សេចក្តីជូនដំណឹង និង វិធានការណ៍
រដ្ឋកំណត់យកដីសម្បទានសង្គមកិច្ច ១៥០៧ហិកតា នៅខេត្តកំពត សម្រាប់ចែកជូនអតីតយុទ្ធជន
រាជរដ្ឋភិបាល បានកំណត់យកទីតាំងដីសម្បទានចំនួន ២កន្លែង ដែលមានទំហំ ១,៥០៧ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រ នៅខេត្តកំពត ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនលើការងារនេះ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពី «យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច» ក្រោមការដឹកនាំរបស់ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើផែនការកំណត់យកដីសម្បទានសង្គមកិច្ចចំនួន២ ទីតាំង ដែលមានទំហំសរុប ១,៥០៧ហិកតា សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅខេត្តកំពត ដោយក្នុងនោះរួមមាន៖ ទីតាំងទី១ មានទំហំ ១.២៨៨ហិកតា នៃផ្ទៃដីសរុប ១.៥៨៦ហិកតា ដែលស្ថិតនៅតំបន់៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ និងទីតាំងទី២ មានទំហំ ២១៩ហិកតា ស្ថិតនៅតំបន់ដំរី ក្នុងឃុំត្រពាំងខ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ត្រូវបានរក្សារទុកសម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដីចំនួន […]
អានបន្ថែមអ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥
ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុមការងារចុះអង្គេតអចលនទ្រព្យ នឹងចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមការ និងព័ត៌មានចាំបាច់ផ្សេងៗទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីបានត្រឹមត្រូវនៅក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ។ ការងារអង្កេតអចលនទ្រព្យ មានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មាន ដើម្បីបម្រើសេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធតាមធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ គួរបញ្ជាក់ថា ក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងកំពុងអនុវត្តការងារនេះនៅខេត្តសៀមរាបផងដែរ។
អានបន្ថែមក្រសួងជំរុញក្រុមហ៊ុនទទួលសិទ្ធិអនុវត្តគម្រោងទឹកស្អាតនៅឃុំភ្ញីមាសលើផ្ទៃដី ៣៣៣ហិកតា
ក្រសួងបរិស្ថាន កំណត់ឱ្យក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ រៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ លើគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្តង់ទឹកស្អាត លើផ្ទៃដី ៣៣៣ ហិកតា ស្ថិតក្នុងស្រុកគិរីសាគរខេត្តកោះកុង។ យោងតាម របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រសួងបរិស្ថាន បានអនុញ្ញាតជាគោលការណ៍ក្នុងការស្នើសុំវិនិយោគលើដីរដ្ឋ១កន្លែង ដល់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ យ ស្ថិតក្នុងភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ។ ក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុន ត្រូវបន្តរៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ និងត្រូវវៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ឱ្យបានឆាប់រហ័សស្របតាមផែការ។
អានបន្ថែមអាជ្ញាធរ បញ្ជាឲ្យរុះរើសំណង់តូចៗជាច្រើន សង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃជាបន្ទាន់
រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងឲ្យរុះរើរោងខ្ទមដែលសង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ជាបន្ទាន់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការចាត់វិធានការរដ្ឋបាល បោសសម្អាតការសាងសង់រោង-ខ្ទមខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលចុះផ្សាយកាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស បានឲ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខ្ទមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោងខ្ទមដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានប្រកាសទុករយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង-ខ្ទមដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃ។ ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ហេតុនេះ អាជ្ញាធរខេត្តសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ទាំងអស់ចូលរួមសហការដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធិភាព និងប្រកបដោយជោគជ័យ៕
អានបន្ថែមអាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២
អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉ៅសេទុងលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលបង្កដល់ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង។ ដោយឡែក ផ្លូវជាតិលេខ២១ វិញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះកាត់សំយ៉ាបដែលលយមកលើផ្លូវសាធារណៈ ព្រមទាំងកាយដី ឬបេតុង ដែលបានចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អាណាធិបតេយ្យតាមបណ្តោយចិញ្ចើមផ្លូវ។ អាជ្ញាធរ ក៏តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវថយចូលចំនួន ៣ម៉ែត្រ សងខាង ពីផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរនឹងជូនដំណឹងបន្ថែម ប្រសិនរដ្ឋមានតម្រូវបន្ថែម។
អានបន្ថែមកោះកុងបង្កើតក្រុមការងារពិសេសបង្រ្កាបការរំលោភដីរដ្ឋក្នុងតំបន់ការពារជាង ១៤ម៉ឺនហិកតា
រដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ និងបង្រ្កាបការរំលោភដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិជាង ១២ម៉ឺនហិកតា និងតំបន់គម្របព្រៃទំហំ ២ម៉ឺនហិកតា នៅខេត្តកោះកុង។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនា ក្រុមការងារនេះ បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រានទន្រ្ទានយកដីរដ្ឋខុសច្បាប់ក្នុងតំបន់ការងារអនុក្រឹត្យលេខ ៣០ អនក្រ.បក អនុក្រឹត្យលេខ ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត។ ដីទាំងនោះ មួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុងចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រាប់រក្សាទុកជាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ក្រុមការងារនេះ ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានសមភាពមន្ទីរពាក់ព័ន្ធ អង្គភាពកងកម្លាំងមានសមត្ថកិច្ច និងចៅសង្កាត់ និងមេឃុំ។ ក្រុមការងារ នឹងចាប់ផ្ដើមចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជាក់ស្តែង និងកសាងសំណុំរឿងទៅតុលាការ ក្នុងករណីចាប់បានបទល្មើស។
អានបន្ថែមរដ្ឋចេញវិធានការថ្មីរឹតបន្ដឹង និងពន្លឿនដំណើរការគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធឃុំសង្កាត់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញបញ្ជាថ្មី ដើម្បីពន្លឿនដំណើរការគម្រោងសំណង់សាធារណៈនានារបស់រដ្ឋបាលឃុំ សង្កាត់។ បើតាមសារចរណែនាំលេខ ០០២ សហវ ចុះថ្ងៃទី០៣ ខែមីនា បញ្ជាថ្មីគឺផ្ដោតលើការងារលទ្ធកម្ម ឬនិយាយឱ្យងាយយល់ គឺកិច្ចការងារស្វែងរកក្រុមហ៊ុនឯកជនមកសង់គម្រោងណាមួយឱ្យរដ្ឋ។ បញ្ជាថ្មីនេះ ធ្វើឡើងដោយឃើញភាពយឺតយ៉ាវក្នុងការរៀបចំគម្រោង ការពិនិត្យបច្ចេកទេស និងការទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់មិនទាន់ក្នុងឆ្នាំអនុវត្តថវិកា។ ក្រោមបញ្ជាថ្មីនេះ រដ្ឋបាល ឃុំ សង្កាត់ ត្រូវរៀបចំឯកសារគម្រោងដេញថ្លៃ និងផ្សព្វផ្សាយឱ្យមានការចូលរួមជាសាធារណៈចាប់ពីខែមករា ដល់ខែមីនា នៃឆ្នាំអនុវត្តថវិកា។ បន្ទាប់មក រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបូកសរុបគម្រោងវិនិយោគរបស់ខ្លួន ជាមួយនឹងគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់ រួចបញ្ជូនទៅរដ្ឋបាលរាជធានីខេត្ត ដើម្បបូកសរុប ហើយបញ្ជូនទៅក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនមន្ត្រីជំនាញ ចុះសិក្សាគម្រោងរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនខែដំណាច់ខែសីហា និងផ្តល់អនុលោមភាពមុនដំណាច់ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនបញ្ជីឈ្មោះអ្នកទទួលការសាងសង់ ទៅរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ។ ចំពោះការទូទាត់វិញ រដ្ឋបាលឃុំ សង្កាត់ មិនត្រូវទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់ជាមុនឡើយ។ រដ្ឋបាលឃុំ សង្កាត់ អាចទូទាត់ចំនួន៤៥% […]
អានបន្ថែមអាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង
អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព្រមទាំងសាងសង់មិនស្របតាមផែនការប្រើប្រាស់ដី។ បើតាមលិខិតជូនដំណឹងចុះថ្ងៃទី០៣ ខែមីនា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញបទបញ្ជា ៣ សំខាន់ៗ ដល់អ្នកអភិវឌ្ឍដីឡូតិ៍ផងដែរ រួមមាន៖ ១) ម្ចាស់អាជីវកម្ម ត្រូវសុំច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ មុនប្រកបអាជីវកម្មនៅអាជ្ញាធរមានសមត្ថកិច្ច ២) ម្ចាស់អាជីវកម្ម ត្រូវដាក់បង្ហាញឯកសារផ្លូវច្បាប់នានា នៅទីតាំងដី ឬគម្រោង ដើម្បីឱ្យសាធារណជនបានឃើញ ៣) ម្ចាស់អាជីវកម្ម ត្រូវប្រគល់ឯកសារចម្លងច្បាប់ដើម ជូនដល់អ្នកទិញ ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បណ្ណកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធដទៃទៀត។
អានបន្ថែមក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។ បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត គុណភាព សុវត្ថិភាពសំណង់ ដល់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅ។ ចំពោះក្រុមហ៊ុន ឬក្រុមជាងសំណង់ណាមួយ មិនគោរពតាមលិខិតជូនដំណឹងនេះ នឹងអាចត្រូវដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទណ្ឌកម្មនានា និងកសាងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។
អានបន្ថែមក្រសួងដែនដីធ្វើមោឃៈប្លង់ដី ៣៩៩ សន្លឹក ដែលបានបាត់ក្នុងខេត្តស្វាយរៀង [មានលេខប្លង់]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសជាធ្វើមោឃៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៣៩៩ សន្លឹក នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងលេខ០០២ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានបាត់បណ្ណកម្មសិទ្ធិទាំងនោះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ បណ្ណកម្មសិទ្ធិដីទាំងនោះ ត្រូវបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ (ផ្នែកខាងក្រោយ) រួចហើយ ប៉ុន្តែមិនបានបោះពុម្ពព័ត៌មានក្បាលដី និងផែនទីក្បាលដី (ផ្នែកខាងមុខ) នៅឡើយ។ បណ្ណកម្មសិទ្ធិដែលបាត់មានលេខរៀង៖ ពីលេខ No. 06598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899, លេខ No.06598900, លេខ No.06611110 ដល់លេខ No. 06611123, លេខ No.06611201 ដល់លេខ No.06611388, លេខ No. 06611397 […]
អានបន្ថែម