ក្រុមហ៊ុនចិនដ៏ធំមួយចាប់ផ្តើមដំណើរសាងសង់គម្រោងដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ

គម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ចិនក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមដំណើរសាងសង់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ យោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Prince Real Estate Group កាលពីពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ Prince City Centre ទំហំរហូតដល់ទៅ១៦.៣ ហិកតាបានចាប់ផ្តើមដំណើរសាងសង់ជាផ្លូវការហើយ។

អាន​បន្ថែម

ក្រុមមន្ត្រីIMF ប្រាប់កម្ពុជាឲ្យមានការប្រុងប្រយ័ត្នចំពោះឥណទានក្នុងវិស័យអចលនទ្រព្យ

ក្រុមមន្ត្រីបេសកម្មរបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMFបានណែនាំឲ្យប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឥណទានក្នុងវិស័យអចលនទ្រព្យ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចប់បេសកកម្មរបស់ក្រុមមន្ត្រីIMFចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ ទៅលើលទ្ធផលបឋមនៃការចុះបំពេញបេសកម្មនៅកម្ពុជា ដែលមានចំណងជើងថា «ការពិគ្រោះយោបល់មាត្រា ៤ សម្រាប់ឆ្នាំ ២០១៨»។ សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា លទ្ធផលបឋម (មិនទាន់ជាផ្លូវការនៅឡើយទេ) ក្រោយពីបញ្ចប់បេសកម្មរយៈពេល២៣ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨) សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨នឹងកើនឡើងក្នុងអត្រា ៧,២៥ ភាគរយហើយអត្រាអតិផរណានៅមានកម្រិតទាបត្រឹម ២,៥ ភាគរយតែប៉ុណ្ណោះ។

អាន​បន្ថែម

អចលនទ្រព្យក្នុងខណ្ឌសែនសុខទាក់ទាញអ្នកទិញខ្លាំងជាងខណ្ឌដទៃទៀត

អ្នកទិញអចលនទ្រព្យនៅកម្ពុជាកំពុងមាននិន្នាការទៅរកការទិញអចលនទ្រព្យនៅខណ្ឌសែនសុខស្របពេលដែលតំបន់នេះកំពុងមានសកម្មភាពអភិវឌ្ឍយ៉ាងសន្ធឹកសន្ធាប់ នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

អាន​បន្ថែម

ផលិតផលស័ង្កសីក្នុងស្រុករបស់ ISI កំពុងវាយលុកខ្លាំងក្នុងទីផ្សារ

ស្របពេលដែលលំហូការនាំចូលផលិតផលក្រៅស្រុកកំពុងឈានជើងចូលក្នុងទីផ្សាកម្ពុជា ក្រុមហ៊ុនផលិតសម្ភារសំណង់ក្នុងស្រុកបានខិតខំធ្វើយ៉ាងណាដើម្បីផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់ ។ ក្នុងន័យនេះដែរ ក្រុមហ៊ុនផលិតសម្ភារសំណង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាឈ្មោះថា ISI Steel បានអភិវឌ្ឍខ្លួនយ៉ាងខ្លាំងក្នុងរយៈជាង២ទសវត្សមកនេះ ហើយការផ្គត់ផ្គង់ផលិតផលដូចជា ដែកបំពង់ទីប ជញ្ជាំង ស័ង្កសីជាដើមកំពុងមានការកើនឡើងយ៉ាងខ្លាំង។

អាន​បន្ថែម

ក្រុមហ៊ុន Cellcard Finance លេងជារបស់អ្នកឧកញ៉ា គិត ម៉េងទៀតហើយ

ក្រុមហ៊ុនជួលអចលនទ្រព្យរបស់តៃវ៉ាន់ Chailease Holding បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Cellcard Finance PLC ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ

អាន​បន្ថែម

សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៧,២ភាគរយក្នុងឆ្នាំ២០១៨ដែលគាំងទ្រដោយភាពរឹងមាំនៃសកម

អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ឬ ASEAN+3 Macroeconomic Research Office (AMRO) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើង ៧,២ភាគរយ ក្នុងឆ្នាំ២០១៨ ដែលនឹងគាំទ្រដោយភាពរឹងមាំនៃសកម្មភាពសំណង់ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនទៀតរួមមានឧស្សាហកម្មកាត់ដេរនឹងសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ជាដើម។ ការព្យាករណ៍នេះបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃបឋមនៅពេលដែលអង្គភាពស្រាវជ្រាវ AMRO បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ ថ្លែងក្នុងការព្យាករណ៍របស់ AMRO លោកបណ្ឌិត Seung Hyun Hong អ្នកឯកទេសដឹកនាំរបស់ AMRO បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺរំពឹងថានឹងកើនឡើង ៧,២ភាគរយ នៅឆ្នាំ២០១៨ ខណៈអត្រាអតិផរណានៅមានកម្រិតទាបនិងមានស្ថិរភាពល្អ។ អត្រាកើនឡើងនៃសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ នេះគឺខ្ពស់ជាងឆ្នាំំ២០១៧ ដែលមានអត្រា ៧ភាគរយ»។ របាយការណ៍នេះក៏បានឲ្យដឹងបន្ថែមថា ការកើនឡើងខ្ពស់នៃសេដ្ឋកិច្ចកម្ពុជាគឺក៏ដោយសារការចំណាយរបស់រដ្ឋាភិបាលមានអត្រាខ្ពស់ទៅលើការវិនិយោគសាធារណៈនិងប្រាក់ឈ្នួលក្នុងវិស័យសាធារណៈមានការកើនឡើង។ ដោយឡែក ទាក់ទងទៅនឹងជំហរក្រៅប្រទេសវិញ គឺនឹងនៅមានភាពល្អដោយបានឆ្លុះបញ្ចាំងពីរំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំដែលទុនវិនិយោគនេះគឹមានចំនួនច្រើនលើសពីតម្រូវការសម្រាប់គ្របដណ្តប់ឱនភាពគណនីចរន្ត (current account deficit) បាន។ ជាលទ្ធផល តុល្យភាពសរុបគឺនៅមានអតិរេក ឬផលលើស (surplus) នាំឱ្យមានការដាក់ទុនបម្រុងបរទេសពី ៦,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៦ រហូតដល់ ៨,៨ពាន់លានដុល្លារ […]

អាន​បន្ថែម

របាយការណ៍អន្តរជាតិបានឲ្យដឹងថាប្រទេសចិនកំពុងវាយលុកវិស័យទេសចរណ៍ និងអចលនទ្រព្យ

របាយការណ៍ថ្មីរបស់កាសែតអន្តរជាតិ Business Times បានចេញផ្សាយឲ្យដឹងថាប្រទេសចិនកំពុងវាយលុកខ្លាំងក្នុងវិស័យអចលនទ្រព្យនិងទេសចរណ៍នៅប្រទេសកម្ពុជាហើយទុនវិនិយោគជាច្រើនទៀតនឹងនៅតែបន្តហូរចូលក្នុងប្រទេសកម្ពុជា។

អាន​បន្ថែម

អ្នកជំនាញអចលនទ្រព្យផ្តល់ការវាយតម្លៃជាវិជ្ជមានចំពោះហាងលក់ទំនិញរាយតាមផ្សារទំនើប

ដោយសារតែអ្នកមានចំណូលមធ្យមក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំង ទើបធ្វើអោយវិស័យហាងលក់ទំនិញរាយ (retail sector) មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាន​បន្ថែម

អាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់បានទាក់ទាញវិនិយោគខ្លាំង ទីផ្សារ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ

ស្របពេលដែលកំណើននៃវិស័យសំណង់លំនៅដ្ឋាននឹងអគារការិយាល័យមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា ការបណ្តាក់ទុនអាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗក៏នឹងកំពុងមានការកើនឡើងផងដែរ។

អាន​បន្ថែម

កម្ពុជាត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់ក្នុងឆ្នាំ២០៣០ដើម្បីបំពេញតម្រូវការកើនឡើង

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា ប្រទេសកម្ពុជានឹងត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់សម្រាប់ត្រៀបទទួលភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលគ្រោងនឹងធ្វើដំណើរកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា

អាន​បន្ថែម