គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង

ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឧស្សាហកម្ម​សំណង់​អគារ​នៅ​ប្រទេស​ចិន និង​នៅ​អាស៊ាន គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ខែ​ឧសភា​។​

អាន​បន្ថែម

ឧទ្យានឧស្សាហកម្មមិត្តភាពបង្កើតស្តង់ដារថ្មី

Le Urban Eco Park មិន​ត្រឹមតែ​ជា​ទីក្រុង​រណប​ដែល​មាន​លក្ខណៈ​អេកូឡូស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការអភិវឌ្ឍ​ចម្រុះ​ដំបូង​គេ ដែលមាន​តំបន់ឧស្សាហកម្ម បណ្តុំ​លំនៅដ្ឋាន អគារ​ការិយាល័យ​ពាណិជ្ជកម្ម ហាង​លក់ទំនិញ​រាយ និង​តំបន់​លំហែ​រីករាយ រួម​បញ្ចូល​គ្នា​នៅក្នុង​ទីកន្លែង​តែមួយ ។​ ​គម្រោង​អភិវឌ្ឍ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ នៅ​ឃុំ អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដោយ​ចំណាយ​ពេល​ធ្វើដំណើរ​ត្រឹមតែ ១៥​នាទី ប៉ុណ្ណោះ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ត្រូវបាន​សាងសង់​ឡើង​នៅលើ​ផ្ទៃដី​ទំហំ ១៨ ហិកតា ដោយ​មួយ​យូ​នី​ត​អាចមាន​ទំហំ​រហូតដល់​ទៅ ១០០.០០០ ម៉ែត​ការ៉េ សម្រាប់​ការជួល ឬ​ទិញ​។​ ​ការអភិវឌ្ឍន៍​ចម្រុះ​នេះ ត្រូវបាន​បែងចែក​ជា​អចលនទ្រព្យ​ចំនួន​បី​ប្រភេទ​ផ្សេង​គ្នា​គឺ រោងចក្រ អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​ដោយ​លក្ខណៈ​បៃតង​សម្រាប់​ការរស់នៅ និង​បរិស្ថាន​ការងារ​ប្រកបដោយ​និរន្តរភាព​។​ ​នៅក្នុង​បណ្តុំ​លំនៅឋាន ឧទ្យាន​នេះ​មាន​អា​ផាត​មិន​ផ្តល់​សេវា​ចំនួន ៦៤ ហាង​ពាណិជ្ជកម្ម​ចំនួន ១១ ដោយ​ការសាងសង់​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​។ យូ​នី​ត​ទាំងនេះ​មានការ​កាន់កាប់​ដោយ​សេរី ដោយ​គ្មាន​ការ​ដាក់​កម្រិត​សម្រាប់​អ្នក​ទិញ​ជា​ជនបរទេស ដែល​តម្លៃ​ចាប់ផ្តើម​ពី ៤៨.៥០០​ដុល្លារ។​ ​ការអភិវឌ្ឍ​នេះ​ក៏​នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​លក់រាយ​ថ្មីៗ​ដូចជា “Eco Park Mall” ដែល​ជា​ការរួមបញ្ចូល​គ្នា​រវាង​ផ្ទះ​ពាណិជ្ជកម្ម និង​ផ្ទះ​លក់រាយ […]

អាន​បន្ថែម

តម្លៃអចលនទ្រព្យនៅភ្នំពេញកើនឡើងខ្ពស់បំផុតក្នុងអាស៊ីប៉ាស៊ីហ្វិក

តម្លៃអចលនទ្រព្យលំនៅឋាននៅភ្នំពេញកើនឡើង 26.2 ភាគរយក្នុងឆ្នាំ 2015 ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាម Knight Frank Primes Asia Development Land Index។ ក្នុងH2 នៃឆ្នាំ 2015 ការកំណើនតម្លៃនៃការអចលនទ្រព្យហាក់ចុះថយបន្តិច ដោយកើនឡើងក្នុងអត្រា 10.6 ភាគរយប៉ុណ្ណោះ។ ការណ៍នេះធ្វើឲ្យទីក្រុងភ្នំពេញស្ថិតនៅក្រោយទីក្រុងតូក្យូដែលមានការកើនឡើងតម្លៃដីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ទាំងមូល។ លោក Nicholas Holt នៅKnight Frank ដែលជាប្រធានស្រាវជ្រាវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា “ការបន្ធូរបន្ថយការចំណាយលើការបញ្ចប់ការសាងសង់ និងការកើនឡើងនៃតម្លៃលំនៅឋាន និងតម្លៃជួលការិយាល័យ បានជំរុញតម្លៃដីរបស់រាជធានីភ្នំពេញឲ្យមានការកើនឡើង”។ Knight Frank មិនរំពឹងថារាជធានីភ្នំពេញនឹងរក្សាតំណែងខ្ពស់នេះសម្រាប់ឆ្នាំខាងមុខនេះទៀតនោះទេ។

អាន​បន្ថែម

រោងចក្រចម្រាញ់ប្រេងលើកដំបូងរបស់ជាតិនិងចាប់ផ្តើមមាននៅឆ្នាំ ២០១៨

KHM\">បន្ទាប់​ពី​ឆ្នាំ​នៃ​ភាពមិនច្បាស់លាស់ និង​ភាពចម្រូងចម្រាស​នៅក្នុង​វិស័យ​ឥន្ធនៈ​ក្នុងស្រុក រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​មាន mso-hansi-font-family:Cambria;mso-bidi-language:KHM\">វត្តមាន​នៅ​ឆ្នាំ ២០១៨ តាមរយៈ​ការបណ្តាក់ទុន​រួម​គ្នា​រវាង​កម្ពុជា និង​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ៣ ពាន់​លាន​ដុល្លារ​អាមេរិក ។​

អាន​បន្ថែម

ក្រុមហ៊ុន The River បានបញ្ចប់ការបុកគ្រឹះនិងបានចាប់ផ្តើមចេញលក់ជាផ្លូវការ

គម្រោង Center City Takmao ជាគម្រោងធំមួយរបស់ក្រុមហ៊ុន The River ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកមួយ នៅកម្ពុជាជាពិសេសសម្រាប់ក្រុងតាខៅ្មគម្រោង Center City Takmao

អាន​បន្ថែម

ក្រុមហ៊ុន Azza Decor នាំប្រណីតភាពនៃអុីតាលីមកប្រទេសកម្ពុជា

ជាមួយនឹងការចាប់ផ្តើមជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០១៥ ក្រុមហ៊ុន Azza Decor (កម្ពុជា) Co., Ltd. ជាអ្នកផ្គត់ផ្គង់ដំបូងតែមួយគត់ខាងការតុបតែងយ៉ាងប្រណីតរបស់សាខាអ៊ីតាលីដើម្បីទីផ្សារសំណង់នៅកម្ពុជា។

អាន​បន្ថែម

ការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ

អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (ហៅកាត់ថា MIDA) រដ្ឋមន្ត្រីនៃក្រសូងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម លោក Datuk Seri Ong Ka Chuan ដែលបានថ្លែងប្រាប់ទៅកាន់ propertyguru.com ថា “វាជាការព្រួយបារម្ភមួយ ដោយសារតែការធ្លាក់ចុះនេះគឺទំហំធំ… ហើយនេះជាអ្វីដែលធានាចំពោះការវិភាគបន្ថែមទៀតទៅអនាគត”។ ផលប៉ះពាល់ដែលសំខាន់បំផុតនោះ គឺដំណើរការសេដ្ឋកិច្ចដែលមានដំណើរយ៉ាងលំបាក ដោយក្នុងនោះតម្លៃទំនិញធ្លាក់ចុះ ថ្លៃចំណាយក្នុងការរស់នៅកើនឡើង ហើយវិស័យអចលនទ្រព្យនេះមានជាប់ទាក់ទងនឹងវិស័យឧស្សាហកម្មចំនួន ២០០ ផ្សេងទៀត។

អាន​បន្ថែម

ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស OCIC ទទួលបានពានរង្វាន់អចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកម្ពុជា OCIC ទទួលពានរង្វាន់ និងត្រូវបានសរសើរយ៉ាងខ្លាំងនៅក្នុង អាជីវកម្មពីរប្រភេទរបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាថ្ងៃទី 25 ខែកុម្ភៈ។ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC) បានឈ្នះពានរង្វាន់អភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់គម្រោង Olympia City ខណៈដែល flagship របស់ក្រុមហ៊ុន ក៏ទទួលបានការសរសើរយ៉ាងខ្លាំង សម្រាប់ពានរង្វាន់អភិវឌ្ឍន៍ល្អបំផុត។ ជាមួយគ្នានេះដែរ OCIC ក៏ទទួលបានការសរសើរខ្លាំងថា ជាអ្នកអភិវឌ្ឍន៍ល្អបំផុត។ អ្នកចូលរួម 300នាក់ ដែលសុទ្ធសឹងជាអ្នកជំនាញកំពូល និងជាថ្នាក់ដឹកនាំ រួមទាំងឯកឧត្តមបណ្ឌិត ប៉ែន សុផល តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានជួបជុំគ្នានៅឯសណ្ឋាគារសូហ្វីតែល ដើម្បីអបអរការធ្វើជាម្ចាស់ផ្ទះ ប្រគល់ពានរង្វាន់ដ៏មានកិត្តិយសទាំងនេះជាលើកដំបូង។ លោក Terry Blackburn ស្ថាបនិកនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីបានថ្លែងក្នុងសុន្ទរកថាស្វាគមន៍របស់ លោកថា បច្ចុប្បន្នកម្ពុជាបានចូលរួមជាមួយប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេផ្សេងទៀតរបស់អាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រគល់រង្វាន់របស់ខ្លួន ។ វាគឺជាការបញ្ជាក់ពីកម្លាំង និងគុណភាពនៃឧស្សាហកម្មក្នុងស្រុក ដោយយើងមានការអភិវឌ្ឍល្អៗជាច្រើននៅក្នុងបញ្ជីយើង។ អ្នកឈ្នះពានរង្វាន់ទាំងអស់នឹងត្រូវបន្តទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ 2016 នៅប្រទេសសិង្ហបុរីនាខែវិច្ឆិកាខាងមុខនេះ។ បញ្ជីឈ្មោះគម្រោង និងក្រុមហ៊ុនដែលទទួលបានពានរង្វាន់ និងការកោតសរសើរ ផ្នែកអ្នកអភិវឌ្ឍន៍ -ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត […]

អាន​បន្ថែម

Casa Meridian បើកលក់ដំណាក់កាលទី២

បន្ទាប់ពីសម្ពោធបើកការដ្ឋានក្នុងខែមិថុនាឆ្នាំ ២០១៤ និងការបើកលក់អចលនទ្រព្យដំបូងរបស់ខ្លួន អាគារខុនដូភ្លោះ Casa Meridian បានបើកលក់ដំណាក់កាលទី២ របស់ខ្លួននៅចុងខែមករា សម្រាប់បន្ទប់ស្នាក់នៅ។ ការលក់យ៉ាងលឿននៃផ្ទះពាណិជ្ជកម្មចំនួន ៨៤ ល្វែង ជំរុញឲ្យមានការបើកលក់នូវខុនដូលំដាប់ផ្កាយប្រាំចំនួន ៥១២បន្ទប់ ដល់អតិថិជន ដែលក្នុងនោះមាន​ប្រភេទ១ ទៅ ៣បន្ទប់គេង អមដោយការរចនាច្រើនបែប។ គម្រោងដែលសាងសង់ឡើងនៅលើផ្ទៃដីជាង ៦០០០ម៉ែត្រការ៉េ នៅកោះពេជ្រ ហើយដែលនឹងត្រូវចំណាយទឹកប្រាក់ ៧៥លានដុល្លារនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងដោយក្រុមហ៊ុន Meridian International Holding ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Meridian Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្រុមហ៊ុន Meridian Group នេះមានបទពិសោធន៍នៅក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងការអភិវឌ្ឍអចលនទ្រព្យ ៣ទសវត្សមកហើយ។ ការងារសាងសង់នេះជិតរួចរាល់ទាំងស្រុងហើយ ហើយគម្រោងនេះត្រូវបានគ្រោងនឹងបញ្ចប់នៅត្រឹមខែមិថុនាឆ្នាំ ២០១៧។ អាគារភ្លោះរបស់គម្រោងដែលមាន ៣៣ជាន់ (២ជាន់នៅក្រោមដី)នេះ មានផ្ទះពាណិជ្ជកម្មចំនួន ៨៤ល្វែង និង បន្ទប់ខុនដូចំនួន ៥១២បន្ទប់ ដែលមានតម្លៃចាប់ពី ៨០០.០០០ដុល្លារ ទៅដល់ជាង ១លានដុល្លារ។ ហាងស្ថិតនៅបួនជាន់ដំបូងនៃអាគារ […]

អាន​បន្ថែម

City Center ទីក្រុងមួយដែលធ្វើឲ្យក្រុងតាខ្មៅចាំងចែងឡើង

នៅឆ្នាំ ២០១៨ ក្រុងតាខ្មៅនឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អចលនទ្រព្យមួយ ដោយសារតែមានការសាងសង់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មខ្នាតធំដំបូងគេហៅថា Center City Ta Khmao។ គម្រោងនេះមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ ហើយត្រូវបានសាងសង់នៅលើផ្ទៃដី ១៥.៤៦៣ ម៉ែត្រការ៉េ ព្រមទាំងមានផ្ទៃដីដែលមានទេសភាពស្រស់ស្អាត់ព័ទ្ធជុំវិញទំហំ ១០.៦៦៨ម៉ែត្រការ៉េផងដែរ ហើយនឹងបង្ហាញខ្លួនជាមួយនូវអចលនទ្រព្យប្រណីតៗជាច្រើន។ ក្នុងនោះនឹងមានអាគារខុនដូ ២៧ ជាន់ចំនួន២ ដែលមានបន្ទប់សរុបចំនួន ៤៨៤ ហ៊ុំព័ទ្ធដោយផ្ទះពាណិជ្ជកម្មចំនួន ៦០ អាគារពាណិជ្ជកម្មចំនួន ៨ ផ្សារទំនើបដែលមាន ២ ជាន់ ព្រមទាំងចំណតរថយន្តដែលមាន ៣ ជាន់។ ជាមួយគ្នានេះដែរ មួយជាន់នៃអគារនេះនឹងត្រូវបានធ្វើឡើងសម្រាប់ផ្តល់សេវាកម្សាន្ត រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងសួនកុមារ។ បណ្តុំអាគារនេះត្រូវបានកសាងឡើងដោយក្រុមហ៊ុន Tang Kung Group ក្រោមឈ្មោះគម្រោងថា The River Premium Developments ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Tang Kung Group និងវិនិយោគិនម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន Australia-based Riverside Group ។ […]

អាន​បន្ថែម