សេចក្តីជូនដំណឹង និង វិធានការណ៍
ក្រសួង ៖ ម្ចាស់គម្រោងត្រូវចុះបញ្ជីបំបែកក្បាលដី ឬចំណែកឯកជន សិនទើបបើកលក់គម្រោងបាន
ចាប់ពីឆ្នាំ ២០២២ នេះតទៅ ម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ត្រូវធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិឱ្យបានរួចរាល់សិនមុននឹងអាចចាប់ផ្ដើមបើកការលក់បាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣១ ធ្នូ ២០២១។ គោលការណ៍ថ្មីនេះ មានទិសដៅដើម្បីបង្កើនតម្លាភាព និងកាត់បន្ថយបញ្ហាវិវាទដីធ្លី ដែលកើតមានរវាងម្ចាស់គម្រោង និងអ្នកទិញ។ បើមានការបំបែកក្បាលដី ឬចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ រួចជាស្រេចមុនលក់ អ្នកទិញបូរី ឬខុនដូ នឹងមានទំនុកចិត្តជាងមុន ថាខ្លួននឹងទទួលបានប្លង់ដែលជាចំណែករបស់ខ្លួន យ៉ាងជាក់ច្បាស់ មិនមែនរង់ចាំទាល់តែទិញរួចទើបមានការបំបែកប្លង់តាមក្រោយនោះទេ។ ក្រៅពីនេះ ចាប់ពីឆ្នាំ ២០២២ តទៅ ក្រសួងដែលដីនឹងអនុវត្តការដាក់បញ្ចូលក្រឡាផ្ទៃសំណង់ទៅក្នុងបណ្ណកម្មសិទ្ធិផងដែរ។ ដូច្នេះ ម្ចាស់ផ្ទះ ឬខុនដូ នីមួយៗ នឹងដឹងពីទំហំផ្ទះរបស់ខ្លួនយ៉ាងច្បាស់។
អានបន្ថែមចាប់អនុវត្តហើយ! គ្រប់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យនិងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន
ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី ៣០ ធ្នូ ២០២១ ចាប់ពីខែ មករា ឆ្នាំ ២០២២ នេះតទៅ គ្រប់សំណង់ទាំងអស់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត មុននឹងទទួលបាន ១) លិខិតអនុញ្ញាតសាងសង់ ២) លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និង ៣) វិញ្ញាបនបត្រប្រើប្រាស់សំណង់។ និយាយឱ្យងាយយល់ មុនសាងសង់ និងក្រោយសាងសង់រួច គ្រប់សំណង់ទាំងអស់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត ទើបម្ចាស់សំណង់អាចចូលប្រើប្រាស់បាន បើមិនដូច្នោះគឺខុសច្បាប់។ ជាការបញ្ជាក់បន្ថែមលើការងារនេះ ក្រសួងក៏បានចេញប្រកាសថ្មីមួយ លេខ ១២៦ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ៣០ ខែធ្នូ […]
អានបន្ថែមរដ្ឋបន្តអនុគ្រោះឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដងសម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង ដល់ចុងឆ្នាំ២០២៣
រដ្ឋាភិបាល សម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ២២២៦៧ អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ។ គួរបញ្ជាក់ថាថា ការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះ ធ្វើឡើងសម្រាប់ ២ ករណី ប៉ុណ្ណោ៖ ១) អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម្មសិទ្ធិត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ ត្រូវបង់ពន្ធប្រថាប់ត្រាតែម្ដងប៉ុណ្ណោះ ពោលគឺនៅពេលដែលចុះបញ្ជីយកប្លង់រឹងជាលើកដំបូង ឬការផ្ទេរលើកចុងក្រោយបំផុត ២) អចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប្លង់រឹង) ដែលផ្ទេរបន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ប៉ុន្តែការផ្ទេរនោះធ្វើឡើងមុនឆ្នាំ២០១៧។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅ ការអនុគ្រោះនេះ នឹងបញ្ឈប់លែងមាន ហើយការបង់ពន្ធប្រថាប់ត្រានឹងចាប់អនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន។
អានបន្ថែមសម្ដេច៖ ចៅហ្វាយខេត្តត្រូវឈប់ជំពាក់បំណុលក្រុមហ៊ុនសំណង់តាមវិធី «សង់មុន យកលុយក្រោយ»
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តគ្រប់រូប ត្រូវបញ្ឈប់បង្កើតបំណុលជាមួយក្រុមហ៊ុនសំណង់ឯកជន តាមរយៈវិធីសាស្ដ្រដែលឱ្យក្រុមហ៊ុនឯកជនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យសិន ហើយទើបមកទូទាត់លុយតាមក្រោយបែបនេះទៀត។ សម្ដេចបន្តថា គម្រោងដែលសង់រួច បំណុលត្រូវសងរយៈពេល ២០ ឆ្នាំ ហើយជាបន្ទុករបស់រដ្ឋបាលខេត្តជាប់បំណុលទាំងនោះ ដោយរដ្ឋាភិបាលកម្ពុជានឹងមិនជួយសងបំណុលទេ។ ដោយឡែក សម្រាប់គម្រោងដែលចុះកិច្ចសន្យាហើយ តែមិនទាន់បានសាងសង់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។ សម្ដេច បានឱ្យដឹងកាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនសំណង់ និងចៅហ្វាយខេត្តមួយចំនួន សហការគ្នាសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដោយប្រើវិធីសង់មុន ទើបមកទូទាត់លុយក្រោយ ហើយបានបង្កើតបំណុលជាសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាល។ សម្ដេថា៖ «បំណុលដែលជំពាក់នេះ គឺជាបំណុលសាធារណៈដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេ។ អភិបាលខេត្តណាធ្វើវិធីសាស្រ្តនេះ ត្រូវសងលុយដោយខ្លួនឯង។ អត់បានដេញថ្លៃ …ធ្វើស្ពាន ធ្វើផ្លូវ ធ្វើអគារ ធ្វើអីដោយមិនឱ្យរដ្ឋាភិបាលដឹង ដល់ធ្វើហើយទើបមកទាមទារឱ្យរាជរដ្ឋាភិបាលទូទាត់ រដ្ឋមិនទូទាត់ឱ្យទេ»។ «ត្រូវបញ្ឈប់… ចំពោះគម្រោងសង់រួច ត្រូវទូទាត់ ២០ ឆ្នាំ ដោយត្រូវទូទាត់ដោយរដ្ឋបាលខេត្តនោះ មិនមែនរដ្ឋាភិបាលទេ។ ដោយឡែក ចំពោះគម្រោងមិនទាន់អនុវត្ត ត្រូវលុបចោលទាំងអស់» សម្ដេចបន្ដ។ ក្រៅពីបញ្ជាដល់អភិបាលខេត្ត សម្ដេចហ៊ុន […]
អានបន្ថែមសៀមរាបដាក់ចេញផែនទីព្រំដីច្បាស់លាស់ ដើម្បីបញ្ឈប់ការទន្រ្ទានដី និងបំផ្លាញព្រៃលិចទឹក
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ និងប្រកាសឱ្យសាធារណជនជ្រាបនូវព្រំប្រទល់ផែនទីរបស់តំបន់៣ នៅសង្កាត់ចុងឃ្នៀស ទិសដៅដើម្បីទប់ស្កាត់ការរំលោភដីរដ្ឋ និងការកាប់បំផ្លាញព្រៃលិចទឹកបឹងទន្លេសាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានចុះទីតាំងផ្ទាល់កាលពីថ្ងៃទី ២៧ ធ្នូ កន្លងទៅ ដើម្បីបានដាក់តាំងបង្ហាញឱ្យសាធារណជនបានដឹងអំពីការកំណត់ព្រំប្រទល់ និងបោះបង្គោល។ ឯកឧត្តម បានឱ្យដឹងថា៖ «ព្រៃលិចទឹកមានសារៈសំខាន់ណាស់ដែលជាជម្រកត្រីពង និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ តែព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំ ដោយសារជនខិលខូច។ ដូច្នេះ យើងត្រូវចាត់វិធានការដោះស្រាយ»។ គួរបញ្ជាក់ថា ការដាក់ចេញផែនទីនេះធ្វើឡើង ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអាជ្ញាធរខេត្តជាប់បឹងទន្លេសាបទាំងអស់ ឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់។ (អានបន្ថែម)
អានបន្ថែមរដ្ឋទុកពេល ៣ខែ ចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនពង្រឹងសេវាអ៊ីនធេីណិតក្នុងបូរី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុករយៈពេល ៣ខែ ចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធេីណិត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធេីណិត កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ។ ឯកឧត្តម លើកឡើងថា បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ។ «ដូច្នេះ ក្រសួងបាននិងកំពុងដោះស្រាយជាបន្ដបន្ទាប់។ កន្លងមក ក្រសួងបានបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ថា ទាក់ទិននឹងការពង្រឹងសេវានេះ ក្រសួងបានព្រមាន ពីរលើកមកហើយ។ កាលពីខែមេសា ក្រសួងបានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់ៗនានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ (អានបន្ថែម) បន្ទាប់មក កាលពីខែវិច្ឆិកា ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មី […]
អានបន្ថែមអន្តរក្រសួងសម្រេចមោឃៈ និងបដិសេធរាល់ប្លង់ដី និងការផ្ទេរសិទ្ធដីក្នុងដែនព្រៃលិចទឹកទាំងអស់
អន្តរក្រសួង បានសម្រេចបដិសេធរាល់លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹកដែលបានចេញពីមុនទាំងអស់ បន្ទាប់ពីដឹកនាំការស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការ ចំនួន ៧ចំណុចសម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់អនុវត្ត។ អន្តរក្រសួងបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ ឱ្យបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងតំបន់ព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីមុន។ ចំពោះដីដែលរងការទន្ទ្រាន អន្តរក្រសួង សម្រេចឱ្យដាំដើមឈើឡើងវិញ ចំណែកជនល្មើស ត្រូវដាក់បណ្តឹងទៅតុលាការ។ ដោយឡែក ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីព្រៃលិចទឹក ត្រូវធ្វើលិខិតប្រគល់ដីចូលរដ្ឋវិញ ក្រោយពេលប្រមូលផលរួច។ គួរបញ្ជាក់ថា សកម្មភាពដកហូតដីមកវិញនេះ កំពុងធ្វើឡើងនៅខេត្ត ៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ សកម្មភាពនេះ ធ្វើឡើងក្រោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច […]
អានបន្ថែមរដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែន។ ក្រុមការងារនេះ មានភារកិច្ចចម្បងៗដូចជា -ស្រាវជ្រាវ បង្ការ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ -បង្វែប្រព័ន្ធទូរគមនាគមន៍អន្តរជាតិនៅតាមព្រំដែនឱ្យមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណែតជាតិវិញ និង ធ្វើការជាមួយបណ្តាប្រទេសជាប់ព្រំដែនដើម្បីពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍។ ទាក់ទិននឹងប្រព័ន្ធទូរគមនាគមន៍ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណែតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ។ (អានបន្ថែម)
អានបន្ថែមសម្ដេចហ៊ុន សែន បញ្ជាឱ្យដកហូតដីព្រៃលិចទឹកពីអ្នកមានអំណាចដែលទន្ទ្រានខុសច្បាប់ មកវិញ
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់ ខណៈក្រសួងដែនដី ក៏បានសម្រេចបង្កើតក្រុមការងារពិសេសស្រាវជ្រាវ និងបង្រ្កាបសកម្មភាពទាំងនេះផងដែរ។ សម្ដេចបានបញ្ជាក់ក្នុងសារសម្លេងថា ការងារនេះគឺរឿងសំខាន់ដែលត្រូវតែធ្វើ បើទោះបីជាត្រូវលះបង់អី និងតម្លៃប៉ុន្មាន រដ្ឋគឺត្រូវយកដីទាំងនោះមកវិញឱ្យបាន។ សម្ដេចបន្ដថា៖ «ចំពោះអ្នកប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវតាមច្បាប់។ មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបានបញ្ហាពួកអ្នកទាំងនេះ ។ យើងបានអប់រំពួកគេរាប់សិបឆ្នាំមកហើយអំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះតទៅទៀត»។ ជាការឆ្លើយតប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រេចបង្កើតក្រុមការងារពិសេសមួយក្រុមហ៊ុន ដើម្បីអនុវត្តការងារនេះ ដោយនឹងផ្ដោតលលើខេត្ត៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ក្រុមការងារពិសេស មានសមាសភាពចំនួន៦ក្រុមនេះ ហើយនឹងសហការយ៉ាងជិតស្និតជាមួយក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបានដោយមានប្រសិទ្ធភាព។ ក្រសួងបានបញ្ជាក់ទៀតថា ក្រុមការងារពិសេសខាងលើ នឹងត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
អានបន្ថែមប្រកាសថ្មី៖ គម្រោងសំណង់ត្រូវឆ្លងកាត់ការពិនិត្យប្លង់សិន ទើបអាចសុំលិខិតអនុញ្ញាតិសាងសង់បាន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញប្រកាសថ្មីមួយ តម្រូវឱ្យគម្រោងសំណង់នានា ត្រូវដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន។ បើតាមប្រកាសលេខ ១០៩ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ គឺត្រូវធ្វើជាដាច់ខាត ចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និង រដ្ឋបាលរាជធានីខេត្ត។ ប៉ុន្តែ សំណង់សាសនា និងគម្រោងសំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ពីរដ្ឋបាលថ្នាក់ក្រោម ដូចជា ក្រុង ស្រុក ខណ្ឌ គឺមិនតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់នោះទេ តែអាចធ្វើឡើងបានដោយការស្ម័គ្រចិត្ត។ គួរបញ្ជាក់ថា ការត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ សំដៅដល់ការត្រួតពិនិត្យ ការវិភាគ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីអនុលោមភាព តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ សម្រាប់ការងារសាងសង់ សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ការងាររុះរើ ឬការប្ដូរមុខងារប្រើប្រាស់សំណង់។ បើតាមប្រកាសថ្មីនេះ ម្ចាស់សំណង់ទាំងអស់ ត្រូវចុះកិច្ចសន្យា និងបង់សោហ៊ុយ […]
អានបន្ថែម