គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មធំៗ
ថៃចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ
រូបភាពពី Bangkokpost រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី (តម្លៃប្រមាណ ២៩៩ លានដុល្លារ) ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះត្រូវបានស្នើជាយូរមកហើយ ប៉ុន្តែទើបតែក្លាយជាការពិតបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងអនុវត្តដំណាក់កាលទី១ (បាងកក-ណងខាយ) កាលពីខែតុលាឆ្នាំមុននេះ។ ដោយឡែក សម្រាប់ដំណាក់កាលទី ២ នឹងភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ដែលស្ថិតនៅ ព្រំដែនថៃ – ឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ […]
អានបន្ថែមកីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា
កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ លោកបន្តថា៖ «ក្នុង១ថ្ងៃៗ ការបំពាក់កៅអី សម្រេចបានប្រមាណ៨០០កៅអី ដូច្នេះ ការងារបំពាក់កៅអីអង្គុយនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕ (អានបន្ថែម)
អានបន្ថែមគម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ក្រុមការងារនឹងកែសម្រួលគំរូប្លង់លម្អិតមួយចំនួនបន្ថែមទៀតផងដែរ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ១៤,៥ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសិក្សាគំរូប្លង់បានបញ្ចប់រួចរាល់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល […]
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង ២០០លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣
គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដែលកំពុងធ្វើឡើងក្រោមកម្ចីជប៉ុនជាង ២០០ លានដុល្លារ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា៖ «យើងកំពុងត្រៀមសាងសង់កំពង់ផែកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ ហើយត្រៀមនឹងធ្វើឱ្យបាននៅឆ្នាំ ២០២៣»។ «លើសពីនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏កំពុងសិក្សាលើកំពង់ផែទឹកជ្រៅ ១៧ម៉ែត្រ មួយទៀត ដើម្បីស្វាគមន៍នូវនាវាធំៗអន្តរជាតិមកចូលចតឱ្យបានច្រើនជាងមុន »។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្នុងនោះ ជំហានទី ១ បានបញ្ចប់ការរចនាប្លង់ហើយ ដោយនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ ក្រោមកម្ចីជាង ២០០ លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម) ក្រោយជំហានទី ១ សាងសង់រួចនៅឆ្នាំ ២០២៣ កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន […]
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញគ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានជាង៥០០០ម៉ែត្រគីប/ថ្ងៃ គ្រោងនឹងបើកការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី៣ ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។ ក្រោយសាងសង់រួច ស្ថានីយនេះនឹងមានសមត្ថភាពបំលែងទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ជាដើម។ លោកបន្តថា ក្រុមការងារបានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមានប្រជាពលរដ្ឋ ចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ។ «ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជំរុញដោះស្រាយឱ្យរួចរាល់នៅខែមីនា ដោយនៅថ្ងៃទី២៦ ខែ មេសា យើងនឹងអាចប្រគល់ទីតាំងទៅឱ្យអង្គការ JICA ដើម្បីអនុវត្តគម្រោង» លោកបានបន្ថែម។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងដែរថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ដោយក្នុងនោះ ១៨១ហិតតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ […]
អានបន្ថែមគម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង១៧ពាន់លានដុល្លារត្រូវបានពិភាក្សាឡើងវិញ
គម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង ១៧ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសហ្វាំងឡង់ទៅប្រទេសអេស្តូនី ត្រូវបានយកមកពិភាក្សាឡើងវិញ ក្រោយរដ្ឋាភិបាលអេស្តូនីច្រានចោលមួយរយៈដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៦ មករា កន្លងមកនេះ ។ ផ្លូវរថភ្លើងនេះ នឹងមានប្រវែងប្រមាណជាង ១០០ គីឡូម៉ែត្រ ដែលភាគច្រើនស្ថិតនៅក្រោមទឹកសមុទ្រ ហើយនឹងមានការបង្កើតកោះសិប្បនិម្មិតយ៉ាងហោចណាស់មួយនៅកណ្ដាលសមុទ្រ ដើម្បីជាស្ថានីយទ្រផ្លូវមួយខ្សែនេះ។ គម្រោងនេះត្រូវបានស្នើដោយសហគ្រិនជនជាតិហ្វាំងឡង់លោក Peter Vesterbacka កាលពីឆ្នាំមុន ហើយបើត្រូវបានអនុម័ត គម្រោងនេះនឹងត្រូវអនុវត្តដោយប្រើថវិកប្រមាណ ១៧ ពាន់លានដុល្លារ ដែលជាការបណ្ដាក់ទុនរបស់ក្រុមហ៊ុនចិន China’s Touchstone Capital Partners Ltd.។ ប៉ុន្តែពេលនោះ រដ្ឋាភិបាលអេស្តូនីមិនអនុម័តគម្រោង ដោយព្រួយបារម្ភពីដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសង្គម។ ដោយឡែក កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ រដ្ឋាភិបាលអេស្តូនីបានប្រកាសបើកចំហរឱ្យមានការចរចាឡើងវិញ ដោយគ្រោងនឹងធ្វើការពិភាក្សាថ្នាក់ជាតិជាមួយនឹងប្រទេសហ្វាំងឡង់ ប្រសិនបើគណៈរដ្ឋមន្រ្តីបោះឆ្នោតអនុម័តគម្រោងនេះ។
អានបន្ថែមការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៩០% ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ
គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រចបាន៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២១ នេះ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា៖ «យើងពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ នៅសល់តែការតុបតែងលម្អ និងការបំពាក់សម្ភារទេ»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕ (អានបន្ថែម)
អានបន្ថែមវិវឌ្ឍនភាពលម្អិតនៃដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីតម្លៃជាង ៩០០លានដុល្លារ
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ គិតមកត្រឹមខែធ្នូ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនទទួលខុសត្រូវសាងសង់ ខាងក្រោមនេះ គឺជាទិន្នន័យលម្អិតផ្នែកនីមួយៗ នៃគម្រោងទាំងមូល៖ ក. ការងារសាងសង់ស្ថានីយអ្នកដំណើរ សម្រេចបាន ១២% ក្នុងនោះ បញ្ចប់ការងាររៀបចំគ្រឹះ និងចាក់ប្លង់សេដល់ជាន់ទី ២ និងបន្តចាក់ប្លង់សេនៅជាន់ទី ៣ បាន ២៥%។ ខ. ការងារសាងសង់ទីធ្លាចតយន្តហោះ សម្រេចបានប្រមាណ ៥% ក្នុងនោះការងារឈូសឆាយដី និងពង្រាបដី សម្រេចបាន ៦០% ហើយការងារចាក់បំពេញដី បានប្រមាណ ១០%។ […]
អានបន្ថែមស្ថានីយរថភ្លើងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ
ប្រទេសថៃ កាលពីថ្មីនេះៗ បានប្រកាសថានឹងបញ្ចប់ការសាងសង់ស្ថានីយរថភ្លើងធំបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១ ក្នុងគោលបំណងដើម្បីកាត់បន្ថយការរកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ក៏ដូចជាជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលេញធ្លោនៅក្នុងតំបន់។ ស្ថានីយ Bang Sue Grand ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យស្ថានីយ Hua Lamphong ដែលជាស្ថានីយដ៏សំខាន់បំផុតនៅរាជធានីបាងកក នាពេលបច្ចុប្បន្ន ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ៥២០ ហិកតា សាងសង់ជាអគារកម្ពស់ ៤ជាន់ ហើយមានស្ថានីយចតរហូតដល់ទៅ ១២ ចំណត ផ្លូវវថភ្លើង ២៤ ខ្សែ និងរថភ្លើងចំនួន ៤០ខ្សែ។ គម្រោងនេះចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៣ មកម្លេះ ហើយក្រោយសាងសង់រួចនៅឆ្នាំក្រោយ ស្ថានីយដ៏ធំនេះនឹងអាចទទួលអ្នកដំណើរដល់ទៅ ៦០ ម៉ឺននាក់។ ក្រៅពីសេវាកម្មប្រព័ន្ធរថភ្លើងពីខេត្តទៅខេត្តមួយ ស្ថានីយ Bang Sue ក៏នឹងមានសេវារថភ្លើងមេត្រូ(រថភ្លើងក្រោមដី) និងរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង និងអាកាសយានដ្ឋានអន្តរជាតិអ៊ូតាពៅផងដែរ។ លើសពីនេះ ប្រទេសថៃក៏នឹងមានផ្លូវល្បឿនលឿនប្រវែង ២២០ គីឡូម៉ែត្រ តភ្ជាប់រវាងអាកាសយានដ្ឋានដុនមឿងនៃក្រុងបាងកក ទៅអាកាសយានដ្ឋានអ៊ូតាពៅនៃខេត្តរ៉ាក់យ៉ងផងដែរ។
អានបន្ថែមសរុបគម្រោងធំៗដែលបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២០
សំណង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគម្រោងវិនិយោគធំៗក្នុងវិស័យអចលនទ្រព្យ បានដើរតួរយ៉ាងសំខាន់ និងជាឆ្អឹងខ្នងមួយជំរុញការអភិវឌ្ឍប្រទេសជាតិ។ ទោះរងនូវវិបត្តិកូវីដក្ដីជិត១ឆ្នាំក្ដី សម្រាប់ប្រទេសកម្ពុជា គម្រោងសាងសង់ធំៗជាច្រើនបានបញ្ចប់តាមការកំណត់ ហើយបើកសម្ពោធជាផ្លូវការ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកសម្ពោធក្នុងឆ្នាំ ២០២០ នេះ៖ ផ្លូវជាតិលេខ ៥៨ ពីឧត្តរមានជ័យទៅប៉ោយប៉ែត ផ្លូវជាតិលេខ ៥៨ ជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះបានចំណាយថវិកាសាងសង់ ១២២,៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវមួយខ្សែនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ កន្លងមកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian។ គម្រោងនេះ គឺជាផ្លូវមេមានប្រវែង ១៦៥,១៨គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣,១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨,៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ […]
អានបន្ថែម