ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា

ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងខេត្តព្រៃវែង ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីទាំងស្រូវវស្សា និងស្រូវប្រាំង សរុបចំនួន ១៧០០ហិតា គិតមកដល់ពេលនេះសាងសង់បានជិត២០ %ហើយ។

នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញបច្ចេកទេស កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក បច្ចុប្បន្នសម្រេចបានប្រមាណ ២០%។ លោកថា ការងារសាងសង់ថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១.ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២.ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣.សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។

លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។

តាមរយៈដំណើរចុះពិនិត្យនេះ លោក ក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នាក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។

សូមជម្រាប់ដែរថា បើតាមក្រសួងធនធានទឹក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១.១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១.១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩.៨៤៣ ហិកតា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]