គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មធំៗ
ស្ថានីយថាមពលសូឡា ៣គម្រោងទៀត សរុប ១១០មេហ្គាវ៉ាត គ្រោងដាក់ដំណើរការនៅដើមឆ្នាំក្រោយ
ស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬហៅថាថាមពលសូឡា ចំនួន ៣គម្រោង គ្រោងដាក់ដំណើការនៅដើមឆ្នាំក្រោយខណៈបច្ចុប្បន្ន ការសាងសង់គម្រោងទាំងបីនេះ ជារួមបានសម្រេចប្រមាណ៩០% ហើយ។ បើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល គម្រោងទាំង ៣ នេះ ស្ថិតក្នុងចំណោមគម្រោងថាមពលចំនួន៤ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ២០១៩។ ឯកឧត្តមថ្លែងថា៖ «គម្រោងទាំងអស់ហ្នឹង អនុវត្តន៍សម្រេចបានលើស ៩០% ទាំងអស់ហើយ ហើយតាមគោលដៅ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គម្រោងទាំងអស់នឹងដាក់ឱ្យដំណើរការ គម្រោងទាំង ៣ នេះ រួមមាន៖ ១) គម្រោងសូឡាអនុភាព២០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co Ltd ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ២) គម្រោងសូឡា អនុភាព៣០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co Ltd ស្ថិតនៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៣) […]
អានបន្ថែមក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail
ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។ ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ប៉ុន្តែគម្រោងនឹងវាអស់ច្រើនពេក… ទាល់តែរដ្ឋាភិបាលជាអ្នកសម្រេច ហើយយើងគ្រាន់តែដឹងថាបានសិក្សា”។ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រសួងកំពុងជ្រើសរើសរវាង រថភ្លើងលើអាកាស រថភ្លើង Mono Rail និងរថភ្លើងក្រោមដី។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា គម្រោងសិក្សារថភ្លើងលើអាកាស គឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។ ក្រោយការសិក្សាចប់ ក្រសួងនឹងប្រៀបធៀបដើម្បីជ្រើសរើសយកគម្រោងណាមួយដែលមានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។ បើតាមឯកឧត្តមរដ្ឋមន្ត្រី គម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណចន្លោះពី ១ពាន់លានដុល្លារ ទៅ ១,៤ […]
អានបន្ថែមការពង្រីកផ្លូវរត់ព្រលានយន្តហោះព្រះសីហនុបញ្ចប់ការសាងសង់ដោយនឹងបើកដំណើរការចុងឆ្នាំនេះ
ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៃអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅត្រីមាសចុងក្រោយ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ តុលា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ផ្លូវរត់យន្តហោះ(Runway)នេះ ត្រូវបានពង្រីក និងជួសជុលក្រោមការវិនិយោគទឹកប្រាក់ ៥៨ លានដុល្លារអាមេរិក ដែលពង្រីកពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ ដើម្បីអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រួលជាងមុន ពោលគឺដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកដំណើរ។ (អានបន្ថែម) ការពង្រីកផ្លូវរត់នេះ ធ្វើឱ្យអាកាសយាន្តដ្ឋាននេះ មានសមាសភាពអាចទទួលការចុះចតយន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER រឺយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នៅចន្លោះឆ្នាំ ២០១៥ និង […]
អានបន្ថែមព្រលានយន្តហោះតារាសាគរនឹងបើកឱ្យធ្វើការហោះហើរសាកល្បងមុនខែមីនាឆ្នាំ២០២១
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង នៅតែបន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ដំណើរចុះពិនិត្យការដ្ឋានរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលានេះ។ ក្នុងបេសកម្មចុះពិនិត្យនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើរបាយការណ៍នៃការសាងសង់ដែលរាយកាណ៍ដោយក្រុមហ៊ុន Union Development Group (UDG) ក៏ដូចជាចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្ទាល់ផងដែរ។ ក្រុមការងារសម្រេចចេញជាកាលបរិច្ឆេទសំខាន់ៗមួយនេះដូចជា៖ – ការរៀបចំធ្វើ សុពលភាពហោះហើរ (Flight Validation) គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០ – បញ្ចប់ សុពលភាពហោះហើរ (Flight Validation) នឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២១ – ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ – ធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ – ទទួលបញ្ចប់គម្រោងអាកាសយានដ្ឋានផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ – ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល […]
អានបន្ថែមស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ
ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ៖ «ចាប់ពីពេលដែលយើងកាត់ដែកដំបូង រហូតដល់ការដឹកចេញនៃអណ្ដូងនេះ គឺត្រូវចំណាយពេល ៩ ខែ។ ហើយបើទោះបីជាមានការរាតត្បាតពីវីរ៉ុសកូវីដ ១៩ ក៏ដោយ ក៏ក្រុមការងារ និងសហការីនៅឯ NOV Profab នៅតែខិតខំពុះពារឧបសគ្គរហូតបានសម្រេចនូវសមិទ្ធិផលដ៏វិសេសវិសាលនេះ»។ លោកក៏បានប្ដេជ្ញាចិត្តថានឹងសម្រេចគោលដៅក្នុងការផលិតដំណក់ប្រេងដំបូងបង្អស់ឱ្យបានមុនបំណាច់ឆ្នាំ២០២០នេះ ដោយរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដំណាក់កាលទី ១ នៃគម្រោងនេះ រួមមានការសាងសង់ ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ […]
អានបន្ថែមគម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ
គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ គឺប្រព្រឹត្តទៅតាមផែនការ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តជួយដល់ការសាងសង់បន្ថែមទៀតផងដែរ។ តាមផែនការ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូលរួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។ (អានបន្ថែម) […]
អានបន្ថែម