សេចក្តីជូនដំណឹង និង វិធានការណ៍
អាជ្ញាធរសៀមរាប៖ ហាមដាច់ខាតមិនឱ្យចតយានជំនិះ លក់ដូរ និងរំលោភចិញ្ចើមផ្លូវទៀតទេ
រដ្ឋបាលខេត្តសៀមរាប សម្រេចចេញបទបញ្ជាថ្មី ហាមមិនឱ្យយានជំនិះគ្រប់ប្រភេទចតនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ និងហាមដាច់ខាតមិនឱ្យតាំងសម្ភារៈ ឬលក់ដូរ តាមដងផ្លូវនៅក្នុងក្រុងសៀមរាបឡើយ ដោយនឹងចាប់អនុវត្តពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។ សេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា បានបញ្ជាក់ថា ការហាមឃាត់នេះ ធ្វើឡើងក្រោយ ឃើញមានការចតយានជំនិះ និងការដាក់តាំងសម្ភារៈលក់ដូរនៅលើទ្រូងផ្លូវ និងចញ្ចើមផ្លូវ ជាច្រើន ដែលធ្វើឱ្យខូចខាតដល់ការសាងសង់ផ្លូវ ៣៨ខ្សែ ដែលកំពុងសាងសង់។ បច្ចុប្បន្ន ដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ បានដើរដល់ដំណើរការរៀបចំខឿនចិញ្ចើមផ្លូវ កម្រាលក្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវហើយ ។ ដូច្នេះ ការចតយានជំនិះ និងការដាក់តាំងសម្ភារៈ នឹងប៉ះពាល់ដល់ការងារអ្នកសាងសង់ គុណភាពផ្លូវ និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ហេតុនេះ រដ្ឋបាលខេត្ត បានស្នើសុំការសហការពីអ្នកពាក់ព័ន្ធ ហើយប្រសិនបើក្នុងករណីនៅតែបន្តធ្វើសកម្មភាពនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក បច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ចុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ […]
អានបន្ថែមពន្ធដារនឹងពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ឱ្យតឹងរឹងបំផុត
អគ្គនាយកដា្ឋនពន្ធដារ បានប្រកាសថានឹងបន្តពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានតឹងរឹងជាងមុន ពិសេសលើការងារប្រមូលពន្ធតាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីប្រមូលឱ្យគ្រប់ផែនការសម្រាប់ឆ្នាំ ២០២១ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លទ្ធផលប្រមូលពន្ធសរុបជារួម ក្នុងរយៈពេល ៨ខែ ដំបូង នៃឆ្នាំ២០២១ សម្រេចបាន ១,៩ ប៊ីលានដុល្លារ ឬស្មើនឹង ៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបង្កភាពងាយស្រួលដល់សាធារណៈជនទាំងអស់ ការប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ គឺអាចធ្វើបានតាមរយៈកម្មវិធីទូរស័ព្ទដៃ ដោយគ្រាន់តែស្កេនលើ QR Code តែប៉ុណ្ណោះ។
អានបន្ថែមសាលាក្រុងនឹងររុះរើខ្សែកាប្លិ៍នៅតាមបណ្ដោយផ្លូវសំខាន់ៗ ២ ខ្សែ ដើម្បីលើកសោភ័ណភាពក្រុង
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍លើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន ២ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីឱ្យកាន់តែប្រសើរឡើង ។ យោងតាមលិខិតរបស់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកញ្ញា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធ្នាប់តាមវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវ៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់វិថីព្រះស៊ីសុវត្ថិ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលពាក់ព័ន្ធ ប្រញាប់រុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមដងផ្លូវ ភាគច្រើនខ្សែកាប្លិ៍ទូរទស្សន៍ ខ្សែកាប្លិ៍អិនធើណេត និងខ្សែបណ្តាញទូរស័ព្ទអចល័ត ជាដើម។
អានបន្ថែមក្រុមហ៊ុនដឹកប្រេងរត់ស្នើដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការលើករណីបាត់ប្រេង ៣០ម៉ឺនបារ៉ែល
ក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា World Tankers Management កំពុងព្យាយាមចង់ដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជុំរិញសំណុំរឿងលួចប្រេង ៣០ម៉ឺនបារ៉ែល ពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងជាផ្លូវការ។ ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់នេះ បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធលើសំណុំរឿងនេះ។ យោងតាមសារព័ត៌មានខ្មែរថាមន៍ ដែលបានដកស្រង់សម្ដីពីតំណាងក្រុមហ៊ុនចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា នេះថា «បច្ចុប្បន្ននេះភាគីទាំងអស់កំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីធានាថា ស្ថានការណ៍នេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយយើងជឿជាក់នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ»។ ជុំវិញបញ្ហានេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ថា ប្រេងដែលកប៉ាល់ MT Strovolos ដឹកចេញ ជាកម្មសិទ្ធរបស់កម្ពុជា។ ហើយការចាកចេញរបស់នាវា MT Strovolos គឺធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយពីសំណាក់អាជ្ញាធរកម្ពុជា ដែលផ្ទុយនឹងច្បាប់កម្ពុជា។ (អានបន្ថែម) ក្រសួងក៏បានស្នើសុំជំនួយជាផ្លូវការ ពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ក្នុងការនាំខ្លួនជនល្មើស និងបក្ខពួក រួមទាំងប្រេងឆៅរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល មកវិញផងដែរ។
អានបន្ថែមខេត្តកណ្ដាលចេញវិធានការណ៍ថ្មី ៣ ចំណុច ដោះស្រាយបញ្ហាទឹកជន់លិចគម្រោងព្រលានភ្នំពេញថ្មី
រដ្ឋបាលខេត្តកណ្តាល សម្រេចចេញវិធានការណ៍ថ្មី ៣ ចំណុច ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចបរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពិសេសផ្លូវរត់ទី១ (Runway 1) ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការ។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល វិធានការណ៍ថ្មីទាំង ៣ រួមមាន៖ ១) បិទលូមុខ៤ ចំណុចកែងប្រឡាយ៩០ និងទំនប់៥៤ ជាបណ្តោះអាសន្ន ២) កាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២ ៣) ប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវវាង ស្របតាមមាត់ស្ទឹងទន្លេបាទី គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ៕
អានបន្ថែមស្នងការនគរបាលជាតិបង្កើតក្រុមការងារថ្មីទប់ស្កាត់ជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់
អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារពិសេសមួយ សម្រាប់ការប្រមូលព័ត៌មាន ស្រាវជា្រវស៊ើបអង្កេត លើករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបការទន្ទ្រានការកាន់កាប់ដីរដ្ឋខុសច្បាប់ទូទាំងប្រទេស។ នេះបើតាមសេចក្តីសម្រេចលេខ ៤៣៨ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារនេះ មានសមាជិកសរុបចំនួន ២១រូប ដែលមាន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់កម្លាំងជំនាញ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់ ដោយត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា។ លើសពីនេះ ក្រុមការងារនេះ ក៏មានសិទ្ធិកំណត់មុខសញ្ញាបទល្មើស កសាងសំណុំរឿងលើករណីជម្លោះដីធ្លី និងការទន្ទា្រនកាន់កាប់ដីរដ្ឋ រួចបញ្ជូនទៅតុលាការដោះស្រាយបន្តតាមនីតិវិធីផងដែរ។
អានបន្ថែមសាលាក្រុងសហការជាមួយសមាគមលំនៅឋានបង្កាមិនឱ្យកូវីដប៉ះពាល់ធ្ងន់ដល់ការដ្ឋានសំណង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ ផ្តោតបង្កើនវិធានការណ៍ការពារនានា ទិសដៅបង្ការមិនឱ្យជំងឺកូវីដ១៩ ឆ្លងចូលការដ្ឋានសំណង់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ដែលជាហេតុនាំឱ្យរាំងស្ទះគម្រោង។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែសីហា ថា ទោះមានវិបត្តិកូវីដ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះនៅតែដំណើរការទៅមុខ ព្រោះជាវិស័យមួយនៃវិស័យស្នូលជំរុញសេដ្ឋកិច្ច។ ដូច្នេះ វិស័យឯកជន និងអាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការគ្នាបន្ថែមទៀតដើម្បីពង្រឹងវិធានសុខភាព ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឱ្យបាន។ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ក៏សម្ដែងសុទិដ្ឋិនិយមថា ជាមួយនឹងវិធានការណ៍តឹងរឹងនេះ វិស័យសំណង់នឹងត្រឡប់មកមានស្ថិរភាពឆាប់ៗ ស្របនឹងកំណើនសេដ្ឋកិច្ច។ គួរបញ្ជាក់ថា កាលពីចុងខែ កក្កដា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំថ្មី ១៤ ចំណុច ដល់ម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ឱ្យរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់បុគ្គលិក និងកម្មករ។ (អានបន្ថែម)
អានបន្ថែមឥណ្ឌូនេស៊ីស្ទាក់កប៉ាល់ដឹកប្រេងរត់ពីកម្ពុជាបានហើយ កម្ពុជាកំពុងស្នើឱ្យជួយបញ្ជូនមកវិញ
ក្រសួងរ៉ែ និងថាមពល កំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីឥណ្ឌូនេស៊ី ឱ្យជួយសម្របសម្រួល បញ្ជូនប្រេងឆៅ១ កប៉ាល់ ដែលត្រូវបានដឹកចេញស្ងាត់ៗ ពីប្រទេសកម្ពុជាកាលពីខែមិថុនា ត្រលប់មកវិញ។ ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីបានឃាត់ចាប់កប៉ាល់ផ្ទុកប្រេងបរិមាណជិត ៣០ម៉ឺនប៉ារ៉ែល និងនាវិកជាង១០នាក់ កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅ។ ការស្ទាក់ចាប់របស់ឥណ្ឌូនេស៊ីនេះទៀតសោត ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសពណ៌ក្រហមមួយទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំកិច្ចសហការក្នុងការរឹបអូសនាវាដែលបានដឹកប្រេងឆៅស្ងាត់ៗចេញពីកម្ពុជា។ បើតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឥណ្ឌូនេស៊ី ចុះកាលពីថ្ងៃទី២៥ ខែសីហា កប៉ាល់ដឹកប្រេងនេះ មានឈ្មោះថា MT Strovolos ដែលមានដោតទង់ជាតិបាហាម៉ា បានធ្វើដំណើរចេញពីឆ្នេរសមុទ្រស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា។ នាវានេះមានប្រវែង ១៨៣ម៉ែត្រ និងមានទិសដៅធ្វើដំណើរចេញពីប្រទេសថៃទៅកាន់កោះបាថាម នៃប្រទេសឥណ្ឌូនេស៊ី ។ ជុំវិញរឿងនេះ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ កម្ពុជា និងឥណ្ឌូនេស៊ី កំពុងសហការ ដើម្បីបញ្ជូនប្រេងលើនាវាទាំងនោះ មកឱ្យកម្ពុជាវិញ»។ គួរបញ្ជាក់ថា ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល គឺជាប្រេងដែលក្រុមហ៊ុន KrisEnergy […]
អានបន្ថែម