីវិញ នៅតែបន្តជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិន ដោយបានរួមចំណែកប្រហែល ១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពភូមិសាស្ត្រនយោបាយទូទៅក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគ ១ពាន់លានដុល្លារនេះ ក៏នៅតែតំណាងឱ្យការធ្លាក់ចុះនៃការវិនិយោគខ្ពស់បំផុតរបស់ជនជាតិសិង្ហបុរីដែរ បើធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបង្ហាញពីការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកសុទិដ្ឋិនិយមចិនដែលប្រមើលមើលពីអនាគតសេដ្ឋកិច្ចវែងឆ្ងាយ ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វដ្តទីផ្សារច្រើនដងច្រើនគ្រា។ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការទប់ស្កាត់ការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០២០មក […]

អាន​បន្ថែម

រយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអាស៊ាន-ចិន មានប្រមាណជាង ៥០០ពាន់លានដុល្លារ

ក្នុងរយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារអាម៉េរិក  ដែលមានការកើនឡើង ១០,៥% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) ដែលចុះផ្សាយដោយក្រសួងព័ត៌មានកម្ពុជា។ ប្រភពដដែលបានបន្តថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាស៊ានមានចំនួន ២,៣៦ទ្រីលានយន់ ដែលកើនឡើង ១៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីនេះ កាលពីឆ្នាំមុន ប្រាក់ចំណូលពាណិជ្ជកម្មមានចំនួន ១៥,៤% នៃតម្លៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន និងមានចំនួន ១៥,៨% ក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំ២០២៤នេះ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ជាមួយនឹងចំណូលកើនឡើង ២៤,១%, ១៣,៧% និង ៤,១% រៀងៗគ្នាក្នុងរយៈពេលដែលបានត្រួតពិនិត្យនេះ៕

អាន​បន្ថែម

ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាផលិតស៊ីម៉ង់ត៍បានបរិមាណជាង ៤លានតោន

ក្នុងរយ​ពេល៦ខែដើមឆ្នាំ២០២៤ រោងចក្រស៊ីម៉ង់ត៍នៅកម្ពុជាបានផលិតស៊ីម៉ង់ត៍មានបរិមាណកើនឡើងវិញហើយ ខណៈវិស័យសំណង់បានងើបឡើងវិញបន្តិចបន្តួច គឺក្នុងល្បឿនយឺត។​ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន៥ ដែលបានផលិតស៊ីម៉ង់ត៍បានក្នុងបរិមាណ ៤.១៧លានតោន ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កើនឡើង ៥.៥ភាគរយ កើនពី៣.៩៥លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។ ក្រសួងលើកឡើងក្នុងរបាយការណ៍ថា អនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងងើបក្នុងល្បឿងទាប ជាមួយនឹងអាត្រាប្រមាណ ១.១ភាគរយ ដោយសារការរំពឹងទុកនៃការបន្តសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម និងការងើបជាបណ្តើរៗនៃរំហូរទុនវិនិយោគពីបរទេសស្របនឹងនិន្នាការសេដ្ឋកិច្ច។​ ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥នោះ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង ​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។

អាន​បន្ថែម