គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មធំៗ
ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣
NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល្បាញ Skidmore, Owings, and Merrill ហើយបច្ចុប្បន្នកំពុងសាងសង់។ យោងតាមរបាយការណ៍សរុបការងារឆ្នាំ ២០២១ របស់ក្រុមហ៊ុន ការងារបុកគ្រឹះជារួមសម្រេចបានជាង ៥០% ខណៈការបុកគ្រឹះសសរធំៗ នៃអគារទី ១ និងទី ៣ ក៏ជិតបញ្ចប់ហើយដែរ។ ដោយឡែក ការងារហេដ្ឋារចនាសម្ព័ន្ធក្រោមដីក៏បានចាប់ផ្តើមនៅកាលពីខែធ្នូ ឆ្នាំ ២០២១។ តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង ៣ នៃ គម្រោង នឹងចាប់នៅដើមឆ្នាំ ២០២៣ បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធក្រោមដីត្រូវបានបញ្ចប់។ ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ […]
អានបន្ថែមរោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។ ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះផងដែរ»។ «ដូច្នេះ ចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយដើមឆ្នាំ២០២៤ ខាងមុខធានាថា ទឹកក្នុងរាជធានីភ្នំពេញលែងមានបញ្ហាហើយ គឺគ្រប់គ្រាន់ទាំងអស់» ។ គម្រោងនេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់ ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។ […]
អានបន្ថែមកម្ពុជាគ្រោងសាងសង់ និងបើកច្រកព្រំដែនខ្មែរ-ថៃថ្មីមួយ នៅឃុំថ្មដា ខេត្តពោធិ៍សាត់
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយកន្លែងទៀត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ គម្រោងនេះគឺស្របពេលដែលកម្ពុជា អភិវឌ្ឍផ្លូវជាតិលេខ៥១ ពីទីរួមខេត្តពោធិ៍សាត់ទៅតំបន់ព្រំដែនថ្មដា និងផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង និងសំឡូតបាត់ដំបង។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីនេះ។ តាមផែនការ គម្រោងនេះនឹងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត នៃប្រទេសប្រទេសថៃ។ ទិសដៅនៃការសងសង់ព្រំដែនថ្មីនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ ។ គម្រោងនេះ នឹងរួមមានការកសាង អគារអន្តោប្រវេសន៍ អគារគយ រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំងទីលានកុងទីន័រ អគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។
អានបន្ថែមកម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT) រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជាកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល ថាកម្ពុជាចង់សង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ នៅភ្នំពេញ ដោយបច្ចុបន្នកំពុងសិក្សា ៣ ជម្រើស រួមមាន ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ប៉ុន្តែក្រសួងមិនទាន់សម្រេចថា នឹងសាងសង់គម្រោងមួយណានោះទេ ដោយកំពុងសិក្សាលម្អិត។ (អានបន្ថែម) ដូច្នេះ ឯកឧត្តមបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងធំៗចំនួន៣ ខាងលើ។ ការឆ្លើយតប លោកជំទាវបណ្ឌិត Sarah Taylor បានលើកឡើងថា កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត […]
អានបន្ថែមជប៉ុនសិក្សាគម្រោងពង្រីកផែព្រះសីហនុ ជំហានទី២ និង៣ ចប់ហើយ អាចនឹងលេចរូបរាងឆ្នាំ២០៣០
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងបើកភ្លើងខៀវលើលទ្ធផលសិក្សាគម្រោងពង្រីកកំពង់ផែសីហនុជំហានទី២ និងទី៣ ដែលទើបតែបញ្ចប់ដោយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ខណៈគម្រោងអាចនឹងលេចជារូបរាង ជាផ្លែផ្កានៅឆ្នាំ ២០៣០ ខាងមុខនេះ។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ នេះ។ យោងតាមលទ្ធផលនៃការសិក្សា ជំហានទី ២ និង ទី៣ នេះ គឺនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ខណៈការសាងសង់អាចនឹងបញ្ចប់នៅឆ្នាំ ២០២៨ និង ២០៣០ រៀងៗគ្នា។ ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំថា ជំហានទាំង ២ គួរប្រើប្រាស់កញ្ចប់ថវិកា ទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ ប៉ុន្តែក្រុមហ៊ុនសាងសង់អាចមាន ២ ក្រុមហ៊ុន ដើម្បីពន្លឿនការសាងសង់។ […]
អានបន្ថែមគម្រោងពង្រីកកំពង់ផែព្រះសីហនុបើកដេញថ្លៃរកអ្នកសាងសង់ហើយ ការដ្ឋានគ្រោងបើកឆ្នាំ ២០២២
គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ ក្រោមជំនួយ ២០០លានដុល្លាររបស់ជប៉ុន បានបញ្ចប់ការគូរប្លង់ហើយ បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដាក់ដេញថ្លៃ ជ្រើសរើសអ្នកសាងសង ខណៈការដ្ឋានគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងពង្រីកជំហានទី១ នឹងធ្វើនៅឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ ជាក់ស្ដែង តាមផែនការដំបូង ការដ្ឋានត្រៀមបើតាំងពី២០២១ នេះមកម្ល៉េះ តែក្រុមការងារបានធ្វើកែសម្រួលគំរូប្លង់ខ្លះ ទើបពន្យារទៅឆ្នាំ ២០២២។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។ (អានបន្ថែម) ក្រោយជំហានទី ១ សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែករដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី ៣ ដែលមានជម្រៅ ១៦ម៉ែត្រ […]
អានបន្ថែមរាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការចំណតផែកុងតឺន័រថ្មី នៅស្រុកកៀនស្វាយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការចំណតផែកុងតឺន័រ នៃកំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់។ យោងតាមកំពង់ផែស្វយ័តភ្នំពេញ ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី១ ស្ថិតក្នុងគម្រោងពង្រីកចំណតផែកុងតឺន័រ ដែលត្រូវបានធ្វើជាជំហានៗ។ ដោយជំហានទី១ មានទំហំ១០ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណនទានរបស់ ប្រទេសចិន ក្នុងទឹកប្រាក់២៨,៩លានដុល្លារអាមេរិក។ ជំហានទី២ ពង្រីកបន្ថែមទំហំ ៤,៥ហិកតា នៅឆ្នាំ២០១៨ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥ម៉ឺនTEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ។ នៅចុងឆ្នាំ២០១៩ បានអនុវត្តគម្រោង ជំហានទី៣ ដំណាក់កាលទី១ មានទំហំ ២,៧៥ហិកតា ដោយមានសមត្ថភាពផ្ទុកកុងតឺន័រ ១០ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើទុនវិនិយោគប្រមាណ ១៨,៤លានដុល្លារ ដែលទុនវិនិយោគនេះបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ […]
អានបន្ថែមស្ពានឆ្លងកាត់ជ្រោះធំជាងគេប្រវែង ២២៥ម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនលេចរូបរាងបណ្ដើរៗហើយ
ក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ពាននេះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។ គួររំឭកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕
អានបន្ថែមផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ
ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងកាលពីម្សិលមិញនេះថា គម្រោងនេះអាចនឹងមិនបើកការដ្ឋានទាន់ក្នុងឆ្នាំនេះទេ ដោយសារវិបត្តិកូវីដ។ លោកបានថ្លែងថា៖ «ផលប៉ះពាល់ហ្នឹង វាប៉ះហើយ ការចាប់ផ្តើម យើងសង្ឃឹមថា ២០២១ ប្រហែលមិនទាន់បានទេ តែក្រុមហ៊ុននឹងចាប់ផ្តើមជំហានបន្តៗទៀត»។ គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខថា គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជា Highway ដូចផ្លូវទៅក្រុងព្រះសីហនុទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ដំណាក់កាល។ ដំណាក់ទី១ ប្រវែង ១០គីឡូម៉ែត្រ […]
អានបន្ថែមចិនបើកដំណើរការទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក
ប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ នេះបានចាប់ផ្តើមដំណើរការស្ថានីយវារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ លើពិភពលោក នៅតាមបណ្តោយដងទន្លេយ៉ង់ស្សេរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទំនប់វារីអគ្គិសនី Baihetan មានកំពស់ប្រមាណ ២៩០ ម៉ែត្រ និងមានទីតាំងស្ថិតនៅលើដងទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន។ នៅដំណាក់កាលទី១ ទួរប៊ីនអនុភាព ១GW ចំនួន ២ នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីការសាកល្បងអស់រយៈពេល ៣ថ្ងៃ។ នៅត្រឹមខែកក្កដា ឆ្នាំក្រោយ គម្រោងនេះនឹងមានទួរប៊ីនចំនួន ១៦ គ្រឿង ដែលមានអនុភាពសរុបធំលំដាប់ទី ២ បន្ទាប់ពីស្ថានីយវារីអគ្គិសនីខ្នាតយក្ស Three Gorges Dam។ គម្រោងនេះនឹងអាចផ្គត់ផ្គង់ថាមពលដល់ប្រជាជនជាង ៥០០ ០០០គ្រួសារ ក្នុងមួយឆ្នាំៗ។ បើយោងតាមក្រុមហ៊ុនសាងសង់ China Three Gorges Corporation គម្រោងនេះគឺវិស្វកម្មខ្នាតធំ ដែលលំបាកបំផុតមួយរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនចំណាយពេលសាងសង់ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។
អានបន្ថែម