ធុរកិច្ច និងទីផ្សារ
សញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨
រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
អានបន្ថែមក្រុមហ៊ុនជិត១ពាន់ក្រុមហ៊ុននឹងរួមគ្នាអង្រួនឧស្សាហកម្មអាលុយមីញ៉ូមក្នុងពិព័រណ៍ Aluminium China
ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម Aluminium China 2019 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនសាជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃ ប្រទេសចិន។
អានបន្ថែមCDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤កន្លែងតម្លៃជាង ៣៥ លានដុល្លារ
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ៣៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដែលនឹងជួយបង្កើតការងារជាង ១៦០០ កន្លែងដល់ប្រជាជនក្នុងតំបន់។
អានបន្ថែមកម្ពុជារំពឹងបញ្ជូនកម្មករជំនាញផ្នែកសំណង់បន្ថែមទៅប្រទេសជប៉ុន
ប្រទេសកម្ពុជានិងជប៉ុនសន្យាជំរុញឲ្យមានកម្មករជំនាញផ្នែកសំណង់បន្ថែមទៀតតាមរយៈលទ្ធផលនៃកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីកាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀតដែលក្នុងនោះភាគីទាំងពីរសង្ឃឹមថានឹងជំរុញបង្កើនចំនួនកម្មករជំនាញសំណង់កម្ពុជាបន្ថែមទៀត នេះបើយោងតាមការចុះផ្សារលើទំព័រហ៊្វេសប៊ុករបស់ក្រសួង។
អានបន្ថែមធនាគារជាតិ៖ ហានិភ័យឥណទានវិស័យអចលទ្រព្យនៅមានកម្រិតទាប
ទោះបីជាវិស័យអចលទ្រព្យបានបន្តស្រូបយកឥណទានច្រើនជាងគេក៏ពិតមែន ក៍ប៉ុន្តែហានិភ័យដែលអាចបង្កដោយកំណើនឥណទានខ្ពស់នៃវិស័យនេះគឺនៅមានកម្រិតទាបនៅឡើយ នេះបើយោងតាមការវាយតម្លៃរបស់ធនាគារជាតិនៃកម្ពុជា។
អានបន្ថែមសមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ
អានបន្ថែមក្រុមហ៊ុនដែកថែបអ៊ីតាលីម៉ាក វី អបអរសាទរអ្នកឈ្នះរង្វាន់ បំណាច់ឆ្នាំ2018
នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ ដែកថែបអ៊ីតាលីម៉ាក វី បានរៀបចំកម្មវិធីប្រគល់រង្វាន់ រថយន្ត Ford Ranger ម៉ូតូ Zoomer X និងទូរស័ព្ទ Iphone 8 Plus ដែលជារង្វាន់បំណាច់ឆ្នាំចុងក្រោយ នៃកម្មវិធីចាប់រង្វាន់មហាសាល ឆ្នាំ ២០១៨ ជូនដល់អតិថិជនមានសំណាងរបស់ខ្លួនដោយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់រង្វាន់ ដែកថែបអ៊ីតាលីម៉ាក វី នេះ លោក ជា អ៊ាង មកពីខេត្ត ព្រៃវែង ដែលជាអតិថិជនមានសំណាងទទួលបានរថយន្ត Ford Ranger2018 បានមានប្រសាសន៍ទាំងក្តីរំភើប និងរីករាយថា «សព្វថ្ងៃលោកមានមុខរបរជាអ្នកផ្តល់សេវាជួល និងម៉ៅរថយន្តសម្រាប់ដឹកដែក ហើយលោកក៏ជាអ្នកទិញដែក អ៊ីតាលីម៉ាក វី ពីក្រុមហ៊ុន យកទៅចែកចាយ លក់បន្តផងដែរ»។ លោកបន្តទៀតថា «មូលហេតុដែលលោក សម្រេចចិត្តជាវដែកថែប អ៊ីតាលីម៉ាក វី […]
អានបន្ថែមការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធ»កើនឡើងឆ្នាំ២០១៩
ការពន្យារនៃការបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨គឺនឹងធ្វើឲ្យមានការកើនឡើងនៃការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធឬ strata-title» ក្នុងឆ្នាំ ២០១៩
អានបន្ថែមតម្លៃខ្ពស់នៅទីក្រុងបាងកកបានផ្លាស់ប្តូរចំណាប់អារម្មណ៍អ្នកអភិវឌ្ឍ
អ្នកអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងបាងកកបាននិងកំពុងធ្វើការផ្លាស់ប្តូរអាទិភាពនៃការអភិវឌ្ឍន៍អចលនទ្រព្យរបស់ពួកគេដោយសារតែតម្លៃដីធ្លីនៅទីក្រុងនេះមានការកើនឡើងយ៉ាងឆាប់រហ័សនេះបើយោងតាមរបាយការណ៍ថ្មីពី CBRE THAILAND។
អានបន្ថែមជីបម៉ុងគ្រោងនឹងសាងសង់ផ្សារទំនើប៣៣០ កន្លែងទៀតនៅកម្ពុជា
ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាជីប ម៉ុង គ្រុប នឹងចាប់យកទីផ្សារលក់រាយនិងផ្សារទំនើបជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏គួរឲ្យទាក់ទាញរបស់ខ្លួនដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩នេះ។
អានបន្ថែម