Seequent បញ្ចេញកម្មវិធី SLOPE3D៖ ឧបករណ៍វិភាគស្ថិរភាពកម្រិតខ្ពស់ដើម្បីជួយវិស្វកររចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន
SLOPE3D បានពង្រីកសមត្ថភាព នៃកម្មវិធី GeoStudio ចេញពី 2D SLOPE/W ទៅជា 3D ដែលបង្កើនសមត្ថភាពក្នុងវាយតម្លៃស្ថិរភាពប្លង់ជម្រាលនៅក្នុងឧស្សាហកម្មរ៉ែ និងសំណង់ស៊ីវិល។ ក្រុមហ៊ុន Seequent និងក្រុមហ៊ុន Bentley Subsurface Company បានប្រកាសពីការចេញនូវកម្មវិធី SLOPE3D ដែលជំនួយដល់ការវិភាគស្ថិរភាពនៃប្លង់ជម្រាលកម្រិតខ្ពស់ សម្រាប់វិស្វករភូគព្ភសាស្ត្រ និងឋានលេខសាស្រ្តក្នុងការរចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន។ ការកសាងសមត្ថភាពនៃកម្មវិធី GeoStudio ចេញពី 2D SLOPE/W ដ៏គួរឱ្យទុកចិត្ត ប៉ុន្តែសម្រាប់កម្មវិធី SLOPE3D គឺជាដំណោះស្រាយលំនឹងដែនកំណត់ប្រកបដោយវិចារណញាណសម្រាប់ការវិភាគជម្រាលថ្ម និងដីនៅក្នុងការជីកយករ៉ែ និងគម្រោងសំណង់ស៊ីវិល – ឧទាហរណ៍ ជម្រាលភ្នំ រណ្តៅអណ្តូងរ៉ែ និងគ្រឿងបង្គុំវិស្វកម្ម ដូចជាទំនប់ និងផ្លូវ។ លោក Chris Kelln នាយកនៃដំណោះស្រាយបច្ចេកទេសសម្រាប់ GeoStudio បាននិយាយថា “SLOPE3D រួមបញ្ចូលគ្នានូវការស្រាវជ្រាវចុងក្រោយបំផុតលើបច្ចេកទេសវិភាគជម្រាល 3D ជាមួយនឹងសមត្ថភាព SLOPE/W ដែលជាឧបករណ៍ដែលអាចទុកចិត្តបានសម្រាប់ការវាយតម្លៃស្ថិរភាពនៃជម្រាល 2D អស់រយៈពេលជាង 30 […]
អានបន្ថែមត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ
ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ ៧៥១ គីឡូក្រាម គិតត្រឹមដើមខែកុម្ភៈនេះ បន្ទាប់ពីដំណើរការចម្រាញ់រ៉ែមាស អស់រយៈពេល ៨ ខែ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មាសដែលកម្ពុជាផលិតបាននៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៦ខែមកនេះបានចំនួន ១ ៧៥១គីឡូហើយ ខណៈបច្ចុប្បន្ន ១ ថ្ងៃអាចផលិតបាន ១០០ គីឡូក្រាម ឯណោះ។ សម្តេចថា មាសដែលចម្រាញ់បាន គឺក្រុមហ៊ុន Renaissance Minerals បាននាំចេញទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានៅមានសក្តានុពលធនធានរ៉ែមាស និងរ៉ែផ្សេងទៀត សម្រាប់វិនិយោគ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals Cambodia បានចាប់ផ្តើមដំណើរការចម្រាញ់រែ់មាស កាលពីខែមិថុនាឆ្នាំ២០២១ ហើយបានក្លាយជាក្រុមហ៊ុនចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មទីមួយនៅកម្ពុជា។ តាមការគ្រោងទុក ក្រុមហ៊ុនមួយនេះ […]
អានបន្ថែម