ធុរកិច្ច និងទីផ្សារ
បច្ចេកវិទ្យាទំនើបនិងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។
ក្នុងអត្ថបទមុន Electronic World បានជម្រាបត្រួសៗរួចមកហើយអំពីម៉ាស៊ីន បោកសម្លៀកបំពាក់ទំនើប LG TwinWash (ម៉ាស៊ីនភ្លោះ) ដែលបំពាក់ដោយ បច្ចេកវិទ្យាទំនើបនិងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។ ថ្ងៃនេះ Electronic World នឹងបង្ហាញអំពីលក្ខណៈសម្បត្តិលំអិត របស់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash នេះមកជម្រាបជូនប្រិយមិត្តអោយជ្រាបកាន់តែច្បាស់ថាតើ LG TwinWash សាកសមជាម៉ាស៊ីនដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងណានោះ សូមអញ្ជើញតាមដានដូចខាងក្រោម៖ ១. Brand New Ergonomic Design៖ -LG TwinWash៖ មានរាងតូចល្មមងាយស្រួលក្នុងការទុកដាក់ក្នុងគេហដ្ឋាន។ ការរចនាម៉ូតថ្មី ងាយស្រួលទាំងការបើកបិទមានសន្ទះកញ្ចក់មកជាមួយដែល អាចមើលឃើញការបោកគក់ខាងក្នុង។ កន្លែងដាក់សំលៀកបំពាក់ហើយ កន្លែងដាក់ទឹកសាប៊ូ និងទឹកក្រអូបក៏កាន់តែធំ និងងាយស្រួលជាងមុន ។ -Separate Wash៖ អាចបោកសំលៀកបំពាក់ដាច់ដោយឡែកពីគ្នាដោយដាក់ អោយដំណើរការក្នុងពេលតែមួយ (ខ្លាចចូលពណ៌គ្នា មិនបាច់ពិបាកបោក២ ទៅ៣ដង)។ Time Saving៖ ចំណេញពេលវេលាច្រើនជាងមុន (ការបោកគក់ប្រើពេលតិច និងមិនបាច់ហត់មកចុចបញ្ជាដោយផ្ទាល់)។ ២. TurboWash 20 -ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលលាងសម្អាតបានស្អាតល្អ និងមិនធ្វើអោយខូចសាច់ក្រណាត់។ […]
អានបន្ថែមកម្ពុជាកំពុងឈានទៅរករលកថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ
ខណៈពេលដែលទីផ្សារអចលនទ្រព្យមាននិន្នាការផ្លាស់ប្តូរទៅតាមវដ្តនៃការអភិវឌ្ឍន៍ជាក់លាក់ណាមួយ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែឈានទៅរករលកថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ នេះបើយោងតាមអ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យ។
អានបន្ថែមកម្ពុជា-ថៃសម្លឹងមើលលើការពង្រីកពាណិជ្ជកម្មម៉ាស៊ីនត្រជាក់
ជាមួយនឹងការកើនឡើងជារៀងរាល់ឆ្នាំនៃទំហំពាណិជ្ជកម្មទ្វេភាគី ពាណិជ្ជករកម្ពុជានិងថៃបាននិងកំពុងសម្លឹងមើលការពង្រីកទីផ្សារម៉ាស៊ីនត្រជាក់ដែលបានស្តែងចេញតាមរយៈកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ នេះ។
អានបន្ថែមកប់កប់! ឈ្នះរង្វាន់ផ្ទះមួយខ្នង
ទីបំផុតកម្មវិធី ISI PALM នាំសំណាង បានរកឃើញអតិថិជនដែលជាម្ចាស់ទូរទស្សន៍ LG 43 អ៊ិញ ទាំង ៥០ នាក់ ម្ចាស់ម៉ូតូ Honda Zoomer X ២០១៩ ទាំង ៣០ នាក់ និងជាពិសេសម្ចាស់រង្វាន់ធំ ផ្ទះមេគង្គ ម៉ូដែល MH 962 ថ្មីសន្លាងមួយខ្នង ដែលបានទៅលើអតិថិជនឈ្មោះ លីម ដារិទ្ធ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។ ការចាប់ឆ្នោតនេះបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ០៦ មករា ឆ្នាំ ២០១៩ នៅស្ថានីយទូរទស្សន៍ CNC ក្នុងកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣។ គួរបញ្ជាក់ផងដែរថា កម្មវិធី ISI PALM នាំសំណាង នេះគឺបង្កើតឡើងដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ផលិតផលស័ង្កសី អាយ អេស អាយ ផាម […]
អានបន្ថែមទីផ្សារខុនដូនៅរាជធានីភ្នំពេញផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩
ទីផ្សាខុនដូនៅរាជធានីភ្នំពេញនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងនៅឆ្នាំ ២០១៩ ជាមួយនឹងការផ្គត់ផ្គង់កំពុងផ្លាស់ប្តូរទៅរកការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យវិញ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា CBRE Cambodia។
អានបន្ថែម«វិស័យសំណង់និងអចលនទ្រព្យមិនធ្លាក់ចុះទេក្នុងឆ្នាំ២០១៩»
ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងពឹងផ្អែកមួយផ្នែកទៅលើការរីកលូតលាស់នៃវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា វិស័យទាំងនេះគឺនៅតែមានសុខភាពល្អសម្រាប់ឆ្នាំ ២០១៩នេះ បើទោះបីជាទុនវិនិយោគលើគម្រោងថ្មីៗមានការធ្លាក់ចុះក្នុងឆ្នាំ ២០១៨ ក៏ដោយ។
អានបន្ថែមក្រុមហ៊ុនដែលសិក្សាគម្រោងប្លង់និងសាងសង់ បានកើនឡើងដល់ទៅជាង២ពាន់ក្រុមហ៊ុន
វិស័យសំណង់នៅកម្ពុជាបាននិងកំពុងបង្ហាញសក្តានុពលរបស់ខ្លួនដោយការស្រូបយកក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់ជាច្រើនរហូតដល់ទៅជាង២ពាន់ក្រុមហ៊ុន។
អានបន្ថែមទុនវិនិយោគបរទេសបាននិងកំពុងជំរុញទីផ្សារអចលនទ្រព្យនៅវៀតណាមយ៉ាងខ្លាំង
ប្រតិបត្តិការលក់ធំៗក្នុងឆ្នាំ២០១៨ពីទីផ្សារអចលនទ្រព្យលំនៅដ្ឋានដែលកំពុងមានការរីកចម្រើននៅប្រទេសវៀតណាមនោះគឺភាគច្រើនធ្វើ់ឡើងដោយវិនិយោគិនបរទេស នេះបើយោងតាមក្រុមហ៊ុនអន្តរជាតិផ្នែកអចលនទ្រព្យ CBRE។
អានបន្ថែមដែកថែបអ៊ីតាលីម៉ាក វី រកឃើញម្ចាស់រង្វាន់ធំ ទី2 សម្រាប់ឆ្នាំ២០១៨
អតិថិជនមានសំណាង ទទួលបានរថយន្តFord Ranger 2018 ពីដែកថែបអ៊ីតាលីម៉ាកវី បានស្វែងរកឃើញហើយកាលពីថ្ងៃអាទិត្យទី ២៣ ខែធ្នូ ឆ្នាំ២០១៨។ ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើការចាប់រង្វាន់ធំ រថយន្ត Ford Ranger 2018 ចុងក្រោយប្រចាំឆ្នាំ២០១៨ ជូនអតិថិជនមានសំណាង ដែលប្រព្រឹត្តទៅក្នុង កម្មវិធីផ្សាយបន្តផ្ទាល់ ប្រដាល់ភេសជ្ជៈប៉ូវកំលាំង WURKZ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ កម្មវិធីបានប្រព្រឹត្តិទៅដោយភាពរំភើបរីករាយ ព្រោះក្នុងនោះក៏មានការចូលរួមចាប់ឆ្នោតផ្សងសំណាងធំជូនអតិថិជនទីពីរ ក្នុងឆ្នាំ២០១៨ នេះ។ លោក ប៉ី ប៊ុនសុង ត្រូវជាស្វាមី របស់អតិថិជនដែលបានឈ្នះរង្វាន់រថយន្តទី១ កាលពីខែកក្កដា កន្លងទៅនេះ។ អតិថិជនដែលមានសំណាង ទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងមានឈ្មោះជា អ៊ាង មកពីខេត្ត ព្រៃវែង មានកន្ទុយឆ្នោតលេខ 997204លោកមានមុខរបរ ផ្តល់សេវាជួលម៉ៅរថយន្តសម្រាប់ដឹកដែក និងក៏ជាអ្នកទិញដែកអ៊ីតាលីម៉ាកវី ពីក្រុមហ៊ុន យកទៅចែកចាយលក់បន្តផងដែរ។ ជាមួយគ្នានេះដែរ […]
អានបន្ថែមទុនវិនិយោគលើវិស័យសំណង់ធ្លាក់ចុះក្នុងឆ្នាំ២០១៨ ខណៈសកម្មភាពសាងសង់នៅមមាញឹក
ទោះសកម្មភាពនៃការសាងសង់មិនមានការថមថយក្តី ក៏ប៉ុន្តែទុនវិនិយោគលើវិស័យសំណង់បានធ្លាក់ចុះក្នុងឆ្នាំ២០១៨នេះ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
អានបន្ថែម